លែងបារម្ភពីការភ្ជាប់គម្រោង! អ្នកអាចផ្តោតអារម្មណ៍បានកាន់តែល្អជាងមុនលើកិច្ចការសំខាន់ផ្សេងទៀត!
គម្រោង Cellcard Executive គឺជាគម្រោងបង់ប្រាក់ប្រចាំខែ សម្រាប់ពាណិជ្ជកម្ម បានបង្កើតឡើងដើម្បីផ្តល់ភាពងាយស្រួលបំផុតដល់អ្នក អ្នកអាចធ្វើការហៅចេញឥតកំណត់ទៅកាន់មិត្តរួមការងារ ជាមួយគម្រោងអ៊ីនធើណិតធំជាងមុន អត្ថប្រយោជន៍ក្នុងប្រព័ន្ធ និងចំនួននាទីជាច្រើនទៀតសម្រាប់ធ្វើការហៅចេញទៅកាន់នរណាម្នាក់នៅក្នុងប្រព័ន្ធសែលកាត។
ជ្រើសរើសគម្រោងចាប់ពី Basic រហូតដល់ Premium។ ណាត់ជួបបុគ្គលិកផ្នែកលក់របស់យើង ដើម្បីទៅជួបអ្នកផ្ទាល់នៅការិយាល័យនិងផ្តល់ព័ត៌មានបន្ថែមអំពីជម្រើសដែលស័ក្តិសម។
FLEET MANAGEMENT SOLUTION (កម្មវិធីគ្រប់គ្រងប្រព័ន្ធដឹកជញ្ជូន)
Fleet Management Solution គឺជាដំណោះស្រាយដែលមានតម្លៃសមរម្យបំផុត សម្រាប់ក្រុមហ៊ុនដែលប្រតិបត្តិការអាជីវកម្មពឹងផ្អែកលើការដឹកជញ្ជូន។ តួនាទីដ៏សំខាន់របស់ Fleet Management Solution System គឺការផ្តល់ជូននូវប្រព័ន្ធគ្រប់គ្រងដ៏មានប្រសិទ្ធភាពបំផុតមួយ ដើម្បីជួយត្រួតពិនិត្យនិងគ្រប់គ្រងប្រតិបត្តិការដឹកជញ្ជូនទាំងមូលរបស់អ្នក តាមរយៈការប្រើប្រាស់ផ្ទាំងកម្មវិធីដែលដំណើរការ យ៉ាងរហ័សនិងរលូនបំផុត។ ប្រព័ន្ធគ្រប់គ្រងនេះ ផ្តល់ភាពងាយស្រួលក្នុងការរៀបចំផ្លូវសម្រាប់ការដឹកជញ្ចូន រៀបចំកាលវិភាគដឹកជញ្ជូន និងជួយបង្កើនប្រសិទ្ធភាពប្រតិបត្តិការដឹកជញ្ជូនរបស់អ្នក បានយ៉ាងប្រសើរផងដែរ។ ប្រព័ន្ធរបស់យើង អាចតាមដានមើលទីតាំងក្នុងពេលជាក់ស្តែង មានភ្ជាប់ជាមួយមុខងារផ្ញើសារឆ្លើយឆ្លង មុខងារឆែកមើលវីដេអូពីសកម្មភាពពីមុនៗ និងអាចតាមដានមើលបាន 24/7 ប្រកបដោយទំនុកចិត្តខ្ពស់បំផុត។
កម្មវិធីគ្រប់គ្រងការប្រព័ន្ធដឹកជញ្ជូនរបស់យើង ផ្តល់ជូននូវរចនាសម្ព័ន្ធកំណត់តម្លៃច្បាស់លាស់ និងមិនគិតតម្លៃបង្កប់បន្ថែមនោះឡើយ។ កម្មវិធីនេះមានភាពងាយស្រួលក្នុងការដំឡើង ហើយផ្តល់ជូនដោយភ្ជាប់មកជាមួយនូវសេវាបម្រើ សេវាដោះស្រាយបញ្ហាជូនដល់ទីកន្លែង និងការធានាក្នុងអំឡុងពេលប្រើប្រាស់សេវាកម្ម ដើម្បីប្រាកដថាអាជីវកម្មរបស់អ្នកនឹងទទួលបានអត្ថប្រយោជន៍ជាទីគាប់ចិត្តពីការប្រើប្រាស់សេវាកម្មរបស់យើង។
CELLBLAST
CellBlast គឺជាសេវាផ្សព្វផ្សាយតាមរយៈសារជាអក្សរនិងសំឡេង។ វាអាចឲ្យអ្នកផ្ញើសារដោយផ្ទាល់ទៅកាន់អតិថិជនគោលដៅសំខាន់ៗរបស់អ្នក ប្រកបដោយភាពងាយស្រួល និងចំណាយតិចបំផុត។ អ្នកអាចប្រើប្រាស់ CellBlast សម្រាប់ យុទ្ធនាការទីផ្សារ ការផ្តល់ដំណឹងសំខាន់ៗ ការផ្ញើសារជូនដំណឹង ការអញ្ជើញឬរំលឹកភ្ញៀវចូលរួមកម្មវិធី ការបញ្ជាក់ការកក់ទុក ការស្ទង់មតិយោបល់ និងតម្រូវការផ្សេងៗជាច្រើនទៀត។ អ្នកអាចជ្រើសរើសបាននូវសារជាអក្សរ ឬជាសំឡេង។ អ្នកអាចផ្ញើភ្លាមៗ ឬកំណត់ពេលវេលាសម្រាប់ផ្ញើពេលក្រោយ ពោលគឺអាស្រ័យទៅតាមតម្រូវការរបស់អ្នក។ហើយអ្នកមិនចាំបាច់បារម្ភជាមួយការចំណាយលើឧបករណ៍ប្រើប្រាស់នោះឡើយ។
ដើម្បីចុះឈ្មោះជាមួយសេវា CELLBLAST សូមចុចទីនេះ
CHINA CELLBLAST
ពង្រីកអាជីវកម្មរបស់អ្នក ដោយភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនគោលដៅសំខាន់ៗ នៅប្រទេសចិន ជាមួយនិងសេវាកម្ម China CellBlast របស់យើង។ ការចាប់យកចំណែកទីផ្សារថ្មី គឺជាវិធីសាស្រ្តដ៏ល្អបំផុតមួយ ដើម្បីធ្វើឲ្យអាជីវកម្មរបស់អ្នកកាន់តែរីកចំរើន និងទទួលបានប្រាក់ចំណូលច្រើនជាងមុន ជាមួយនិងការកើនឡើងនៃឥទ្ធិពលប្រទេសចិនមកលើសេដ្ឋកិច្ចប្រទេសកម្ពុជាយើង ការគិតគូរពីការចាប់យកប្រទេសចិនជាទីផ្សារ អាចជាជម្រើសដ៏ប្រសើរបំផុតមួយដើម្បីពង្រីកអាជីវកម្មរបស់អ្នក។
ជាមួយសេវាកម្ម China CellBlast អាជីវកម្មរបស់អ្នក នឹងអាចភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ជាមួយអតិថិជនដែលជាគោលដៅសំខាន់ៗនៅក្នុងប្រទេសចិន។ យើងមានផ្តល់ជូន នូវប្រព័ន្ធផ្សព្វផ្សាយសេវាកម្មតាមរយៈសារដោយខ្លួនឯង ដែល អ្នកអាចផ្ញើសារផ្សព្វផ្សាយទៅកាន់ភ្ញៀវទេសចរនិងវិនិយោគិនចិន មុនពេលដែលពួកគេមកដល់ប្រទេសកម្ពុជា ពោលវានឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អាជីវកម្មរបស់អ្នក។
DEVICE INSTALLMENT
តាមរយៈការចាប់ដៃគូជាមួយក្រុមហ៊ុន Chailease យើងនឹងមានផ្តល់ជូននូវសេវាផ្តល់ប្រាក់កម្ចីសម្រាប់ទិញទូរស័ព្ទដែលមានតម្លៃសមរម្យ ដល់អតិថិជនដែលបានភ្ជាប់គម្រោងសាជីវកម្មរបស់យើង។ ប្រាក់កម្ចីនេះ នឹងមិនមានការគិតថ្លៃសេវារៀបចំឯកសារ មិនមានថ្លៃសេវា CBC និងថែមទាំងផ្តល់ជូននូវការប្រាក់ ០% រហូតដល់ ១ ឆ្នាំទៀតផង។
អតិថិជនអាចជ្រើសរើសស្មាតហ្វូនប្រើ 4G ពីម៉ាកល្បីៗជាច្រើនដូចជា Apple Oppo Huawei Samsung និង Vivo ដែលស្មាតហ្វូនទាំងនេះ នឹងផ្តល់ជូនដោយហាងលក់ទូរស័ព្ទដៃ គួងអ៊ី ដែលជាដៃគូចែកចាយរបស់យើង។ ប្រាក់កម្ចីនេះ អាចប្រើប្រាស់បានជាមួយស្មាតហ្វូនដែលមានតម្លៃលក់រាយរហូតដល់ ៨០០ ដុល្លារ ហើយអាចប្រើប្រាស់ជាមួយការទូទាត់ក្នុងតម្លៃទាបបំផុតត្រឹមតែ ៣ ដុល្លារ / ខែ ដោយភ្ជាប់ជាមួយនឹងកិច្ចសន្យាគម្រោងបង់ប្រាក់ក្រោយយ៉ាងតិចបំផុត ២ ឆ្នាំ និងការបញ្ជាទិញទូរស័ព្ទយ៉ាងតិច ៣ គ្រឿងសម្រាប់អតិថិជនម្នាក់។ ការផ្តល់ជូននេះ គឺសម្រាប់តែអតិថិជនដែលស្ថិតនៅក្នុងរាជធានីភ្នំពេញប៉ុណ្ណោះ។
WFH DATA SIM
ជាស៊ីមកាតដែលបង្កើតឡើងជាពិសេស ដើម្បីផ្តល់ជូនអតិថិជនសាជីវកម្មទាំងអស់នូវអត្ថប្រយោជន៍ជាទីគាប់ចិត្ត សម្រាប់ការប្រើអ៊ីនធើណិត និងមានការរំខាននានាទោះបីជាធ្វើការនៅទីកន្លែងណាក៏ដោយ។ ស៊ីមកាត Work-from-Home (WFH) ត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនិងតម្រូវការបច្ចុប្បន្ននិងបន្ទាន់របស់អាជីវកម្ម ដើម្បីបន្តប្រតិបត្តិនៅក្នុងអំឡុងស្ថានភាពដ៏លំបាក ដែលបណ្តាលមកពីជម្ងឺរាតត្បាតសកល កូវីដ-19 ។ ជាមួយនិងការប្រើប្រាស់ស៊ីមកាត WFH ក្រុមហ៊ុនទាំងអស់ នឹងអាចធានាបានថា គ្រប់ទីកន្លែងដែលនិយោជិករបស់ខ្លួនកំពុងរស់នៅ នឹងមានអ៊ីនធើណិតសម្រាប់ប្រើប្រាស់ ដើម្បីបំពេញកិច្ចការងារប្រចាំថ្ងៃពីផ្ទះរបស់ពួកគេ។
ជាមួយនិងការផ្តល់ជូននូវទិន្នន័យអ៊ីនធើណិតយ៉ាងគាប់ចិត្ត ពីក្រុមហ៊ុនបណ្តាញទូរស័ព្ទលឿនជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា អាជីវកម្មរបស់អ្នកពិតជាអាចដំណើរការបានជាប្រក្រតី។ ស៊ីមកាត WFH មានផ្តល់ជូននូវ 3 ជម្រើស មានតម្លៃចាប់ពី 12 ដុល្លារ/ខែឡើងទៅ។
គម្រោងបុគ្គលិកសាជីវកម្ម
គម្រោងសាជីវកម្មសម្រាប់បុគ្គលិករបស់អ្នកដែលអ្នកអាចគ្រប់គ្រងបាន គម្រោង Executive Lite ត្រូវបានបង្កើតឡើងដើម្បីផ្លាស់ទីបុគ្គលិករបស់អ្នកដោយតភ្ជាប់ពួកគេ ហើយអ្នកក៏អាចចូលគ្រប់គ្រង់ការចំណាយថ្លៃសេវាទូរស័ព្ទផងដែរ។ នេះជាគម្រោងមួយក្នុងចំណោមគម្រោងជាច្រើនទៀត ដែលទទួលបានការពេញនិយមពីអតិថិជនដែលមានអាជីវកម្មខ្នាតតូច និងខ្នាតមធ្យមរបស់យើង។ គម្រោងនេះ អ្នកអាចជ្រើសរើសការបង់ប្រាក់ប្រចាំខែ ឬបង់ប្រាក់ជាមុន តាមការជ្រើសរើសរបស់ក្រុមហ៊ុនលើសមត្ថភាពគ្រប់គ្រងការចំណាយថ្លៃសេវារបស់បុគ្គលិកពួកគេ។ ជាមួយគ្នានេះដែរ គម្រោងនេះផ្តល់ភាពបត់បែនដល់បុគ្គលិកក្នុងការរីករាយតភ្ជាប់ទំនាក់ទំនងជាមួយគ្នាតាមរយៈសេវា សែលកាត បន្ថែមពីការគ្រប់គ្រងការចំណាយផ្ទាល់ខ្លួន។ ជាមួយនឹង Executive Lite ក្រុមហ៊ុនទាំងអស់នឹងអស់កង្វល់និងមានសុវត្ថិភាព ដោយសារពួកគេត្រូវបានធានាថាការចំណាយលើថ្លៃសេវាទូរស័ព្ទរបស់បុគ្គលិកពួកគេស្ថិតនៅក្នុងខ្ទង់ចំណាយ។
គម្រោងធ្វើដំណើរក្រៅប្រទេស
ដៃគូធ្វើដំណើរដ៏ល្អឯករបស់អ្នកមិនថាអ្នកកំពុងធ្វើដំណើរសម្រាប់មុខជំនួញឬកម្សាន្តនោះទេ មិនថាអ្នកនៅទីណាក៏ដោយ គម្រោងដ៏ទាក់ទាញរបស់យើងធានាថា អ្នកនៅតែអាចទាក់ទងនិងទទួលព័ត៌មានថ្មីៗ ពីជំនួញរបស់អ្នកនិងក្រុមគ្រួសារបាន។ ទទួលយកអត្ថប្រយោជន៍នៃសេវាធ្វើដំណើរនេះ ដោយទទួលបាន សារជា សម្លេង អ៊ីនធើណិត និង សារជាអក្សរ ឬការផ្តល់ជូនដទៃទៀត បិទអ៊ីនធើណិត ដើម្បីរក្សាវានៅពេលក្រោយ ប្រើអ៊ីនធើណិតតាមរយៈWiFi វិញ។ សម្រាប់អតិថិជនភ្ជាប់គម្រោងបង់ប្រាក់តាមក្រោយ អាចភ្ជាប់កញ្ចប់គម្រោង Happy Roamបាន ការប្រើប្រាស់នេះគិតថ្លៃទាបបំផុតត្រឹមតែ 500រៀល សម្រាប់ការហៅចេញ 1នាទី សារជាអក្សរម្តង និង អ៊ិនធើណិត 1មេហ្គាបៃ។
CLOUD PBX
វិធីដ៏ងាយស្រួលនិងថ្លៃសមរម្យក្នុងការភ្ជាប់លេខទូរសព័្ទក្រុមហ៊ុនអ្នក។ ដំណោះស្រាយ Cloud PBX ស័ក្តិសមឥតខ្ចោះសម្រាប់ការគ្រប់គ្រងពាណិជ្ជកម្មរបស់អ្នកលើការទទួលការហៅចូលពីភ្ញៀវរបស់អ្នក។ វាដើរតួជាទូរស័ព្ទលើតុ ហើយនៅពេលមានការហៅចូលវានឹងភ្ជាប់ចូលលេខទៅទូរស័ព្ទក្រុមហ៊ុនអ្នក។ ប្រសិនបើលេខទូរស័ព្ទរបស់នរណាម្នាក់នៅក្នុងក្រុមហ៊ុនកំពុងជាប់រវល់ វានឹងផ្ទេរទៅលេខទូរស័ព្ទមួយទៀត ដើម្បីធានាថាគ្រប់ការហៅចូលពីអតិថិជន សំខាន់ៗរបស់អ្នកទាំងអស់ត្រូវបានទទួលនិងឆ្លើយតប។
ផ្សាយពាណិជ្ជកម្មសារជាអក្សរ
វិធីលឿននិងងាយបំផុតក្នុងការផ្សព្វផ្សាយទៅដល់អតិថិជនអ្នក។ ផ្សាយពាណិជ្ជកម្មសារជាអក្សរ អនុញ្ញាតអោយអ្នកធ្វើការផ្សព្វផ្សាយផលិតផលនិងសេវាកម្មរបស់អ្នក តាមរយៈសារជាអក្សរ ទៅកាន់អ្នកប្រើប្រាស់សេវាសែលកាតដោយផ្ទាល់និងភ្លាមៗ។ ផ្ញើរសារជាអក្សរទៅកាន់លេខទូរស័ព្ទ ដោយជម្រើសចៃដន្យ ឬ ជ្រើសរើសអ្នកទទួលបានសារ ផ្សាយពាណិជ្ជកម្មលើសារជាអក្សរបស់អ្នក ដោយជ្រើសរើស ឬផ្តល់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដើម្បីផ្ញើរទៅ។ ជ្រើសរើសជម្រើសរបស់អ្នក
ARPU៖ ចំណូលជាមធ្យមរបស់អតិថិជនម្នាក់
ទីតាំង៖ ខេត្ត
- ឧបករណ៍(ដំណើរការលើទូរស័ព្ទដៃឬ ទូរស័ព្ទទំនើប)
- មានKhmer Unicode
- បានប្រើកញ្ចប់ធ្វើដំណើរ(Roaming)
- បានប្រើក្នុងការហៅចេញទៅក្រៅប្រទេស
- អ្នកប្រើអ៊ីធើណិតច្រើន(ប្រើលើសពី3 ជីហ្គាបៃក្នុង១ខែ)
- អ្នកធ្វើការហៅចេញច្រើន(ហៅចេញលើពី 500នាទីក្នុងមួយខែ)
សន្សំការចំណាយលើផ្នែកទីផ្សារដោយតម្លៃសមរម្យ នៅលើមូលដ្ឋានដែលធានាដល់ការផ្ញើរសារទៅកាន់អតិថិជនរបស់អ្នក
ផ្សាយពាណិជ្ជកម្មសារជាអក្សរ មានជាភាសាអង់គ្លេសនិងខ្មែរ និងកាលវិភាគផ្ញើចេញអាចជ្រើសរើសបាន។
គួររំលឹកថា សែលកាត ផ្តោតលើភាពឯកជនរបស់អតិថិជន និង ព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេត្រូវបានរក្សាទុកជាការសំងាត់ មានតែលេខទូរស័ព្ទដែលសង្ស័យលើការពាក់ព័ន្ធនឹងទង្វើខុសច្បាប់ប៉ុណ្ណោះដែលយើងបញ្ចេញក្រោមសំណូមពរពីអាជ្ញាធរពាក់ព័ន្ធ។