Cookie Policy | សែលកាត

គោលការណ៍ Cookie

 

តើCookieជាអ្វី?

Cookieជាឯកសារតូចមួយដែលត្រូវបានរក្សាទុកលើឧបករណ៍ ឬកុំព្យូទ័ររបស់អ្នក។ គោលបំណងរបស់វា គឺដើម្បីចងចាំចំណង់ចំណូលចិត្តរបស់អ្នក និងប្រមូលព័ត៌មានដែលមិនមែនជាព័ត៌មានផ្ទាល់ខ្លួន។ Cookieនឹងប្រមូលទិន្នន័យដែលមិនមែនជាផ្ទាល់ខ្លួនដោយស្វ័យប្រវត្តិនៅពេលអ្នកចូលមើលគេហទំព័រ ដើម្បីអាចផ្តល់បទពិសោធន៍ឲ្យមានភាពសមស្របជាមួយអ្នក។

 

ការប្រើប្រាស់Cookie

យើងប្រើ cookie ដើម្បីបង្កើនបទពិសោធរបស់អ្នកនៅលើគេហទំព័ររបស់យើង។ ព័ត៌មាននេះ ជាធម្មតាមិនកំណត់អត្តសញ្ញាណអ្នកដោយផ្ទាល់ទេ ប៉ុន្តែវាអាចផ្តល់ឱ្យអ្នកនូវបទពិសោធផ្ទាល់ខ្លួនបានកាន់តែប្រសើរ។ យើងគោរពនូវសិទ្ធិឯកជនភាពរបស់អ្នក និងអនុញ្ញាតឱ្យអ្នកគ្រប់គ្រងប្រភេទ cookie មួយចំនួន។ សូមចំណាំថាការបិទប្រភេទ cookie មួយចំនួនមិនឱ្យដំណើរការ អាចប៉ះពាល់ដល់ បទពិសោធរបស់អ្នកនៅលើគេហទំព័រ និងកំណត់ចំនួនសេវាកម្មដែលយើងអាចផ្តល់ឱ្យបាន។

 

តើ Cellcard ប្រើCookie ដោយរបៀបណា?

នៅក្រុមហ៊ុន Cellcard យើងប្រើCookieច្រើនប្រភេទ ដើម្បីជួយបង្កើនបទពិសោធន៍របស់អ្នក។ យើងប្រើCookieដើម្បី៖

  • ស្វែងយល់ពីរបៀបដែលអ្នកប្រើប្រាស់គេហទំព័ររបស់យើង
  • ចងចាំចំណង់ចំណូលចិត្តរបស់អ្នក
  • ផ្សព្វផ្សាយគម្រោង និងសេវាកម្ម Cellcard ដែលសមស្របសម្រាប់អ្នកបំផុត
  • ចែកចាយផ្សាយពាណិជ្ជកម្ម ដែលទាក់ទងនឹងអ្នក

ដោយប្រើCookie យើងអាចផ្តល់គម្រោង និងសេវាកម្មមដែលត្រឹមត្រូវ ដោយណែនាំនូវផលិតផលដោយផ្អែកលើព័ត៌មានមិនផ្ទាល់ខ្លួន ដែលយើងបានប្រមូលអំពីអ្នក តាមរយៈ cookie របស់ យើង។ ទិន្នន័យដែលបានប្រមូលក៏អាចជួយឲ្យយើងវាយតម្លៃពីរបៀបដែលគេហទំព័ររបស់យើងត្រូវបានប្រើប្រាស់ យល់ដឹងសេវាកម្មណាដែលពេញនិយមបំផុត និងវិធីបង្ហាញការផ្សាយ ពាណិជ្ជកម្មដែលល្អបំផុត។

 

តើយើងប្រើ Cookie អ្វីខ្លះ

  • Cookie ចាំបាច់ (First-Party Cookies): Cookie ទាំងនេះចាំបាច់សម្រាប់ផ្តល់សេវាកម្មដែលអ្នកទាមទារ ដូចជាបញ្ឈប់ផ្ទាំងផ្សាយពាណិជ្ជកម្ម Cellcard របស់យើង នៅពេលអ្នកចុចបិទ។
  • Cookie ប្រតិបត្តិការ (Third-Party Performance Cookies): Cookie ទាំងនេះតាមដានការចូលមើលរបស់អ្នកលើគេហទំព័រ រួមទាំងអ្វីដែលអ្នកបានមើល ឬធ្វើ ដូចជាគម្រោង និងសេវាកម្ម។ ឧទាហរណ៍ Cookie Google Analytics អាចជួយយើងវិភាគនូវការរុករករបស់អ្នក និងការទាញយកទិន្នន័យផ្សេងៗ។
  • Cookie ផ្សាយពាណិជ្ជកម្ម (Third-Party Advertising Cookies): Cookie ទាំងនេះប្រមូលទិន្នន័យអំពីការ ចូលមើលរបស់អ្នក ដូចជាមាតិកាដែលបានមើល តំណភ្ជាប់ដែលបានចុច និងប្រភេទឧបករណ៍ដែលអ្នកប្រើប្រាស់។ វាអនុញ្ញាតឲ្យយើងបង្ហាញមាតិកា និងផ្សាយពាណិជ្ជកម្មដែលទាក់ទងជាច្រើនជាងមុន។

តើយើងប្រើ Cookie សម្រាប់ផ្សាយពាណិជ្ជកម្មដូចម្តេច?

Cellcard ប្រមូលតែទិន្នន័យមិនផ្ទាល់ខ្លួន ដូចជាអាសយដ្ឋាន IP របស់អ្នក តាមរយៈCookie។ យើងមិនចែករំលែកទិន្នន័យនេះជាមួយអាជីវកម្មផ្សេងទៀត សម្រាប់គោលបំណងទីផ្សារឡើយ។ គោលបំណងរបស់យើងគឺជួយឲ្យអ្នករកឃើញគម្រោង និងសេវាកម្មដែលសមរម្យជាមួយតម្រូវការរបស់អ្នក។ Cookie ជួយយើងលៃតម្រូវការផ្សាយពាណិជ្ជកម្មឲ្យសមនឹងចំណូលចិត្ត និងសកម្មភាពរបស់អ្នកលើគេហទំព័រ។

ចំណូលចិត្តCookie

អ្នកអាចគ្រប់គ្រងចំណូលចិត្តCookieភាគច្រើនដោយកែប្រែការកំណត់ក្នុងកម្មវិធីរុករករបស់អ្នក។ សម្រាប់ព័ត៌មានបន្ថែម សូមមើលទៅក្នុងសម្ភារៈជំនួយរបស់ កម្មវិធីរុករក។ សូមចងចាំថា ប្រសិនបើអ្នកលុប ឬមិនទទួលយក Cookie មុខងារមួយចំនួននៃគេហទំព័រអាចមិនដំណើរការត្រឹមត្រូវ ហើយចំណង់ចំណូលចិត្តរបស់អ្នកអាចនឹងមិនត្រូវបានរក្សាទុក។

ការយល់ព្រម

ដោយប្រើគេហទំព័ររបស់យើង អ្នកយល់ព្រមនឹងការប្រើប្រាស់ Cookie ដូចដែលបានរៀបរាប់ក្នុងគោលការណ៍នេះ។ ប្រសិនបើអ្នកមិនចង់ទទួល Cookie មួយចំនួន អ្នកអាចដកការយល់ព្រមរបស់អ្នកដោយបិទដំណើរការ Cookie ក្នុងការកំណត់កម្មវិធីរុករករបស់អ្នកបាន។

ការផ្លាស់ប្ដូរចំពោះការជូនដំណឹងអំពី Cookie នេះ

យើងអាចបច្ចុប្បន្នភាពសេចក្តីជូនដំណឹងនេះជាប្រចាំ ដើម្បីអនុលោមតាមបទប្បញ្ញត្តិឯកជនភាព បន្ថែមលក្ខណៈពិសេសថ្មីៗ ឬលុប/បន្ថែម Cookie។ សូមពិនិត្យមើលការផ្លាស់ប្ដូរជាប្រចាំ។

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!