គម្រោងអ៊ីនធើណិត Roaming ប្រទេសថៃ | សែលកាត

រីករាយជាមួយគម្រោងអ៊ីនធើណិត ROAMING ពេលអ្នកធ្វើដំណើរកម្សាន្តទៅប្រទេសថៃ!

បង្ហោះរូបភាពស្អាតៗរបស់អ្នកពេលអ្នកទៅដើរលេងនៅប្រទេសថៃជាមួយគម្រោងអ៊ីនធើណិត Roaming ប្រទេសថៃ ដោយចំណាយទាបបំផុតត្រឹមតែ $2 តែប៉ុណ្ណោះ។ ដើម្បីភ្ជាប់ ចូលទៅកាន់ Cellcard App > ទំព័រដើម-> ស្វែងរក -> សេវាអន្តរជាតិ ហើយជ្រើសរើសគម្រោងសម្រាប់ភ្ជាប់។
ដើម្បីរីករាយជាមួយ គម្រោងអ៊ីនធើណិត Roaming សូមជ្រើសរើសដៃគូរបស់យើង នៅពេលអ្នកធ្វើដំណើរទៅប្រទេសថៃ។

ដើម្បីភ្ជាប់គម្រោង

ជម្រើសទី 1 ៖ ចុចលេខកូដខ្លី

ជម្រើសទី 2៖ ភ្ជាប់តាម Cellcard App
ចូលទៅក្នុង Cellcard App រួចធ្វើតាមការណែនាំខាងក្រោម៖

 

របៀបក្នុងការប្រើប្រាស់សេវា Data Roaming

 

ប្រព័ន្ធ iOS៖

  1. ​សូមចូលទៅកាន់ Setting > ចុច Cellular ​​
  2. ចុច ON Cellular Data > ចុចលើ Cellular Data Options
  3. ​​ចុចយក On សម្រាប់ Data roaming​​បំពេញពាក្យ cellcard នៅលើ APN ​

 

ប្រព័ន្ធ Android៖

  1. ​សូមចូលទៅកាន់ Setting
  2. ​ចូលទៅ Navigate to Connections > ជ្រើសរើស Mobile Networks > ចុច On Data Roaming
  3. បំពេញពាក្យ cellcard នៅលើ APN ​

 

ចំណាំ៖

• អ្នកត្រូវតែស្ថិតនៅប្រទេសថៃ

• អ្នកបានភ្ជាប់គម្រោងអ៊ីនធើណិត Roaming ប្រទេសថៃ

• ទូរស័ព្ទដៃរបស់អ្នកនឹងភ្ជាប់ទៅសេវារបស់ក្រុមហ៊ុនដៃគូរបស់ពួកយើងដោយស្វ័យប្រវត្តិ (បើសិនជាទូរស័ព្ទរបស់អ្នកមិនអាចភ្ជាប់សេវាដោយស្វ័យប្រវត្តិសូម ចុចភ្ជាប់សេវារបស់ក្រុមហ៊ុនណាមួយដែលជាដៃគូរបស់ពួកយើង)

លក្ខខណ្ឌនៃការប្រើប្រាស់

  • គម្រោងអ៊ីនធើណិត Roaming នៅប្រទេសថៃអាចប្រើប្រាស់បានជាមួយនឹងក្រុមហ៊ុនដៃគូប៉ុណ្ណោះ។ ប្រសិនបើអ្នកប្រើគម្រោងអ៊ីនធើណិត Roaming ហើយភ្ជាប់ជាមួយក្រុមហ៊ុនដ៏ទៃ ដែលមិនមែនជាដៃគូ ការប្រើប្រាស់របស់អ្នកនឹងគិតប្រាក់តាមការប្រើប្រាស់។
  • ការហៅចេញ ការហៅចូល និងសារ នឹងត្រូវបានគិតប្រាក់ដោយផ្អែកលើសេវា Roaming របស់ពួកយើង។ សូមចុចទីនេះ សម្រាប់ព័ត៌មានលម្អិតបន្ថែម។
  • អនុញ្ញាតឱ្យមានការភ្ជាប់គម្រោងច្រើនដង គម្រោងនេះនឹងមានសុពលភាពទៅតាមការភ្ជាប់គម្រោងចុងក្រោយរបស់អ្នក។
  • គម្រោងខាងលើនឹងបន្តដោយស្វ័យប្រវត្តិលើអ៊ីនធើណិតរបស់អ្នក ប៉ុន្តែមិនបន្តដោយស្វ័យប្រវត្តិនៅពេលផុតកំណត់នោះទេ។ សូមប្រាកដថាអ្នកមានទឹកប្រាក់ក្នុងគណនីគោលរបស់អ្នកគ្រប់គ្រាន់ សម្រាប់ការភ្ជាប់គម្រោងបន្ទាប់ ដើម្បីជៀសវាងការគិតប្រាក់ទៅតាមការប្រើប្រាស់។
  • អ្នកនឹងទទួលបានសារពីការភ្ជាប់គម្រោង និងការបន្ត។
    បើសិនជាការភ្ជាប់គម្រោងបន្តមិនជោគជ័យ អ្នកមិនទទួលបានសារបញ្ជាក់ទេ។
  • សែលកាតប្រកាន់យកគោលការណ៍ប្រើប្រាស់ដោយយុត្តិធម៌ ដោយមានគោលបំណងការពារសិទ្ធិស្មើគ្នារបស់អ្នកជាវក្នុងការចូលប្រើសេវាអ៊ីនធើណិតរបស់សែលកាត។ ដោយគិតពីចំណុចទាំង​នេះ គោលការណ៍ប្រើប្រាស់ដោយយុត្តិធម៌ធ្វើសកម្មភាពចំពោះការប្រើប្រាស់ទិន្នន័យដោយអយុត្តិធម៌ អាចជះឥទ្ធិពលអវិជ្ជមានដល់បទពិសោធន៍នៃការប្រើប្រាស់របស់អ្នកប្រើប្រាស់ផ្សេងទៀត។ ឧទាហរណ៍៖ អតិថិជនដែលប្រើប្រាស់អ៊ិនធើណិតសែលកាតសម្រាប់ហាងកាហ្វេ ប្រអប់ស៊ីម ឬអតិថិជនដែលលក់សេវាកម្មទិន្នន័យដើម្បីប្រាក់ចំណេញ។ នៅពេលអតិថិជនប្រើប្រាស់សេវាកម្មអយុត្តិធម៌ ឬបំពានសេវាកម្ម សែលកាតរក្សាសិទ្ធិក្នុងការបន្ថយល្បឿនទិន្នន័យ ឬក្នុងករណីផ្សេងទៀត បញ្ឈប់សេវាកម្ម ដើម្បីការពារអតិថិជនភាគច្រើនដែលប្រើប្រាស់សេវាកម្មនេះ។
  • សែលកាតសូមរក្សាសិទ្ធក្នុងការផ្លាស់ប្ដូរសិទ្ធដោយគ្មានការជូនដំណឹងជាមុន។

ពាក់ព័ន្ធ

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!