លក្ខខណ្ឌផ្សេងៗ
គោលបំណង
- ខាងក្រោមនេះគឺជាលក្ខខណ្ឌនិងខចែង (“ខចែង និងលក្ខខណ្ឌ”) ទូទៅសម្រាប់ផលិតផល និងសេវាកម្ម ទូរស័ព្ទចល័តរវាង ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក (ដែលមានឈ្មោះពាណិជ្ជកម្មថា “សែលកាត”) ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទចល័ត (MNO) ដែលមានអាជ្ញាប័ណ្ណស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងអ្នកប្រើប្រាស់ទាំងផលិតផល និងសេវាកម្ម របស់សែលកាត ដូមមានរៀបរាប់ខាងក្រោមនេះ។
- ខចែង និងលក្ខខណ្ឌនេះនឹងយកមកអនុវត្តលើផលិតផលនិងសេវាកម្មទូរសព្ទចល័ត ដូចជាសេវាទូទាត់ប្រាក់ជាមុន និងសេវាទូទាត់ប្រាក់តាមក្រោយ នៅលើបណ្តាញរបស់សែលកាត រួមមានប៉ុន្តែមិនកំណត់ចំពោះ សម្លេង សារ (SMS) ទិន្ន័យ មាតិកា សេវាកម្មឌីជីថលបន្ថែមផ្សេងៗ ស៊ីមកាត ស៊ីមអេឡិចត្រូនិច (eSIM) ការគ្រប់គ្រងគណនី និងសេវាកម្មផ្សេងទៀត (“ផលិតផលនិងសេវាកម្មសែលកាត”) ។
ការទទួលស្គាល់តាមខចែងនិងលក្ខខណ្ឌ
- ដោយការចាប់ផ្ដើមប្រើប្រាស់ ដាក់ឲ្យដំណើរការ ទិញ ចុះហត្ថលេខា ឬទទួលយកផលិតផល និងសេវាកម្ម សែលកាត មិនថាតាមរយៈសារ ពាក្យស្នើសុំ គេហទំព័រ ឬវិធីសាស្ត្រណាមួយ អ្នកប្រើប្រាស់បានបញ្ជាក់ថា ពួកគេបានអាន និងយល់ព្រមគោរពតាមខចែង និងលក្ខខណ្ឌទាំងនេះ (“ការយល់ព្រម”)។
- ការយល់ព្រមខាងលើមានន័យថាអ្នកប្រើប្រាស់បានយល់ព្រម៖
- ដើម្បីគោរពតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានទាំងអស់ទាក់ទងនឹងការស្គាល់អតិថិជនរបស់សែលកាត (KYC) និងនីតិវិធី និងតម្រូវការ eKYC សម្រាប់ការចុះឈ្មោះ ស៊ីមកាត (SIM) ស៊ីមអេឡិចត្រូនិច (eSIM)។
- ដើម្បីប្រាកដថាព័ត៌មានដែលផ្តល់ជូន សែលកាត គឺពេញលេញ ត្រឹមត្រូវ និងមានសុពលភាព។
- ផលិតផល និងសេវាកម្មមួយចំនួនអាចទាមទារឱ្យមានការយល់ព្រមលើគោលការណ៍នៃការប្រើប្រាស់ផលិតផលនិងសេវាកម្មស្របតាមច្បាប់។ គោលការណ៍បន្ថែមនៃផលិតផល និងសេវាកម្មមួយចំនួនអាចត្រូវបានធ្វើបច្ចុប្បន្នភាពក្រោមលក្ខខណ្ឌនីមួយៗនៃផលិតផល និងសេវាកម្មទាំងនោះ ហើយត្រូវចាត់ទុកថាជាការអនុវត្តនៅក្រោម ខចែងនិងលក្ខខណ្ឌនេះដែរ។
ផលិតផល និងសេវាកម្មសែលកាត
- សែលកាត ផ្តល់ជូនផលិតផល និងសេវាកម្ម ទូរគមនាគមន៍ ដែលមានស្ថិតនៅក្រោមអាជ្ញាប័ណ្ណ និងលិខិតអនុញ្ញាតដែលចេញដោយនិយ័តករទូរគមនាគមន៍កម្ពុជា (TRC) និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (MPTC) ។
- ផលិតផល និងសេវាកម្មទាំងនេះរួមបញ្ចូល ប៉ុន្តែមិនកំណត់ចំពោះ សម្លេង ផ្ញើសារជាអក្សរ អ៊ីនធើណិត និងសេវាឌីជីថលបន្ថែមផ្សេងៗ ស៊ីមកាត (SIM) ស៊ីមអេឡិចត្រូនិច (eSIM) ការគ្រប់គ្រងគណនី និងសេវាកម្មផ្សេងៗទៀតដោយប្រើបណ្តាញរបស់សែលកាត។
បណ្ដាញ និងសេវាគ្របដណ្ដប់
- ដោយមិនប៉ះពាល់ចំពោះសិទ្ធិផ្សេងទៀតដែលមានចែងនៅក្រោមច្បាប់ និងបទប្បញ្ញត្តិជាធរមាន សែលកាត និងដៃគូសហការ (នៅពេលដែលតម្រូវ) រក្សាសិទ្ធិ ក្នុងការកែប្រែផលិតផល និងសេវាកម្ម ការរិតបន្តឹងការចូលទៅកាន់បណ្តាញ ការផ្អាកបណ្តោះអាសន្ន ឬការបិទដំណើរការសេវាកម្ម របស់អ្នកប្រើប្រាស់ ដោយគ្មានការជូនដំណឹងជាមុនក្នុងករណីដូចខាងក្រោម៖
- អនុលោមតាមច្បាប់ បទបញ្ញត្តិ សេចក្ដីណែនាំ និង/ឬបទបញ្ជា របស់ និយ័តករទូរគមនាគមន៍កម្ពុជា(TRC) និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍( MPTC) តុលាការ ឬអាជ្ញាធរដែលមានសមត្ថកិច្ចផ្សេងទៀត និងរាជរដ្ឋាភិបាល។
- ដើម្បីការពារ និងធានាសុវត្ថិភាពសេវា ការការពារទិន្នន័យ ស្ថិរភាពប្រព័ន្ធបណ្ដាញ។
- ក្នុងអំឡុងពេលនៃការផ្លាស់ប្តូរប្រព័ន្ធ ការធ្វើបច្ចុបន្នភាពបណ្តាញ ឬលក្ខខណ្ឌបច្ចេកទេសណា មួយ។
- នៅពេលការប្រើប្រាស់របស់អ្នកប្រើប្រាស់ រំខាន ឬរាំងស្ទះដល់ការប្រើប្រាស់ធម្មតារបស់ផលិតផល និងសេវាកម្ម ឬប៉ះពាល់អវិជ្ជមានដល់អ្នកប្រើប្រាស់ផ្សេងទៀត។ឬ
- ដើម្បីទប់ស្កាត់ ឬកាត់បន្ថយការគំរាមកំហែងផ្នែកសន្តិសុខតាមអ៊ីនធឺណិត និងការបំពានលើផលិតផល និងសេវាកម្មសែលកាត។
- ក្នុងករណីដែលមានការផ្អាកការចូលប្រើផលិតផល និងសេវាកម្ម និង/ឬ បណ្តាញរបស់ Cellcard ដោយសារស្ថានភាពដូចដែលបានរៀបរាប់ខាងលើ កិច្ចព្រមព្រៀងរបស់អ្នកប្រើប្រាស់ (មិនថាជាកិច្ចសន្យាមានពេលកំណត់ ឬមិនកំណត់ តាមប្រភេទបង់ប្រាក់ជាមុន បង់ប្រាក់ក្រោយ ឬ Hybrid) ដែលធ្វើឡើងរវាងអ្នកប្រើប្រាស់និង Cellcard នឹងត្រូវចាត់ទុកថាមិនមានប្រសិទ្ធិភាព។ ការផ្អាកកិច្ចសន្យាផ្ទាល់ខ្លួននោះ នឹងចាប់អនុវត្តចាប់ពីថ្ងៃដែល Cellcard ធ្វើការជូនដំណឹងទៅអ្នកជាវតាមរបៀបណាមួយ ឬតាមប្រព័ន្ធទំនាក់ទំនងណាមួយរបស់ក្រុមហ៊ុនសែលកាត។
ការបញ្ចូលលុយ ការគិតលុយ និងការបង់ប្រាក់
- ផលិតផលនិងសេវាកម្មបង់ប្រាក់ជាមុន (Prepaid Service):
- អ្នកប្រើប្រាស់ត្រូវរក្សាសមតុល្យវិជ្ជមាន (សមតុល្យចម្បង) ដើម្បីអាចប្រើចូលទៅប្រើប្រាស់ផលិតផល និងសេវាកម្ម
- អ្នកប្រើប្រាស់និងតម្រូវឱ្យភ្ជាប់គម្រោងផលិតផលនិងសេវាកម្ម ដោយភ្ជាប់ជាមួយខចែងនិងលក្ខខណ្ឌនៃការប្រើប្រាស់ដែលបានកំណត់ដាច់ដោយឡែក។
- អ្នកប្រើប្រាស់អាចបញ្ចូលទឹកប្រាក់ទៅក្នុងសមតុល្យចម្បងរបស់ខ្លួនតាមរយៈបណ្តាញ Cellcard ដែលមានការអនុញ្ញាត ឬដៃគូសហការរបស់ក្រុមហ៊ុន សែលកាត។
- សមតុល្យចម្បងដែលបង់ប្រាក់ជាមុនគឺមិនអាចដកវិញទេ ហើយមានសុពលភាពសម្រាប់រយៈពេលដែលបានកំណត់ (រយៈពេលដំណើរការ)។
- សមតុល្យចម្បងដែលមិនបានប្រើ និងផុតកំណត់បន្ទាប់ពីការបញ្ចប់រយៈពេលដំណើរការ។
- សមតុល្យចម្បងដែលផុតកំណត់នឹងបូកបន្ថែមនៅពេលដែលអតិថិជនធ្វើការបញ្ចូលទឹកប្រាក់បន្ទាប់នៃគណនីរបស់ ពួកគេក្នុងរយៈពេល៣០(សាមសិប)ថ្ងៃបន្ទាប់ពីការបញ្ចប់រយៈពេលដំណើរការ។
- ប្រាក់បញ្ចូលតាមប្រម៉ូសិនមានសុពលភាពដូចដែលបានកំណត់សម្រាប់ផលិតផល និងសេវាកម្មដែលបានផ្សព្វផ្សាយលើកលែងមានការចែងផ្សេងពីនេះ និងមិនអាចបន្តសុពលភាពបានទេ។
- សមតុល្យចម្បងអាចប្រើសម្រាប់តែផលិតផលនិងសេវាកម្ម សែលកាតប៉ុណ្ណោះ។
- សេវាកម្មបង់ប្រាក់ប្រចាំខែ (Postpaid):
- អតិថិជននិងត្រូវគិតលុយប្រចាំខែ ឬប្រចាំឆ្នាំដោយផ្អែកលើការព្រមព្រៀងគ្នាក្រោម កម្មវិធី/កិច្ចព្រមព្រៀង លើការប្រើប្រាស់សេវាកម្ម គម្រោងសេវាកម្ម និងថ្លៃសេវាផ្សេងទៀត ដែលអ្នកប្រើប្រាស់និងសែលកាតព្រមព្រៀងគ្នា។
- អ្នកប្រើប្រាស់នឹងត្រូវភ្ជាប់គម្រោងផលិតផលនិងសេវាកម្មសែលកាត ជាមួយតម្លៃ និងលក្ខខណ្ឌនៃការប្រើប្រាស់គម្រោងដាច់ដោយឡែកដែលបានកំណត់ដោយសែលកាត។
- វិក័យប័ត្រនឹងត្រូវផ្ញើរតាមរយៈបណ្ដាញទំនាក់ទំនងដែលបានព្រមព្រៀង ព្រមទាំងអាចស្នើសុំបោះពុម្ពដោយឥតគិតថ្លៃនៅហាងរបស់សែលតកាត។
- ការទូទាត់យឺត នឹងមានការពិន័យ ឬការផ្អាកសេវា។
- សេវាកម្ម Hybrid:
- អ្នកប្រើប្រាស់អាចជាវផលិតផលនិងសេវាកម្ម Hybrid របស់សែលកាត។ ផលិតផល និងសេវាកម្ម របស់Hybrid គឺជាការរួមបញ្ចូលគ្នានៃសេវាបង់ប្រាក់ប្រចាំខែ និងបង់ប្រាក់ជាមុន ដែលអតិថិជនអាចបំពេញសេវាបង់ប្រាក់ជាមុននៅពេលដែលសមតុល្យសាច់ប្រាក់ដែលបានកម្រិត(សមតុល្យសាច់ប្រាក់ដែលមានកម្រិត)នៅក្នុងគម្រោងបង់ប្រាក់ប្រចាំខែរបស់ពួកគេត្រូវបានប្រើប្រាស់មុនរយៈពេលផុតកំណត់។
- រយៈពេលដែលមានសុពលភាពនៃសេវាកម្មបង់ប្រាក់ជាមុននៃសេវាកម្ម Hybrid ត្រូវយកសុពលភាពតាមសេវាកម្មបង់ប្រាក់ប្រចាំខែស្របតាមសមតុល្យសាច់ប្រាក់ដែលមានកម្រិតតែប៉ុណ្ណោះ។
ការប្រើប្រាស់សេវា
- អ្នកប្រើប្រាស់ត្រូវប្រើផលិតផល និងសេវាកម្ម សែលកាត សម្រាប់គោលបំណងស្របច្បាប់តែប៉ុណ្ណោះ។ សែលកាត រក្សាសិទ្ធិកាត់ ឬផ្អាកសេវាកម្មរបស់ខ្លួនក្នុងករណីការប្រើប្រាស់ផលិតផលនិងសេវាកម្មត្រូវបានប្រើប្រាស់ដូចខាងក្រោម៖
- អំពើខុសច្បាប់ អសីលធម៌ ឧក្រិដ្ឋកម្ម ការឆបោក ការលេងល្បែង ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត អំពើក្លែងបន្លំការបោកប្រាស់
- សកម្មភាពទាំងឡាយណាដែលបំពានលក្ខខណ្ឌ ឬច្បាប់ បទបញ្ញត្តិ សេចក្ដីណែនាំ របស់ MPTC និង TRC ឬស្មារតីនៃកិច្ចប្រជុំជាមួយនឹង TRC ព្រមទាំងច្បាប់ និងបទបញ្ញត្តិនៃព្រះរាជាណាចក្រកម្ពុជា ។ អ្នកប្រើប្រាស់ត្រូវទទួលខុសត្រូវតាមច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា ចំពោះការរំលោភបំពានលើច្បាប់ និងបទបញ្ញត្តិ ឬ ខចែង និងលក្ខខណ្ឌនេះ។
ការធ្វើបច្ចុប្បន្នភាពព័ត៌មានអ្នកប្រើប្រាស់
- អ្នកប្រើប្រាស់ត្រូវផ្តល់ព័ត៌មានត្រឹមត្រូវសម្រាប់ការចុះឈ្មោះប្រើសេវា។ ការផ្លាស់ប្តូរព័ត៌មានផ្ទាល់ខ្លួន (ឧ. លេខអត្តសញ្ញាអាសយដ្ឋាន) ត្រូវធ្វើការជូនដំណឹងនិងធ្វើបច្ចុប្បន្នភាពភ្លាមៗនឹងត្រូវរាយការណ៍ និងធ្វើបច្ចុប្បន្នភាពភ្លាមៗទៅកាន់សែលកាត តាមរយៈវិធីសាស្ត្រ ឬបណ្តាញដែលមានដូចជា៖ កម្មវិធីសែលកាត ហាងសែលកាត អ្នកលក់បន្តរបស់សែលកាត ឬវិធីសាស្រ្ត ឬបណ្តាញផ្សេងទៀត ដូចដែលបានធ្វើបច្ចុប្បន្នភាពពីពេលមួយទៅពេលមួយដោយសែលកាត ការមិនធ្វើបច្ចុប្បន្នភាព ឬមិនផ្ដល់នូវព័ត៌មានដែលស្នើសុំអាចនាំឲ្យ៖
- ការផ្អាកសេវាបណ្តោះអាសន្ន ឬជាអចិន្ត្រៃយ៍។
- ទទួលរងពិន័យស្របតាមបទបញ្ជារបស់ TRC/MPTC។
- បាត់បង់សិទ្ធិជាម្ចាស់លេខ។
- ត្រូវតែសហការយ៉ាងពេញលេញជាមួយនឹងដំណើរការអនុលោមតាមបទប្បញ្ញត្តិណាមួយដែលផ្តួចផ្តើមដោយសែលកាត
ការកែប្រែ
- សែលកាត រក្សាសិទ្ធិក្នុងការ ៖
- កែប្រែសេវា តម្លៃ និងការកំណត់តម្លៃ។
- បន្ថែម ឬកែប្រែខចែង និងលក្ខខណ្ឌនេះ។
- ការជូនដំណឹងជាមុន ៣០ (សាមសិប) ថ្ងៃ តាមបណ្ដាញទំនាក់ទំនងរបស់សែលកាត ដូចជា គេហទំព័រ សារជាអក្សរ ឬកម្មវិធីទូរស័ព្ទ។
សុពលភាពអនុវត្តនៃខចែង និង លក្ខខណ្ឌ
- ខចែង និងលក្ខខណ្ឌនេះនឹងមានសុពលភាពអនុវត្តភ្លាមៗ បន្ទាប់ពីដំណើរការប្រើប្រាស់ស៊ីម (SIM) ឬ ស៊ីមអេឡិចត្រូនិច eSIM របស់ សែលកាត។ ខចែង និងលក្ខខណ្ឌនេះនឹងជំនួសកិច្ចព្រមព្រៀងដែលមានពីមុន តាមការសន្យាដោយផ្ទាល់មាត់ ឬជាលាយលក្ខណ៍អក្សរទាំងអស់ និងអនុវត្តចំពោះអ្នកប្រើប្រាស់ចាស់ និងថ្មីទាំងអស់។
ការដោះស្រាយវិវាទ និងច្បាប់ពាក់ព័ន្ធ
- វិវាទណាមួយដែលកើតចេញពី ឬពាក់ព័ន្ធនឹងខចែង និងលក្ខខណ្ឌនេះ ត្រូវដោះស្រាយដោយសន្តិវិធីជាមុន។ ប្រសិនបើប្រការណាមួយនៃខចែង និងលក្ខខណ្ឌនេះ មិនអាចអនុវត្តបាន នោះប្រការដែលនៅសល់នឹងបន្តអនុវត្តចំពោះអ្នកប្រើប្រាស់ និងសែលកាត។ ប្រសិនបើភាគីមិនអាចដោះស្រាយវិវាទបាន នោះភាគីណាមួយអាចបញ្ជូនវិវាទនេះទៅ TRC និង MPTC។ ប្រសិនបើនៅតែមិនអាចដោះស្រាយបានទៀត នោះភាគីណាមួយអាចបញ្ជូនវិវាទនេះបន្តទៅតុលាការនៃប្រទេសកម្ពុជា។ ខចែង និងលក្ខខណ្ឌនេះ ត្រូវបានគ្រប់គ្រងដោយច្បាប់កម្ពុជា។
ភាសាផ្លូវការណ៍
- ខចែង និងលក្ខខណ្ឌនេះនឹងមានទាំងភាសាខ្មែរនិងអង់គ្លេស ដោយមានបកប្រែពីភាសាខ្មែរ ជាភាសាផ្លូវការ។ អ្នកប្រើប្រាស់ទទួលស្គាល់ថាពួកគេបានអាន និងយល់ព្រមលើខចែង និងលក្ខខណ្ឌនេះ មុននឹងប្រើប្រាស់ផលិតផលនិងសេវាកម្ម និងបណ្ដាញរបស់ សែលកាត។
ការទំនាក់ទំនងអំពីការផ្សព្វផ្សាយ និងការផ្ដល់ជូនពិសេស
- សែលកាត អាចទាក់ទងអ្នកប្រើប្រាស់ ដើម្បីផ្តល់ព័ត៌មានអំពីការផ្តល់ជូន ឬសេវាកម្មរបស់ដៃគូ តាមសារជាអក្សរ ការហៅទូរស័ព្ទ ឬវីធីសាស្រ្តអេឡិចត្រូនិចផ្សេងទៀត។ អ្នកប្រើប្រាស់អាចបដិសេធបាន ដោយទំនាក់ទំនងទៅផ្នែកបំរើសេវាអតិថិជនរបស់សែលកាត។
ស្វ័យភាពនៃបញ្ញត្តិ
- បើមានប្រការណាមួយក្នុងខចែង និងលក្ខខណ្ឌនេះ ត្រូវបានរកឃើញថាមិនអាចអនុវត្តបាន ឬមិនត្រឹមត្រូវ ប្រការផ្សេងទៀតនៅតែមានសុពលភាព និងបន្តអនុវត្តបាន។
ការផ្ទេរសិទ្ធិ
- សែលកាត អាចផ្ទេរ ឬប្រគល់សិទ្ធិ និងកាតព្វកិច្ចការទទួលខុសត្រូវទាំងអស់ ឬមួយផ្នែកនៅក្រោម ខចែង និងលក្ខខណ្ឌទាំងនេះ ដោយមិនចាំបាច់ជូនដំណឹងទៅអ្នកប្រើប្រាស់ជាមុន។
ការជូនដំណឹងបន្ថែម
- សែលកាត អាចអនុវត្តការផ្លាស់ប្តូរបច្ចេកទេស ឬនីតិវិធី ដើម្បីពង្រឹងសុវត្ថិភាពសេវា និងកាត់បន្ថយការប្រើប្រាស់មិនត្រឹមត្រូវ (ឧ. ការកំណត់ port)។
- អ្នកប្រើប្រាស់ត្រូវបានលើកទឹកចិត្តឱ្យធ្វើបច្ចុប្បន្នភាព (update)ឧបករណ៍ ឬកម្មវិធី ដើម្បីឲ្យសមនឹងស្ដង់ដារនៃការវិវត្តន៍ទាំងនេះ។
ទិន្នន័យឯកជន
- អ្នកប្រើប្រាស់យល់ព្រមអោយ Cellcard ប្រមូល ប្រើ បង្ហាញ និងរក្សាទុកទិន្នន័យផ្ទាល់ខ្លួន និងមិនផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់សម្រាប់គោលបំណងពាក់ព័ន្ធនឹងប្រតិបត្តិការអាជីវកម្ម រួមមានតែមិនកម្រិតត្រឹម ៖ ការកែលម្អសេវាកម្ម ការគាំទ្រអតិថិជន ការស្រាវជ្រាវ និងវិភាគ ទីផ្សារនិងសកម្មភាពផ្សព្វផ្សាយ ការអភិវឌ្ឍផលិតផល និងការអនុលោមតាមច្បាប់និងបទបញ្ជាដែលអនុវត្ត។ Cellcard អាចចែករំលែកទិន្នន័យនោះជាមួយដៃគូ ឬអ្នកផ្ដល់សេវាដែលបានអនុញ្ញាត តែសម្រាប់គោលបំណងដែលបានរៀបរាប់ខាងលើប៉ុណ្ណោះ។ អ្នកប្រើប្រាស់អាចដកហូតការយល់ព្រមនោះបានគ្រប់ពេល ដោយគោរពតាមកម្រិតច្បាប់ និងសន្ធិសញ្ញា ដោយទាក់ទងមក Cellcard តាមរយៈបណ្តាញគាំទ្រអតិថិជនដែលបានកំណត់។