សែលកាតចូលរួមគាំទ្រយុទ្ធនាការសុវត្ថិភាពផ្លូវថ្នល់ | សែលកាត

សែលកាតចូលរួមគាំទ្រយុទ្ធនាការសុវត្ថិភាពផ្លូវថ្នល់

ថ្ងៃចេញផ្សាយ: មិនា, ថ្ងៃ​ច័ន្ទ 05, 2018

សែលកាតបានបង្ហាញពីការគាំទ្រ AIP Foundation លើយុទ្ធនាការសុវត្ថិភាពផ្លូវថ្នល់ ក្នុងគោលបំណងចូលរួមដោះស្រាយបញ្ហានិយាយទូរស័ព្ទពេលកំពុងបើកបរ ចំពោះប្រជាជនដែលមានអាយុចាប់ពី 15​​​ ដល់ 29 ឆ្នាំ។

យុទ្ធនាការនេះ គឺត្រូវបានប្រកាសជាផ្លូវការ ក្នុងពិធីប្រកាសចាប់ផ្តើមអនុវត្តយុទ្ធនាការ ដែលបានធ្វើឡើង នៅមជ្ឈមណ្ឌល​​​សហប្រតិបត្តិការកម្ពុជា-ជប៉ុន កាលពីថ្ងៃ 27 កុម្ភះ។

យុទ្ធនាការនេះគឺមានពាក្យស្លោកថា​ “ កុំប្រើទូរស័ព្ទពេលបើកបរ! អ្នកអាចបង្កគ្រោះថ្នាក់ចរាចរណ៍! “ បើនិយាយពីវីឌីអូក្នុងការផ្សព្វផ្សាយវិញ គឺផលិតករបាន ប្រើប្រាស់ រូបដែលបង្ហាញពីអារម្មណ៍ ដែលមានរូបរាងស្អាតៗ និងគួរឲ្យទាក់ទាញ ប៉ុន្តែពួកវាទាំងនោះបានក្លាយជាឃាតករសម្លាប់នៅតាម ដងផ្លូវទៅវិញ។

លោក Laszlo Barta ដែលជានាយកផ្នែកកិច្ចការសាធារណះរបស់ក្រុមហ៊ុនសែលកាត បានចូលរួម ពិធីប្រកាសផ្តើមអនុវត្តយុទ្ធនាការអប់រំផ្សព្វផ្សាយនេះ ហើយមានប្រសាសន៍ថា យុទ្ធនាការនេះគឺពិតជាមានសារះសំខាន់ យ៉ាងខ្លាំងចំពោះសង្គម ជាពិសេស ជាសារដ៏មានអត្ថន័យសម្រាប់យុវជននាពេលបច្ចុប្បន្ន។

លោកបានបន្ថែមទៀតថា  “ ក្នុងនាមយើងជាក្រុមហ៊ុនទូរទមនាគមន៍ យើងជឿជាក់ថា​យុទ្ធនាការនេះ នឹងដើរតួនាទី យ៉ាងសំខាន់ដើម្បីធ្វើឲ្យប្រជាជនយើងមានស្មារតីភ្ញាក់រំលឹក ពីគ្រោះថ្នាក់ចរាចរណ៍នានា ដែលបង្កដោយការប្រើប្រាស់ទូរស័ព្ទពេលកំពុងបើកបរ។ “

“ ជាពិសេសយុវជនតែម្តង ដែលត្រួវតែមានការដាស់តឿនពីគ្រោះថ្នាក់ចរាចរណ៍ដែលជាមូលហេតុ ចម្បងនៃការស្លាប់នៅប្រទេសកម្ពុជា។”

លោក Berta​​ បានបន្តទៀតថា ក្រុមហ៊ុនសែលកាត នៅតែបន្តគាំទ្រលើការផ្សព្វផ្សាយពីយុទ្ធនាការអប់រំនេះ ដើម្បីបង្កើនការយល់ដឹង និងប្រសិទ្ធភាពនៃការអនុវត្ត ដោយសារតែ​ យុទ្ធនាការនេះគឺជាផ្នែកមួយនៃសកម្មភាពទំនួលខុសត្រូវសង្គមរបស់យើងក្នុងផែនការឆ្នាំ 2018 នេះ ផងដែរ។

អ្នកក៏អាចអានផងដែរ

វិច្ឆិកា, ថ្ងៃ​សុក្រ 24, 2023

ភ្នំពេញ ប្រទេសកម្ពុជា – ថ្ងៃទី24 ខែវិច្ឆិកា ឆ្នាំ2023 – ក្រុមហ៊ុន ខេម ជ្ជីអេ...

វិច្ឆិកា, ថ្ងៃ​ពុធ 15, 2023

ក្រុមហ៊ុនខេម ជ្ជីអេសអេម ម.ក ដែលជាក្រុមហ៊ុនទូរស័ព្ទចល័តឈានមុខនៅកម្ពុជាបានចេញផ...

តុលា, ថ្ងៃ​សុក្រ 20, 2023

ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា – នៅរសៀលថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២៣ ក្រុមហ៊ុន ...

តុលា, ថ្ងៃ​សុក្រ 06, 2023

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ទទួលបានការឯកភាព ជាគោលការណ៍ពីផ្សារមូលបត្រកម្ពុជា ...

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!