កម្រង សំណួរ-ចម្លើយ
តើអត្ថប្រយោជន៍នៃគម្រោង សែលកាតសេរី Plus មានអ្វីខ្លះ?
- គម្រោងសេរី Plus $1.5 ផ្តល់ជូនទិន្នន័យអ៊ីនធើណិត 15GB 100 នាទី និង 100 សារ ដែលមានសុពលភាព 7 ថ្ងៃ។ ដើម្បីភ្ជាប់ សូមចុច *1615*150# ឬតាមរយៈ Cellcard App
- គម្រោងសេរី Plus $4 ផ្តល់ជូនទិន្នន័យអ៊ីនធើណិត 25GB 2,500 នាទី និង 2,500 សារ ដែលមានសុពលភាព 28 ថ្ងៃ។ ដើម្បីភ្ជាប់ សូមចុច *1615*400# ឬតាមរយៈ Cellcard App
- គម្រោងសេរី Plus $6 ផ្តល់ជូនទិន្នន័យអ៊ីនធើណិត 50GB 5,000 នាទី និង 5,000 សារ ដែលមានសុពលភាព 30 ថ្ងៃ។ ដើម្បីភ្ជាប់ សូមចុច *1615*600# ឬតាមរយៈ Cellcard App
- គម្រោងសេរី Plus $8 ផ្តល់ជូនទិន្នន័យអ៊ីនធើណិត 50GB 5,000 នាទី និង 5,000 សារ ដែលមានសុពលភាព 35 ថ្ងៃ។ ដើម្បីភ្ជាប់ សូមចុច *1615*800# ឬតាមរយៈ Cellcard App
គ្រប់គម្រោងសែលកាតសេរី ទាំងអស់មានការបូកទិន្នន័យដែលនៅសល់ទៅគម្រោងបន្ទាប់ៗរយៈពេលពេញមួយឆ្នាំ។
របៀបភ្ជាប់គម្រោងសែលកាតសេរី Plus?
ដើម្បីភ្ជាប់សេរី Plus $1.5 សូមចុច *1615*150#
ដើម្បីភ្ជាប់សេរី Plus $4 សូមចុច *1615*400#
ដើម្បីភ្ជាប់សេរី Plus $6 សូមចុច *1615*600#
ដើម្បីភ្ជាប់សេរី Plus $8 សូមចុច *1615*800#
ឬអ្នកអាចភ្ជាប់តាម Cellcard App។ ដើម្បីដោនឡូតសូមចុច៖ https://bit.ly/ccappdl
តើខ្ញុំអាចឆែកមើលតាមណាថាគម្រោងសែលកាតសេរី Plus របស់ខ្ញុំបានភ្ជាប់ដោយជោគជ័យ?
អ្នកនឹងទទួលបានសារក្រោយពីបានភ្ជាប់គម្រោងពី Cellcard។ អ្នកក៏អាចឆែកតាម Cellcard App ផងដែរ។ អ្នកនឹងមើលឃើញទិន្នន័យអុីនធើណិត នាទី និង សារនៃគម្រោងសែលកាតសេរី Plus របសអ្នកដែលស្ថិតនៅជិតលុយគណនីគោលរបស់អ្នក។ អ្នកក៏អាចចុចលើ “គម្រោងរបស់ខ្ញុំ” ដើម្បីឃើញគម្រោង និង សេវាកម្មផ្សេងៗដែលបានភ្ជាប់។ ដើម្បីដោនឡូត Cellcard App ចុច៖ https://bit.ly/ccappdl
របៀបឆែកលុយគណនីគោល
ចុច #1201# ហើយចុចបញ្ជូន។ អ្នកក៏អាចឆែកលុយគណនីគោលនៅក្នុង Cellcard App ដែលស្ថិតនៅទំព័រដំបូងគេបង្អស់។ ដើម្បីដោនឡូត Cellcard App៖ https://bit.ly/ccappdl
របៀបឆែកទិន្នន័យគម្រោងរបស់អ្នកដែលនៅសល់
អ្នកអាចឆែកលុយគណនីគោលនៅក្នុង Cellcard App ដែលស្ថិតនៅក្នុង “គម្រោងរបស់ខ្ញុំ” ដើម្បីពិនិត្យមើលទិនន្ន័យអុីនធើណិត នាទី និង សារដែលនៅសល់។ សាកល្បងប្រើឥឡូវនេះលើ Cellcard App
ឬចុច #1201# ហើយចុចបញ្ជូន
របៀបដោនឡូត Cellcard App
អ្នកអាចដោនឡូត Cellcard App ដោយឥតគិតថ្លៃលើទូរស័ព្ទតាមរយៈ App stores, Play Store ឬ Huawei App Gallery។ សូមចុច៖ https://bit.ly/ccappdl
របៀបបញ្ចូលលុយតាម E-Top Up
ងាយៗ! ហើយអ្នកនឹងទទួលបាន 5% ត្រលប់មកវិញរាល់ពេលអ្នកបញ្ចូលលុយ។
គ្រាន់តែចូលទៅក្នុង Cellcard App ចុចលើពាក្យ “បញ្ចូលលុយ” រួចជ្រើសរើសរវាង “សម្រាប់លេខទូរស័ព្ទរបស់ខ្ញុំ” ឬ “សម្រាប់អ្នកដទែ” រួចជ្រើសរើសមធ្យោបាយទូទាត់ប្រាក់ និង វាយបញ្ចូលចំនួនលុយដែលអ្នកចង់បញ្ចូល ហើយចុចពាក្យថា “បញ្ចូលលុយ”។ ចុចទីនេះដើម្បី បញ្ចូលលុយ
តើធ្វើយ៉ាងណាដើម្បីឱ្យអ៊ីនធើណិតដើរលឿន?
នេះគឺជាអ្វីដែលអាចជួយអ្នក
- ត្រូវប្រាកដថាអ្នកស្ថិតនៅក្នុងតំបន់ដែលមានសេវា
- សម្អាត Cache របស់អ្នក និងបិទកម្មវិធីដែលអ្នកមិនប្រើ
- បើកបណ្តាញ LTE
- បិទបើកទូរស័ព្ទរបស់អ្នកឡើងវិញ ឬបិទបើកមុខងារនៅលើយន្តហោះឡើងវិញ
បើសិនអ្នកនៅតែជួបបញ្ហា អ្នកអាចធ្វើការទាក់ទងមកកាន់ក្រុមការងារ បានដោយចុចសញ្ញាសារដែលមាននៅលើគេហទំព័រ ឬ Cellcard App
របៀបភ្ជាប់គម្រោងសែលកាតសេរី Plus?
ដើម្បីភ្ជាប់គម្រោងសែលកាតសេរី Plus $1.5 សូមចុច *1615*150#
ដើម្បីភ្ជាប់គម្រោងសែលកាតសេរី Plus $4 សូមចុច *1615*400#
ដើម្បីភ្ជាប់គម្រោងសែលកាតសេរី Plus $6 សូមចុច *1615*600#
ដើម្បីភ្ជាប់គម្រោងសែលកាតសេរី Plus $8 សូមចុច *1615*800#
ឬអ្នកអាចភ្ជាប់តាម Cellcard App។ ដើម្បីដោនឡូតសូមចុច៖ https://bit.ly/ccappdl
តើគម្រោង សែលកាតសេរី+ មានអត្ថប្រយោជន៍អ្វីខ្លះ?
គម្រោងសេរី ផ្តល់ជូនទិន្នន័យអ៊ីនធើណិតដ៏ច្រើនដែលមិនកំណត់ការប្រើប្រាស់លើគេហទំព័រណាមួយឡើយ។ គម្រោងនេះផ្តល់ជូនអ្នកនូវសេរីភាពក្នុងការប្រើប្រាស់ទិន្នន័យអ៊ីនធើណិតតាមតម្រូវការរបស់អ្នក។
គម្រោងសេរី ក៏ផ្តល់ជូនការតេក្នុងប្រព័ន្ធ ការផ្ញើសារក្នុងប្រព័ន្ធនឹងបូកបន្ថែមទិន្នន័យដែលនៅសល់ទៅគម្រោងបន្ទាប់ ដូច្នេះនៅពេលដែលអ្នកមិនទាន់បានបញ្ចប់គម្រោងចាស់របស់អ្នក អ្នកនឹងមិនខាតបង់ទិន្នន័យរបស់អ្នកឡើយ។
តើគម្រោង សែលកាតសេរី+ បង្កើតឡើងសម្រាប់អ្នកណាខ្លះ?
គម្រោង សែលកាតសេរី គឺសម្រាប់គ្រប់គ្នា ជាពិសេសអ្នកដែលចូលចិត្តប្រើអ៊ីនធើណិតច្រើន។
តើគម្រោង សែលកាតសេរី+ ល្អជាងគម្រោងដទៃទៀតយ៉ាងដូចម្តេច?
សែលកាតសេរី ផ្តល់ជូននូវតម្លៃកាន់តែប្រសើរជាងគម្រោងមុនៗសែលកាតធ្លាប់មាន។ បើប្រៀបធៀបទៅនឹងគម្រោង $1 គម្រោងនេះផ្តល់នូវទិន្នន័យអ៊ីនធើណិតបន្ថែមពីរដងដោយចំណាយបន្ថែមត្រឹមតែ 25សេន ទៅ 50សេន ទៀតប៉ុណ្ណោះ។ ទិន្នន័យរបស់គម្រោង សែលកាតសេរី ទាំងអស់ដែលនៅសល់នឹងបូកបន្ថែមទៅគម្រោងថ្មីបន្ទាប់ផងដែរ នេះមានន័យថា អ្នកអាចសន្សំ និងមិនខាតបង់ទិន្នន័យដែលអ្នកប្រើមិនអស់ឡើយ។ ប្រសិនបើអ្នកបន្តគម្រោងរបស់អ្នកមុនពេលផុតកំណត់ រាល់លុយក្នុងគណនីដែលមិនប្រើទាំងអស់និងបន្តទៅគម្រោងថ្មីបន្ទាប់។
តើមានអ្វីកើតឡើងនៅពេលដែលខ្ញុំបានបញ្ឈប់ទិន្នន័យអ៊ីនធើណិតរបស់ខ្ញុំមុនពេលគម្រោងផុតកំណត់?
នៅពេលដែលកើតឡើង ហើយអ្នកមានលុយគ្រប់គ្រាន់នៅក្នុងគណនីគោលរបស់លោកអ្នកដើម្បីបន្តគម្រោង សែលកាតសេរី របស់អ្នក គម្រោងរបស់អ្នកនឹងបន្តដោយស្វ័យប្រវត្តិ។ ប្រសិនបើលោកអ្នកមិនមានលុយក្នុងគណនីគោលគ្រប់គ្រាន់ទេ នោះអ្នកមិនអាចប្រើប្រាស់អ៊ីនធើណិតបានទេ ហើយអ្នកត្រូវបញ្ចូលលុយដើម្បីបន្តគម្រោងរបស់អ្នក។
ដោនឡូត Cellcard App ហើយបញ្ចូលលុយឥឡូវនេះ៖ https://bit.ly/ccapptp
ហេតុអ្វីគម្រោងសែលកាតសេរី+ មិនកាត់លុយទិន្នន័យអ៊ីនធើណិតទៅគណនីគោលរបស់ខ្ញុំ?
ព្រោះគម្រោងនេះអនុញ្ញាតឱ្យអតិថិជនរបស់យើងអាចគ្រប់គ្រងការចំណាយរបស់ពួកគេបានប្រសើរជាងមុន និងជៀសវាងការកាត់លុយលឿនទៅលើការប្រើអ៊ីនធើណិត ព្រោះនេះជាការចំណាយច្រើនបំផុតនៃគណនីគោល។ ដើម្បីធានាថាគណនីគោលរបស់អ្នកមានសុវត្ថិភាព គម្រោងសែលកាតសេរី នឹងបញ្ឈប់ការប្រើប្រាស់អ៊ីនធើណិតរបស់អ្នក នៅពេលអ្នកប្រើអស់មុនថ្ងៃកំណត់។
តើមានអ្វីកើតឡើងនៅពេលដែលខ្ញុំបានប្រើប្រាស់ការតេ និងការផ្ញើសារអស់មុនពេលគម្រោងរបស់ខ្ញុំផុតកំណត់?
ការតេចេញ និងផ្ញើសារនឹងត្រូវបានកាត់លុយទៅក្នុងគណនីគោលរបស់អ្នក ពេលដែលប្រើលើសកំណត់។
តើមានគម្រោងប៉ុន្មានបន្ថែមទៀតនៅក្រោម សែលកាតសេរី+ ?
សែលកាតសេរីមាន 3 គម្រោង៖ សែលកាតសេរី $1.5/7 ថ្ងៃ, $4/30 ថ្ងៃ និង $8/30 ថ្ងៃ។
តើគម្រោងនេះមានបូកបន្ថែមគម្រោងដែលនៅសល់ទៅគម្រោងថ្មីបន្ទាប់ដែរ ឬទេ?
គម្រោងនេះនឹងបូកបន្ថែមទិន្នន័យដែលនៅសល់របស់អ្នកចូលទៅគម្រោងបន្ទាប់។ ការបូកបន្ថែមទិន្នន័យដែលនៅសល់ទៅគម្រោងថ្មីបន្ទាប់ត្រូវបានអនុវត្តនៅពេលដែលអ្នកបន្តគម្រោងរបស់អ្នកមុនពេលផុតកំណត់។
តើខ្ញុំអាចភ្ជាប់គម្រោង សែលកាតសេរី+ ដោយរបៀបណា?
អ្នកអាចភ្ជាប់គម្រាងសែលកាតសេរីតាមរយៈការចុច *1615# ហើយជ្រើសរើសគម្រោង សែលកាតសេរី របស់អ្នក។
អ្នកក៏អាចដោនឡូត Cellcard App ដើម្បីភ្ជាប់គម្រោងកាន់តែងាយស្រួល។
តើខ្ញុំអាចភ្ជាប់គម្រោង សែលកាតសេរី+ ច្រើនជាងមួយបានទេ?
ពិតជាបាន! អ្នកអាចភ្ជាប់គម្រោងសែលកាតសរីបានច្រើនក្នុងពេលតែមួយ ហើយទិន្នន័យរបស់អ្នកនឹងបូកបញ្ចូលគ្នា។ ឧទាហរណ៍៖ អ្នកអាចភ្ជាប់គម្រោង សែលកាតសេរី $1.5 និង សែលកាតសេរី $4 ក្នុងពេលតែមួយបាន ខណៈពេលដែលអត្ថប្រយោជន៍នៃគម្រោងទាំងពីរនឹងត្រូវបានបូកបញ្ចូលគ្នា។
តើខ្ញុំបញ្ឈប់ការប្រើប្រាស់គម្រោង សែលកាតសេរី ដោយរបៀបណា?
អ្នកអាចបញ្ឈប់គម្រោង សែលកាតសេរី ដោយផ្លាស់ប្តូរទៅជាគម្រោងផ្សេង ឬតាមរយៈលេខកូដខ្លីរបស់និយ័តករទូរគមនាគមន៍កម្ពុជា *1200#។ នៅពេលចុចលេខកូដខ្លីដើម្បីបញ្ឈប់ការប្រើប្រាស់ចេញពីនិយ័តករទូរគមនាគមន៍កម្ពុជា ការណែនាំទាំងអស់របស់និយ័តករទូរគមនាគមន៍កម្ពុជានឹងត្រូវអនុវត្តតាម ហើយគម្រោងរបស់អ្នកនឹងប្តូរទៅជាគម្រោង Regular+។
តើខ្ញុំអាចផ្ញើគម្រោង សែលកាតសេរី+ ជាកាដូទៅកាន់មិត្តភក្តិតាមរយៈណា?
អ្នកអាចផ្ញើគម្រោងសែលកាតសេរីជាកាដូសម្រាប់តែអតិថិជនគម្រោង សែលកាតសេរី ដូចគ្នាប៉ុណ្ណោះ។
ដើម្បីផ្ញើកាដូសូមអនុវត្តដូចខាងក្រោម៖
ចុច *1615*លេខទូរស័ព្ទ*1# សម្រាប់គម្រោងសេរី 1.5$
ចុច*1615*លេខទូរស័ព្ទ*3# សម្រាប់គម្រោងសេរី 4$
ចុច *1615*លេខទូរស័ព្ទ*4# សម្រាប់គម្រោងសេរី 8$
តើខ្ញុំត្រូវធ្វើយ៉ាងណាដើម្បីទាក់ទងទៅកាន់ទីស្នាក់ការក្រុមហ៊ុនដើម្បីសុំជំនួយ?
លេខទូរស័ព្ទទំនាក់ទំនង៖ +85512812812
ប្រអប់សំបុត្រអេឡិចត្រូនិច៖ customercare@cellcard.com.kh
គេហទំព័រ ៖ www.facebook.com/CellcardFanPage
តើធ្វើយ៉ាងណាដើម្បីធ្វើការហៅចេញ និងផ្ញើសារ ក្នុងអំឡុងពេលប្រើប្រាស់អ៊ីនធើណិត Roaming?
[+][លេខកូដប្រទេស & លេខទូរស័ព្ទ]
ឧទាហរណ៍៖
តេ ឬផ្ញើសារ ត្រឡប់មកកម្ពុជាវិញ៖ +85512812812
តេ ឬផ្ញើសារ ទៅកាន់ប្រទេសថៃ៖ +6626474491
តើធ្វើដូចម្តេចដើម្បីផ្តាច់សេវា Roaming?
ដើម្បីផ្តាច់សេវា Roaming សូមចុច *1784*0#
សម្រាប់ទូរស័ព្ទ Android តើត្រូវជ្រើសរើសបណ្តាញសម្រាប់ Roaming ដូចម្តេច?
– សូមចូលទៅកាន់ Setting ហើយជ្រើសយក Connections
– ជ្រើសរើស Mobile Networks
– ចុចយក On សម្រាប់ Data Roaming
– ចុច Search Networks ហើយជ្រើសរើសបណ្តាញដែលមានបង្ហាញជូនសម្រាប់កញ្ចប់នីមួយៗ។
(សូមចំណាំថា អ្នកអាចប្រើប្រាស់តែបណ្តាញទូរស័ព្ទណាដែល Public បានចុះកិច្ចសន្យា Roaming ជាមួយប៉ុណ្ណោះ។)
សម្រាប់ទូរស័ព្ទ iOS តើត្រូវជ្រើសរើសបណ្តាញសម្រាប់ Roaming ដូចម្តេច?
– សូមចូលទៅកាន់ Setting
– ជ្រើសរើស Carrier
– ចុចយក ON សម្រាប់ Data Roaming
– ចុចយក OFF សម្រាប់ Automatic ហើយជ្រើសយកបណ្តាញដែលមានបង្ហាញជូនសម្រាប់កញ្ចប់នីមួយៗ។
(សូមចំណាំថា អ្នកអាចប្រើប្រាស់តែបណ្តាញទូរស័ព្ទណាដែល Public បានចុះកិច្ចសន្យា Roaming ជាមួយប៉ុណ្ណោះ។)
ខ្ញុំអាចបញ្ចូលទឹកប្រាក់ពេលកំពុង Roaming ដោយរបៀបណា?
- ជម្រើសទី 1៖ *1203* លេដកូដ 14ខ្ទង់# ហើយចុចបញ្ជូន។ ឧទាហរណ៍៖ *1203*23345678345678#
- ជម្រើសទី 2៖ បញ្ចូលទឹកប្រាក់តាមអនឡាញតាមរយៈ Cellcard App និងគេហទំព័ររបស់ Cellcard (ជម្រើសទូទាត់ប្រាក់៖ Visa, Master Card, Union Pay, Wing, Alipay, Acleda, ABA Pay)
- ជម្រើសទី 3៖ បញ្ចូលទឺកប្រាក់តាមរយៈគណនី Mobile Banking (Wing, សេវាកម្មកាបូបលុយ, កម្មវិធីធនាគារ)
តើខ្ញុំឆែកមើលទឹកប្រាក់ក្នុងពេល Roamingដោយរបៀបណា?
សូមចុច *1201# ដើម្បីឆែកមើលទឹកប្រាក់របស់អ្នក។
ខ្ញុំអាចដឹងថា ខ្ញុំបានភ្ជាប់គម្រោងដោយជោគជ័យ ឬមិនជោគជ័យដោយរបៀបណា?
អ្នកនឹងទទួលបានសារជូនដំណឹង នៅពេលដែលអ្នកបានភ្ជាប់គម្រោងជោគជ័យ។
តើការតេជាសំឡេង និងផ្ញើ មាននៅក្នុងគម្រោងអ៊ីនធើណិត Roaming ដែរឬទេ?
អត្ថប្រយោជន៍ទាំងនេះ គឺមិនមាននៅក្នុងគម្រោងទេ។ ការតេចេញ តេចូល និងការផ្ញើសារ គឺនឹងត្រូវបានគិតថ្លៃទៅតាមតម្លៃ Roaming ទូទៅរបស់យើង។
ប្រសិនបើខ្ញុំមិនបានភ្ជាប់គម្រោង តើការប្រើសេវា Roaming នឹងត្រូវគិតថ្លៃសេវារបៀបណា?
ការប្រើប្រាស់ទិន្នន័យ Roaming របស់អ្នក នឹងត្រូវបានគិតថ្លៃទៅតាមតម្លៃ Roaming ទូទៅ។
ប្រសិនបើខ្ញុំប្រើប្រតិបត្តិករដែលមិនមែនជាដៃគូ តើខ្ញុំអាចប្រើគម្រោងអ៊ីនធើណិត Roaming បានដែរឬទេ?
ប្រសិនបើអ្នកប្រើប្រាស់សេវា Roaming របស់ប្រតិបត្តិករដែលមិនមែនជាដៃគូ អ្នកនឹងត្រូវគិតថ្លៃទៅតាមតម្លៃសម្រាប់ការប្រើប្រាស់ជាក់ស្តែង។ គម្រោងអ៊ីនធើណិត Roaming គឺអាចប្រើប្រាស់បានតែជាមួយប្រតិបត្តិករជាដៃគូ របស់យើងតែប៉ុណ្ណោះ។
តើខ្ញុំអាចប្រើប្រាស់គម្រោងនៅប្រទេសផ្សេងគ្នាបានដែរឬទេ?
អ្នកអាចប្រើប្រាស់គម្រោងនៅក្នុងប្រទេសផ្សេងបាន ប្រសិនបើប្រទេសទាំងនោះ ស្ថិតនៅក្នុងប្រភេទគម្រោងដូចគ្នា។
ប្រសិនបើខ្ញុំប្រើអស់ គម្រោងអ៊ីនធើណិត Roaming តើការគិតថ្លៃសេវាត្រូវបានគិតបែបណា?
ប្រសិនបើអ្នកប្រើអស់ គម្រោងអ៊ីនធើណិត Roaming របស់អ្នក អត្រា Roaming នឹងត្រូវបានអនុវត្ត។ អ្នកអាចភ្ជាប់គម្រោងអ៊ីនធើនណិត Roaming បន្ថែមទៀត ដោយចុច *1785#
ប្រសិនបើខ្ញុំមិនបានធ្វើដំណើរចេញពីប្រទេសកម្ពុជាក្នុងរយៈពេល 30ថ្ងៃទេ តើខ្ញុំនៅតែអាចប្រើគម្រោងបានទេ?
គម្រោងអ៊ីនធើណិត Roaming របស់អ្នកមានសុពលភាពត្រឹមតែ ៣០ ថ្ងៃប៉ុណ្ណោះ ហើយនឹងត្រូវលុបចោល បន្ទាប់ពីថ្ងៃផុតសុពលភាព។
ប្រសិនគម្រោងអ៊ីនធើណិត Roaming មិនដំណើរការ តើខ្ញុំគួរធ្វើដូចម្តេចដែរ?
សូមបិទទូរស័ព្ទរបស់អ្នក ហើយបើកដំណើរការសារជាថ្មី។
ដើម្បីពិនិត្យមើលថាតើគម្រោងរបស់អ្នក ដំណើរការឬយ៉ាងណា សូមចូលទៅកាន់ Cellcard App របស់យើង។
សូមបើកដំណើរការ Network Setting របស់អ្នកជាថ្មី ហើយព្យាយាមម្តងទៀត៖
ប្រព័ន្ធ iOS: Settings – General – Reset – Reset network settings
ប្រព័ន្ធ Android: Settings – Connections – Mobile networks – access point names – select access – Reset to default
ប្រសិនបើបញ្ហានៅតែកើតមានដដែល សូមទំនាក់ទំនងមកកាន់៖
*លេខទំនាក់ទំនងបន្ទាន់៖ +85512812812
*អ៊ីម៊ែលទំនាក់ទំនងសម្រាប់ជំនួយបន្ថែម៖ customercare@cellcard.com.kh
*Facebook សម្រាប់ជំនួយ៖ www.facebook.com/CellcardFanPage
ត្រួតពិនិត្យ ឬ ផ្តាច់សេវាកម្មដោយខ្លួនឯងដោយរបៀបណា?
ត្រួតពិនិត្យ ឬ ផ្តាច់គម្រោងដែលអ្នកប្រើប្រាស់ សូមចុច *1200# សម្រាប់ព័ត៌មានលម្អិត សូមចុចទីនេះ។
តើ PlayGame Unlimited អាចប្រើប្រាស់បានតែជាមួយអតិថិជនរបស់សែលកាតមែនទេ?
អាចប្រើប្រាស់បានគ្រប់គ្នានៅក្នុងប្រទេសកម្ពុជា មិនថាជាអតិថិជនសែលកាត ឬក៏មិនមែនជាអតិថិជនសែលកាត
តើគម្រោង PlayGame Unlimited គឺជាអ្វី?
គម្រោង Playgame Unlimited គឺជាគម្រោងមូលដ្ឋាននៃការជាវដែលផ្តល់នូវទិន្នន័យគ្មានដែនកំណត់សម្រាប់ការលេង MLBB, PUBGM, Free Fire, និងទិន្នន័យទូទៅសម្រាប់ការលេងអ៊ីនធឺណិតធម្មតា។ សូមពិនិត្យមើលគម្រោងរបស់យើងបន្ថែមទៀតនៅទីនេះ
តើនរណាខ្លះអាចភ្ជាប់គម្រោង PlayGame Unlimited?
អតិថិជនសែលកាតបង់ប្រាក់ជាមុនទាំងអស់ សុទ្ធតែអាចភ្ជាប់គម្រោង PlayGame Unlimited។
តើខ្ញុំអាចភ្ជាប់គម្រោង PlayGame Unlimited ដូចគ្នាក្នុងពេលតែមួយបានដែរឬទេ?
មិនអាចទេ។ អ្នកមិនអាចភ្ជាប់គម្រោងដូចគ្នាក្នុងពេលតែមួយបានទេ ប៉ុន្តែអ្នកអាចប្តូរទៅគម្រោងដែលធំជាងមុនបាន។
តើមានអ្វីកើតឡើងចំពោះអត្ថប្រយោជន៍គម្រោងរបស់ខ្ញុំ នៅពេលខ្ញុំដំឡើងកំណែផែនការរបស់ខ្ញុំ?
បន្ទាប់ពីអ្នកដំឡើងគម្រោងរួច អ្នកនៅតែអាចប្រើប្រាស់គម្រោងចាស់ និងគម្រោងថ្មីដូចខាងក្រោមនេះ
អត្ថប្រយោជន៍ | លទ្ធផលបន្ទាប់ពីដំឡើងគម្រោងរួច |
ទិន្នន័យគ្មានដែនកំណត់សម្រាប់ MLBB, PUBGM, Free Fire | ជំនួសដោយផែនការថ្មី |
ទិន្នន័យបន្ថែម | កញ្ចប់ដែលនៅសេសសល់នឹងត្រូវបានបន្ថែមរហូតដល់កញ្ចប់ថ្មី |
សុពលភាព | – សុពលភាពនៅសល់នឹងបន្តរហូតដល់ផែនការបច្ចុប្បន្នផុតកំណត់។ – អ្នកប្រើប្រាស់នឹងមានសុពលភាពតែមួយសម្រាប់គម្រោងដែលពួកគេបានជាវ។ |
តើខ្ញុំអាចរក្សាទុក ឬក៏ព្រីនយកបង្កាន់ដៃបង់ប្រាក់ដើម្បីទុកជាឯកសារយោងបានឬទេ?
បន្ទាប់ពីលោកអ្នកអាចធ្វើការបញ្ចូលទឹកប្រាក់ លោកអ្នកនឹងទទួលបានបង្កាន់ដៃបង់ប្រាក់ដែលលោកអ្នកអាចរក្សាទុកឬព្រីនក៏បាន។
តើខ្ញុំអាចប្រើធនាគារអេស៊ីលីដាដើម្បីទូទាត់ការបញ្ចូលទឹកប្រាក់តាមអ៊ីនធើណិតដោយរបៀបណា?
ជំហានទី ១៖ បញ្ចូលលេខទូរស័ព្ទរបស់លោកអ្នក
ជំហានទី២៖ បញ្ចូលចំនួនទឹកប្រាក់ដែលលោកអ្នកចង់បញ្ចូល
ជំហានទី ៣៖ ជ្រើសរើសយក ធនាគារអេស៊ីលីដា សម្រាប់វិធីនៃការបង់ប្រាក់
ជំហានទី ៤៖ បំពេញទម្រង់ព័ត៌មានរបស់ ធនាគារអេស៊ីលីដា
o ជ្រើសរើសជំរើសទូទាត់ (គណនីធនាគារអេស៊ីលីដា / សាច់ប្រាក់ ATM ធនាគារអេស៊ីលីដា )
o បញ្ចូលព័ត៌មានលម្អិតអំពីគណនី
o បញ្ចូល OTP
តើខ្ញុំអាចប្រើ Union Pay ដើម្បីទូទាត់ការបញ្ចូលទឹកប្រាក់តាមអ៊ីនធើណិតដោយរបៀបណា?
ជំហានទី ១៖ បញ្ចូលលេខទូរស័ព្ទរបស់លោកអ្នក
ជំហានទី២៖ បញ្ចូលចំនួនទឹកប្រាក់ដែលលោកអ្នកចង់បញ្ចូល
ជំហានទី ៣៖ ជ្រើសរើសយក Union Pay សម្រាប់វិធីនៃការបង់ប្រាក់
ជំហានទី ៤៖ បំពេញទម្រង់ព័ត៌មានរបស់ Union Pay
តើខ្ញុំអាចប្រើកាត Visa ឬកាត Master ដើម្បីទូទាត់ការបញ្ចូលទឹកប្រាក់តាមអ៊ីនធើណិតដោយរបៀបណា?
ជំហានទី ១៖ បញ្ចូលលេខទូរស័ព្ទរបស់លោកអ្នក
ជំហានទី២៖ បញ្ចូលចំនួនទឹកប្រាក់ដែលលោកអ្នកចង់បញ្ចូល
ជំហានទី ៣៖ ជ្រើសរើសយក កាត Visa ឬកាត Master សម្រាប់វិធីនៃការបង់ប្រាក់
ជំហានទី ៤៖ ជ្រើសរើសយកទម្រង់ព័ត៌មាន
- ឈ្មោះម្ចាស់កាត
- លេខកាត
- លេខសំងាត់ CVV/CVC
- ថ្ងៃផុតសុពលភាព
តើខ្ញុំអាចប្រើ Alipay ដើម្បីទូទាត់ការបញ្ចូលទឹកប្រាក់តាមអ៊ីនធើណិតដោយរបៀបណា?
ជំហានទី ១៖ បញ្ចូលលេខទូរស័ព្ទរបស់លោកអ្នក
ជំហានទី២៖ បញ្ចូលចំនួនទឹកប្រាក់ដែលលោកអ្នកចង់បញ្ចូល
ជំហានទី ៣៖ ជ្រើសរើសយក Alipay សម្រាប់វិធីនៃការបង់ប្រាក់
ជំហានទី ៤៖ ប្រើកម្មវីធី Alipay ដើម្បីថត QR Code ដែលនៅលើអេក្រង់
តើខ្ញុំអាចបញ្ចូលទឹកប្រាក់តាមអ៊ីនធើណិតដោយប្រើវីងដោយរបៀបណា?
ជំហានទី ១៖ បញ្ចូលលេខទូរស័ព្ទរបស់លោកអ្នក
ជំហានទី២៖ បញ្ចូលចំនួនទឹកប្រាក់ដែលលោកអ្នកចង់បញ្ចូល
ជំហានទី ៣៖ ជ្រើសរើសយកវីងសម្រាប់វិធីនៃការបង់ប្រាក់
ជំហានទី ៤៖ បង្កើតលេខកូតសំងាត់ដើម្បីបញ្ចប់ការទិញរបស់អ្នក
របៀបក្នុងការបង្កើតលេខកូតសំងាត់
១. ចុច *989#
២. បញ្ចូលលេខគណនីវីងរបស់លោកអ្នក
៣. ជ្រើសរើសលេខកូត ៦ខ្ទង់
៤. បញ្ចូលលេខកូតសំងាត់ ៤ខ្ទង់របស់អ្នក
៥. លោកអ្នកនឹងទទួលបានលេខកូត ៦ខ្ទង់នៅលើអេក្រង់របស់អ្នកសម្រាប់ការបង់ប្រាក់
របៀបក្នុងការង្កើតលេខកូតជាមួយនឹងកម្មវិធីវីងក្នុងទូរស័ព្ទដៃ
១. បើកកម្មវិធី Wing Money App ក្នុងទូរស័ព្ទដៃ
២. ចូលទៅកាន់ការកំណត់
៣. ជ្រើសរើសលេខកូត ៦ខ្ទង់
៤. បញ្ចូលលេខកូតសំងាត់ ៤ខ្ទង់របស់អ្នក
៥. អេក្រង់ថ្មីនឹងបង្ហាញអ្នកពីលេខកូត ៦ខ្ទង់របស់អ្នកសម្រាប់ការទូទាត់
តើការទូទាត់អាចធ្វើឡើងដោយវិធីណាខ្លះ ?
លោកអ្នកអាចធ្វើការទូទាត់បានតាមរយៈ កាត Visa Master Union Pay វីង(Wing), ធនាគារអេស៊ីលីដា និង Alipay
តើការបញ្ចូលទឹកប្រាក់តាមអ៊ីនធើណិតជាអ្វី?
ការបញ្ចូលទឹកប្រាក់តាមអ៊ីនធើណិតគឺជាសេវាបញ្ចូលទឹកប្រាក់បែបឌីជីថលដែលអាចឲ្យលោកអ្នកបញ្ចូលទឹកប្រាក់បានដោយមិនចាំបាច់ប្រើកាតកោស។ ការបញ្ចូលទឹកប្រាក់តាមអ៊ីនធើណិតនេះតម្រូវឲ្យធ្វើការបង់ប្រាក់តាមអ៊ីនធើណិតផងដែរ។
តើខ្ញុំគួរធ្វើដូចម្តេច ប្រសិនបើខ្ញុំជួបប្រទះបញ្ហាណាមួយ ឬទឹកប្រាក់ដែលខ្ញុំបានបញ្ចូលមិនចូលក្នុងគណនីរបស់ខ្ញុំ?
សូមទំនាក់ទំនងទៅកាន់ 812
តើគោលការណ៍ប្រើប្រាស់ត្រឹមត្រូវ គឺជាអ្វី?
គោលការណ៍ប្រើប្រាស់ត្រឹមត្រូវ ត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីការពារសិទ្ធិស្មើៗគ្នារបស់អតិថិជនក្នុងការទទួលបានសេវាអ៊ីនធើណិតរបស់សែលកាត។ ជាមួយគោលបំណងនេះ គោលការណ៍ប្រើប្រាស់ត្រឹមត្រូវ នឹងដើរតួជាអ្នកតាមដានមើលការប្រើប្រាស់ទិន្នន័យដែលមិនសមរម្យនិងមិនសមហេតុផល ដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ការប្រើប្រាស់ និងបទពិសោធន៍របស់អតិថិជនផ្សេងៗទៀត។ ឧទាហរណ៍សម្រាប់ការបំពានគោលការណ៍ប្រើប្រាស់ត្រឹមត្រូវដោយអតិថិជនមានដូចជា អតិថិជនប្រើប្រាស់អ៊ីនធើណិតសែលកាតសម្រាប់ហាងកាហ្វេ អ៊ីនធើណិតប្រអប់ស៊ីមកាត ឬអតិថិជនដែលលក់សេវាអ៊ីនធើណិតដើម្បីទទួលបានប្រាក់ចំណេញជាដើម។ នៅពេលអតិថិជនឈានដល់ការប្រើប្រាស់ទិន្នន័យដោយមិនសមរម្យ ឬដោយរំលោភបំពាន នោះក្រុមហ៊ុនសែលកាតសូមរក្សាសិទ្ធិក្នុងការកាត់បន្ថយល្បឿនទិន្នន័យ ឬក្នុងករណីផ្សេងៗទៀត អាចបញ្ឈប់សេវាកម្មដើម្បីការពារអតិថិជនភាគច្រើនទៀតដែលកំពុងប្រើប្រាស់សេវាកម្ម។
តើខ្ញុំអាចដឹងថាខ្ញុំភ្ជាប់គម្រោងដោយជោគជ័យ ឬមិនជោគជ័យ ដោយរបៀបណា?
អ្នកនឹងទទួលបានសារជូនដំណឹង នៅពេលដែលអ្នកបានភ្ជាប់គម្រោងដោយជោគជ័យ។
តើការតេ និងការផ្ញើសារ ត្រូវបានបញ្ចូលនៅក្នុងគម្រោងអ៊ីនធើណិត Roaming ប្រចាំថ្ងៃដែរឬទេ?
មិនត្រូវបានបញ្ចូលទេ! ការតេចេញ ការតេចូល និងការផ្ញើសារ នឹងត្រូវគិតថ្លៃទៅតាមអត្រា Roaming របស់យើង៖ សូមចុចមើលទីនេះ ដើម្បីឆែកមើលព័ត៌មានលម្អិតបន្ថែម។
ប្រសិនបើខ្ញុំប្រើប្រាស់សេវា Roaming របស់ប្រតិបត្តិករមិនមែនជាដៃគូ តើខ្ញុំអាចប្រើប្រាស់គម្រោង អ៊ីនធើណិត Roaming ប្រចាំថ្ងៃ បានដែរឬទេ?
ប្រសិនបើអ្នកប្រើប្រាស់សេវា Roaming របស់ប្រតិបត្តិករមិនមែនជាដៃគូ នោះអ្នកនឹងត្រូវបានគិតថ្លៃជាមួយអត្រាតម្លៃបង់ប្រាក់ជាមុន (Pay-as-you-go)។ គម្រោងអ៊ីនធើណិត Roaming ប្រចាំថ្ងៃ គឺអាចប្រើប្រាស់បានតែជាមួយប្រតិបត្តិករដែលជាដៃគូរបស់យើងប៉ុណ្ណោះ។ សូមចុចទីនេះ
តើខ្ញុំអាចប្រើគម្រោងតែមួយ នៅក្នុងប្រទេសផ្សេងៗគ្នាបានដែរឬទេ?
ពិតជាបាន។ អ្នកអាចប្រើប្រាស់គម្រោងតែមួយនៅក្នុងប្រទេសផ្សេងៗគ្នា ប្រសិនបើប្រទេសទាំងនេះមានប្រភេទគម្រោងដូចគ្នា។
តើខ្ញុំអាចប្រើគម្រោងតែមួយ នៅប្រទេសផ្សេងគ្នាទេ?
ប្រាកដណាស់អ្នកអាចប្រើប្រាស់គម្រោងតែមួយ សម្រាប់ប្រទេសផ្សេងគ្នាបានក្នុងករណីដែលប្រទេសទាំងនោះស្ថិតក្នុងប្រភេទគម្រោងតែមួយ។
ប្រសិនបើខ្ញុំប្រើអ៊ីនធើណិត Roaming របស់ប្រតិបត្តិករមិនមែនជាដៃគូ តើខ្ញុំអាចប្រើគម្រោង Unlimited Roaming Internet បានឬទេ?
អ្នកមិនអាចប្រើ Unlimited Roaming Internet របស់ប្រតិបត្តិករមិនមែនជាដៃគូនោះទេ។ សូមចុចទីនេះ ដើម្បីមើលប្រតិបត្តិករដែលជាដៃគូរបស់យើង។
តើធ្វើយ៉ាងណាទើបខ្ញុំអាចតេចេញបាន?
[+][លេខកូដប្រទេស + លេខទូរស័ព្ទ]
ឧទាហរណ៍ៈ
- តេទៅកម្ពុជា៖ +85512812812
- តេក្នុងប្រទេសថៃ៖ +6626474491
តើការតេ និងផ្ញើសារមានបញ្ចូលនៅក្នុង Unlimited Roaming Internet ដែរឬទេ?
ទេ! ការតេចូល ការទទួលការតេចូល និង SMSMO នឹងត្រូវបានគិតថ្លៃសេវាបន្ថែមអាស្រ័យលើតម្លៃជាក់ស្ដែង។ សូមចុច ទីនេះ សម្រាប់ព័ត៌មានលម្អិត
ធ្វើយ៉ាងម៉េចទើបខ្ញុំអាចដឹងថាខ្ញុំភ្ជាប់គម្រោងបានជោគជ័យ?
អ្នកនឹងទទួលបានសារជូនដំណឹងក្រោយពេលអ្នកភ្ជាប់បានជោគជ័យ។
តើខ្ញុំអាចដំណើរការ Unlimited Roaming Internet តាមរយៈ Cellcard App ដោយរបៀបណា?
សូមចូលទៅកាន់ Cellcard App => សេវាកម្មអន្តរជាតិ => អ៊ីនធើណិតនៅក្រៅប្រទេស រួចជ្រើសរើសគម្រោងដែលអ្នកត្រូវការ។
តើអ្វីជាគោលការណ៍ប្រើប្រាស់សមរម្យ?
គោលការណ៍ប្រើប្រាស់សមរម្យត្រូវបានអនុវត្ត គឺការផ្តល់ជូនសម្រាប់អតិថិជនប្រើប្រាស់ទូរស័ព្ទតាមតម្រូវការផ្ទាល់ខ្លួន។ សែលកាតសូមណែនាំ រាល់គម្រោងបង់ប្រាក់ជាមុន របស់សែលកាត មិនគួរប្រើប្រាស់សម្រាប់គោលបំនងអាជីវកម្ម ឬពាណិជ្ជកម្មនោះទេ ពីព្រោះអាចមានផលប៉ះពាល់ដល់អតិថិជនដែលប្រើប្រាស់សម្រាប់គោលបំណងផ្ទាល់ខ្លួន។ សែលកាតសូមរក្សាសិទ្ធិក្នុងការផ្អាកការប្រើប្រាស់ពីបណ្តាគណនី ឬលេខទូរស័ព្ទដែលប្រើប្រាស់សេវាផ្ញើសារជាអក្សរ ឬ ការហៅទូរស័ព្ទ ឬ ការរំខានគ្រប់រូបភាពដែលមានលក្ខណៈ ហួសកម្រិតក្នុងគោលបំនងអាជីវកម្មផ្សេងៗ។
តើខ្ញុំអាចប្រើលេខទូរស័ព្ទសែលកាតបានចំនួនប៉ុន្មាននៅក្នុងទូរស័ព្ទ ឬឧបករណ៍មួយជាមួយសេវា eSIM??
អ្នកអាចប្រើបានរហូតដល់ទៅ 8 គណនី។
តើខ្ញុំគួរធ្វើយ៉ាចម៉េចបើទូរស័ព្ទរបស់ខ្ញុំខូច ឬបាត់?
ដំបូងអ្នកត្រូវទាក់ទងទៅកាន់សេវាបម្រើអតិថិជនសែលកាត 812 ដើម្បីបញ្ឈប់ដំណើរការលេខទូរស័ព្ទនោះ។ បន្ទាប់មកអ្នកអាចទៅកាន់ការិយាល័យសែលកាតណាមួយដែលនៅជិតអ្នកបំផុតរួច ស្នើសុំ QR កូដថ្មីដើម្បីប្រើប្រាស់លេខរបស់អ្នកឡើងវិញ។
តើខ្ញុំចាំបាច់ត្រូវលុបគណនី eSIM របស់ខ្ញុំមុនពេលដែលខ្ញុំយកទូរស័ព្ទ ឬឧបករណ៍ទៅជួសជុលដែរឬទេ?
អ្នកគួរតែលុបគណនី eSIM របស់អ្នកទាំងអស់ចោលមុនពេលដែលអ្នកយកទូរស័ព្ទ ឬឧបករណ៍ទៅជួសជុល។ អ្នកអាចដោនឡូតគណនីរបស់អ្នកយកមកប្រើប្រាស់ឡើងវិញបន្ទាប់ពីជួសជុលរួច។
តើខ្ញុំអាចប្រើប្រាស់គណនីដែលមានស្រាប់នៅលើទូរស័ព្ទ ឬឧបករណ៍ផ្សេងទៀតដែលប្រើជាមួយ eSIM បានដែរឬទេ?
ប្រាកដណាស់! ដំបូងអ្នកត្រូវដក eSIM ចេញពីទូរស័ព្ទឬឧបករណ៍ចាស់របស់អ្នក។ បន្ទាប់មកអ្នកអាចដោនឡូតគណនី eSIM របស់អ្នកដាក់ទៅក្នុងទូរស័ព្ទឬឧបករណ៍ថ្មីរបស់អ្នក។
ចុងក្រោយគឺ ត្រូវស្កេន QR កូដថ្មី (ដែលនឹងផ្ដល់ជូនដោយក្រុមការងារសែលកាត) ដើម្បីដោនឡូតគណនីដាក់ទៅក្នុងទូរស័ព្ទឬឧបករណ៍ថ្មីរបស់អ្នក។
តើខ្ញុំអាចប្ដូរ eSIM ផ្សេងមកប្រើគណនី Cellcard eSIM បានដែរឬទេ?
ប្រាកដណាស់! អ្នកអាចសម្រេចចិត្ត លុបចោល បើកប្រើគណនីដែលមានស្រាប់ ដោនឡូតគណនីផ្សេងទៀត ឬដាក់បន្ថែមគណនីទៅក្នុង eSIM របស់អ្នក។
អ្វីទៅជា eSIM?
eSIM គឺជាស៊ីមឌីជីថលដែលអាចប្រើប្រាស់លើទូរស័ព្ទជំនាន់ថ្មី ហើយមានមុខងារដូចស៊ីមធម្មតា។
អត្ថប្រយោជន៍នៃ eSIM?
អត្ថប្រយោជន៍នៃ eSIM គឺ៖
- អ្នកប្រើប្រាស់អាចផ្លាស់ប្តូរពីស៊ីមមួយទៅស៊ីមមួយទៀតបានយ៉ាងងាយស្រួល
- បទពិសោធន៍អ្នកប្រើប្រាស់កាន់តែប្រសើរ
- កាន់តែមានសុវត្ថិភាព
- មិនត្រូវការប្រើប្រាស់ទូរស័ព្ទច្រើន
តើធ្វើយ៉ាងម៉េចទើបខ្ញុំអាចបើក eSIM បាន?
អ្នកអាចបើក eSIM បានតាម 2 របៀប៖
- ទៅសាខាសែលកាតដែលជិតអ្នកបំផុត ហើយក្រុមការងារសែលកាតនឹងបើកជូនអ្នក
- ស្គេនកូដ QR ហើយធ្វើតាមការណែនាំ
- វាយបញ្ចូលលេខទូរស័ព្ទ (លេខទូរស័ព្ទនឹងបង្ហាញក្រោយបានស្គេនកូដ QR)
- វាយកូដ OTP ដែលបានផ្ញើទៅប្រអប់សាររបស់អ្នក
- ថតអត្ថសញ្ញាណបណ្ណជាតិ ឬ លិខិតឆ្លងដែន
- បញ្ចូលលុយ $7 ដើម្បីបើកដំណើរការ
តើខ្ញុំត្រូវការអ្វីខ្លៈដើម្បីប្រើប្រាស់ eSIM?
អ្នកត្រូវការ៖
- ទូរស័ព្ទដែលអាចប្រើប្រាស់ eSIM
- អត្ថសញ្ញាណបណ្ណជាតិ ឬ លិខិតឆ្លងដែន
- ទឹកប្រាក់ $7 ដើម្បីបញ្ចូល
អត្ថប្រយោជន៍នៃស៊ីមទេសចរណ៍ $5?
មានអត្ថប្រយោជន៍ដូចជា៖
- អ៊ីនធើណិត 25GB
- អ៊ីនធើណិតបន្ថែម 25GB ដោយឥតគិតថ្លៃ (សម្រាប់តែលើកដំបូង)
- 2500 នាទីក្នុងប្រព័ន្ធ
- 2500 សារក្នុងប្រព័ន្ធ
- សុពលភាព 30 ថ្ងៃ
បើសិនខ្ញុំមានចម្ងល់ តើខ្ញុំអាចទាក់ទងដោយរបៀបណា?
សម្រាប់សំណួរ ឬ ចម្ងល់ផ្សេងៗ សូមទៅសាខាសែលកាតដែលជិតអ្នកបំផុត ឬ តេទៅកាន់ 1204
តើខ្ញុំត្រូវធ្វើបែបណា បើសិនខ្ញុំបានបាត់ទូរស័ព្ឬដែលមាន eSIM?
ដំបូង សូមតេទៅកាន់ 812 ឬ 1204 ដើម្បីផ្អាកដំណើរការលេខទូរស័ព្ទរបស់អ្នក។ បើសិនអ្នកនៅតែមិនអាចស្វែងរកទូរស័ព្ទរបស់អ្នក សូមមកកាន់សាខាសែលកាតដើម្បីបើក eSIM ថ្មី។ តែបើសិនជាអ្នកបានរកឃើញទូរស័ព្ទរបស់អ្នកវិញ យើងអាចតភ្ជាប់ eSIM ចូលទៅក្នុងទូរស័ព្ទរបស់អ្នកឡើងវិញបាន។
តើធ្វើយ៉ាងណាទើបដឹងថាទូរស័ព្ទរបស់ខ្ញុំមានបច្ចេកវិទ្យា eSIM?
ចូលទៅកាន់ Settings>Connections>SIM Card Manager>Add Mobile Plan។ បើសិនមាន “Add Mobile Plan” នោះមានន័យថាទូរស័ព្ទរបស់អ្នកមានបច្ចេកវិទ្យា eSIMs.
តើនឹងមានអ្វីកើតឡើងបើសិនខ្ញុំមិនបានចុះឈ្មោះស៊ីមក្នុងរយៈពេល 48 ម៉ោង?
លេខ eSIM របស់អ្នកនឹងត្រូវបានបិទដំណើរការ។ សូមតេទៅកាន់ 1204 ឬ 812.
តើខ្ញុំអាចត្រួតពិនិត្យសមតុល្យគណនីរបស់ខ្ញុំដោយរបៀបណា?
ដើម្បី ត្រួតពិនិត្យសមតុល្យគណនីរបស់អ្នក សូមចុច #823# ឬតេទៅ 823
តើខ្ញុំអាចត្រួតពិនិត្យលេខទូរស័ព្ទរបស់ខ្ញុំដោយរបៀបណា?
ដើម្បីត្រួតពិនិត្យលេខទូរស័ព្ទរបស់អ្នក សូមចុច *012#
តើខ្ញុំអាចត្រួតពិនិត្យ ការចុះឈ្មោះគណនី របស់ខ្ញុំដោយរបៀបណា?
ដើម្បីត្រួតពិនិត្យ ការចុះឈ្មោះគណនី របស់អ្នក សូមចុច #5656#
其他预付款SIM卡是否可以迁移到乐龙龙卡计划?
答:可以,只要用户在Cellcard网络上超过30天。
乐龙龙卡是否可以迁移到其他价值计划 ?
答:可以。只要您在乐龙龙卡计划超过30天,您可以迁移到其他计划。
是否可以取消订阅乐龙龙卡的自动更新计划 ?
答:可以。如果您希望停止使用您的乐龙龙卡自动更新,请拨打*9888*0# 或拨打9888 并拨打0。请注意,您订阅的乐龙龙卡过期之后,使用过的数据将按正常的通话费率从主余额收取。从新订阅乐龙龙卡,请拨打9888 并选择您的首选计划,2美金的计划或拨打*9888*2# 或8美金的计划请拨打*9888*8#
我如何可获得免费 Grab 计程车?
答:购买Cellcard乐龙龙卡SIM卡=> 下载和注册Grab App => 当您预定Grab计程车时,请输入促销代码“CELCH”为了享受共六趟免费Grab计程车价值8,800柬币
我如何可从我的乐龙龙卡计划获得免费3 VAS ?
答:激活了乐龙龙卡计划之后,自动免费3 VAS。订阅免费一个月,一个月后是正常收费。
តើខ្ញុំធ្វើដូចម្តេចដើម្បីពិនិត្យថាស៊ីមកាតរបស់ខ្ញុំចុះឈ្មោះរួចហើយឬនៅ ?
ចុច #5656 # រួចចុចបញ្ជូន ។
តើខ្ញុំគួរធ្វើដូចម្តេចប្រសិនបើឈ្មោះស៊ីមកាត របស់ខ្ញុំ មិនត្រឹមត្រូវឬស៊ីមកាត របស់ខ្ញុំមិនទាន់ចុះឈ្មោះ?
អ្នកអាចបញ្ចូលទិន្នន័យថ្មី ឬចុះឈ្មោះឯកសារស៊ីមកាតរបស់លោកអ្នកតាមរយៈបណ្តាញ ដូចខាងក្រោម:
• សូមអញ្ជើញមកកាន់ការិយាល័យសែលកាតណាមួយ ភ្ចាប់ជាមួយនឹងអត្តសញ្ញាណប័ណ្ណដែល មានសុពលភាព។
- ផ្ញើរូបនៃអត្តសញ្ញាណប័ណ្ណ ដែលមានសុពលភាពរបស់អ្នក ជាមួយនឹងលេខទូរស័ព្ទរបស់អ្នក សរសេរនៅខាងក្រោម ទៅកាន់គេហទំព័របណ្តាញសង្គម Facebook: Cellcard SIM Registration
- អ៊ីម៉ែល រូបនៃអត្តសញ្ញាណប័ណ្ណ ដែលមានសុពលភាពរបស់អ្នកទៅ: customercare@cellcard.com.kh
- ចុះឈ្មោះ អនឡាញ នៅគេហទំព័រ របស់ក្រុមហ៊ុន: www.cellcard.com.kh/profile
តើឯកសារអ្វីខ្លះដែលត្រូវការដើម្បីចុះឈ្មោះ ស៊ីមកាត?
អ្នក អាចនាំមកនូវ ការមួយ ឯកសារដូចខាងក្រោម ដូចខាងក្រោម:
- អត្តសញ្ញាណប័ណ្ណពលរដ្ឋកម្ពុជាដែលមានសុពលភាព ឫ
- ប័ណ្ណសំគាល់ខ្លួន របស់បុគ្គលិក រដ្ឋាភិបាល ដែលមានសុពលភាព និងមានអាសយដ្ឋាន របស់អ្នក ឫ
- ប័ណ្ណសំគាល់ខ្លួន របស់ប៉ូលីសជាតិ ឬកងយោធពលខេមរភូមិន្ទដែលមានសុពលភាព និងមានអាសយដ្ឋានរបស់អ្នក ឫ
- ប័ណ្ណសំគាល់ខ្លួន របស់ព្រះសង្ឃ ឫ
- លិខិតឆ្លងដែនដែលមានសុពលភាព ឫ
- សៀវភៅគ្រួសារ ដែលមានសុពលភាព ឫ
- ប័ណ្ណបើកបរ ដែលមានសុពលភាព
តើខ្ញុំអាច ពិនិត្យមើល ឈ្មោះស៊ីមកាត របស់ខ្ញុំ បានរឺទេ បើខ្ញុំជាអតិថិជនបង់ប្រាក់ប្រចាំខែ?
អតិថិជនបង់ប្រាក់ជាមុន និងអតិថិជនបង់ប្រាក់ប្រចាំខែទាំងអស់អាចពិនិត្យមើល ឈ្មោះស៊ីមកាត របស់ពួកគាត់តាមរយៈ #5656# រួចចុចបញ្ជូន
តើខ្ញុំ ត្រូវការបង់ប្រាក់ សម្រាប់ការពិនិត្យមើល ឈ្មោះស៊ីមកាត របស់ខ្ញុំដែររឺទេ?
មិនត្រូវបានគិតថ្លៃទេ។
តើគម្រោង Cellcard Executive ជាអ្វី?
Cellcard Executive ជាគម្រោងថ្មីដ៏មានសក្ដានុពលរបស់ Cellcard Executive ថ្មី ដែលអាចឲ្យអតិថិជនទទួលបានអត្ថប្រយោជន៍ប្រើប្រាស់សេវាបង់ប្រាក់ប្រចាំខែរួមទាំងទឹកប្រាក់កំណត់បន្ថែមសម្រាប់ប្រើប្រាស់បន្ទាប់ពីប្រើអត្ថប្រយោជន៍គម្រោងអស់ និងអាចប្រើសេវា Roaming តាមតម្រូវការបានផងដែរ។
How do I subscribe my company to the new Cellcard Executive Plans?
សូមទូរស័ព្ទទៅកាន់ 012 999 712 or 712 ដើម្បីទទួលបានការណែនាំនូវគម្រោងដែលសក្ដិសមបំផុតសម្រាប់បំពេញតម្រូវការអាជីវកម្មរបស់លោកអ្នក ជាមួយនឹងសេវាកម្មដ៏ល្អបំផុតពីយើង។
តើគម្រោង Cellcard Executive Lite ជាអ្វី?
Cellcard Executive Lite គឺស្រដៀងគ្នានឹងគម្រោងសេវាបង់ប្រាក់ជាមុនដែរ ដែលអនុញ្ញាតឲ្យអតិថិជនគ្រប់គ្រងការចំណាយ និងមិនស្មុគស្មាញដោយគ្រាន់តែបញ្ចូលលុយប្រើប្រាស់បាននៅគ្រប់ពេលវេលា និងទីកន្លែងតាមតម្រូវការ។
ប្រសិនបើខ្ញុំប្ដូរស៊ីមកាត ឬទូរស័ព្ទ តើខ្ញុំនៅតែអាចដំណើរការទិញផលិតផលឌីជីថល/app ដែលខ្ញុំបានទិញមកប្រើនៅស៊ីមចាស់ ឬទូរស័ព្ទចាស់របស់ខ្ញុំបានទេ?
ពិតជាបាន ប្រសិនបើស៊ីមថ្មីរបស់អ្នកជាស៊ីមសែលកាត ហើយប្រសិនបើគណនីអ៊ីម៉ែល Google របស់អ្នកនៅដដែល។
តើមានអ្វីកើតឡើងប្រសិនបើចៃដន្យខ្ញុំច្រឡំលុបផលិតផលឌីជីថល/appដែលបានទិញ?
អ្នកអាចដោនឡូតផលិតផលឌីជីថលដដែលនោះម្ដងទៀតដោយមិនគិតថ្លៃ។
តើអ្នកលក់អនឡាញណាខ្លះដែលអតិថិជនអាចទិញផលិតផលមកប្រើប្រាស់បានដោយប្រើសេវា ទិញតាមរយៈសមតុល្យទឹកប្រាក់សែលកាត?
នៅថ្ងៃសម្ពោធ វាអាចជាហ្គេម Sabay KING OF CARDS (ទាញយកហ្គេមពី playstore សម្រាប់ Android និង appstore សម្រាប់ i
តើអតិថិជនអាចបញ្ជាទិញផលិតផលឌីជីថលដោយប្រើ Wifi បានទេ?
ប្រាកដជាបាន ប៉ុន្តែត្រូវមានដំណើរការពិនិត្យផ្ទៀងផ្ទាត់មួយ។ សែលកាត នឹងផ្ញើលេខកូដ4ខ្ទង់ទៅកាន់លោកអ្នកតាមរយៈសារជាអក្សរ។
នៅពេលមានសារកំហុសទូទៅបង្ហាញ “ERROR MESSAGE” ឬ “PAYMENT CANCELLED” តើមានន័យថាម៉េច?
វាអាចមានន័យផ្សេងៗដូចខាងក្រោម៖
- មានបញ្ហាបច្ចេកទេស/កំហុសប្រព័ន្ធប្រតិបត្តិការកើតឡើងក្នុងអំឡុងពេលប្រតិបត្តិការ។
ដំណោះស្រាយ៖ សូមរង់ចាំបន្តិច ហើយព្យាយាមម្ដងទៀត។
- អ្នកមិនមែនប្រើប្រព័ន្ធសែលកាត ឬ អ្នកកំពុងប្រើគម្រោងបង់ប្រាក់ប្រចាំខែ។
ដំណោះស្រាយ៖ ត្រូវប្រាកដថា អ្នកកំពុងប្រើគម្រោងសេវាបង់ប្រាក់ជាមុនរបស់សែលកាត។
- អ្នកបានបញ្ចូលលេខទូរស័ព្ទមិនត្រឹមត្រូវនៅពេលចុះឈ្មោះតាម wifi ពីដំបូង។
ដំណោះស្រាយ៖ ត្រូវប្រាកដថាអ្នកបានបញ្ចូលលេខសែលកាតដែលមានសុពលភាពសម្រាប់គម្រោងសេវាបង់ប្រាក់ជាមុន។
- អ្នកបានបញ្ចូលលេខកូដសម្ងាត់មិនត្រឹមត្រូវ។
ដំណោះស្រាយ៖ ត្រូវប្រាកដថា អ្នកបានបញ្ចូលលេខកូដសម្ងាត់ត្រឹមត្រូវ។
- វាត្រូវចំណាយពេលយូរក្នុងការបញ្ចូលលេខកូដសម្ងាត់។
ដំណោះស្រាយ៖ ត្រូវប្រាកដថា អ្នកបានបញ្ចូលលេខកូដសម្ងាត់ក្នុងរយៈពេល10នាទីបន្ទាប់ពីបានទទួលបានលេខកូដតាមរយៈសារជាអក្សរ។
- អ្នកពុំមានទឹកប្រាក់គ្រប់គ្រាន់ (សមតុល្យគណនីគោល) ដើម្បីទិញ។
ដំណោះស្រាយ៖ បញ្ចូលលុយ ហើយព្យាយាមម្ដងទៀត
នៅពេលមានសារកំហុសទូទៅបង្ហាញថា “SORRY, YOU HAVE EXCEEDED YOUR LIMIT OF 5 PAYMENTS IN 1 DAY, PLEASE TRY AGAIN LATER” តើមានន័យថាម៉េច?
មានន័យថាអ្នកបានចំណាយលើសពី9,99ដុល្លារអាមេរិក ក្នុងមួយប្រតិបត្តិការ ឬ ចំនួនទឹកប្រាក់បន្ថែមពីលើអតិបរមា 20ដុល្លារអាមេរិក ក្នុងមួយថ្ងៃ ឬប្រតិបត្តិការអតិបរមាលើសពី5ដងក្នុងមួយថ្ងៃ។
ដំណោះស្រាយ៖ រង់ចាំ 24ម៉ោងក្រោយ រួចព្យាយាមធ្វើប្រតិបត្តិការម្ដងទៀត (24ម៉ោងបន្ទាប់ពីប្រតិបត្តិការនីមួយៗទាំង5របស់អ្នក)
តើមានអ្វីកើតឡើងចំពោះទិន្នន័យដែលមិនទាន់ប្រើរបស់ខ្ញុំក្រោយពីផុតសុពលភាព?
ប្រសិនបើភ្ជាប់គម្រោង iNET លើសពីមួយគ្រោង តើគម្រោង iNET ណាមួយនឹងត្រូវភ្ជាប់ឡើងវិញដោយស្វ័យប្រវត្តិ?
គម្រោង iNET ដែលលោកអ្នកបានភ្ជាប់ចុងក្រោយគេ នឹងត្រូវភ្ជាប់ឡើងវិញដោយស្វ័យប្រវត្តិ។ គម្រោង DATA+ ប្រចាំថ្ងៃ នឹងភ្ជាប់ឡើងវិញដោយស្វ័យប្រវត្តិជារៀងរាល់ថ្ងៃ។ គម្រោង iNET 200/ iNET500/iNET1000/ iNET2000 (ប្រចាំសប្តាហ៍ និង ប្រចាំខែ) នឹងនឹងត្រូវភ្ជាប់ឡើងវិញដោយស្វ័យប្រវត្តិ ហើយជូនដំណឹងជាមុន 1 ថ្ងៃ មុនពេលគម្រោងត្រូវភ្ជាប់ឡើងវិញ។
តើខ្ញុំអាចប្រើស៊ីមកាតរបស់ខ្ញុំជាមួយនឹងទូរស័ព្ទលើតុនេះបានឬទេ?
ទេ ស៊ីមកាតដែលមានជាស្រេចជាមួយទូរស័ព្ទលើតុនេះត្រូវបានភ្ជាប់អោយប្រើប្រាស់តែ ជាមួយទូរស័ព្ទនេះតែប៉ុណ្ណោះ ហើយមិនអាចប្រើ ជាមួយទូរស័ព្ទផ្សេងឡើយ។
តើមានការផ្តល់ជូនអ្វីខ្លះក្នុងកញ្ចប់នេះ?
ការផ្តល់ជូនរួមមាន ទូរស័ព្ទលើតុ 1គ្រឿង ស៊ីមកាត1 ដែលមានទឹកប្រាក់ 1ដុល្លាររួចជាស្រេច ទទួលបានទឹកប្រាក់ 1 ដុល្លារ/ខែ ក្នុងរយៈពេល 12 ខែ និងការធានាលើ Software រយៈពេល 1 ខែ។
តើអ្វីនឹងកើតឡើងនៅពេលខ្ញុំហៅទូរស័ព្ទលើសនាទីដែលគម្រោងផ្តល់ជូន?
អ្នកនឹងត្រូវគិតប្រាក់ 4,5សេន/នាទីពីសមតុល្យដើម តាមអត្រាតម្លៃគម្រោងធម្មតា។
តើគម្រោង VoIP ជាគម្រោងភ្ជាប់ឡើងវិញដោយស្វ័យប្រវត្តិមែនទេ?
មែនហើយ! គម្រោងនឹងភ្ជាប់ដំណើរការឡើងវិញដោយស្វ័យប្រវត្តិកាលណា គម្រោងបានផុតកំណត់តាមកាលបរិច្ឆេទ និងម៉ោងរបស់វា ។
តើមានអ្វីកើតឡើងចំពោះគម្រោងដែលនៅសល់ នៅពេលខ្ញុំភ្ជាប់គម្រោងឡើងវិញ ឬនៅពេលគម្រោងត្រូវបានភ្ជាប់ឡើងវិញដោយស្វ័យប្រវត្តិ?
គម្រោងដែលនៅសល់ អាចប្រើបានត្រឹមកាលបរិច្ឆេទផុតកំណត់នៃគម្រោងដែលបានភ្ជាប់ប៉ុណ្ណោះ។ ការភ្ជាប់ជាថ្មី នឹងត្រូវគិតដោយឡែក។ គម្រោងនេះមិនអាចផ្ទេរទៅគម្រោងបន្ទាប់បានទេ។
តើធ្វើដូចម្តេចដើម្បីភ្ជាប់អ៊ីនធើណិតលើទូរស័ព្ទដៃរបស់ខ្ញុំ?
លោកអ្នកអាចសាកល្បងធ្វើតាមការណែនាំដូចខាងក្រោម។ ទូរស័ព្ទម៉ាកផ្សេងគ្នា របៀបភ្ជាប់ផ្សេងគ្នា៖
– iOS ៖ ចូលទៅ Settings => Cellular => Cellular Data Network => APN type word “Cellcard”
– Android ៖
o ទូរស័ព្ទប្រភេទខ្លះ៖ចូលទៅ Settings => More Settings => Wireless Network => Mobile Network => Access point Name => Create New APN => Connection Name “Cellcard” => APN Name fill in “Cellcard” => Save.
o ទូរស័ព្ទប្រភេទខ្លះ៖ចូលទៅ Settings => Wireless Network => Mobile Network => Access point Name => Create New APN => Connection Name “Cellcard” => APN Name fill in “Cellcard” => Save.
ប្រសិនជាលោកអ្នកត្រូវការជំនួយបន្ថែម សូមទូរស័ព្ទទៅ 812
ហេតុអ្វីបានជាអត្រាតម្លៃទិន្នន័យអ៊ីនធើណិត និងសារជាអក្សរសម្រាប់គម្រោង សែលកាតនិយាយ ថ្លៃជាងគម្រោងសែលកាតធម្មតា?
ព្រោះគម្រោងសែលកាត និយាយ ផ្ដល់អត្រាតម្លៃលើការនិយាយទូរស័ព្ទទាបជាងគម្រោងសែលកាតធម្មតា។ ប្រសិនជាអ្នកត្រូវការប្រើទិន្នន័យអ៊ីនធើណិត ឬសារជាអក្សរច្រើនជាមួយអត្រាតម្លៃទាប លោកអ្នកអាចប្តូរពីគម្រោងសែលកាត និយាយ ទៅគម្រោងសែលកាតធម្មតាដោយចុច #8181#4#1# ឬប្តូរទៅគម្រោង XG ដោយចុច #8181#3# ហើយជ្រើសយកគម្រោងដែលអ្នកពេញចិត្ត ។
ប្រសិនបើខ្ញុំមិនចង់ប្រើអ៊ីនធើណិត តើត្រូវធ្វើដូចម្តេច?
ប្រសិនបើលោកអ្នកមិនត្រូវការប្រើអ៊ីនធើណិត លោកអ្នកអាចបិទអ៊ីនធើណិតលើទូរស័ព្ទរបស់អ្នកដោយអនុវត្តតាមការណែនាំខាងក្រោមនេះ៖
ទូរស័ព្ទប្រភេទ iOS: ចូលទៅ Settings => Cellular => click Off on the Cellular Data.
ទូរស័ព្ទប្រភេទ Android : ចូលទៅ Settings => Data Usage => Click Off on the Mobile Data
តើអត្រាតម្លៃសម្រាប់តេចេញទៅក្រៅប្រទេសមានដូចម្តេចខ្លះ?
អ្នកអាចប្រើគម្រោង តេទៅក្រៅប្រទេស ដែលមានតម្លៃទាបបំផុតត្រឹម 3សេនក្នុងមួយនាទី
តើខ្ញុំអាចតេចេញទៅក្រៅប្រទេសបានតាមវិធីណាដែរ?
សូមចុច [177] [លេខកូដប្រទេស] [លេខទូរស័ព្ទ] ហើយចុចបញ្ជូន
ឧទាហរណ៍: ដើម្បីតេទៅកាន់ប្រទេសថៃ សូមចុច: 17766xxxxxxxxx
នៅពេលជួបប្រទះនូវបញ្ហា តើខ្ញុំអាចទំនាក់ទំនងទៅខាងផ្នែកណាដែរ?
- លេខទំនាក់ទំនងទាន់ហេតុការណ៍៖ +85512812812
- អ៊ីម៊ែល៖ customercare@cellcard.com.kh
- ទំព័រហ្វេសប៊ុក៖ www.facebook.com/CellcardFanPage
តើការហៅទូរស័ព្ទទៅក្រៅប្រទេសគិតប្រាក់យ៉ាងដូចម្តេច?
ប្រើគម្រោង VoIP Pack ត្រឹមតែ 2ដុល្លាទទួលបាន 60នាទីសម្រាប់ហៅទៅកាន់ 5 ប្រទេសរួមមាន៖ ថៃ ចិន អាមេរិក កាណាដា និងសិង្ហបុរី ដើម្បីភ្ជាប់គម្រោងសូមចុច *1783*1#
តើខ្ញុំទាក់ទងមកកាន់សែលកាតដើម្បីសាកសួរព័ត៌មានពេល Roaming តាមរបៀបណា?
លេខទំនាក់ទំនងផ្ទាល់៖ +85512812812
អ៊ីម៊ែលផ្នែកសេវាបម្រើ: customercare@cellcard.com.kh
ទំព័រហ្វេសប៊ុកផ្នែកសេវាបម្រើ៖ www.facebook.com/CellcardFanPage
តើខ្ញុំអាចតេ ឬផ្ញើសារក្នុងពេល Roaming ដោយរបៀបណា?
[+][លេខកូដប្រទេស និងលេខទូរស័ព្ទ]
ឧទាហរណ៍៖ តេ ឬផ្ញើសារទៅកាន់ប្រទេសកម្ពុជា៖ +85512812812
តេ ឬផ្ញើសារទៅកាន់ប្រទេសថៃ៖ +6626474491
តើខ្ញុំអាចជ្រើសរើសបណ្តាញទូរស័ព្ទសម្រាប់ Roaming ដោយរបៀបណា?
របៀបក្នុងការជ្រើសរើសបណ្តាញទូរស័ព្ទសម្រាប់ Roaming៖
*ប្រព័ន្ធ iOS
- សូមចូលទៅកាន់ Setting
- ជ្រើសរើស Carrier
- ចុចយក ON សម្រាប់ Data Roaming
- ចុចយក OFF សម្រាប់ Automatic ហើយជ្រើសយកបណ្តាញដែលមានបង្ហាញជូនសម្រាប់កញ្ចប់នីមួយៗ។
(សូមចំណាំថា អ្នកអាចប្រើប្រាស់តែបណ្តាញទូរស័ព្ទណាដែល Public បានចុះកិច្ចសន្យា Roaming ជាមួយប៉ុណ្ណោះ។)
*ប្រព័ន្ធ Android៖
- សូមចូលទៅកាន់ Setting ហើយជ្រើសយក Connections
- ជ្រើសរើស Mobile Networks
- ចុចយក On សម្រាប់ Data Roaming
- ចុច Search Networks ហើយជ្រើសរើសបណ្តាញដែលមានបង្ហាញជូនសម្រាប់កញ្ចប់នីមួយៗ។
(សូមចំណាំថា អ្នកអាចប្រើប្រាស់តែបណ្តាញទូរស័ព្ទណាដែល Public បានចុះកិច្ចសន្យា Roaming ជាមួយប៉ុណ្ណោះ។)
តើខ្ញុំធ្វើយ៉ាងណាដើម្បីភ្ជាប់ និងផ្តាច់សេវា Roaming?
សូមចុច *1784# ដើម្បីភ្ជាប់សេវា។ អ្នកអាចភ្ជាប់ដោយឥតគិតថ្លៃ។
(អ្នកត្រូវភ្ជាប់សេវា Roaming ជាមុន មុននឹងធ្វើដំណើរទៅកាន់ក្រៅប្រទេស។)
សូមចុច *1784*0# ដើម្បីផ្តាច់សេវា។ អ្នកអាចភ្ជាប់ដោយឥតគិតថ្លៃ។