ទទួលដំបូន្មាន ចម្លើយ និងព័ត៌មាន
តើធ្វើដូចម្តេចដើម្បីផ្តាច់សេវា Roaming?
ដើម្បីផ្តាច់សេវា Roaming សូមចុច #8910#0#
សម្រាប់ទូរស័ព្ទ Android តើត្រូវជ្រើសរើសបណ្តាញសម្រាប់ Roaming ដូចម្តេច?
– សូមចូលទៅកាន់ Setting ហើយជ្រើសយក Connections
– ជ្រើសរើស Mobile Networks
– ចុចយក On សម្រាប់ Data Roaming
– ចុច Search Networks ហើយជ្រើសរើសបណ្តាញដែលមានបង្ហាញជូនសម្រាប់កញ្ចប់នីមួយៗ។
(សូមចំណាំថា អ្នកអាចប្រើប្រាស់តែបណ្តាញទូរស័ព្ទណាដែល Public បានចុះកិច្ចសន្យា Roaming ជាមួយប៉ុណ្ណោះ។)
សម្រាប់ទូរស័ព្ទ iOS តើត្រូវជ្រើសរើសបណ្តាញសម្រាប់ Roaming ដូចម្តេច?
– សូមចូលទៅកាន់ Setting
– ជ្រើសរើស Carrier
– ចុចយក ON សម្រាប់ Data Roaming
– ចុចយក OFF សម្រាប់ Automatic ហើយជ្រើសយកបណ្តាញដែលមានបង្ហាញជូនសម្រាប់កញ្ចប់នីមួយៗ។
(សូមចំណាំថា អ្នកអាចប្រើប្រាស់តែបណ្តាញទូរស័ព្ទណាដែល Public បានចុះកិច្ចសន្យា Roaming ជាមួយប៉ុណ្ណោះ។)
ខ្ញុំអាចដឹងថា ខ្ញុំបានភ្ជាប់គម្រោងដោយជោគជ័យ ឬមិនជោគជ័យដោយរបៀបណា?
អ្នកនឹងទទួលបានសារជូនដំណឹង នៅពេលដែលអ្នកបានភ្ជាប់គម្រោងជោគជ័យ។
តើការតេជាសំឡេង និងផ្ញើ មាននៅក្នុងគម្រោងអ៊ីនធើណិត Roaming ដែរឬទេ?
អត្ថប្រយោជន៍ទាំងនេះ គឺមិនមាននៅក្នុងគម្រោងទេ។ ការតេចេញ តេចូល និងការផ្ញើសារ គឺនឹងត្រូវបានគិតថ្លៃទៅតាមតម្លៃ Roaming ទូទៅរបស់យើង។
ប្រសិនបើខ្ញុំមិនបានភ្ជាប់គម្រោង តើការប្រើសេវា Roaming នឹងត្រូវគិតថ្លៃសេវារបៀបណា?
ការប្រើប្រាស់ទិន្នន័យ Roaming របស់អ្នក នឹងត្រូវបានគិតថ្លៃទៅតាមតម្លៃ Roaming ទូទៅ។
ប្រសិនបើខ្ញុំប្រើប្រតិបត្តិករដែលមិនមែនជាដៃគូ តើខ្ញុំអាចប្រើគម្រោងអ៊ីនធើណិត Roaming បានដែរឬទេ?
ប្រសិនបើអ្នកប្រើប្រាស់សេវា Roaming របស់ប្រតិបត្តិករដែលមិនមែនជាដៃគូ អ្នកនឹងត្រូវគិតថ្លៃទៅតាមតម្លៃសម្រាប់ការប្រើប្រាស់ជាក់ស្តែង។ គម្រោងអ៊ីនធើណិត Roaming គឺអាចប្រើប្រាស់បានតែជាមួយប្រតិបត្តិករជាដៃគូ របស់យើងតែប៉ុណ្ណោះ។
តើខ្ញុំអាចប្រើប្រាស់គម្រោងនៅប្រទេសផ្សេងគ្នាបានដែរឬទេ?
អ្នកអាចប្រើប្រាស់គម្រោងនៅក្នុងប្រទេសផ្សេងបាន ប្រសិនបើប្រទេសទាំងនោះ ស្ថិតនៅក្នុងប្រភេទគម្រោងដូចគ្នា។
ប្រសិនបើខ្ញុំប្រើអស់ គម្រោងអ៊ីនធើណិត Roaming តើការគិតថ្លៃសេវាត្រូវបានគិតបែបណា?
ប្រសិនបើអ្នកប្រើអស់ គម្រោងអ៊ីនធើណិត Roaming របស់អ្នក អត្រា Roaming នឹងត្រូវបានអនុវត្ត។ អ្នកអាចភ្ជាប់គម្រោងអ៊ីនធើនណិត Roaming បន្ថែមទៀត ដោយចុច *8911#
ប្រសិនបើខ្ញុំមិនបានធ្វើដំណើរចេញពីប្រទេសកម្ពុជាក្នុងរយៈពេល 30ថ្ងៃទេ តើខ្ញុំនៅតែអាចប្រើគម្រោងបានទេ?
គម្រោងអ៊ីនធើណិត Roaming របស់អ្នកមានសុពលភាពត្រឹមតែ ៣០ ថ្ងៃប៉ុណ្ណោះ ហើយនឹងត្រូវលុបចោល បន្ទាប់ពីថ្ងៃផុតសុពលភាព។
ប្រសិនគម្រោងអ៊ីនធើណិត Roaming មិនដំណើរការ តើខ្ញុំគួរធ្វើដូចម្តេចដែរ?
សូមបិទទូរស័ព្ទរបស់អ្នក ហើយបើកដំណើរការសារជាថ្មី។
ដើម្បីពិនិត្យមើលថាតើគម្រោងរបស់អ្នក ដំណើរការឬយ៉ាងណា សូមចូលទៅកាន់ Cellcard App របស់យើង។
សូមបើកដំណើរការ Network Setting របស់អ្នកជាថ្មី ហើយព្យាយាមម្តងទៀត៖
ប្រព័ន្ធ iOS: Settings – General – Reset – Reset network settings
ប្រព័ន្ធ Android: Settings – Connections – Mobile networks – access point names – select access – Reset to default
ប្រសិនបើបញ្ហានៅតែកើតមានដដែល សូមទំនាក់ទំនងមកកាន់៖
*លេខទំនាក់ទំនងបន្ទាន់៖ +85512812812
*អ៊ីម៊ែលទំនាក់ទំនងសម្រាប់ជំនួយបន្ថែម៖ customercare@cellcard.com.kh
*Facebook សម្រាប់ជំនួយ៖ www.facebook.com/CellcardFanPage
ហេតុអ្វីមិនអាចស្វែងរក Pouk Mak នៅលើទូរស័ព្ទ Android?
ដោយសារតែមានការពន្យារពេលភ្លាមៗ ពី Google នៅទូទាំងពិភពលោក ធ្វើឱ្យកម្មវិធី Pouk Mak App មិនទាន់អាចប្រើប្រាស់បាននៅលើ Google Store នៅឡើយទេ ។ ប៉ុន្តែក្រុមការងាររបស់យើង កំពុងតែទាក់ទងទៅកាន់ក្រុមហ៊ុន Google ដោយផ្ទាល់ ដើម្បីធានាថា Pouk App អាចប្រើប្រាស់បាននៅលើប្រព័ន្ធប្រតិបត្តិការ Android ទាំងអស់ ឱ្យឆាប់បំផុតតាមដែលអាចធ្វើបាន។
Pouk Mak ជាអ្នកណា?
Pouk Mak ជាមិត្តភក្តិថ្មីរបស់អ្នក។ គាត់រស់នៅក្នុងកម្មវិធីជជែកកម្សាន្តថ្មី ដែលមានឈ្មោះ Pouk Mak។ គាត់ចូលចិត្តបង្កើតមិត្តភក្តិថ្មីៗ និងរក្សាទំនាក់ទំនងជាមួយមនុស្សគ្រប់គ្នា។ គាត់ពិតជាចង់ជួបអ្នកទាំងអស់គ្នាណាស់ ដើម្បីបង្ហាញសេចក្តីស្រឡាញ់ចំពោះអ្នកទាំងអស់គ្នា។
ទាញយក Pouk Mak App ឥឡូវនេះដោយឥតគិតថ្លៃ ជាមួយនឹងការផ្តល់ជូនទិន្នន័យ 2GB ជារៀងរាល់ខែ។
តើPouk Mak app ជាអ្វី?
Pouk Mak App ជាវាគឺជាកម្មវិធីរបស់ខ្មែរ ដែលបង្កើតឡើងជាពិសេសសម្រាប់អ្នក និងមិត្តភក្តិទាំងអស់របស់អ្នក។ អ្នកអាចផ្ញើសារជាអក្សរ ជាសំឡេង ជាឯកសារ និងជារូបភាព។ អាចតេជាសំឡេង សន្ទនាគ្នាជាវីដេអូ តាមដានព័ត៌មាន និងបង្ហាញអារម្មណ៍របស់អ្នកជាមួយផ្ទាំង stickers និង emojies ផងដែរ។ អ្វីដែលកាន់តែពិសេសនោះ អ្នកនឹងទទួលបានទិន្នន័យ 2GB ឥតគិតថ្លៃជារៀងរាល់ខែ។
ខុសប្លែកពី កម្មវិធីទូរស័ព្ទជជែកកម្សាន្តផ្សេងៗ , Pouk Mak app ជាកម្មវិធីទូរស័ព្ទ ដែលត្រូវបានធានាថានឹងអាចថែរក្សាសុវត្ថិភាពរាល់ទិន្នន័យទាំងឡាយដែលបានផ្ទុក។ ទិន្នន័យរបស់លោកអ្នកនឹងត្រូវបានរក្សាទុក និងមិនចែករំលែកទៅកាន់បុគ្គលណាម្នាក់ ក្នុងគោលបំណងណាមួយឡើយ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ជាកម្មវិធីទូរស័ព្ទដ៏សំខាន់ដែលអាចសន្ទនាជាភាសាខ្មែរទៀតផង។
ពួកយើងនឹងផ្តល់ជូនកម្មវិធីពិសេសៗជាច្រើនទៀត ដូចច្នេះ ទាញយកវាឥឡូវនេះ ពី Google Play store ឬ App store ហើយលោកអ្នកក៏អាចណែនាំមិត្តភក្តិអ្នកឲ្យទាញយកបានដែរ។
តើ ios ប្រភេទណាទើបអាចទាញយក Pouk Mak App?
- សម្រាប់ប្រភេទ Android គឺត្រូវមាន ចាប់ពី Android 7 ឡើងទៅ
- សម្រាប់ ios គឺត្រូវមាន ចាប់ពី ios 13 ឡើងទៅ
តើត្រូវចំនាយទិន្នន័យចំនួនប៉ុន្មានសម្រាប់ប្រើប្រាស់លើកម្មវិធីនេះ?
ទិន្នន័យដែលអ្នកប្រើប្រាស់សម្រាប់ Pouk Mak គឺផ្អែកទៅលើចំនួនពេលវេលាដែលអ្នកប្រើប្រាស់ និងប្រភេទនៃមាតិកាដែលអ្នកបានចែករំលែក។ វាក៏ដូចគ្នាទៅនឹងកម្មវិធីជជែកកម្សាន្តដទៃទៀតដែរ។ ប៉ុន្តែមានដំណឹងល្អ! អ្នកអាចរក្សាទុកទិន្នន័យរបស់អ្នកនៅលើ Pouk Mak បាន។ ដោយរបៀបណា? តាមរយៈការភ្ជាប់គម្រោងពិសេសៗដែលជាការផ្តល់ជូនដោយពួកយើង។
សាកល្បងជាមួយគម្រោង Big Love ឬ Cellcard 4U សម្រាប់ការប្រើប្រាស់ទិន្នន័យតាមតម្រូវការរបស់អ្នក។
ហេតុអ្វីខ្ញុំគួរតែប្រើ Pouk Mak?
Pouk Mak គឺជាកម្មវិធីជជែកកម្សាន្តដំបូងបង្អស់នៅកម្ពុជា ជារបស់ខ្មែរ 100% ប្រើប្រាស់ដោយឥតគិតថ្លៃ 100%។
បន្ថែមពីលើនេះទៀត អ្នកអាចទទួលបានកាដូ 2GB ពី Pouk Mak រៀងរាល់ខែ!
រាល់ព័ត៌មាន និងទិន្នន័យរបស់ Pouk Mak ត្រូវបានបំលែងជាកូដ និងរក្សាទុកបានយ៉ាងមានសុវត្ថិភាពខ្ពស់នៅក្នុងប្រទេសកម្ពុជា។ ទិន្នន័យរបស់អ្នកមានសុវត្ថិភាពខ្ពស់ និងមិនត្រូវបានចែករំលែកជាមួយជនណាម្នាក់ឡើយ។ វាក៏ជាកម្មវិធីជជែកកម្សាន្តដ៏សំខាន់តែមួយគត់ដែលប្រើប្រាស់ភាសាខ្មែរជាគោល។
Pouk Mak មានមុខងារពេញលេញស្របទៅតាមស្តង់ដារអន្តរជាតិនៃកម្មវិធីជជែកកម្សាន្ត ជាមួយនឹងលក្ខណៈពិសេសៗ សប្បាយៗ និងបទពិសោធន៍ល្អៗដែលនឹងមកដល់ឆាប់ៗនេះ។
កម្មវិធីជជែកកម្សាន្ត Pouk Mak ត្រូវបានបង្កើតឡើងយ៉ាងពេញលេញសម្រាប់តែប្រទេសកម្ពុជា ជាមួយនឹងមាតិកា និង Sticker ជាជាភាសាខ្មែរ រួមបញ្ចូលទាំងមាតិកាពិសេសៗ និងបទពិសោធន៍ល្អៗដែលនាំមកជូនដោយអ្នកបង្កើតមាតិកាល្បីៗជាច្រើនក្នុងព្រះរាជាណាចក្រកម្ពុជា – មានតែនៅ Pouk Mak ប៉ុណ្ណោះ!
តើខ្ញុំត្រូវប្រើកម្មវិធីទូរស័ព្ទនេះដោយរបៀបណា?
ដើម្បីប្រើប្រាស់វា លោកអ្នកគ្រាន់តែចូលទៅកាន់ Google Playstore ឬ App Store ដើម្បីទាញយក ហើយបង្កើតគណនីយរបស់លោកអ្នក ដោយបញ្ចូលនូវទិន្នន័យផ្ទាល់ខ្លួន និងរូបភាពដែលអ្នកពេញចិត្ត និងណែនាំមិត្តភក្តិរបស់លោកអ្នកផ្សេងទៀតនោះ លោកអ្នកនឹងរីករាយជាមួយសេវាកម្មមួយនេះ។
វាជាកម្មវិធីទូរស័ព្ទដៃ ដែលអាចឲ្យលោកអ្នក ជជែកកម្សាន្ត បង្កើតគ្រុបឆាត ធ្វើការហៅចេញជាសំឡេង និងរូបភាព ផ្ញើរឯកសារ និងប្រើប្រាស់ស្ទីកគ័រផ្សេងៗជាច្រើនទៀត មិនត្រឹមតែប៉ុណ្ណោះ លោកអ្នកក៏អាចចែករំលែក ទីតាំង និង ចូលរួមនៅមាតិកាថ្មីៗជាច្រើនផងដែល។
ទាញយកឥឡូវនេះ ដើម្បីប្រើប្រាស់ឥតគិតថ្លៃជាមួយមនុស្សជាទីស្រឡាញ់របស់អ្នក។
តើខ្ញុំអាចទទួលបានទិន្នន័យ 2GB ដោយឥតគិតថ្លៃតាមរបៀបណា?
គ្រប់គ្នាដែលប្រើប្រាស់កម្មវិធីនេះនឹងទទួលបានទិន្នន័យ 2GB ឥតគិតថ្លៃជារៀងរាល់ខែ។
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែធ្វើការតេជាសំឡេង ឬជាវីដេអូ តាមរយៈ Pouk Mak នោះអ្នកនឹងទទួលបានទិន្នន័យ 500MB រៀងរាល់ចុងសប្តាហ៍។
ទិន្នន័យឥតគិតថ្លៃដែលអ្នកទទួលបានពី Pouk Mak នឹងត្រូវបានបញ្ចូលទៅក្នុងគណនីសមតុល្យបន្ថែមរបស់អ្នក ប៉ុន្តែអ្នកត្រូវតែជាអតិថិជនរបស់សែលកាត ហើយបានភ្ជាប់ជាមួយនឹងគម្រោងណាមួយ។
ពួកយើងណែនាំឱ្យប្រើប្រាស់គម្រោង Cellcard 4U – ជាគម្រោងដែលល្អបំផុតនៅកម្ពុជាជាមួយនឹងអត្ថប្រយោជន៍ និងលក្ខណៈពិសេសដែលបត់បែនតាមតម្រូវការ ដូចជាទិន្នន័យដែលនៅសល់នឹងត្រូវបូកបន្ថែមទៅសប្តាហ៍បន្ទាប់ និងទទួលបានការផ្តល់ជូនឥតគិតថ្លៃរៀងរាល់សប្តាហ៍ទី 4។
ដើម្បីភ្ជាប់គម្រោង Cellcard 4U អ្នកត្រូវមានស៊ីមសែលកាត ហើយចុច *5000*1#។
ប្រសិនបើអ្នករស់នៅក្នុងរាជធានីភ្នំពេញ អ្នកអាចកុម្មង់ទិញស៊ីមសែលកាតបានតាមសេវាកម្មដឹកជញ្ជូន WingMall, Nahm24 និង Smile Shop។
ប្រសិនបើខ្ញុំមានបញ្ហាក្នុងការប្រើកម្មវិធី តើខ្ញុំគួរទាក់ទងតាមកន្លែងណា?
ចុច “ការកំណត់” > “ជំនួយ” > “ទំនាក់ទំនងយើង”
ឬផ្ញើអ៊ីមែលទៅ support@pouk-mak.com
ឬទូរសព្ទទៅ 012 999 123
ត្រួតពិនិត្យ ឬ ផ្តាច់សេវាកម្មដោយខ្លួនឯងដោយរបៀបណា?
ត្រួតពិនិត្យ ឬ ផ្តាច់គម្រោងដែលអ្នកប្រើប្រាស់ សូមចុច *1200# សម្រាប់ព័ត៌មានលម្អិត សូមចុចទីនេះ។
តើ PlayGame Unlimited អាចប្រើប្រាស់បានតែជាមួយអតិថិជនរបស់សែលកាតមែនទេ?
អាចប្រើប្រាស់បានគ្រប់គ្នានៅក្នុងប្រទេសកម្ពុជា មិនថាជាអតិថិជនសែលកាត ឬក៏មិនមែនជាអតិថិជនសែលកាត
តើគម្រោង PlayGame Unlimited គឺជាអ្វី?
គម្រោង PlayGame Unlimited គឺជាប្រភេទគម្រោងដែលត្រូវភ្ជាប់ដើម្បីអាចប្រើប្រាស់បាន ដោយក្នុងនោះមានផ្តល់ជូននូវទិន្នន័យអ៊ីនធើណិតឥតដែនកំណត់សម្រាប់ការលេង PUBGM និង MLBB ទិន្នន័យអ៊ីនធើណិតបន្ថែមសម្រាប់ហ្វេសប៊ុក និងទិន្នន័យអ៊ីនធើណិតទូទៅសម្រាប់ការប្រើប្រាស់គេហទំព័រជាដើម។ អតិថិជនក៏នឹងទទួលបាននូវអត្ថប្រយោជន៍បន្ថែមជាច្រើនដូចជា PlayCoins និងការផ្តល់ជូនផ្តាច់មុខដោយ PlayGame Unlimited Partners ជាដើម។
តើ PlayCoins គឺជាអ្វី?
PlayCoins គឺជាសមតុល្យទឹកប្រាក់សម្រាប់ប្រើប្រាស់នៅលើគេហទំព័រ PlayGame Unlimited។ អ្នកអាចប្រើប្រាស់ PlayCoins ដើម្បីទិញរូបិយប័ណ្ណហ្គេម ទិញរបស់របរផ្សេងៗ និងប្តូរយកការផ្តល់ជូនផ្តាច់មុខជាដើម។
តើនរណាខ្លះអាចភ្ជាប់គម្រោង PlayGame Unlimited?
អតិថិជនសែលកាតបង់ប្រាក់ជាមុនទាំងអស់ សុទ្ធតែអាចភ្ជាប់គម្រោង PlayGame Unlimited។
តើខ្ញុំអាចភ្ជាប់គម្រោង PlayGame Unlimited ដូចគ្នាក្នុងពេលតែមួយបានដែរឬទេ?
មិនអាចទេ។ អ្នកមិនអាចភ្ជាប់គម្រោងដូចគ្នាក្នុងពេលតែមួយបានទេ ប៉ុន្តែអ្នកអាចប្តូរទៅគម្រោងដែលធំជាងមុនបាន។
តើអត្ថប្រយោជន៍នៃគម្រោងរបស់ខ្ញុំនឹងបាត់បង់ដែរឬទេ បន្ទាប់ពីខ្ញុំប្តូរទៅគម្រោងធំជាងមុនវារួច?
បន្ទាប់ពីអ្នកដំឡើងគម្រោងរួច អ្នកនៅតែអាចប្រើប្រាស់គម្រោងចាស់ និងគម្រោងថ្មីដូចខាងក្រោមនេះ
អត្ថប្រយោជន៍ | លទ្ធផលបន្ទាប់ពីដំឡើងគម្រោងរួច |
ទិន្នន័យឥតដែនកំណត់សម្រាប់ PUBGM & MLBB | ប្តូរទៅគម្រោងថ្មី |
ទិន្នន័យសម្រាប់ហ្វេសប៊ុក | កញ្ចប់នៅសល់ នឹងត្រូវយកទៅបូកបញ្ចូលជាមួយកញ្ចប់ថ្មី |
ទិន្នន័យបន្ថែម | កញ្ចប់នៅសល់នឹងត្រូវយកទៅបូកបញ្ចូលជាមួយកញ្ចប់ថ្មី |
Play Coins | Play Coins ដែលនៅសល់ នឹងត្រូវយកទៅបូកបន្ថែមទៅគម្រោងថ្មី
ហើយសុពលភាព នឹងរក្សានៅដដែល។ |
សុពលភាព | • សុពលភាពនៅសល់នឹងបន្បន្ថែមតរហូតដល់គម្រោងបច្ចុប្បន្ន អស់សុពលភាព • អតិថិជននឹងទទួលបានសុពលភាពអាស្រ័យទៅតាមគម្រោងដែលពួកគេបានភ្ជាប់ |
តើខ្ញុំអាចរក្សាទុក ឬក៏ព្រីនយកបង្កាន់ដៃបង់ប្រាក់ដើម្បីទុកជាឯកសារយោងបានឬទេ?
បន្ទាប់ពីលោកអ្នកអាចធ្វើការបញ្ចូលទឹកប្រាក់ លោកអ្នកនឹងទទួលបានបង្កាន់ដៃបង់ប្រាក់ដែលលោកអ្នកអាចរក្សាទុកឬព្រីនក៏បាន។
តើខ្ញុំអាចប្រើធនាគារអេស៊ីលីដាដើម្បីទូទាត់ការបញ្ចូលទឹកប្រាក់តាមអ៊ីនធើណិតដោយរបៀបណា?
ជំហានទី ១៖ បញ្ចូលលេខទូរស័ព្ទរបស់លោកអ្នក
ជំហានទី២៖ បញ្ចូលចំនួនទឹកប្រាក់ដែលលោកអ្នកចង់បញ្ចូល
ជំហានទី ៣៖ ជ្រើសរើសយក ធនាគារអេស៊ីលីដា សម្រាប់វិធីនៃការបង់ប្រាក់
ជំហានទី ៤៖ បំពេញទម្រង់ព័ត៌មានរបស់ ធនាគារអេស៊ីលីដា
o ជ្រើសរើសជំរើសទូទាត់ (គណនីធនាគារអេស៊ីលីដា / សាច់ប្រាក់ ATM ធនាគារអេស៊ីលីដា )
o បញ្ចូលព័ត៌មានលម្អិតអំពីគណនី
o បញ្ចូល OTP
តើខ្ញុំអាចប្រើ Union Pay ដើម្បីទូទាត់ការបញ្ចូលទឹកប្រាក់តាមអ៊ីនធើណិតដោយរបៀបណា?
ជំហានទី ១៖ បញ្ចូលលេខទូរស័ព្ទរបស់លោកអ្នក
ជំហានទី២៖ បញ្ចូលចំនួនទឹកប្រាក់ដែលលោកអ្នកចង់បញ្ចូល
ជំហានទី ៣៖ ជ្រើសរើសយក Union Pay សម្រាប់វិធីនៃការបង់ប្រាក់
ជំហានទី ៤៖ បំពេញទម្រង់ព័ត៌មានរបស់ Union Pay
តើខ្ញុំអាចប្រើកាត Visa ឬកាត Master ដើម្បីទូទាត់ការបញ្ចូលទឹកប្រាក់តាមអ៊ីនធើណិតដោយរបៀបណា?
ជំហានទី ១៖ បញ្ចូលលេខទូរស័ព្ទរបស់លោកអ្នក
ជំហានទី២៖ បញ្ចូលចំនួនទឹកប្រាក់ដែលលោកអ្នកចង់បញ្ចូល
ជំហានទី ៣៖ ជ្រើសរើសយក កាត Visa ឬកាត Master សម្រាប់វិធីនៃការបង់ប្រាក់
ជំហានទី ៤៖ ជ្រើសរើសយកទម្រង់ព័ត៌មាន
- ឈ្មោះម្ចាស់កាត
- លេខកាត
- លេខសំងាត់ CVV/CVC
- ថ្ងៃផុតសុពលភាព
តើខ្ញុំអាចប្រើ Alipay ដើម្បីទូទាត់ការបញ្ចូលទឹកប្រាក់តាមអ៊ីនធើណិតដោយរបៀបណា?
ជំហានទី ១៖ បញ្ចូលលេខទូរស័ព្ទរបស់លោកអ្នក
ជំហានទី២៖ បញ្ចូលចំនួនទឹកប្រាក់ដែលលោកអ្នកចង់បញ្ចូល
ជំហានទី ៣៖ ជ្រើសរើសយក Alipay សម្រាប់វិធីនៃការបង់ប្រាក់
ជំហានទី ៤៖ ប្រើកម្មវីធី Alipay ដើម្បីថត QR Code ដែលនៅលើអេក្រង់
តើខ្ញុំអាចបញ្ចូលទឹកប្រាក់តាមអ៊ីនធើណិតដោយប្រើវីងដោយរបៀបណា?
ជំហានទី ១៖ បញ្ចូលលេខទូរស័ព្ទរបស់លោកអ្នក
ជំហានទី២៖ បញ្ចូលចំនួនទឹកប្រាក់ដែលលោកអ្នកចង់បញ្ចូល
ជំហានទី ៣៖ ជ្រើសរើសយកវីងសម្រាប់វិធីនៃការបង់ប្រាក់
ជំហានទី ៤៖ បង្កើតលេខកូតសំងាត់ដើម្បីបញ្ចប់ការទិញរបស់អ្នក
របៀបក្នុងការបង្កើតលេខកូតសំងាត់
១. ចុច *989#
២. បញ្ចូលលេខគណនីវីងរបស់លោកអ្នក
៣. ជ្រើសរើសលេខកូត ៦ខ្ទង់
៤. បញ្ចូលលេខកូតសំងាត់ ៤ខ្ទង់របស់អ្នក
៥. លោកអ្នកនឹងទទួលបានលេខកូត ៦ខ្ទង់នៅលើអេក្រង់របស់អ្នកសម្រាប់ការបង់ប្រាក់
របៀបក្នុងការង្កើតលេខកូតជាមួយនឹងកម្មវិធីវីងក្នុងទូរស័ព្ទដៃ
១. បើកកម្មវិធី Wing Money App ក្នុងទូរស័ព្ទដៃ
២. ចូលទៅកាន់ការកំណត់
៣. ជ្រើសរើសលេខកូត ៦ខ្ទង់
៤. បញ្ចូលលេខកូតសំងាត់ ៤ខ្ទង់របស់អ្នក
៥. អេក្រង់ថ្មីនឹងបង្ហាញអ្នកពីលេខកូត ៦ខ្ទង់របស់អ្នកសម្រាប់ការទូទាត់
តើការទូទាត់អាចធ្វើឡើងដោយវិធីណាខ្លះ ?
លោកអ្នកអាចធ្វើការទូទាត់បានតាមរយៈ កាត Visa Master Union Pay វីង(Wing), ធនាគារអេស៊ីលីដា និង Alipay
តើការបញ្ចូលទឹកប្រាក់តាមអ៊ីនធើណិតជាអ្វី?
ការបញ្ចូលទឹកប្រាក់តាមអ៊ីនធើណិតគឺជាសេវាបញ្ចូលទឹកប្រាក់បែបឌីជីថលដែលអាចឲ្យលោកអ្នកបញ្ចូលទឹកប្រាក់បានដោយមិនចាំបាច់ប្រើកាតកោស។ ការបញ្ចូលទឹកប្រាក់តាមអ៊ីនធើណិតនេះតម្រូវឲ្យធ្វើការបង់ប្រាក់តាមអ៊ីនធើណិតផងដែរ។
តើខ្ញុំគួរធ្វើដូចម្តេច ប្រសិនបើខ្ញុំជួបប្រទះបញ្ហាណាមួយ ឬទឹកប្រាក់ដែលខ្ញុំបានបញ្ចូលមិនចូលក្នុងគណនីរបស់ខ្ញុំ?
សូមទំនាក់ទំនងទៅកាន់ 812
តើប៊ូតុងពន្យាយបន្ថែមនេះទុកសម្រាប់ធ្វើអ្វី?
ប៊ូតុងពន្យាអាចឲ្យអ្នកបង្កើនចមនួនការរុករកលើបណ្ដាញផ្ទុកដែលអ្នកសល់ឲ្យបានចំនួនខ្ពស់បំផុតដល់ទៅ 7 ថ្ងៃ។ បន្ទាប់ពីរយៈពេល 24 ម៉ោងក្រោយចាប់ផ្ដើម/ ពន្យារ ការរុករកលើបណ្ដាញផ្ទុកហើយនោះ អ្នកនឹងមានថ្ងៃសល់ចំនួន 7 ថ្ងៃ។ ដូចនេះត្រូវប្រាកដថាអ្នកចូលរួមក្នុងកម្មវិធីវិញ ដើម្បីរក្សាឲ្យការរុករកលើបណ្ដាញផ្ទុកនៅសកម្ម។
ហេតុអ្វីបានជាខ្ញុំមាន 7 ថ្ងៃនៃការជីករ៉ែ?
បែបនេះទើបអ្នកមិនចាំបាច់ឲ្យកម្មវិធីដើរចោលរហូត ដែលវាស៊ីថ្ម និងអ៊ីនធើណិត។ ផ្ទុយមកវិញ អ្នកគ្រាន់តែត្រូវចូលទោក្នុងកម្មវិធីម្ដងក្នុងរយៈពេល 7 ថ្ងៃតែប៉ុណ្ណោះ ដើម្បីរក្សាឲ្យការរុករកលើបណ្ដាញផ្ទុកសកម្ម។
ការប្រើប្រាស់នេះប្រើប្រាស់អ៊ីនធើណិតច្រើនឬទេ?
ទេ! ដូចដែលការរុករកមិនបានដំណរការនៅក្នុងឧបករណ៍ គឺទិន្នន័យអ៊ីនធើណិតតិចតួចបំផុត។
តើខ្ញុំអាចជីកបានដល់លឿនបំផុតប៉ុន្មាន?
ចំនួនដែលអ្នកអាចរុករកអាចប្រែប្រួលឥតឈប់ឈរ ដូចនេះហើយគឺមិនមានលេខកំណត់តែ ១ នោះទេ អ្វីដែលល្អបំផុតនោះគឺការធ្វើ គឺជាការចាកចេញ វាដំណើរលើអេនដ្រយក្នុងអំឡុងពេលមួយ និងវាស់ស្ទង់ចំនួនដែលអាចរកបាន។
ហេតុអ្វីបានជាយើងត្រូវថតរូបខ្លួនឯង?
យើងសួរថាអ្នកផ្គត់ផ្គង់រូបថត ២- ៣ សន្លឹកដើម្បីបើកដំណើរការបណ្ដាញផ្ទុករបស់អ្នកដើម្បីបង្កាករណីមានគណនីជាន់គ្នា។ យើងប្រើប្រាស់ការដាក់បញ្ចូលឯកសាររបស់អ្នកដើម្បីត្រួតពិនិត្យថាអ្នកគឺជាមនុស្សពិតប្រាកដ។ យើងមិនចែករំលែករូបភាពទាំងនេះជាមួយនរណាម្នាក់ឡើយ។
វិធីបើកដំនើរការការុករកលើបណ្ដាញផ្ទុកយ៉ាងម៉េច?
ជាដំបូងអ្នកត្រូវតម្រូវឲ្យថតរូបខ្លួនឯង ថតចមលងនូវកាយវិការមួយ។ នៅពេលដែលអ្នកដាក់បញ្ចូលវារួចហើយ ការរុករកលើបណ្ដាញផ្ទុករបស់អ្នកនឹងដំណើរការ។ ថ្ងៃបន្ទាប់មកទៀតអ្នកនឹងត្រូវការគូររូបតំណាងនៅលើក្រដាសមួយសន្លឹកហើយធ្វើការថតរូបជាមួយវា។ នៅពេលដែលរូបថតរបស់អ្នកត្រូវបានទទួលស្គាល់ហើយ ការចំណាយរបស់បណ្ដាញផ្ទុកនឹងត្រូវបានដោះសោរហើយអេឡិចត្រូនៀមដែលអ្នកបានរកនឹងត្រូវបានបញ្ជូនចូលទៅក្នុងកាបូបរបស់អ្នកនៅពេលដែលអ្នកឈានដល់ម្រិតដែលទឹកប្រាក់អាចទទួលបាន។
តើវាដំណើរការបានយ៉ាងដូចម្ដេច?
ពេលមួយដែលអ្នកបានបើកដំណើរកការការរុករកលើបណ្ដាំញផ្ទុកលើគណនីរបស់អ្នក អ្នកនឹងទទួលបានរកអេឡិចត្រូនៀមដោយមិនចាំបាច់រក្សាទុកកម្មវិធីឲ្យនៅដមនើរការជាប់នៅលើឧបករណ៍ឡើយ។ រាល់ការរុករកគឺត្រូវបានគ្រប់គ្រងដោយបណ្ដាញ ដូចនេះធ្នកមិនចាំបាច់បារម្ភពីអ្វីឡើយ។ អ្នកទទួលបាន 7 ចំនួនថ្ងៃនៃការរុករកលើបណ្ដាញផ្ទុកមុនពេលដែលការរុករកនឹងឈប់។ បន្ទាប់មក 24 ម៉ោងនៃការចាប់ផ្ដើមការរុករកលើបណ្ដាញផ្ទុក អ្នកអាចពង្រីកចំនួននៃការរុករកលើបណ្ដាញផ្ទុកដែលអ្នកផ្ទុកពីមុនទៅកាន់ 7 ចំនួនថ្ងៃ ដូចនេះប្រាកដថាអ្នកត្រឡប់មកកម្មវិធីវិញយ៉ាងហោចណាស់មួយដងក្នុងមួយសប្ដាហ៍ដើម្បីដំណើរការការរុករករបស់អ្នក។
តើការរុករងលើបណ្ដាញផ្ទុកគឺជាអ្វី?
ការរុករកលើបណ្ដាញផ្ទុកគឺជាវិធីថ្មីនៃការរកប្រាក់ ETN នៅលើទូរស័ព្ទដៃ។ វានាំយកនូវបទពិសោធន៍នៃការទទួលយកគ្រីបតូខិរិនស៊ីដោយផ្ទាល់ទៅកាន់ទូរស័ព្ទដៃជាមួយភាពគ្មានបទពិសោធន៍ក្នុងការរុករក ឧបករណ៍ជំនាញឬ បណ្ដាញអ៊ីនធើណិតដែលមានលំនឹង។
តើគោលការណ៍ប្រើប្រាស់ត្រឹមត្រូវ គឺជាអ្វី?
គោលការណ៍ប្រើប្រាស់ត្រឹមត្រូវ ត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីការពារសិទ្ធិស្មើៗគ្នារបស់អតិថិជនក្នុងការទទួលបានសេវាអ៊ីនធើណិតរបស់សែលកាត។ ជាមួយគោលបំណងនេះ គោលការណ៍ប្រើប្រាស់ត្រឹមត្រូវ នឹងដើរតួជាអ្នកតាមដានមើលការប្រើប្រាស់ទិន្នន័យដែលមិនសមរម្យនិងមិនសមហេតុផល ដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ការប្រើប្រាស់ និងបទពិសោធន៍របស់អតិថិជនផ្សេងៗទៀត។ ឧទាហរណ៍សម្រាប់ការបំពានគោលការណ៍ប្រើប្រាស់ត្រឹមត្រូវដោយអតិថិជនមានដូចជា អតិថិជនប្រើប្រាស់អ៊ីនធើណិតសែលកាតសម្រាប់ហាងកាហ្វេ អ៊ីនធើណិតប្រអប់ស៊ីមកាត ឬអតិថិជនដែលលក់សេវាអ៊ីនធើណិតដើម្បីទទួលបានប្រាក់ចំណេញជាដើម។ នៅពេលអតិថិជនឈានដល់ការប្រើប្រាស់ទិន្នន័យដោយមិនសមរម្យ ឬដោយរំលោភបំពាន នោះក្រុមហ៊ុនសែលកាតសូមរក្សាសិទ្ធិក្នុងការកាត់បន្ថយល្បឿនទិន្នន័យ ឬក្នុងករណីផ្សេងៗទៀត អាចបញ្ឈប់សេវាកម្មដើម្បីការពារអតិថិជនភាគច្រើនទៀតដែលកំពុងប្រើប្រាស់សេវាកម្ម។
តើខ្ញុំអាចដឹងថាខ្ញុំភ្ជាប់គម្រោងដោយជោគជ័យ ឬមិនជោគជ័យ ដោយរបៀបណា?
អ្នកនឹងទទួលបានសារជូនដំណឹង នៅពេលដែលអ្នកបានភ្ជាប់គម្រោងដោយជោគជ័យ។
តើការតេ និងការផ្ញើសារ ត្រូវបានបញ្ចូលនៅក្នុងគម្រោងអ៊ីនធើណិត Roaming ប្រចាំថ្ងៃដែរឬទេ?
មិនត្រូវបានបញ្ចូលទេ! ការតេចេញ ការតេចូល និងការផ្ញើសារ នឹងត្រូវគិតថ្លៃទៅតាមអត្រា Roaming របស់យើង៖ សូមចុចមើលទីនេះ ដើម្បីឆែកមើលព័ត៌មានលម្អិតបន្ថែម។
ប្រសិនបើខ្ញុំប្រើប្រាស់សេវា Roaming របស់ប្រតិបត្តិករមិនមែនជាដៃគូ តើខ្ញុំអាចប្រើប្រាស់គម្រោង អ៊ីនធើណិត Roaming ប្រចាំថ្ងៃ បានដែរឬទេ?
ប្រសិនបើអ្នកប្រើប្រាស់សេវា Roaming របស់ប្រតិបត្តិករមិនមែនជាដៃគូ នោះអ្នកនឹងត្រូវបានគិតថ្លៃជាមួយអត្រាតម្លៃបង់ប្រាក់ជាមុន (Pay-as-you-go)។ គម្រោងអ៊ីនធើណិត Roaming ប្រចាំថ្ងៃ គឺអាចប្រើប្រាស់បានតែជាមួយប្រតិបត្តិករដែលជាដៃគូរបស់យើងប៉ុណ្ណោះ។ សូមចុចទីនេះ
តើខ្ញុំអាចប្រើគម្រោងតែមួយ នៅក្នុងប្រទេសផ្សេងៗគ្នាបានដែរឬទេ?
ពិតជាបាន។ អ្នកអាចប្រើប្រាស់គម្រោងតែមួយនៅក្នុងប្រទេសផ្សេងៗគ្នា ប្រសិនបើប្រទេសទាំងនេះមានប្រភេទគម្រោងដូចគ្នា។
តើខ្ញុំអាចបើករង្វាន់បានដោយរបៀបណា?
អ្នកឈ្នះ នឹងទទួលបានសារជូនដំណឹង ដើម្បីមកទទួលរង្វាន់នៅការិយាល័យកណ្តាលសែលកាត។
តើអាំងប៉ាវ $888 អាចយកទៅប្រើសម្រាប់អ្វីខ្លះ?
អាំងប៉ាវ $888 អាចប្រើសម្រាប់ ការតេក្នុងប្រព័ន្ធ ផ្ញើសារ ឬលេងអ៊ីនធើណិត សុពលភាព 3 ថ្ងៃ
តើអតិថិជនគម្រោងឬសេវាណាខ្លះដែលអាចទទួលបានអាំងប៉ាវទាំងអស់នេះ?
អាំងប៉ាវពិសេសៗទាំងនេះ គឺសម្រាប់អតិថិជនទាំងអស់ដែលភ្ជាប់សេវា BIG LOVE សេវាដូរលុយអស្ចារ្យ ឬ 4G ស៊ីមនាគរីករាយ ក្នុងកំលុងពេលនៃការផ្តល់ជូនពិសេសនេះ។
តើធ្វើដូចម្តេចដើម្បីទទួលបានអាំងប៉ាវពិសេសៗនេះ?
ភ្ជាប់ ឬ ភ្ជាប់ឡើងវិញសេវាណាមួយដូចជា៖
*សេវា BIG LOVE
– BIG LOVE $2 ចុច *898*200# ឬ តេទៅ 898
– BIG LOVE $8 ចុច *898*800# ឬ តេទៅ 898
*សេវាដូរលុយអស្ចារ្យ
– ដូរលុយអស្ចារ្យ $1 ចុច *169*100# ឬ តេទៅ 169
– ដូរលុយអស្ចារ្យ $2 ចុច *169*200# ឬ តេទៅ 169
* 4G ស៊ីមនាគរីករាយ
– 4G ស៊ីមនាគរីករាយ $2 ចុច *9888*2# ឬ តេទៅ 9888
– 4G ស៊ីមនាគរីករាយ $8 ចុច *9888*8# ឬ តេទៅ 9888
ធ្វើយ៉ាងម៉េចទើបដឹងថាខ្ញុំឈ្នះរង្វាន់?
នៅពេលដែលអ្នកបញ្ចូលទឹកប្រាក់ដោយជោគជ័យ អ្នកនឹងទទួលបានសារផ្តល់ដំណឹងពីរង្វាន់ប្រចាំថ្ងៃ។ អ្នកឈ្នះរង្វាន់ប្រចាំសប្តាហ៍និងរង្វាន់ធំទាំងអស់ នឹងត្រូវប្រកាសនៅក្នុងការផ្សាយផ្ទាល់ការចាប់រង្វាន់ តាមហេ្វសប៊ុក ផេករបស់សែលកាត រៀងរាល់ថ្ងៃពុធ ម៉ោង 11ថ្ងៃត្រង់។ អ្នកឈ្នះរង្វាន់ទាំងអស់ នឹងត្រូវទំនាក់ទំនងតាមរយៈ 012 812 812 ដើម្បីជូនដំណឹង។
អ្នកណាខ្លះអាចចូលរួមក្នុងប្រូម៉ូសិននេះ?
គ្រប់អតិថិជនសែលកាតគម្រោងបង់ប្រាក់ជាមុនដែលបញ្ចូលលុយចាប់ពី 5000៛ ($1.25) ឬ 10000៛ ($2.50) ក្នុងអំឡុងពេលប្រូម៉ូសិននេះ ចាប់ពី ថ្ងៃទី 14 សីហា ឆ្នាំ 2020 ដល់ ថ្ងៃទី 31 មករា ឆ្នាំ 2021។
បើខ្ញុំឈ្នះរង្វាន់ប្រចាំថ្ងៃហើយតើខ្ញុំមានសិទ្ធិក្នុងការចូលរួមចាប់រង្វាន់ប្រចាំសប្ដាហ៍និងរង្វាន់ធំដែរឬទេ?
ប្រាកដណាស់! អ្នកនៅតែមានសិទ្ធិក្នុងការចូលរួមចាប់រង្វាន់។
តើខ្ញុំអាចប្រើគម្រោងតែមួយ នៅប្រទេសផ្សេងគ្នាទេ?
ប្រាកដណាស់អ្នកអាចប្រើប្រាស់គម្រោងតែមួយ សម្រាប់ប្រទេសផ្សេងគ្នាបានក្នុងករណីដែលប្រទេសទាំងនោះស្ថិតក្នុងប្រភេទគម្រោងតែមួយ។
ប្រសិនបើខ្ញុំប្រើអ៊ីនធើណិត Roaming របស់ប្រតិបត្តិករមិនមែនជាដៃគូ តើខ្ញុំអាចប្រើគម្រោង Unlimited Roaming Internet បានឬទេ?
អ្នកមិនអាចប្រើ Unlimited Roaming Internet របស់ប្រតិបត្តិករមិនមែនជាដៃគូនោះទេ។ សូមចុចទីនេះ ដើម្បីមើលប្រតិបត្តិករដែលជាដៃគូរបស់យើង។
តើធ្វើយ៉ាងណាទើបខ្ញុំអាចតេចេញបាន?
[+][លេខកូដប្រទេស + លេខទូរស័ព្ទ]
ឧទាហរណ៍ៈ
- តេទៅកម្ពុជា៖ +85512812812
- តេក្នុងប្រទេសថៃ៖ +6626474491
តើការតេ និងផ្ញើសារមានបញ្ចូលនៅក្នុង Unlimited Roaming Internet ដែរឬទេ?
ទេ! ការតេចូល ការទទួលការតេចូល និង SMSMO នឹងត្រូវបានគិតថ្លៃសេវាបន្ថែមអាស្រ័យលើតម្លៃជាក់ស្ដែង។ សូមចុច ទីនេះ សម្រាប់ព័ត៌មានលម្អិត
ធ្វើយ៉ាងម៉េចទើបខ្ញុំអាចដឹងថាខ្ញុំភ្ជាប់គម្រោងបានជោគជ័យ?
អ្នកនឹងទទួលបានសារជូនដំណឹងក្រោយពេលអ្នកភ្ជាប់បានជោគជ័យ។
តើខ្ញុំអាចដំណើរការ Unlimited Roaming Internet តាមរយៈ Cellcard App ដោយរបៀបណា?
សូមចូលទៅកាន់ Cellcard App => សេវាកម្មអន្តរជាតិ => អ៊ីនធើណិតនៅក្រៅប្រទេស រួចជ្រើសរើសគម្រោងដែលអ្នកត្រូវការ។
តើអ្វីជាគោលការណ៍ប្រើប្រាស់សមរម្យ?
គោលការណ៍ប្រើប្រាស់សមរម្យត្រូវបានអនុវត្ត គឺការផ្តល់ជូនសម្រាប់អតិថិជនប្រើប្រាស់ទូរស័ព្ទតាមតម្រូវការផ្ទាល់ខ្លួន។ សែលកាតសូមណែនាំ រាល់គម្រោងបង់ប្រាក់ជាមុន របស់សែលកាត មិនគួរប្រើប្រាស់សម្រាប់គោលបំនងអាជីវកម្ម ឬពាណិជ្ជកម្មនោះទេ ពីព្រោះអាចមានផលប៉ះពាល់ដល់អតិថិជនដែលប្រើប្រាស់សម្រាប់គោលបំណងផ្ទាល់ខ្លួន។ សែលកាតសូមរក្សាសិទ្ធិក្នុងការផ្អាកការប្រើប្រាស់ពីបណ្តាគណនី ឬលេខទូរស័ព្ទដែលប្រើប្រាស់សេវាផ្ញើសារជាអក្សរ ឬ ការហៅទូរស័ព្ទ ឬ ការរំខានគ្រប់រូបភាពដែលមានលក្ខណៈ ហួសកម្រិតក្នុងគោលបំនងអាជីវកម្មផ្សេងៗ។
តើរយៈពេលនៃការបង់រំលោះមានរយៈពេល ប៉ុន្មានដែរ?
បាទ/ចាសបង រយៈពេលនៃការបង់រំលោះគឺមានរយៈ
6ខែ រឺ 12ខែទៅតាមការជ្រើសរើសរបស់បង
ចុះបើខ្ញុំចង់បង់ផ្តាច់តើអាចបង់បានទេ?
បាទ/ចាស អ្នកអាចបង់ផ្តាច់បាន ពេលណាក៏បានដោយមិនមានគិតថ្លៃសេវាឡើយ
បើខ្ញុំបង់យឺតតើមានការពិន័យអ្វីទេ?
មិនមានការពិន័យប៉ុន្តែនិងត្រូវមានប្រវត្តិរូបមិនល្អក្នុងប្រព័ន្ធ Credit Baureu of Cambodia
តើបងអាចធ្វើការខ្ចីទិញទូរស័ព្ទបានប៉ុន្មានគ្រឿង?
បងអាចស្នើសុំខ្ចីទិញទូរស័ព្ទបានតែមួយគ្រឿងក្នុងកំចីម្តង
តើការបង់ប្រាក់បងត្រូវធ្វើការបង់ប្រាក់រៀងរាល់ ថ្ងៃណា ជារៀងរាល់ខែ?
ទៅតាមការកំណត់ក្នុងតារាងបង់ប្រាក់ប្រចាំខែ
តើម៉ូដែលទូរស័ព្ទណាខ្លះដែលបងអាចទិញបាន?
សំរាប់ម៉ូដែលទូរស័ព្ទគឺបងអាចជ្រើសរើសបង់រំលោះបានគ្រប់ ម៉ូដែលទូរស័ព្ទ ដែលបងចង់បានដែលមានតម្លៃរហូតដល់ $2,000
ដើម្បីធ្វើការខ្ចីបានតើបងត្រូវមានឯកសារអ្វីខ្លះ?
ដើម្បីធ្វើការខ្ចីបានបងត្រូវមានឯកសារដូចជា៖
– អត្តសញ្ញាណប័ត្រ ឬ Passport
– សៀវភៅគ្រួសារឬ លិខិតស្នាក់នៅ
– លិខិតបញ្ចាក់ប្រាក់ខែ
តើបងអាចធ្វើការបង់ប្រាក់រំលោះប្រចាំខែតាមរយៈណាដែរ?
ចំពោះការបង់ប្រាក់ បងអាចធ្វើការបង់បាននៅតាមសាខាធានាគារ Cathay Bank ណាមួយនៅជិតបងបំផុត
តើអត្រាការប្រាក់ប៉ុន្មានភាគរយដែរ?
ចំពោះអាត្រាការប្រាក់គឺត្រឹមតែ1.5%ក្នុងមួយខែ ហើយការបង់រំលោះវិញ គឺ ថយទាំងនិងការជារៀងរាល់ខែ
និងមិនមានការគិតថ្លៃសេវាផ្សេងៗទេ
តើខ្ញុំអាចស្នើសុំខ្ចីបានទឹកប្រាក់ប៉ុន្មានដែរ?
អ្នកអាចស្នើសុំខ្ចីរហូតបានដល់ 2000ដុល្លាសំរាប់ទិញទូរស័ព្ទម៉ូដែលណាមួយដែលអ្នកពេញចិត្ត
1. តើខ្ញុំអាចដកយក RoS Diamonds យ៉ាងដូចម្តេច?
អ្នកអាចទាញយកត្បូង RoS របស់អ្នកនៅក្នុង Cellcard App។ តាមតំណភ្ជាប់ នៅទីនេះ
2. ខ្ញុំមិនទទួលបាន gift code របស់ខ្ញុំទេបន្ទាប់ពីភ្ជាប់ RoS Player Pack ។ តើខ្ញុំត្រូវធ្វើយ៉ាងដូចម្តេច?
ប្រសិនបើអ្នកមិនទទួល gift code សូមទូរស័ព្ទ ជជែកជាមួយភ្នាក់ងារ ឬតេលេខ 812 ដើម្បីទទួលបានដំណោះស្រាយ។
3. តើខ្ញុំអាចប្រើ 5GB របស់ខ្ញុំសម្រាប់ការប្រើប្រាស់អ៊ិនធើណិតផ្សេងទៀតបានទេ?
ពិតជាបាន។ អ្នកអាចប្រើ 5GB របស់អ្នកសម្រាប់ការប្រើប្រាស់អ៊ីនធើណិតផ្សេងទៀត។
4. តើខ្ញុំអាចផ្តាច់ RoS Player Pack យ៉ាងដូចម្តេច? សូមចូលទៅកាន់ Cellcard App។ ដោនឡូតនៅទីនេះ៖ តំណភ្ជាប់
សូមចូលទៅកាន់ Cellcard App ដោនឡូតនៅទីនេះ
5.តើមានអ្វីកើតឡើងនៅពេលខ្ញុំភ្ជាប់គម្រោង RoS Player Packs ច្រើនដង?
ទិន្នន័យ RoS Player Pack របស់អ្នកនឹងត្រូវបានរក្សាទុកច្រើនកន្លែង។ កន្លែងនីមួយៗនឹងមានសុពលភាពសផ្សេងគ្នា។ ការភ្ជាប់ដោយស្វ័យប្រវត្តិនឹងយកតាមការភ្ជាប់ចុងក្រោយ។
តើខ្ញុំអាចប្រើលេខទូរស័ព្ទសែលកាតបានចំនួនប៉ុន្មាននៅក្នុងទូរស័ព្ទ ឬឧបករណ៍មួយជាមួយសេវា eSIM??
អ្នកអាចប្រើបានរហូតដល់ទៅ 8 គណនី។
តើខ្ញុំគួរធ្វើយ៉ាចម៉េចបើទូរស័ព្ទរបស់ខ្ញុំខូច ឬបាត់?
ដំបូងអ្នកត្រូវទាក់ទងទៅកាន់សេវាបម្រើអតិថិជនសែលកាត 812 ដើម្បីបញ្ឈប់ដំណើរការលេខទូរស័ព្ទនោះ។ បន្ទាប់មកអ្នកអាចទៅកាន់ការិយាល័យសែលកាតណាមួយដែលនៅជិតអ្នកបំផុតរួច ស្នើសុំ QR កូដថ្មីដើម្បីប្រើប្រាស់លេខរបស់អ្នកឡើងវិញ។
តើខ្ញុំចាំបាច់ត្រូវលុបគណនី eSIM របស់ខ្ញុំមុនពេលដែលខ្ញុំយកទូរស័ព្ទ ឬឧបករណ៍ទៅជួសជុលដែរឬទេ?
អ្នកគួរតែលុបគណនី eSIM របស់អ្នកទាំងអស់ចោលមុនពេលដែលអ្នកយកទូរស័ព្ទ ឬឧបករណ៍ទៅជួសជុល។ អ្នកអាចដោនឡូតគណនីរបស់អ្នកយកមកប្រើប្រាស់ឡើងវិញបន្ទាប់ពីជួសជុលរួច។
តើខ្ញុំអាចប្រើប្រាស់គណនីដែលមានស្រាប់នៅលើទូរស័ព្ទ ឬឧបករណ៍ផ្សេងទៀតដែលប្រើជាមួយ eSIM បានដែរឬទេ?
ប្រាកដណាស់! ដំបូងអ្នកត្រូវដក eSIM ចេញពីទូរស័ព្ទឬឧបករណ៍ចាស់របស់អ្នក។ បន្ទាប់មកអ្នកអាចដោនឡូតគណនី eSIM របស់អ្នកដាក់ទៅក្នុងទូរស័ព្ទឬឧបករណ៍ថ្មីរបស់អ្នក។
ចុងក្រោយគឺ ត្រូវស្កេន QR កូដថ្មី (ដែលនឹងផ្ដល់ជូនដោយក្រុមការងារសែលកាត) ដើម្បីដោនឡូតគណនីដាក់ទៅក្នុងទូរស័ព្ទឬឧបករណ៍ថ្មីរបស់អ្នក។
តើខ្ញុំអាចប្ដូរ eSIM ផ្សេងមកប្រើគណនី Cellcard eSIM បានដែរឬទេ?
ប្រាកដណាស់! អ្នកអាចសម្រេចចិត្ត លុបចោល បើកប្រើគណនីដែលមានស្រាប់ ដោនឡូតគណនីផ្សេងទៀត ឬដាក់បន្ថែមគណនីទៅក្នុង eSIM របស់អ្នក។
តើនរណាអាចទទួលបានការបញ្ចុះតម្លៃលើថ្លៃសំបុត្រយន្តហោះពីក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី?
អតិថិជនCellcardទាំងអស់អាចទទួលបានការបញ្ចុះតម្លៃពីក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី។
តើការបញ្ចុះតម្លៃមានតម្លៃប៉ុន្មាន?
អ្នកអាចទទួលបានការបញ្ចុះរតម្លៃពិសេស រហូតដល់ 15%។
តើការធ្វើដំណើរទៅទិសដៅណាខ្លះដែលនឹងទទួលបានការបញ្ចុះតម្លៃ?
ការផ្តល់ជូននេះគឺអាចរកបាននៅគ្រប់ទិសដៅនៃការហោះហើររបស់ Malaysia Airlines ដែលចេញដំណើរពីរាជធានីភ្នំពេញតែប៉ុណ្ណោះ។ (អាស្រ័យលើ កៅអី Class និងជើងហោះហើរដែលមាន)
តើត្រូវធ្វើដូចម្តេចដើម្បីទទួលបានការបញ្ចុះតម្លៃ?
វិធីក្នុងការទទួលបានការផ្តល់ជូនពិសេស៖
- ដើម្បីទទួលបាន សូមចុចនៅទីនេះ ហើយផ្តល់លេខទូរស័ព្ទរបស់អ្នកដើម្បីស្នើសុំលេខកូដ
- កក់សំបុត្រយន្តហោះ ទីនេះ
- ជ្រើសរើសទីកន្លែងដែលអ្នកធ្វើដំណើរ ទិសដៅ កាលបរិច្ឆេទ ចំនួនអ្នកដំណើរ និងប្រភេទកៅអី
- បំពេញ Promo Code
- បញ្ជាក់ និងបង់ថ្លៃកក់
តើត្រូវធ្វើដូចម្តេចដើម្បីធ្វើការកក់?
អ្នកត្រូវចុចលើតំណភ្ជាប់ ដែលត្រូវបានចែកចាយដោយក្រុមហ៊ុន Cellcard តាមរយៈសារជាអក្សរ ឬ Facebook។
ជំហានទី 1: បន្ទាប់ពីចូលទៅកាន់ទំព័រវែបសាយរបស់យើង សូមជ្រើសទិសដៅនៃការធ្វើដំណើរ កាលបរិច្ឆេទចេញដំណើរ និង ត្រឡប់មកវិញ រួចសូមជ្រើសរើសចំនួនអ្នកដំណើរដែលធ្វើដំណើរតាមជើងហោះហើរ និងបញ្ចូលcoupon code នៅខាងក្នុងប្រអប់ promo code ហើយសូមចុចលើ Book Now។
ជំហានទី 2: ជ្រើសរើសជើងហោះហើរសម្រាប់ការចេញដំណើរនិងត្រលប់មកវិញ បន្ទាប់មកជ្រើសរើសថ្លៃសំបុត្រយន្តហោះសរុបដែលរួមបញ្ចូលពន្ធព្រលានយន្តហោះដែលនឹងបង្ហាញនៅលើអេក្រង់របស់អ្នក រួចចុចលើ Continue
ជំហានទី 3: បញ្ចូលព័ត៌មានចាំបាច់ទាំងអស់ រួចចុចលើContinue
ជំហានទី 4: ដំណើរការ និងជ្រើសរើសរបៀបនៃការបង់ប្រាក់។
ចំណាំ: បន្ទាប់ពីការទូទាត់បញ្ជាក់ សំបុត្រនឹងត្រូវបានផ្ញើទៅអ៊ីម៉ែលរបស់លោកអ្នក។
តើខ្ញុំ អាចប្រើ coupon code ដើម្បីអនុវត្តលើការផ្តល់ជូនផ្សេងទៀតពីក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីបានដែរឬទេ?
ទេ អ្នកមិនអាចប្រើ coupon code ដើម្បីស្នើសុំការបញ្ចុះតម្លៃបន្ថែមពីការផ្តល់ជូនរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីទេ។
សម្រាប់ខចែង និងលក្ខខណ្ឌសំបុត្រយន្តហោះ សូមពិនិត្យមើលគេហទំព័ររបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីដូចខាងក្រោមនេះ៖
– ព័ត៌មានលម្អិតអំពីការកក់សំបុត្រ
– លក្ខខណ្ឌតម្លៃ
– ថ្លៃឈ្នួល
* ខចែក និងលក្ខខណ្ឌអាចផ្លាស់ប្តូរបានដោយមិនចាំបាច់ជម្រាបទុកជាមុន។
តើឯកសារតម្រូវអ្វីខ្លះដែលអាចបង់រំលស់បាន?
- អត្តសញ្ញាណប័ត្រឬ លិខិតឆ្លងដែន
- អាយុចាប់ពី ១៨ -៦៥ ឆ្នាំ
- លិខិតបញ្ជាក់ប្រាក់ខែ ឬ Pay slip
- សៀវភៅគ្រួសារ ឬសៀវភៅស្នានៅ
- រស់នៅក្នុងអាស័យដ្ឋានបច្ចុប្បន្នយ៉ាងតិច ៣ខែ
- បម្រើការងារនៅកន្លែងបច្ចុប្បន្នយ៉ាងតិច ៣ខែ
តើនរណារដែលអាចធ្វើការបង់រំលស់បាន?
បច្ចុប្បន្ននេះ សម្រាប់តែអតិថិជនដែល មានទីលំនៅនៅរាជធានីភ្នំពេញ ប៉ុណ្ណោះ ដែលអាចធ្វើការបង់រំលោះបាន!
តើការស្នើរសុំរបស់អ្នក នឹងត្រូវបានទទួលបានការយល់ព្រម ក្នុងរយៈពេលប៉ុន្មានថ្ងៃ ?
ការស្នើរសុំរបស់អ្នក នឹងត្រូវបានទទួលបានការយល់ព្រម ពី អ៊ីអនក្នុងរយៈពេល 1-2 ថ្ងៃ!
ប្រសិនបើខ្ញុំជាអ្នកលក់ដូរអត់មានលិខិតបញ្ជាក់ប្រាក់ខែតើបង់បានទេ?
ក្នុងករណីនេះ អ៊ីអននិងចុះទៅសិក្សាបន្ថែម។
តើតម្រូវឲ្យមានប្រាក់កក់ទេ?
មិនតម្រូវឲ្យមានប្រាក់កក់ទេ!
តើមានមធ្យោបាយណាខ្លះក្នុងការបង់?
មធ្យោបាយក្នុងការបង់ប្រាក់អាចធ្វើបាន តាមរយៈ Wing, True Money, ធនាគារ អេស៊ីលីដា, ធនាគារ Maybank, ធនាគារចិន, ធនាគារ Campu ធនាគារ CIMB។
តើទីតាំងណាខ្លះដែលអាចបង់រំលស់បាន?
អ្នកអាចបង់រំលស់បាន នៅគ្រប់ទីតាំងទាំងអស់របស់ការិយាល័យក្រុមហ៊ុនសែលកាតនៅភ្នំពេញ។
តើអ្នកអាចស្នើរសុំបង់រំលស់បានក្នុងទំហំទឹកប្រាក់ប៉ុន្មាន? រយៈពេលប៉ុន្មាន?
អ្នកអាចស្នើរសុំបង់រំលស់បានក្នុងទំហំទឹកប្រាក់ $100<= $3,000 ដោយមានជម្រើសក្នុងការបង់ក្នុងរយៈពេល 6ខែ 12ខែ ឬ 18ខែ!
តើអត្រាការប្រាក់ ប៉ុន្មាន %?
អត្រាការប្រាក់ ១.៥% ក្នុងមួយខែ!
តើខ្ញុំអាចត្រួតពិនិត្យសមតុល្យគណនីរបស់ខ្ញុំដោយរបៀបណា?
ដើម្បី ត្រួតពិនិត្យសមតុល្យគណនីរបស់អ្នក សូមចុច #823# ឬតេទៅ 823
តើខ្ញុំអាចត្រួតពិនិត្យលេខទូរស័ព្ទរបស់ខ្ញុំដោយរបៀបណា?
ដើម្បីត្រួតពិនិត្យលេខទូរស័ព្ទរបស់អ្នក សូមចុច *012#
តើខ្ញុំអាចត្រួតពិនិត្យ ការចុះឈ្មោះគណនី របស់ខ្ញុំដោយរបៀបណា?
ដើម្បីត្រួតពិនិត្យ ការចុះឈ្មោះគណនី របស់អ្នក សូមចុច #5656#
តើអ្វីទៅជាការដាច់សេវាពេលកំពុងទូរស័ព្ទ?
ការដាច់សេវា គឺជាការកាត់ផ្ដាច់ភ្លាមៗក្នុងពេលកំពុងទូរស័ព្ទក្នុងប្រព័ន្ធដោយសារមានបញ្ហារអាក់រអួលមួយចំនួនពីបណ្ដាញសេវា។
តើអ្វីទៅជាការហៅក្នុងប្រព័ន្ធ? តើអ្វីទៅជាការហៅចេញក្រៅប្រព័ន្ធ?
ការហៅក្នុងប្រព័ន្ធគឺជាការហៅទូរស័ព្ទរវាងលេខពីរដែលមានស្ថិតក្នុងបណ្តាញតែមួយ។ ឧទាហរណ៍៖ ទាំងអ្នកហៅ និងអ្នកទទួលការហៅគឺសុទ្ធតែប្រើប្រាស់ប្រព័ន្ធសែលកាត។
ការហៅចេញក្រៅប្រព័ន្ធ (ឬការហៅឆ្លងប្រព័ន្ធ) គឺជាការហៅទូរស័ព្ទដែលធ្វើឡើងរវាងលេខទូរស័ព្ទពីរដែលស្ថិតនៅបណ្តាញពីរផ្សេងគ្នា។ ឧទាហរណ៍៖ អ្នកហៅកំពុងហៅទៅកាន់លេខដែលកំពុងប្រើបណ្តាញផ្សេងទៀតពីខ្លួន។
ខ្ញុំបានប្តូរមកប្រើសែលកាត តែនៅតែមិនអាចដំណើរការអ្វីបាន។ តើខ្ញុំគួរអ្វីយ៉ាងណា?
ពិនិត្យមើលការកំណត់ APN របស់អ្នក។ ការចូលប្រើបណ្តាញទូរស័ព្ទថ្មីមានន័យថាអ្នកត្រូវកំណត់ទូរស័ព្ទរបស់អ្នកឲ្យ ‘ស្វែងរកឃើញ’ បណ្តាញណាមួយដែលអ្នកចង់ប្រើ។ ស្វែងរកការកំណត់ APN នៅលើទូរស័ព្ទរបស់អ្នក ហើយវាយបញ្ចូលពាក្យ ‘Cellcard’ ។ ប្រសិនបើអ្នកធ្វើបែបនេះហើយ អ្នកនៅតែជួបបញ្ហា សូមទូរស័ព្ទមកលេខ 012812812 ឬ 812 ក្រុមការងារសែលកាតនឹងជួយអ្នក។
តើខ្ញុំអាចប្រើប្រាស់ អ៊ីនធើណិត 4G របស់ សែលកាត ដោយរបៀបណា?
ជាដំបូង សូមប្រាកដថា ទូរស័ព្ទរបស់អ្នកគាំទ្រប្រើប្រាស់សេវា 4G បាន។ អ្នកអាចស្វែងរកមើលទូរស័ព្ទដែលមានតម្លៃសមរម្យជាច្រើន នៅទំព័រទូរស័ព្ទ នៅលើគេហទំព័រទូរស័ព្ទរបស់យើង។ ប្រសិនបើទូរស័ព្ទរបស់អ្នក គាំទ្រប្រើប្រាស់សេវា 4G បានហើយនោះ សូមប្រាកដថាអ្នកបានបើកសេវា 4G នៅលើ Setting ទូរស័ព្ទរបស់អ្នក។ ងាយស្រួលបំផុត។ ដើម្បីដឹងឲ្យច្បាស់ថា តំបន់ដែលអ្នករស់នៅ មានសេវា 4G ឬអត់នោះ សូមចុចមើលពីបណ្តាញសេវា 4G របស់ សែលកាត នៅទីនេះ!
តើខ្ញុំអាចពិនិត្យមើលសមតុល្យ និងគម្រោងដែលខ្ញុំភ្ជាប់យ៉ាងដូចម្តេច?
អ្នកអាចត្រួតពិនិត្យអ្វីៗដែលអ្នកមាននៅក្នុងគណនីសែលកាតរបស់អ្នកបានដោយងាយស្រួលជាមួយ កម្មវិធី Cellcard។ អ្នកអាចទាញយកវាបានដោយឥតគិតថ្លៃពី App Store ឬ Google Play Store ។ ជាមួយនឹង កម្មវិធី Cellcard អ្នកក៏អាចភ្ជាប់គម្រោងនានាយ៉ាងងាយស្រួល ដោយមិនចាំបាច់ចងចាំលេខកូដខ្លីៗទេ។ អ្នកក៏អាចប្រើ USSD ដើម្បីពិនិត្យមើលសមតុល្យរបស់អ្នកបានដូចគ្នា ដោយគ្រាន់តែចុច #124# ឬទូរស័ព្ទមកកាន់លេខHotlineរបស់សែលកាត ដើម្បីពិនិត្យមើលគម្រោងភ្ជាប់របស់អ្នក។
តើខ្ញុំគួរធ្វើយ៉ាងណា ដើម្បីគ្រប់គ្រងទិន្នន័យអ៊ីនធើណិតរបស់ខ្ញុំ?
វិធីល្អបំផុតទីមួយដើម្បីរក្សាទុកទិន្នន័យគឺត្រូវប្រាកដថាមានតែកម្មវិធីដែលអ្នកកំពុងប្រើប៉ុណ្ណោះដែលបានបើកការកំណត់ទិន្នន័យ។ គួរចងចាំថាកម្មវិធីទាំងអស់ត្រូវការប្រើប្រាស់ទិន្នន័យដើម្បីធ្វើការអាប់ដេត។ដូច្នេះអ្នកនឹងសន្សំសំចៃទិន្នន័យប្រសិនបើអ្នកកំណត់ការបិទទិន្នន័យទៅលើកម្មវិធីណាដែលអ្នកមិនសូវប្រើជាទៀងទាត់។ ងាយៗដោយគ្រាន់តែរកការកំណត់ទិន្នន័យនៅលើទូរស័ព្ទរបស់អ្នកហើយកំណត់ ‘បិទ’ ឬ ‘បើក’ ទៅលើកម្មវិធីណាមួយ នៅពេលណាដែលអ្នកចង់បាន។
វិធីទីពីរក្នុងការគ្រប់គ្រងការប្រើប្រាស់ទិន្នន័យគឺត្រូវដឹងអំពីគុណភាពនៃវីដេអូដែលអ្នកមើល។ កាលណាគុណភាពកាន់តែធំច្បាស់ ការប្រើប្រាស់ទិន្នន័យនឹងអស់ច្រើនដូចគ្នា។
តើអ្វីជាការភ្ជាប់បន្តដោយស្វ័យប្រវត្តិ? ហើយហេតុអ្វីបានជាវាកាត់លុយរបស់ខ្ញុំភ្លាមៗបន្ទាប់ពីខ្ញុំធ្វើការបញ្ចូលលុយហើយ?
ការភ្ជាប់សារជាថ្មីដោយស្វ័យប្រវត្តិ គឺជាការកំណត់ផែនការដែលប្រព័ន្ធបានបន្តគម្រោងរបស់អ្នកដោយស្វ័យប្រវត្តិនៅពេលគម្រោងផុតកំណត់ ដូច្នេះអ្នកមិនចាំបាច់ធ្វើវាដោយខ្លួនឯងទេ។ វាមានប្រយោជន៍ចំពោះអ្នកដែលរវល់ខ្លាំង ដោយពួកគេមិនចាំបាច់បារម្ភអំពីគម្រោងដែលពួកគេភ្ជាប់ជាប្រចាំ ហើយពួកគេនឹងទទួលបានការភ្ជាប់ទំនាក់ទំនងគ្រប់ពេលវេលា។ ប្រសិនបើគម្រោងរបស់អ្នកត្រូវបានភ្ជាប់ដោយស្វ័យប្រវត្តិ គណនីដើមរបស់អ្នកនឹងត្រូវបានកាត់ទឹកប្រាក់ចេញដោយស្វ័យប្រវត្តិ ដើម្បីភ្ជាប់គម្រោងណាមួយដែលបានផុតកំណត់ហើយ។ នេះជាមូលហេតុដែលអ្នកសម្គាល់ឃើញថានៅពេលអ្នកបញ្ចូលទឹកប្រាក់មានការកាត់ទឹកប្រាក់ភ្លាមៗ។ វាប្រហែលជាមកពីគម្រោងណាមួយរបស់អ្នកដែលបានភ្ជាប់សារជាថ្មីដោយស្វ័យប្រវត្តិ។ ដើម្បីដឹងថាគម្រោងណាខ្លះដែលត្រូវបន្តដោយស្វ័យប្រវត្តិ រឺក៏លោកអ្នកចង់លុបចោលការភ្ជាប់ឡើងវិញណាមួយ សូមទូរស័ព្ទមកកាន់លេខHotlineរបស់សែលកាត លេខ 012812812 ឬ 012 ។ អ្នកក៏អាចទាញយកកម្មវិធី Cellcard ដោយឥតគិតថ្លៃពី Apple store ឬ Google Play Store ផងដែរ។
តើអ្វីទៅជា ការផ្អាកការហៅចេញ និង ការផ្អាកការហៅចេញ-ចូល?
ការផ្អាកការហៅចេញ គឺស៊ីមកាតមិនត្រូវបានអនុញ្ញាតឱ្យធ្វើការហៅចេញ ប៉ុន្តែនៅតែអាចទទួលការហៅចូលបាន។ ការផ្អាកការហៅចេញ-ចូល គឺនៅពេលដែលស៊ីមកាតមិនអាចធ្វើការហៅ ឬមិនអាចទទួលទូរស័ព្ទបាន។
តើគណនីគោល និងលុយបន្ថែមខុសគ្នាដូចម្ដេច?
គណនីគោល គឺជាកន្លែងសម្រាប់ផ្ទុកលុយនៅពេលដែលអ្នកបញ្ចូល។ លុយបន្ថែម គឺជាទឹកប្រាក់បន្ថែមដោយ “ឥតគិតថ្លៃ” (ឬក៏ជាសេវាកម្មណាមួយ) ត្រូវបានផ្ដល់ជូនដល់អតិថិជន។
តើខ្ញុំអាចមើលលក្ខខណ្ឌនៃកម្មវិធី Cellcard Club នៅឯណា?
លក្ខខណ្ឌនៃកម្មវិធី Cellcard Club មាននៅទីនេះ
តើខ្ញុំអាចពិនិត្យមើលការសន្សំផ្កាយនៅឯណា?
នៅខាងក្រោម menu « My Stars »។ កម្មវិធី នឹងបង្ហាញពីផ្កាយដែលបានសន្សំក្នុងរយៈពេល3ខែ។
តើខ្ញុំអាចមើលរង្វាន់ និងការផ្តល់ជូនដែលខ្ញុំបានបើកនៅឯណា?
អ្នកអាចស្វែងរករង្វាន់បាននៅ« My Rewards »។ កម្មវិធី នឹងបង្ហាញពីរង្វាន់និងការផ្តល់ជូនដែលត្រូវបានបើកក្នុងរយៈពេល3ខែ។
តើខ្ញុំអាចទទួលយកការផ្តល់ជូនពិសេសតាមរបៀបណា?
រាល់ការផ្តល់ជូនពិសេសនេះ នឹងមានប៊ូតុងដាក់ថា «យក»។ លោកអ្នកគ្រាន់តែចុចលើប៊ូតុង «យក» ហើយរង្វាន់និងការផ្តល់ជូននោះនឹងជារបស់អ្នកដោយរក្សាទុកនៅ « My Rewards »។ « My Rewards »រក្សាទុករង្វាន់និងការផ្តល់ជូននានាដែលអ្នកបានបើកក្នុងរយៈពេល 3 ខែ។ ប្រសិនបើអ្នកបានចុចលើការផ្តល់ជូនលើប្រព័ន្ធទូរស័ព្ទ កម្មវិធីនឹងផ្តល់ជូនអ្នកភ្លាមៗ។ ប្រសិនបើអ្នកចុចលើរង្វាន់ជាវត្ថុ នោះអ្នកនឹងទទួលបានលេខកូត (QR ឬ e-voucher)ដើម្បីទៅបើករង្វាន់នៅភ្នាក់ងារណាមួយនៃកន្លែងផ្តល់សេវាអតិថិជនសែលកាត ឬ កន្លែងរបស់ដៃគូសហការយើង។ បង្ហាញលេខកូដរបស់អ្នកទៅកាន់កន្លែងផ្តល់សេវាអតិថិជនសែលកាត ឬ កន្លែងរបស់ដៃគូសហការសែលកាត ដើម្បីបើករង្វាន់។ នៅពេលអ្នកបានបើករង្វាន់ហើយ ប៊ូតុងនឹងក្លាយទៅជា «បានបើករួច»។
តើខ្ញុំនឹងទទួលបានឯកសិទ្ធិភាពអ្វីខ្លះពី Cellcard Club?
ឯកសិទ្ធិភាព និងការផ្តល់ជូនពិសេសដែលនឹងទទួលបានអាស្រ័យទៅលើកម្រិតCellcard Club ។ កម្រិតCellcard Club នីមួយៗផ្តល់ជូនអ្នកជាពិសេស និងពីដៃគូរបស់យើង។ ពិនិត្យការផ្តល់ជូនពិសេសដែលផ្តល់ដល់អ្នកឲ្យបានទៀងទាត់ ដើម្បីកុំឲ្យរំលងឱកាសពិសេសៗ!
តើខ្ញុំអាចបង្កើនកម្រិតដោយរបៀបណា?
ដើម្បីឲ្យកម្រិតCellcard Club កាន់តែខ្ពស់ អ្នកត្រូវរកចំនួនផ្កាយឲ្យគ្រប់។ នៅពេលដែលអ្នកសន្សំផ្កាយបានគ្រប់ហើយអ្នកនឹងឈានទៅកម្រិតបន្ទាប់ ហើយក៏ទទួលបានអត្ថប្រយោជន៍បន្ថែមទៀត។ ចំនួនផ្កាយសម្រាប់ការបន្តទៅកម្រិតផ្សេងទៀត នឹងត្រូវបានពិនិត្យជារៀងរាល់ថ្ងៃ។
តើខ្ញុំនឹងត្រូវបន្ថយកម្រិតដែរឬទេ?
លោកអ្នក នឹងត្រូវបន្ថយឬកំណត់មកកម្រិតCellcard Club ទាបវិញ ប្រសិនបើអ្នកមិនមានចំនួនផ្កាយគ្រប់គ្រាន់ក្នុងការរក្សារនៅកម្រិតCellcard Club ដែលអ្នកកំពុងមាន។ កម្រិតCellcard Club របស់អ្នក នឹងត្រូវបានធ្វើការពិនិត្យ មួយខែម្តង ហើយពួកយើងនឹងផ្តល់ដំណឹងនៅពេលមានការផ្លាស់ប្តូរ។
តើសុពលភាពនៃការលេងមានរយៈពេលប៉ុន្មាន?
ឱកាសក្នុងការលេងមានរយៈពេល 14ថ្ងៃដោយរាប់ចាប់ពីថ្ងៃនៃការបញ្ចូលទឹកប្រាក់។ សម្រាប់ព័ត៌មានលម្អិតមាននៅខាងក្រោម menu ហ្គេម Shake‘n Win ។ ពួកយើង នឹងផ្ញើរការជូនដំណឹងទៅលោកអ្នកនៅពេលដែលកម្មវិធីជិតហួសកំណត់ ហើយអ្នកមិនទាន់ចូលទៅលេងវា។
តើខ្ញុំអាចលេងហ្គេម Shake‘n Win ដោយរបៀបណា?
លោកអ្នកអាចទទួលបានឱកាសក្នុងការលេងហ្គេម Shake‘n Win បានរាល់ពេលដែលអ្នកបញ្ចូលទឹកប្រាក់យ៉ាងតិច1ដុល្លារ។ ចំនួនដងនៃការលេងអាស្រ័យទៅតាម កម្រិត Cellcard Club របស់អ្នក។
ចំនួនដងនៃការលេងកំណត់ដោយកម្រិត៖
កម្រិតដំបូង ៖ លេង 1ដង
កម្រិតដែក ៖ លេង 2ដង
កម្រិតត្បូងទទឹម ៖ លេង 2ដង
កម្រិតត្បូងកណ្តៀង ៖ លេង 3ដង
កម្រិតមាស ៖ លេង 3ដង
រាល់ពេលលេង លោកអ្នកនឹងមានឱកាសជ្រើសរើសរង្វាន់ភ្លាមដែលអ្នកពេញចិត្ត។
ដើម្បីលេង លោកអ្នកគ្រាន់តែ ក្រឡុក ទូរស័ព្ទរបស់អ្នកហើយធ្វើតាមការណែនាំនៅលើ អេក្រង់ ទូរស័ព្ទ។
តើផ្កាយនីមួយៗមានសុពលភាពប៉ុន្មានខែ?
សញ្ញាផ្កាយនីមួយៗមានសុពលភាព 3ខែរាប់ចាប់ពីពេលដែលអ្នកទទួលបានវា។
តើអតិថិជនដែលបង់ប្រាក់ប្រចាំខែអាចចូលរួមក្នុង Cellcard Club បានដែរឬទេ?
អតិថិជនបង់ប្រាក់ប្រចាំខែរបស់សែលកាត នឹងអាចចូលរួមក្នុង Cellcard Club បាននៅពេលក្រោយទៀត។
តើមានភាសាអ្វីខ្លះនៅលើកម្មវិធីCellcard App?
ភាសានៅលើកម្មវិធី Cellcard App រួមមានភាសាខ្មែរ អង់គ្លេស និងចិន។
តើយើងត្រូវការផ្កាយប៉ុន្មានដើម្បីបន្តទៅកម្រិតផ្សេងទៀត?
កម្រិតដំបូង ៖ 0 – 30 ផ្កាយ
កម្រិតដែក ៖ 31 – 50 ផ្កាយ
កម្រិតត្បូងទទឹម ៖ 51 – 500 ផ្កាយ
កម្រិតត្បូងកណ្តៀង ៖ 501 – 2000 ផ្កាយ
កម្រិតមាស ៖ 2001 ផ្កាយ ឡើងទៅ
លោកអ្នកអាចចូលទៅមើល status bar ដោយប្រើចំនួនផ្កាយដែលតម្រូវសម្រាប់កម្រិតCellcard App នៅលើគេហទំព័រ Cellcard Club របស់អ្នកក្នុងកម្មវិធី Cellcard App។
តើកម្រិតក្នុង Cellcard Club មានប៉ុន្មានកម្រិត?
កម្មវិធីក្នុង Cellcard Club មានចំនួន ៥កម្រិត។
កម្រិតដំបូង ៖ 0 – 30 ផ្កាយ
កម្រិតដែក ៖ 31 – 50 ផ្កាយ
កម្រិតត្បូងទទឹម ៖ 51 – 500 ផ្កាយ
កម្រិតត្បូងកណ្តៀង ៖ 501 – 2000 ផ្កាយ
កម្រិតមាស ៖ 2001 ផ្កាយ ឡើងទៅ
កម្រិតនីមួយៗនឹងអនុញ្ញាតឲ្យសមាជិករបស់ខ្លួនទទួលបានរង្វាន់និងបទពិសោធន៍ដែលជួយឲ្យពួកគេបន្តទៅកម្រិតបន្ទាប់ក្នុង Cellcard Club ។
តើ Cellcard Club ជាអ្វី?
Cellcard Club គឺជាកម្មវិធីដែលត្រូវបានបង្កើតឡើងដើម្បីផ្តល់អត្ថប្រយោជន៍ និងបទពិសោធន៍ដ៏អស្ចារ្យដល់អតិថិជនរបស់ក្រុមហ៊ុនសែលកាតតាមរយៈការផ្តល់រង្វាន់ជាទឹកប្រាក់បន្ថែមនិងរង្វាន់ពិសេសៗដទៃទៀតសម្រាប់អ្នកដែលបានបន្តប្រើប្រាស់ប្រព័ន្ធទូរស័ព្ទសែលកាត។ នេះជាការថ្លែងអំណរអរគុណដល់អតិថិជនដែលស្មោះស័គ្រ្មប្រើសេវារបស់សែលកាត។
អត្ថប្រយោជន៍និងរង្វាន់ដែលត្រូវបានផ្តល់ដោយ Cellcard Club គឺត្រូវបានធ្វើឡើងក្នុងន័យបំពេញបន្ថែមនូវការរស់នៅបែបឌីជីថល ការផ្តល់ជូនប្រាក់រង្វាន់លើអ៊ីនធើណិត ការភ្ជាប់គម្រោងដោយឥតគិតថ្លៃ និងឱកាសក្នុងការឈ្នះទូរស័ព្ទ smartphones ជាច្រើនទៀត។
កម្មវិធីនេះត្រូវបានផ្តល់ជូនទៅគ្រប់អតិថិជនរបស់សែលកាតទាំងអស់។ ដើម្បីចូលរួមក្នុង Club លោកអ្នកគ្រាន់តែដោនឡូតកម្មវិធី Cellcard App ក្នុងទូរស័ព្ទដៃរបស់លោកអ្នក ចុះឈ្មោះដើម្បីក្លាយជាសមាជិក និងយល់ព្រមលក្ខខណ្ឌរបស់ Cellcard Club។
តើកម្មវិធីនេះដំណើរការយ៉ាងដូចម្តេច?
Cellcard Club បានបង្កើតឡើងជាមួយសមាជិកភាពចំនួន ៥កម្រិត។ ដើម្បីទៅដល់កម្រិតនីមួយៗ លោកអ្នកត្រូវប្រមូលផ្កាយដែលអាចរកបានតាមការបញ្ចូលលុយ។ បញ្ចូលលុយកាន់តែច្រើន លោកអ្នកនឹងទទួលបានផ្កាយកាន់តែច្រើន ដែលនឹងជួយឲ្យអ្នកឡើងទៅកាន់កម្រិតកាន់តែខ្ពស់ និងរីករាយជាមួយនឹងការផ្តល់ជូនពិសេសនិងប្រាក់បន្ថែមជាច្រើនទៀត។ អត្ថប្រយោជន៍ទាំងនេះរួមមាន អត្ថប្រយោជន៍ដែលទាក់ទងនឹងប្រព័ន្ធទូរស័ព្ទ ផលិតផលល្អៗ សេវាផ្តល់ជូនពិសេស និងឯកសិទ្ធិផ្តាច់មុខពីដៃគូរបស់ពួកយើង។ កម្រិតខុសគ្នា ទំហំនៃរង្វាន់ក៏ខុសគ្នាផងដែរ។
បន្ថែមពីនេះទៀត Cellcard Club ក៏នឹងផ្តល់ជូនលោកអ្នកនូវឱកាសក្នុងឈ្នះរង្វាន់ភ្លាមៗ រាល់ពេលដែលលោកអ្នកបញ្ចូលទឹកប្រាក់ក្នុងគណនីយ៉ាងតិច 1ដុល្លារ។ រង្វាន់មានដូចជា ការផ្តល់ជូនលើប្រព័ន្ធទូរស័ព្ទ ក៏ដូចជាការផ្តល់ជូនជាសម្ភារៈនានា។ រង្វាន់ទាំងនេះអាស្រ័យទៅតាមចំនួនដែលមានក្នុងស្តុក។
ដើម្បីចូលរួមក្នុង Club លោកអ្នកគ្រាន់តែដោនឡូតកម្មវិធី Cellcard App រួចចុះឈ្មោះដើម្បីក្លាយជាសមាជិក Cellcard Club និងទទួលយល់ព្រមលក្ខខណ្ឌនៃ Cellcard Club។ ចំណុចសំខាន់សម្រាប់ការចុះឈ្មោះ គឺលោកអ្នកនឹងត្រូវបានកំណត់ដោយចំនួនទឹកប្រាក់ដែលលោកអ្នកបានបញ្ចូលក្នុងរយៈពេល3ខែមុន គុណនឹងរយៈពេលប្រើប្រាស់ជាមួយនឹងសែលកាត ស្មើរនឹងចំនួនផ្កាយ ឬ កម្រិត Cellcard Club។ អ្នកនឹងត្រូវបានផ្តល់ជូននូវផ្កាយស្វាគមន៍ចំនួន 5 នៅពេលដែលអ្នកចូលរួម។
០–៣ខែ = ១ x ១ដុល្លារ ស្មើរចំនួនផ្កាយ
៤–៦ខែ = ២ x ១ដុល្លារ ស្មើរចំនួនផ្កាយ
៧–២៤ខែ = ៣ x ១ដុល្លារ ស្មើរចំនួនផ្កាយ
២–៥ឆ្នាំ = ៤ x ១ដុល្លារ ស្មើរចំនួនផ្កាយ
៥ឆ្នាំឡើង = ៥ x ១ដុល្លារ ស្មើរចំនួនផ្កាយ
នៅពេលដែលលោកអ្នកក្លាយជាសមាជិក Club លោកអ្នកនឹងអាចបើករង្វាន់បាន។
其他预付款SIM卡是否可以迁移到乐龙龙卡计划?
答:可以,只要用户在Cellcard网络上超过30天。
乐龙龙卡是否可以迁移到其他价值计划 ?
答:可以。只要您在乐龙龙卡计划超过30天,您可以迁移到其他计划。
是否可以取消订阅乐龙龙卡的自动更新计划 ?
答:可以。如果您希望停止使用您的乐龙龙卡自动更新,请拨打*9888*0# 或拨打9888 并拨打0。请注意,您订阅的乐龙龙卡过期之后,使用过的数据将按正常的通话费率从主余额收取。从新订阅乐龙龙卡,请拨打9888 并选择您的首选计划,2美金的计划或拨打*9888*2# 或8美金的计划请拨打*9888*8#
我如何可获得免费 Grab 计程车?
答:购买Cellcard乐龙龙卡SIM卡=> 下载和注册Grab App => 当您预定Grab计程车时,请输入促销代码“CELCH”为了享受共六趟免费Grab计程车价值8,800柬币
我如何可从我的乐龙龙卡计划获得免费3 VAS ?
答:激活了乐龙龙卡计划之后,自动免费3 VAS。订阅免费一个月,一个月后是正常收费。
តើខ្ញុំធ្វើដូចម្តេចដើម្បីពិនិត្យថាស៊ីមកាតរបស់ខ្ញុំចុះឈ្មោះរួចហើយឬនៅ ?
ចុច #5656 # រួចចុចបញ្ជូន ។
តើខ្ញុំគួរធ្វើដូចម្តេចប្រសិនបើឈ្មោះស៊ីមកាត របស់ខ្ញុំ មិនត្រឹមត្រូវឬស៊ីមកាត របស់ខ្ញុំមិនទាន់ចុះឈ្មោះ?
អ្នកអាចបញ្ចូលទិន្នន័យថ្មី ឬចុះឈ្មោះឯកសារស៊ីមកាតរបស់លោកអ្នកតាមរយៈបណ្តាញ ដូចខាងក្រោម:
• សូមអញ្ជើញមកកាន់ការិយាល័យសែលកាតណាមួយ ភ្ចាប់ជាមួយនឹងអត្តសញ្ញាណប័ណ្ណដែល មានសុពលភាព។
- ផ្ញើរូបនៃអត្តសញ្ញាណប័ណ្ណ ដែលមានសុពលភាពរបស់អ្នក ជាមួយនឹងលេខទូរស័ព្ទរបស់អ្នក សរសេរនៅខាងក្រោម ទៅកាន់គេហទំព័របណ្តាញសង្គម Facebook: Cellcard SIM Registration
- អ៊ីម៉ែល រូបនៃអត្តសញ្ញាណប័ណ្ណ ដែលមានសុពលភាពរបស់អ្នកទៅ: customercare@cellcard.com.kh
- ចុះឈ្មោះ អនឡាញ នៅគេហទំព័រ របស់ក្រុមហ៊ុន: www.cellcard.com.kh/profile
តើឯកសារអ្វីខ្លះដែលត្រូវការដើម្បីចុះឈ្មោះ ស៊ីមកាត?
អ្នក អាចនាំមកនូវ ការមួយ ឯកសារដូចខាងក្រោម ដូចខាងក្រោម:
- អត្តសញ្ញាណប័ណ្ណពលរដ្ឋកម្ពុជាដែលមានសុពលភាព ឫ
- ប័ណ្ណសំគាល់ខ្លួន របស់បុគ្គលិក រដ្ឋាភិបាល ដែលមានសុពលភាព និងមានអាសយដ្ឋាន របស់អ្នក ឫ
- ប័ណ្ណសំគាល់ខ្លួន របស់ប៉ូលីសជាតិ ឬកងយោធពលខេមរភូមិន្ទដែលមានសុពលភាព និងមានអាសយដ្ឋានរបស់អ្នក ឫ
- ប័ណ្ណសំគាល់ខ្លួន របស់ព្រះសង្ឃ ឫ
- លិខិតឆ្លងដែនដែលមានសុពលភាព ឫ
- សៀវភៅគ្រួសារ ដែលមានសុពលភាព ឫ
- ប័ណ្ណបើកបរ ដែលមានសុពលភាព
តើខ្ញុំអាច ពិនិត្យមើល ឈ្មោះស៊ីមកាត របស់ខ្ញុំ បានរឺទេ បើខ្ញុំជាអតិថិជនបង់ប្រាក់ប្រចាំខែ?
អតិថិជនបង់ប្រាក់ជាមុន និងអតិថិជនបង់ប្រាក់ប្រចាំខែទាំងអស់អាចពិនិត្យមើល ឈ្មោះស៊ីមកាត របស់ពួកគាត់តាមរយៈ #5656# រួចចុចបញ្ជូន
តើខ្ញុំ ត្រូវការបង់ប្រាក់ សម្រាប់ការពិនិត្យមើល ឈ្មោះស៊ីមកាត របស់ខ្ញុំដែររឺទេ?
មិនត្រូវបានគិតថ្លៃទេ។
តើធ្វើដូចម្តេច ដើម្បីភ្ជាប់ BIG LOVE ?
អ្នកអាចជ្រើសរើស BIG LOVE របស់អ្នក!
BIGLOVE $1 ទូរស័ព្ទទៅ 898 រួចចុចលេខ 1 ឬចុច *898*100#
BIGLOVE $2 ទូរស័ព្ទទៅ 898 រួចចុចលេខ 2 ឬចុច *898*200#
BIGLOVE $8 ទូរស័ព្ទទៅ 898 រួចចុចលេខ 3 ឬចុច *898*800#
អ្នកក៏អាចផ្ញើកាដូ BIG LOVE ឲ្យមិត្តភក្តិបានផងដែរ!
ដើម្បីផ្ញើ BIGLOVE $1, ចុច *898*លេខទូរស័ព្ទ*100#
ដើម្បីផ្ញើ BIGLOVE $2, ចុច *898*លេខទូរស័ព្ទ*200#
ដើម្បីផ្ញើ BIGLOVE $8, ចុច *898*លេខទូរស័ព្ទ*800#
តើខ្ញុំអាចភ្ជាប់ សែលកាត BIG LOVE ប្រសិនបើលេខទូរស័ព្ទផ្អាកដំណើរបណ្តោះអាសន្ន ?
អ្នកអាចភ្ជាប់សែលកាត Big Love ពេលគណនីរបស់អ្នកនៅដំណើរការតែប៉ុណ្ណោះ។ ប្រសិនបើគណនីរបស់អ្នកផ្អាកដំណើរជាបណ្តោះអាសន្ន សូមបញ្ចូលលុយទៅក្នុងគណនីអ្នក។
តើខ្ញុំអាចផ្ញើកាដូ សែលកាត BIG LOVE ទៅកាន់មិត្តភក្តិរបស់ខ្ញុំបានទេប្រសិនបើគណនីរបស់គេផ្អាកដំណើរជាបណ្តោះអាសន្ន?
ពិតជាបាន! ពេលដែលមិត្តភក្តិរបស់អ្នកទទួលបានកាដូ Big Love លេខទូរស័ព្ទរបស់គេនឹងដំណើរការធម្មតា!
តើគម្រោង Cellcard Executive ជាអ្វី?
Cellcard Executive ជាគម្រោងថ្មីដ៏មានសក្ដានុពលរបស់ Cellcard Executive ថ្មី ដែលអាចឲ្យអតិថិជនទទួលបានអត្ថប្រយោជន៍ប្រើប្រាស់សេវាបង់ប្រាក់ប្រចាំខែរួមទាំងទឹកប្រាក់កំណត់បន្ថែមសម្រាប់ប្រើប្រាស់បន្ទាប់ពីប្រើអត្ថប្រយោជន៍គម្រោងអស់ និងអាចប្រើសេវា Roaming តាមតម្រូវការបានផងដែរ។
How do I subscribe my company to the new Cellcard Executive Plans?
សូមទូរស័ព្ទទៅកាន់ 012 999 712 or 712 ដើម្បីទទួលបានការណែនាំនូវគម្រោងដែលសក្ដិសមបំផុតសម្រាប់បំពេញតម្រូវការអាជីវកម្មរបស់លោកអ្នក ជាមួយនឹងសេវាកម្មដ៏ល្អបំផុតពីយើង។
តើគម្រោង Cellcard Executive Lite ជាអ្វី?
Cellcard Executive Lite គឺស្រដៀងគ្នានឹងគម្រោងសេវាបង់ប្រាក់ជាមុនដែរ ដែលអនុញ្ញាតឲ្យអតិថិជនគ្រប់គ្រងការចំណាយ និងមិនស្មុគស្មាញដោយគ្រាន់តែបញ្ចូលលុយប្រើប្រាស់បាននៅគ្រប់ពេលវេលា និងទីកន្លែងតាមតម្រូវការ។
តើអ្នកណាខ្លះអាចភ្ជាប់ សេវាដូរលុយអស្ចារ្យបាន?
គ្រប់អតិថិជនសេវាបង់ប្រាក់ជាមុនទាំងអស់ អាចប្រើ សេវា ដូរលុយអស្ចារ្យបាន លើកលែងតែអតិថិជនប្រើទូរស័ព្ទលើតុ គម្រោងសែលកាតធំធំ និងគម្រោងស៊ីមទេសចរ។ លោកអ្នកក៏អាចប្រើគម្រោងដូរលុយអស្ចារ្យបានប្រសិនបើជាលោកអ្នកកំពុងភ្ជាប់គម្រោងសែលកាតណាមួយដូចជា XG តាមចិត្ត ឬ និយាយ ដោយមិនប៉ះពាល់ដល់អត្ថប្រយោជន៍គម្រោងដែលបានភ្ជាប់នោះឡើយ។ យ៉ាងណាប្រសិនបើលោកអ្នកភ្ជាប់គម្រោងអស្ចារ្យ $1=$30 នោះការភ្ជាប់គម្រោងរបស់អ្នកនឹងត្រូវជំនួសដោយ សេវា ដូរលុយអស្ចារ្យថ្មី។
តើខ្ញុំអាចដូរលុយតាមសេវាដូរលុយអស្ចារ្យនេះបានច្រើនដងក្នុងមួយថ្ងៃដែរទេ?
តើគិតប្រាក់ដូចម្ដេចសម្រាប់សេវាដូរលុយអស្ចារ្យ?
ចំ៖ ការគិតប្រាក់នឹងអនុវត្តតាមអត្រាតម្លៃនៃគម្រោងដែលលោកអ្នកភ្ជាប់។ ប្រសិនបើលោកអ្នកមិនភ្ជាប់គម្រោងណាមួយទេ នោះវានឹងគិតប្រាក់តាមអត្រាតម្លៃធម្មតា។
តើធ្វើដូចម្ដេចទើបខ្ញុំទទួលបាន30នាទីបន្ថែមក្នុងមួយថ្ងៃ?
ការថែម 30នាទី នឹងផ្ដល់ជូនដោយស្វ័យប្រវត្តិទៅក្នុងគណនីលោកអ្នកបន្ទាប់ ពីដូរលុយបានជោគជ័យ។ សុពលភាពរបស់វា គឺរហូតដល់ម៉ោង 23:59 នៃថ្ងៃនីមួយៗ។ នៅម៉ោង 00:00 ចំនួននាទីដែលសល់មិនបានប្រើប្រាស់ នឹងត្រូវលុបចោល និងត្រូវបន្ថែមជូនវិញនៅថ្ងៃបន្ទាប់។ ត្រូវប្រាកដថាលេខទូរស័ព្ទលោកអ្នកនៅដំណើរការប្រើប្រាស់ដើម្បីទទួលបានអត្ថប្រយោជន៍30នាទីបន្ថែមរាល់ថ្ងៃនេះ។
ប្រសិនបើខ្ញុំប្ដូរស៊ីមកាត ឬទូរស័ព្ទ តើខ្ញុំនៅតែអាចដំណើរការទិញផលិតផលឌីជីថល/app ដែលខ្ញុំបានទិញមកប្រើនៅស៊ីមចាស់ ឬទូរស័ព្ទចាស់របស់ខ្ញុំបានទេ?
ពិតជាបាន ប្រសិនបើស៊ីមថ្មីរបស់អ្នកជាស៊ីមសែលកាត ហើយប្រសិនបើគណនីអ៊ីម៉ែល Google របស់អ្នកនៅដដែល។
តើមានអ្វីកើតឡើងប្រសិនបើចៃដន្យខ្ញុំច្រឡំលុបផលិតផលឌីជីថល/appដែលបានទិញ?
អ្នកអាចដោនឡូតផលិតផលឌីជីថលដដែលនោះម្ដងទៀតដោយមិនគិតថ្លៃ។
តើអ្នកលក់អនឡាញណាខ្លះដែលអតិថិជនអាចទិញផលិតផលមកប្រើប្រាស់បានដោយប្រើសេវា ទិញតាមរយៈសមតុល្យទឹកប្រាក់សែលកាត?
នៅថ្ងៃសម្ពោធ វាអាចជាហ្គេម Sabay KING OF CARDS (ទាញយកហ្គេមពី playstore សម្រាប់ Android និង appstore សម្រាប់ i
តើអតិថិជនអាចបញ្ជាទិញផលិតផលឌីជីថលដោយប្រើ Wifi បានទេ?
ប្រាកដជាបាន ប៉ុន្តែត្រូវមានដំណើរការពិនិត្យផ្ទៀងផ្ទាត់មួយ។ សែលកាត នឹងផ្ញើលេខកូដ4ខ្ទង់ទៅកាន់លោកអ្នកតាមរយៈសារជាអក្សរ។
នៅពេលមានសារកំហុសទូទៅបង្ហាញ “ERROR MESSAGE” ឬ “PAYMENT CANCELLED” តើមានន័យថាម៉េច?
វាអាចមានន័យផ្សេងៗដូចខាងក្រោម៖
- មានបញ្ហាបច្ចេកទេស/កំហុសប្រព័ន្ធប្រតិបត្តិការកើតឡើងក្នុងអំឡុងពេលប្រតិបត្តិការ។
ដំណោះស្រាយ៖ សូមរង់ចាំបន្តិច ហើយព្យាយាមម្ដងទៀត។
- អ្នកមិនមែនប្រើប្រព័ន្ធសែលកាត ឬ អ្នកកំពុងប្រើគម្រោងបង់ប្រាក់ប្រចាំខែ។
ដំណោះស្រាយ៖ ត្រូវប្រាកដថា អ្នកកំពុងប្រើគម្រោងសេវាបង់ប្រាក់ជាមុនរបស់សែលកាត។
- អ្នកបានបញ្ចូលលេខទូរស័ព្ទមិនត្រឹមត្រូវនៅពេលចុះឈ្មោះតាម wifi ពីដំបូង។
ដំណោះស្រាយ៖ ត្រូវប្រាកដថាអ្នកបានបញ្ចូលលេខសែលកាតដែលមានសុពលភាពសម្រាប់គម្រោងសេវាបង់ប្រាក់ជាមុន។
- អ្នកបានបញ្ចូលលេខកូដសម្ងាត់មិនត្រឹមត្រូវ។
ដំណោះស្រាយ៖ ត្រូវប្រាកដថា អ្នកបានបញ្ចូលលេខកូដសម្ងាត់ត្រឹមត្រូវ។
- វាត្រូវចំណាយពេលយូរក្នុងការបញ្ចូលលេខកូដសម្ងាត់។
ដំណោះស្រាយ៖ ត្រូវប្រាកដថា អ្នកបានបញ្ចូលលេខកូដសម្ងាត់ក្នុងរយៈពេល10នាទីបន្ទាប់ពីបានទទួលបានលេខកូដតាមរយៈសារជាអក្សរ។
- អ្នកពុំមានទឹកប្រាក់គ្រប់គ្រាន់ (សមតុល្យគណនីគោល) ដើម្បីទិញ។
ដំណោះស្រាយ៖ បញ្ចូលលុយ ហើយព្យាយាមម្ដងទៀត
នៅពេលមានសារកំហុសទូទៅបង្ហាញថា “SORRY, YOU HAVE EXCEEDED YOUR LIMIT OF 5 PAYMENTS IN 1 DAY, PLEASE TRY AGAIN LATER” តើមានន័យថាម៉េច?
មានន័យថាអ្នកបានចំណាយលើសពី9,99ដុល្លារអាមេរិក ក្នុងមួយប្រតិបត្តិការ ឬ ចំនួនទឹកប្រាក់បន្ថែមពីលើអតិបរមា 20ដុល្លារអាមេរិក ក្នុងមួយថ្ងៃ ឬប្រតិបត្តិការអតិបរមាលើសពី5ដងក្នុងមួយថ្ងៃ។
ដំណោះស្រាយ៖ រង់ចាំ 24ម៉ោងក្រោយ រួចព្យាយាមធ្វើប្រតិបត្តិការម្ដងទៀត (24ម៉ោងបន្ទាប់ពីប្រតិបត្តិការនីមួយៗទាំង5របស់អ្នក)
ខ្ញុំកំពុងប្រើប្រាស់គម្រោង XG4.5 ប្រសិនបើចង់ប្តូរទៅគម្រោង XG6 តើខ្ញុំត្រូវធ្វើដូចម្តេច?
អ្នកត្រូវមាន ទឹកប្រាក់គ្រប់គ្រាន់ក្នុងគណនី ចាប់ពី 6ដុល្លារឡើងទៅ ហើយចុច #8282#60#1# រួចបញ្ជូន នោះ អ្នកនឹងប្តូរទៅ គម្រោង XG6 ដោយស្វ័យប្រវត្តិ។សម្រាប់ជំនួយបន្ថែម សូមទូរស័ព្ទទៅលេខ 812.
តើខ្ញុំអាចប្រើគម្រោង XG របស់ខ្ញុំបានទេ ប្រសិនបើសមតុល្យគណនីរបស់ខ្ញុំស្មើសូន្យ ប៉ុន្តែគម្រោងមិនទាន់ផុតសុពលភាព?
ពិតជាបាន! គម្រោង XG អ្នក នឹងត្រូវផ្អាកក្នុងរយៈពេលដែលសមតុល្យគណនីរបស់អ្នកផុតសុពលភាពតែប៉ុណ្ណោះ។ វានឹងភ្ជាប់ដំណើរការឡើងវិញភ្លាម នៅពេលអ្នកបញ្ចូលលុយ។
តើមានអ្វីកើតឡើងចំពោះកញ្ចប់គម្រោង XG របស់ខ្ញុំដែលនៅសល់ នៅពេលគម្រោងផុតសុពលភាព ឬពេលខ្ញុំដូរទៅគម្រោងផ្សេង?
អត្ថប្រយោជន៍ទាំងអស់ដែលនៅសល់ក្នុងគម្រោង XG នោះនឹងត្រូវលុបចោល។
នៅពេលខ្ញុំបានភ្ជាប់គម្រោង XG ហើយ តើខ្ញុំនៅតែអាចភ្ជាប់គម្រោង iNET ឬ គម្រោងបន្ថែមដទៃទៀតបានទេ?
ពិតជាបាន! អ្នកអាចភ្ជាប់គម្រោងណាមួយជាមួយគម្រោង XG របស់អ្នកដូចជា៖ គម្រោង iNET ដាច់យប់ គម្រោងផ្ញើសារឥតកំណត់ Facebook Viber Whatsapp និង Line ឥតកំណត់ ជាដើម។
តើខ្ញុំអាចភ្ជាប់គម្រោង XG ច្រើនដងក្នុងពេលតែមួយបានដែរ ឬទេ?
អ្នកអាចភ្ជាប់គម្រោង XG បានច្រើនដងក្នុងពេលតែមួយតាមតំរូវការ។ គម្រោងនិមួយៗមានសុពលភាពផ្សេងគ្នា ហើយគម្រោងដែលមានសុពលភាពខ្លីជាងគេនឹងត្រូវប្រើមុនគេ។
តើមានការគិតប្រាក់បន្ថែមឬទេពេលខ្ញុំប្ដូរទៅប្រើ XG?
ទេ
តើខ្ញុំអាចប្រើប្រាស់គម្រោង XG សម្រាប់គោលបំណងអាជីវកម្មបានដែរឬទេ?
គម្រោងបង់ប្រាក់ជាមុនរបស់សែលកាតផ្តល់ជូនសម្រាប់អតិថិជនប្រើប្រាស់ទូរស័ព្ទតាមតម្រូវការផ្ទាល់ខ្លួន។ សែលកាតសូមណែនាំ រាល់គម្រោងបង់ប្រាក់ជាមុន របស់សែលកាត មិនគួរប្រើប្រាស់សម្រាប់គោលបំនងអាជីវកម្ម ឬពាណិជ្ជកម្មនោះទេ ពីព្រោះអាចមានផលប៉ះពាល់ដល់អតិថិជនដែលប្រើប្រាស់សម្រាប់គោលបំណងផ្ទាល់ខ្លួន។ សែលកាតសូមរក្សាសិទ្ធិក្នុងការផ្អាកការប្រើប្រាស់ពីបណ្តាគណនី ឬលេខទូរស័ព្ទដែលប្រើប្រាស់សេវាផ្ញើសារជាអក្សរ ឬ ការហៅទូរស័ព្ទ ឬ ការរំខានគ្រប់រូបភាពដែលមានលក្ខណៈ ហួសកម្រិតក្នុងគោលបំនងអាជីវកម្មផ្សេងៗ។
តើអ្នកណាមានសិទ្ធិទទួលបានការផ្ដល់ជូនពិសេសនេះ?
កម្មវិធីពិសេសនេះផ្ដល់ជូនសម្រាប់អតិថិជនសែលកាតទាំងអស់ ដែលភ្ជាប់គម្រោងអស្ចារ្យ$1=$30 ថ្មី ឬ ភ្ជាប់ឡើងវិញ ។
តើកម្មវិធីពិសេសនេះ អនុវត្តចំពោះការភ្ជាប់ឡើងវិញដោយស្វ័យប្រវត្តិ និងការភ្ជាប់ឡើងវិញដោយខ្លួនឯងមែនឬទេ?
ពិតណាស់! កម្មវិធីពិសេសនេះអនុវត្តចំពោះទាំងការភ្ជាប់ឡើងវិញដោយស្វ័យប្រវត្តិ និងការភ្ជាប់ឡើងវិញដោយខ្លួនឯង សម្រាប់គម្រោងអស្ចារ្យ $1 = $30
តើខុសគ្នាដូចម្ដេចរវាងការភ្ជាប់ឡើងវិញដោយស្វ័យប្រវត្តិ និងដោយផ្ទាល់ខ្លួនឯង?
ជម្រើស ទាំងពីរនេះ អាចជ្រើសរើសបាន សម្រាប់គម្រោងអស្ចារ្យ $1 = $30 ប៉ុណ្ណោះ។ ការជ្រើសរើសភ្ជាប់ដោយស្វ័យប្រវត្តិសម្រាប់គម្រោងអស្ចារ្យ មានន័យថាក្រោយពីគម្រោងអស្ចារ្យលោកអ្នកផុតសុពលភាព សែលកាតនឹងភ្ជាប់គម្រោងអស្ចារ្យជាថ្មីជូនលោកអ្នកដោយស្វ័យប្រវត្តិ។ ធ្វើរបៀបនេះអាចជួយលោកអ្នកកុំឲ្យពិបាកចុចលេខកូដភ្ជាប់គម្រោងឡើងវិញរាល់ពេល។
ការភ្ជាប់គម្រោងឡើងវិញដោយខ្លួនឯង មានន័យថា អ្នកជ្រើសរើសការភ្ជាប់គម្រោង រៀងរាល់ពេលដែលអ្នកត្រូវការ ។ បន្ទាប់ពីគម្រោងដែលអ្នកបានភ្ជាប់ ផុតសុពលភាព សែលកាតនឹងមិនភ្ជាប់គម្រោងដោយស្វ័យប្រវត្តិជូនអ្នកឡើយ។ អ្នកចាំបាច់ត្រូវភ្ជាប់គម្រោង ឡើងវិញដោយខ្លួនឯងផ្ទាល់។
តើសុពលភាពនៃអត្ថប្រយោជន៍ (2.5ដុល្លារ) របស់គម្រោងសែលកាត អស្ចារ្យ មានរយៈពេលប៉ុន្មាន?
អត្ថប្រយោជន៍របស់គម្រោង អស្ចារ្យ មានសុពលភាព 1ថ្ងៃគិត ចាប់ពីម៉ោង 00:00:00ព្រឹក ដល់ 23:59:59យប់។ អត្ថប្រយោជន៍នៅសល់នឹងត្រូវលុបចោលបន្ទាប់ពីម៉ោង23:59:59យប់
តើខ្ញុំអាចភ្ជាប់គម្រោង អស្ចារ្យ 10សេន = 2.5ដុល្លារ បានច្រើនជាង1 ក្នុងមួយថ្ងៃបានដែរ ឬទេ?
អ្នកអាចភ្ជាប់គម្រោងនេះបាន 2 ដង/ថ្ងៃ។ មានន័យថាអ្នកអាចប្តូរលុយ 10សេន ទៅជា 2.5ដុល្លារ បាន 2ដង/ថ្ងៃ។
តើខ្ញុំអាចភ្ជាប់គម្រោង អស្ចារ្យ $1 = $30 ច្រើនជាងម្តងក្នុងសប្តាហ៍តែមួយបានដែរឬទេ?
ពិតជាបាន!
តើអ្នកណាខ្លះអាចក្លាយជាសមាជិកចែករំលែកនាទីសម្រាប់គម្រោងតាមចិត្តរបស់ខ្ញុំ?
គ្រប់អតិថិជនសែលកាតសេវាបង់ប្រាក់ជាមុនទាំងអស់ លើកលែងតែ គម្រោងទូរស័ព្ទលើតុ។
តើខ្ញុំអាចក្លាយជាសមាជិកចែករំលែកនាទីបានទេ ប្រសិនបើខ្ញុំជាអតិថិជនភ្ជាប់គម្រោងតាមចិត្ត?
សូមអធ្យាស្រ័យមិនបានទេ
តើបុគ្គលម្នាក់អាចចែករំលែកចំនួននាទីពីគម្រោងតាមចិត្តលើសពីមួយគម្រោងបានទេ?
មិនបានទេ សមាជិកចែករំលែកនាទី រាប់បញ្ចូលក្នុងបញ្ជីចែករំលែកចំនួននាទីរបស់អតិថិជនគម្រោងតាមចិត្តតែមួយប៉ុណ្ណោះ។
តើខុសគ្នាដូចម្ដេចរវាងការភ្ជាប់ឡើងវិញដោយស្វ័យប្រវត្តិ និងដោយផ្ទាល់ខ្លួនឯង?
ការជ្រើសរើសភ្ជាប់ដោយស្វ័យប្រវត្តិសម្រាប់គម្រោងតាមចិត្ត មានន័យថាក្រោយពីគម្រោងតាមចិត្ត លោកអ្នកផុតសុពលភាព សែលកាតនឹងភ្ជាប់គម្រោងតាមចិត្ត ជាថ្មីជូនលោកអ្នកដោយស្វ័យប្រវត្តិ។ ធ្វើរបៀបនេះអាចជួយលោកអ្នកកុំឲ្យពិបាកចុចលេខកូដភ្ជាប់គម្រោងឡើងវិញរាល់ពេល។
ការភ្ជាប់គម្រោងឡើងវិញដោយខ្លួនឯង មានន័យថា អ្នកជ្រើសរើសការភ្ជាប់គម្រោង រៀងរាល់ពេលដែលអ្នកត្រូវការ ។ បន្ទាប់ពីគម្រោងដែលអ្នកបានភ្ជាប់ ផុតសុពលភាព សែលកាតនឹងមិនភ្ជាប់គម្រោងដោយស្វ័យប្រវត្តិជូនអ្នកឡើយ។ អ្នកចាំបាច់ត្រូវភ្ជាប់គម្រោង ឡើងវិញដោយខ្លួនឯងផ្ទាល់។
គម្រោងដាច់យប់ គឺជាអ្វី?
គម្រោង ដាច់យប់ គឺជាកញ្ចប់គម្រោងផ្ដល់ជូនពិសេសថ្មីសម្រាប់ទូរស័ព្ទ និងអ៊ីនធើណិត ចាប់ពីម៉ោង 12យប់-6ព្រឹក។
តើខ្ញុំអាចភ្ជាប់គម្រោង សែលកាតដាច់យប់ បានប៉ុន្មានដង?
អ្នកអាចភ្ជាប់គម្រោង សែលកាតដាច់យប់ បាន10ដង/យប់។
តើមានអ្វីកើតឡើងចំពោះទិន្នន័យអ៊ីនធើណិតឬចំនួននាទីដែលនៅសល់បន្ទាប់ពីអស់សុពលភាព?
រាល់ទិន្ន័យអ៊ីនធើណិត និងចំនួននាទីនៅសល់មិនទាន់ប្រើប្រាស់ នឹងត្រូវបានលុបចោលបន្ទាប់ពី អស់សុពលភាព។
ប្រសិនបើខ្ញុំភ្ជាប់គម្រោង iNET និងគម្រោងសែលកាតដាច់យប់ តើគម្រោងណាមួយនឹងត្រូវបានប្រើមុនគេ?
ក្នុងអំឡុងម៉ោង 12យប់ ដល់ម៉ោង 6ព្រឹក គម្រោងសែលកាតដាច់យប់ នឹងត្រូវបានប្រើមុនគេ។
តើមានអ្វីកើតឡើងចំពោះទិន្នន័យដែលមិនទាន់ប្រើរបស់ខ្ញុំក្រោយពីផុតសុពលភាព?
ប្រសិនបើភ្ជាប់គម្រោង iNET លើសពីមួយគ្រោង តើគម្រោង iNET ណាមួយនឹងត្រូវភ្ជាប់ឡើងវិញដោយស្វ័យប្រវត្តិ?
គម្រោង iNET ដែលលោកអ្នកបានភ្ជាប់ចុងក្រោយគេ នឹងត្រូវភ្ជាប់ឡើងវិញដោយស្វ័យប្រវត្តិ។ គម្រោង Riel Deal ប្រចាំថ្ងៃ នឹងភ្ជាប់ឡើងវិញដោយសុ្វ័យប្រវត្តិជារៀងរាល់ថ្ងៃ ដោយគ្មានការជូនដំណឹងជាមុន។ គម្រោង iNET 200/ iNET500/iNET1000/ iNET2000 (ប្រចាំសប្តាហ៍ និង ប្រចាំខែ) នឹងនឹងត្រូវភ្ជាប់ឡើងវិញដោយស្វ័យប្រវត្តិ ហើយជូនដំណឹងជាមុន 1 ថ្ងៃ មុនពេលគម្រោងត្រូវភ្ជាប់ឡើងវិញ។
តើខ្ញុំអាចប្រើស៊ីមកាតរបស់ខ្ញុំជាមួយនឹងទូរស័ព្ទលើតុនេះបានឬទេ?
ទេ ស៊ីមកាតដែលមានជាស្រេចជាមួយទូរស័ព្ទលើតុនេះត្រូវបានភ្ជាប់អោយប្រើប្រាស់តែ ជាមួយទូរស័ព្ទនេះតែប៉ុណ្ណោះ ហើយមិនអាចប្រើ ជាមួយទូរស័ព្ទផ្សេងឡើយ។
តើមានការផ្តល់ជូនអ្វីខ្លះក្នុងកញ្ចប់នេះ?
ការផ្តល់ជូនរួមមាន ទូរស័ព្ទលើតុ 1គ្រឿង ស៊ីមកាត1 ដែលមានទឹកប្រាក់ 1ដុល្លាររួចជាស្រេច ទទួលបានទឹកប្រាក់ 1 ដុល្លារ/ខែ ក្នុងរយៈពេល 12 ខែ និងការធានាលើ Software រយៈពេល 1 ខែ។
តើអ្វីនឹងកើតឡើងនៅពេលខ្ញុំហៅទូរស័ព្ទលើសនាទីដែលគម្រោងផ្តល់ជូន?
អ្នកនឹងត្រូវគិតប្រាក់ 4,5សេន/នាទីពីសមតុល្យដើម តាមអត្រាតម្លៃគម្រោងធម្មតា។
តើគម្រោង VoIP ជាគម្រោងភ្ជាប់ឡើងវិញដោយស្វ័យប្រវត្តិមែនទេ?
មែនហើយ! គម្រោងនឹងភ្ជាប់ដំណើរការឡើងវិញដោយស្វ័យប្រវត្តិកាលណា គម្រោងបានផុតកំណត់តាមកាលបរិច្ឆេទ និងម៉ោងរបស់វា ។
តើមានអ្វីកើតឡើងចំពោះគម្រោងដែលនៅសល់ នៅពេលខ្ញុំភ្ជាប់គម្រោងឡើងវិញ ឬនៅពេលគម្រោងត្រូវបានភ្ជាប់ឡើងវិញដោយស្វ័យប្រវត្តិ?
គម្រោងដែលនៅសល់ អាចប្រើបានត្រឹមកាលបរិច្ឆេទផុតកំណត់នៃគម្រោងដែលបានភ្ជាប់ប៉ុណ្ណោះ។ ការភ្ជាប់ជាថ្មី នឹងត្រូវគិតដោយឡែក។ គម្រោងនេះមិនអាចផ្ទេរទៅគម្រោងបន្ទាប់បានទេ។
តើធ្វើដូចម្តេចដើម្បីភ្ជាប់អ៊ីនធើណិតលើទូរស័ព្ទដៃរបស់ខ្ញុំ?
លោកអ្នកអាចសាកល្បងធ្វើតាមការណែនាំដូចខាងក្រោម។ ទូរស័ព្ទម៉ាកផ្សេងគ្នា របៀបភ្ជាប់ផ្សេងគ្នា៖
– iOS ៖ ចូលទៅ Settings => Cellular => Cellular Data Network => APN type word “Cellcard”
– Android ៖
o ទូរស័ព្ទប្រភេទខ្លះ៖ចូលទៅ Settings => More Settings => Wireless Network => Mobile Network => Access point Name => Create New APN => Connection Name “Cellcard” => APN Name fill in “Cellcard” => Save.
o ទូរស័ព្ទប្រភេទខ្លះ៖ចូលទៅ Settings => Wireless Network => Mobile Network => Access point Name => Create New APN => Connection Name “Cellcard” => APN Name fill in “Cellcard” => Save.
ប្រសិនជាលោកអ្នកត្រូវការជំនួយបន្ថែម សូមទូរស័ព្ទទៅ 812
ហេតុអ្វីបានជាអត្រាតម្លៃទិន្នន័យអ៊ីនធើណិត និងសារជាអក្សរសម្រាប់គម្រោង សែលកាតនិយាយ ថ្លៃជាងគម្រោងសែលកាតធម្មតា?
ព្រោះគម្រោងសែលកាត និយាយ ផ្ដល់អត្រាតម្លៃលើការនិយាយទូរស័ព្ទទាបជាងគម្រោងសែលកាតធម្មតា។ ប្រសិនជាអ្នកត្រូវការប្រើទិន្នន័យអ៊ីនធើណិត ឬសារជាអក្សរច្រើនជាមួយអត្រាតម្លៃទាប លោកអ្នកអាចប្តូរពីគម្រោងសែលកាត និយាយ ទៅគម្រោងសែលកាតធម្មតាដោយចុច #8181#4#1# ឬប្តូរទៅគម្រោង XG ដោយចុច #8181#3# ហើយជ្រើសយកគម្រោងដែលអ្នកពេញចិត្ត ។
ប្រសិនបើខ្ញុំមិនចង់ប្រើអ៊ីនធើណិត តើត្រូវធ្វើដូចម្តេច?
ប្រសិនបើលោកអ្នកមិនត្រូវការប្រើអ៊ីនធើណិត លោកអ្នកអាចបិទអ៊ីនធើណិតលើទូរស័ព្ទរបស់អ្នកដោយអនុវត្តតាមការណែនាំខាងក្រោមនេះ៖
ទូរស័ព្ទប្រភេទ iOS: ចូលទៅ Settings => Cellular => click Off on the Cellular Data.
ទូរស័ព្ទប្រភេទ Android : ចូលទៅ Settings => Data Usage => Click Off on the Mobile Data
តើកម្មវិធីឈ្នះ10000ដុល្លាររៀងរាល់ថ្ងៃជាអ្វី?
អតិថិជនដែលប្រើប្រព័ន្ធសែលកាត នឹងមានឱកាសទទួលបានរង្វាន់លុយសុទ្ធ $10,000 ជារៀងរាល់ថ្ងៃ ដើម្បីផ្លាស់ប្ដូរជីវភាពគ្រួសារ ដូចជាយកទៅសងបំណុល យកទៅពង្រីកមុខរបរ ឬទុកសម្រាប់ផ្គត់ផ្គង់ការសិក្សារបស់កូនៗ។
តើធ្វើយ៉ាងណាដើម្បីចូលរួមកម្មវិធីនេះ?
ងាយស្រួលបំផុត លោកអ្នកគ្រាន់តែទូរស័ព្ទ ឬផ្ញើសារ “10K” ទៅ 8888
តើការផ្ញើសារឬទូរស័ព្ទទៅ 8888 មួយលើក គិតថ្លៃប៉ុន្មាន?
រាល់ការផ្ញើសារ ឬទូរស័ព្ទទៅ 8888 មួយលើក គិតថ្លៃ 20 សេន។
តើការចាប់រង្វាន់ប្រព្រឹត្តទៅនៅពេលណា? កន្លែងណា?
ការចាប់រង្វាន់ នឹងត្រូវផ្សាយផ្ទាល់តាមកញ្ចក់ទូរសទស្សន៍ CTN ចាប់ពីថ្ងៃទី 7 កក្កដានេះតទៅ ចាប់ម៉ោង 7ល្ងាច រៀងរាល់ថ្ងៃ។ ដើម្បីមើលលទ្ធផលប្រចាំថ្ងៃ ចុចទីនេះ!
តើខ្ញុំអាចដឹងថាខ្ញុំឈ្នះរង្វាន់ដោយរបៀបណា?
លោកអ្នកអាចតាមដាន និងទស្សនាផ្ទាល់ ការចាប់រង្វាន់ តាមរយៈវីដេអូផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុករបស់សែលកាត វេលាម៉ោង 6ល្ងាច ជារៀងរាល់ថ្ងៃ ។ ប្រសិនបើលោកអ្នកមិនបានតាមដានទស្សនាផ្ទាល់នៅម៉ោងកំណត់ទេ អ្នកអាចទទួលការជូនដំណឹងពីសែលកាត ដោយក្រុមហ៊ុនសែលកាតនឹងទូរស័ព្ទទៅអ្នកឈ្នះផ្ទាល់នៅថ្ងៃបន្ទាប់តាមរយៈទូរស័ព្ទលេខ 077 999 197 ឬ អ្នកអាចទូរស័ព្ទមកលេខ 812។
ធ្វើដូចម្តេចដើម្បីទូរស័ព្ទទៅក្រៅប្រទេស?
សូមចុចលេខ [177] [លេខកូដប្រទេស] [លេខកូដតំបន់] [លេខទូរស័ព្ទ ដោយមិនមានលេខ “0” នៅពីមុខ
តើការហៅទូរស័ព្ទទៅក្រៅប្រទេសគិតប្រាក់យ៉ាងដូចម្តេច?
ប្រសិនជាអ្នកប្រើប្រាស់ VOIP (177) នោះអត្រាតម្លៃ 4.5សេន/នាទី សម្រាប់ការទូរស័ព្ទចេញទៅកាន់ 12ប្រទស (ថៃ វៀតណាម ម៉ាឡេស៊ី សឹង្ហបូរី កូរ៉េខាងត្បូង ចិន ឡាវ បារាំង ហុងកុង អាមេរិក និង កាណាដា)។ សូមចុច “INTERNATIONAL SERVICES” សម្រាប់អត្រាតម្លៃហៅចេញ ទៅកាន់ប្រទេសដ៏ទៃទៀត។
តើខ្ញុំទាក់ទងមកកាន់សែលកាតដើម្បីសាកសួរព័ត៌មានពេល Roaming តាមរបៀបណា?
លេខទំនាក់ទំនងផ្ទាល់៖ +85512812812
អ៊ីម៊ែលផ្នែកសេវាបម្រើ: customercare@cellcard.com.kh
ទំព័រហ្វេសប៊ុកផ្នែកសេវាបម្រើ៖ www.facebook.com/CellcardFanPage
តើខ្ញុំអាចតេ ឬផ្ញើសារក្នុងពេល Roaming ដោយរបៀបណា?
[+][លេខកូដប្រទេស និងលេខទូរស័ព្ទ]
ឧទាហរណ៍៖ តេ ឬផ្ញើសារទៅកាន់ប្រទេសកម្ពុជា៖ +85512812812
តេ ឬផ្ញើសារទៅកាន់ប្រទេសថៃ៖ +6626474491
តើខ្ញុំអាចជ្រើសរើសបណ្តាញទូរស័ព្ទសម្រាប់ Roaming ដោយរបៀបណា?
របៀបក្នុងការជ្រើសរើសបណ្តាញទូរស័ព្ទសម្រាប់ Roaming៖
*ប្រព័ន្ធ iOS
- សូមចូលទៅកាន់ Setting
- ជ្រើសរើស Carrier
- ចុចយក ON សម្រាប់ Data Roaming
- ចុចយក OFF សម្រាប់ Automatic ហើយជ្រើសយកបណ្តាញដែលមានបង្ហាញជូនសម្រាប់កញ្ចប់នីមួយៗ។
(សូមចំណាំថា អ្នកអាចប្រើប្រាស់តែបណ្តាញទូរស័ព្ទណាដែល Public បានចុះកិច្ចសន្យា Roaming ជាមួយប៉ុណ្ណោះ។)
*ប្រព័ន្ធ Android៖
- សូមចូលទៅកាន់ Setting ហើយជ្រើសយក Connections
- ជ្រើសរើស Mobile Networks
- ចុចយក On សម្រាប់ Data Roaming
- ចុច Search Networks ហើយជ្រើសរើសបណ្តាញដែលមានបង្ហាញជូនសម្រាប់កញ្ចប់នីមួយៗ។
(សូមចំណាំថា អ្នកអាចប្រើប្រាស់តែបណ្តាញទូរស័ព្ទណាដែល Public បានចុះកិច្ចសន្យា Roaming ជាមួយប៉ុណ្ណោះ។)
ខ្ញុំអាចបញ្ចូលទឹកប្រាក់ពេលកំពុង Roaming ដោយរបៀបណា?
- ជម្រើសទី 1៖ *123* លេដកូដ 14ខ្ទង់# ហើយចុចបញ្ជូន។ ឧទាហរណ៍៖ *123*23345678345678#
- ជម្រើសទី 2៖ បញ្ចូលទឹកប្រាក់តាមអនឡាញតាមរយៈ Cellcard App និងគេហទំព័ររបស់ Cellcard (ជម្រើសទូទាត់ប្រាក់៖ Visa, Master Card, Union Pay, Wing, Alipay, Acleda, ABA Pay)
- ជម្រើសទី 3៖ បញ្ចូលទឺកប្រាក់តាមរយៈគណនី Mobile Banking (Wing, សេវាកម្មកាបូបលុយ, កម្មវិធីធនាគារ)
តើខ្ញុំឆែកមើលទឹកប្រាក់ក្នុងពេល Roamingដោយរបៀបណា?
សូមចុច #823# ដើម្បីឆែកមើលទឹកប្រាក់របស់អ្នក។
តើខ្ញុំធ្វើយ៉ាងណាដើម្បីភ្ជាប់ និងផ្តាច់សេវា Roaming?
សូមចុច #8910# ដើម្បីភ្ជាប់សេវា។ អ្នកអាចភ្ជាប់ដោយឥតគិតថ្លៃ។
(អ្នកត្រូវភ្ជាប់សេវា Roaming ជាមុន មុននឹងធ្វើដំណើរទៅកាន់ក្រៅប្រទេស។)
សូមចុច #8910*0# ដើម្បីផ្តាច់សេវា។ អ្នកអាចភ្ជាប់ដោយឥតគិតថ្លៃ។