ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក (សែលកាត) ឈ្នះពានមហាសន្និបាតពិភពលោក MOBILE WORLD CONGRESS ដោយកិត្តិយស និងទទួលបានពានរង្វាន់ពីរមកផ្ទះ | សែលកាត

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក (សែលកាត) ឈ្នះពានមហាសន្និបាតពិភពលោក MOBILE WORLD CONGRESS ដោយកិត្តិយស និងទទួលបានពានរង្វាន់ពីរមកផ្ទះ

ថ្ងៃចេញផ្សាយ: មិនា, ថ្ងៃ​សុក្រ 15, 2024

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ហៅកាត់ថា សែលកាត ជាក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទក្នុងស្រុកឈានមុខគេរបស់កម្ពុជា រីករាយដោយទទួលបានពានរង្វាន់ពីកម្មវិធី Ookla Speedtest Awards ដែលបានប្រកាសនៅក្នុង មហាសន្និបាតពិភពលោក Mobile World Congress (MWC) ធ្វើឡើងនៅទីក្រុងបាសេឡូណាក្នុងខែកុម្ភៈថ្មីៗនេះ។ សែលកាត ទទួលបានពានរង្វាន់ពីរ ពានរង្វាន់ទី១ គឺការឈ្នះលើបណ្តាញទូរស័ព្ទចល័តលឿនជាងគេបំផុត នៅកម្ពុជានិង ពានរង្វាន់ទី២ គឺការឈ្នះលើផ្នែកហ្គេមតាមទូរស័ព្ទដៃល្អបំផុតនៅកម្ពុជា សម្រាប់ត្រីមាសទី៣ ដល់ត្រីមាសទី៤ ឆ្នាំ២០២៣។

សែលកាត នៅតែរក្សាតំណែងជាក្រុមហ៊ុនដែលមានបណ្តាញទូរស័ព្ទដែលមានល្បឿនលឿននិងគួរឱ្យទុកចិត្តបំផុតក្នុងប្រទេសកម្ពុជា

លោក Simon Perkins នាយកប្រតិបត្តិ ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន បានទៅទទួលពានរង្វាន់ទាំងនេះ ដោយផ្ទាល់ពីកម្មវិធី មហាសន្និបាតពិភពលោក បានមានប្រសាសន៏ថា យើងមានមោទកភាពជាខ្លាំង ក្នុងនាមជាក្រុមហ៊ុនខ្មែរ 100% ដែលបានឈ្នះពានរង្វាន់ដ៏មានតម្លៃទាំងនេះម្តងទៀត។ ពានរង្វាន់ទាំងនេះសបញ្ជាក់ឱ្យឃើញថា សែលកាត នៅតែរក្សាតំណែងជាក្រុមហ៊ុនដែលមានបណ្តាញទូរស័ព្ទដែលមានល្បឿនលឿន និងគួរឱ្យទុកចិត្តបំផុតក្នុងប្រទេសកម្ពុជា។

តាមរយៈរបាយការណ៍ចុងក្រោយបង្អស់ពី Ookla Speedtest Awards អ្នកប្រើប្រាស់ប្រព័ន្ធសែលកាត មានការពេញចិត្តជាខ្លាំងលើល្បឿនដោនឡូត (Download) ដែលលឿនបំផុតក្នុងប្រទេសកម្ពុជា ដែលឈានដល់ 33.74 Mbps ក្នុងអំឡុងត្រីមាសទី៤ ឆ្នាំ២០២៣ ដែលល្បឿននេះបានយកឈ្នះដៃគូប្រកួតប្រជែងរបស់ខ្លួនជាច្រើន។

ការជម្រុញ​លើកទឹកចិត្ត​​​​​​​​​​​​​​​​​​​​​​​ឱ្យក្រុមហ៊ុនសែលកាត បង្កើនបន្តផ្តល់សេវាកម្មទូរស័ព្ទ ឱ្យកាន់តែប្រសើរ

ពានរង្វាន់ទាំងនេះ គឺជាសក្ខីភាពក្នុងការជម្រុញ​លើកទឹកចិត្ត​​​​​​​​​​​​​​​​​​​​​​​ឱ្យក្រុមហ៊ុនសែលកាត បង្កើនបន្តផ្តល់សេវាកម្មទូរស័ព្ទ ឱ្យកាន់តែប្រសើរឡើងក្នុងប្រទេសកម្ពុជា។ អ្វីដែលគួរឲ្យកត់សម្គាល់​ និងទទួលស្គាល់ផងដែរថា ក្រុមហ៊ុនសែលកាត បានទទួលពានរង្វានពីកម្មវិធី Ookla Speedtest Award លើបណ្តាញទូរស័ព្ទចល័តលឿនបំផុតនេះ  ចំនួនប្រាំបីលើកជាប់ៗគ្នាមកហើយ។

ក្រុមឯកទេសវិស្វកម្មសែលកាត បានសហការជាមួយដៃគូ ផ្តោតការយកចិត្តទុកដាក់លើប្រព័ន្ធបណ្តាញចាប់ពីឆ្នាំ 2023 បន្តរហូតដល់សព្វថ្ងៃនេះ គឺដើម្បីបន្តជម្រុញ ផ្តល់សេវាកម្មទូរស័ព្ទ ឱ្យមានល្បឿនលឿនកាន់តែប្រសើរឡើងជូនអតិថិជន។

ប្រសិទ្ធភាព និងការពង្រីកបណ្តាញនៅជួរមុខ

ជាយុទ្ធសាស្ត្រអាជីវកម្មរបស់ក្រុមហ៊ុនសែលកាត គឺជាផ្តោតការយកចិត្តទុកដាក់លើប្រសិទ្ធភាពបណ្តាញ និងគុណភាពសេវា ដែលជាផ្នែកដ៏សំខាន់របស់ខ្លួន។ នៅចុងឆ្នាំ២០២៣ ក្រុមហ៊ុន GuarantCo ដែលជាផ្នែកមួយនៃក្រុមហ៊ុនអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឯកជន ហៅកាត់ថា PIDG បានផ្តល់ការធានាលើប្រាក់ចំនួន ៧០លានដុល្លារអាមេរិក ចំពោះក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក (សែលកាត)  ដើម្បីលក់សញ្ញាប័ណ្ណនិរន្តរភាពជាអន្តរជាតិដែលទិញដោយក្រុមហ៊ុន Manulife និង Prudential Cambodia​ តាមរយះការចុះបញ្ជីនៅផ្សារភាគហ៊ុនកម្ពុជា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ និងការផ្តល់កម្ចីហិរញ្ញប្បទាន ពីធនាគារ Deutsche Bank AG សាខាសិង្ហបុរីផងដែរ។ ទឹកប្រាក់ និងកម្ចីហិរញ្ញប្បទានទាំងនេះ សែលកាតនឹងយកទៅពង្រីកបណ្តាញទូរគមនាគមន៍របស់ខ្លួន ពិសេសលើបង្គោលសម្រាប់បណ្តាញ 4G ឧបករណ៍ទូរគមនាគមន៍ 4Gផ្សេងទៀតដែលសន្សំសំចៃថាមពល និងត្រៀមសម្រាប់ការៀបចំបណ្តាញ 5G។

ទឹកប្រាក់ និងកម្ចីហិរញ្ញប្បទានដែលទទួលបាន គឺពិតជាមានសារៈសំខាន់សម្រាប់ក្រុមហ៊ុនដើម្បីយកទៅអភិវឌ្ឍ   ល្បឿនអ៊ីនធឺណិត និងពង្រីកបណ្តាញសេវាទូរស័ព្ទឲ្យកាន់តែប្រសើរឡើងសម្រាប់អតិជនក្នុងប្រទេសកម្ពុជា។ គេរំពឹងថា អតិជនជាងមួយលាននាក់នឹងទទួលបានអត្ថប្រយោជន៍ ពីការអភិវឌ្ឍល្បឿនអ៊ីនធឺណិត និងពង្រីកបណ្តាញសេវាទូរស័ព្ទ ដោយប្រើប្រាស់ ទឹកប្រាក់ និងកម្ចីហិរញ្ញប្បទានទាំងនេះ។

អ្នកក៏អាចអានផងដែរ

មេសា, ថ្ងៃ​ពុធ 10, 2024

  យើងខ្ញុំមានសេចក្តីរំភើបរីករាយក្នុងការប្រកាសបើកសម្ពោធជាផ្លូវការមជ្ឈមណ្...

មេសា, ថ្ងៃ​សុក្រ 05, 2024

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ហៅកាត់ថា សែលកាត ជាក្រុមហ៊ុនប្រតិបត្តិករផ្នែកវិស...

មេសា, ថ្ងៃ​ពុធ 03, 2024

ក្រុមហ៊ុន សែលកាត ជម្រុញតភ្ជាប់ទំនាក់ទំនង និងកំណើនប្រកបដោយបរិយាប័ន្ន ក្នុងនាម...

មិនា, ថ្ងៃ​សៅរ៍ 23, 2024

ទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍លើកទី២ ថ្ងៃទី២៤-២៦ មីនា ២០...

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!