កញ្ចប់ Social Pack | សែលកាត

កញ្ចប់អ៊ីនធើណិតបន្ថែម Social Pack!

រីករាយជាមួយកញ្ចប់ Social Pack! ទទួលបានទិន្នន័យអ៊ីនធើណិតបន្ថែមសម្រាប់លេងកម្មវិធីបណ្តាញសង្គមរបស់អ្នក!

ជ្រើសរើសកញ្ចប់ Social Pack របស់អ្នក៖

កញ្ចប់ Social Pack ខ្នាតតូច

ទិន្នន័យអ៊ីនធើណិត៖:250MB
សុពលភាព:24 ម៉ោង
តម្លៃ:5 សេន
សម្រាប់កម្មវិធី:Facebook, Messenger Whatsapp Telegram LinkedIn និង Discord។
*1811*1#

កញ្ចប់ Social Pack ខ្នាតមធ្យម

ទិន្នន័យអ៊ីនធើណិត:500MB
សុពលភាព:24 ម៉ោង
តម្លៃ:10 សេន
សម្រាប់កម្មវិធី:Facebook, Messenger Whatsapp Telegram LinkedIn Discord Instagram និង WeChat។
*1811*2#

កញ្ចប់ Social Pack ខ្នាតធំ

ទិន្នន័យអ៊ីនធើណិត:1GB
សុពលភាព:24 ម៉ោង
តម្លៃ:20 សេន
សម្រាប់កម្មវិធី:Facebook Messenger Whatsapp Telegram LinkedIn Discord Instagram WeChat Tiktok និង Youtube។
*1811*3#

លក្ខខណ្ឌ

  • សេវាកម្មបន្ថែមនេះ សម្រាប់អតិថិជនបង់ប្រាក់ជាមុនទាំងអស់ និងមិនបន្តភ្ជាប់ឡើងវិញដោយស្វ័យប្រវត្តិទេ។
  • នៅពេលដែលអតិថិជនផ្តាច់គម្រោងដោយខ្លួនឯង ទិន្នន័យដែលនៅសល់អាចប្រើប្រាស់បានរហូតដល់ផុតសុពលភាព។
  • អតិថិជនដែលភ្ជាប់កញ្ចប់តូច ហើយប្តូរទៅភ្ជាប់កញ្ចប់ធំវិញ ទិន្នន័យអ៊ីនធឺណិតដែលនៅសល់ពីកញ្ចប់តូចនឹងត្រូវបូកយោង។ ការបូកយោងទិន្នន័យអ៊ីនធឺណិតដែលនៅសល់នេះ សម្រាប់ការភ្ជាប់ឡើងវិញមុនពេលផុតសុពលភាព។
  • អតិថិជនដែលភ្ជាប់កញ្ចប់ធំ ហើយប្តូរទៅភ្ជាប់កញ្ចប់តូចវិញ ទិន្នន័យអ៊ីនធឺណិតដែលនៅសល់ នឹងផុតកំណត់ភ្លាមៗ និងមិនមានការបូកយោងទេ។
  • ករណីអតិថិជនចូលប្រើប្រាស់មាតិកាផ្សេងៗក្រៅពីការកំណត់ក្នុងកញ្ចប់សេវាកម្មបន្ថែមនីមួយៗ ទិន្នន័យអ៊ីនធឺណិតនឹងត្រូវកាត់ចេញពីគម្រោងសេវាទូរស័ព្ទចល័តដែលអតិថិជនបានភ្ជាប់ ឬ សមតុល្យទឹកប្រាក់ក្នុងគណនីគោលរបស់អតិថិជនបើអតិថិជនមិនបានភ្ជាប់គម្រោងសេវាទូរស័ព្ទចល័តណាមួយ។
  • សេវាកម្មបន្ថែមនេះ នឹងមិនត្រូវបានភ្ជាប់ជូនអ្នកប្រើប្រាស់ ដោយពុំមានការយល់ព្រមជាមុនពីអ្នកប្រើប្រាស់ឡើយ។

បើខ្ញុំកំពុងប្រើកញ្ចប់ Social Pack តូច តើខ្ញុំអាចប្រើសម្រាប់កម្មវិធីដែលមានតែនៅលើកញ្ចប់កណ្តាល និង ធំបានដែរឬទេ?

កញ្ចប់ Social Pack ត្រូវបានកំណត់កម្មវិធីតាមកញ្ចប់នីមួយៗ។ អ្នកអាចប្រើប្រាស់បានតែកម្មវិធីសម្រាប់កញ្ចប់ដែលយើងបានកំណត់តែប៉ុណ្ណោះ។

តើខ្ញុំអាចប្តូរពីកញ្ចប់តូចទៅកញ្ចប់កណ្តាល ឬ ធំបានដែរទេ?

បាន។ ទិន្នន័យដែលនៅសល់នឹងបូកបន្ថែមទៅកញ្ចប់ថ្មីដែលអ្នកបានភ្ជាប់។

បើខ្ញុំប្រើប្រាស់កម្មវិធីបណ្តាញសង្គមច្រើន ហើយខ្ញុំមិនបានភ្ជាប់គម្រោងណាមួយហើយខ្ញុំគ្មានលុយក្រៅប្រព័ន្ធ តើខ្ញុំអាចនៅប្រើប្រាស់កញ្ចប់ Social Pack បានដែរឬទេ?

អ្នកអាចប្រើប្រាស់កម្មវិធីបណ្តាញសង្គមដែលបានកំណត់សម្រាប់កញ្ចប់របស់អ្នក។ ក្នុងករណីដែលអតិថិជនបានចុចតំណភ្ជាប់ក្នុងកម្មវិធីបណ្តាញសង្គមដែលគាត់កំពុងលេង ដែលភ្ជាប់ទៅកម្មវិធី ឬ គេហទំព័រផ្សេងៗទៀត អតិថិជនត្រូវមានលុយក្រៅប្រព័ន្ធ ឬ មានភ្ជាប់គម្រោងផ្សេងទៀត ដើម្បីអាចប្រើប្រាស់ ឬ មើលឃើញ។

តើខ្ញុំអាចនៅប្រើកម្មវិធីបណ្តាញសង្គមដែលបានកំណត់ពី Social Pack ពេលខ្ញុំផ្តាច់កញ្ចប់ដោយខ្លួនឯងបានឬទេ?

ក្នុងករណីអ្នកបានផ្តាច់កញ្ចប់ដោយខ្លួនឯង មុខងារភ្ជាប់ឡើងវិញដោយស្វ័យប្រវត្តិនឹងត្រូវបានបិទ ហើយទិន្នន័យដែលនៅសល់ អ្នកអាចប្រើប្រាស់រហូតដល់អស់សុពលភាព។

តើនឹងមានអ្វីកើតឡើងនៅពេលដែលខ្ញុំផ្តាច់កញ្ចប់ បន្ទាប់មកភ្ជាប់កញ្ចប់ថ្មីឡើងវិញ?

ក្នុងករណីដែលអ្នកភ្ជាប់គម្រោងដដែល ឬ គម្រោងថ្មី ទិន្នន័យដែលនៅសល់នឹងត្រូវបានបាត់។

តើខ្ញុំអាចប្រើប្រាស់តាម Browser បានដែរឬទេ?

មិនអាចទេ អ្នកអាចប្រើប្រាស់បាននៅលើ App តែប៉ុណ្ណោះ។

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!