Cellcard Home Wi-Fi | សែលកាត

បង្កើនការកម្សាន្តនៅគេហដ្ឋានរបស់លោកអ្នកជាមួយ សែលកាតហូមវ៉ាយហ្វាយ!

ទទួលយកបទពិសោធអ៊ីនធឺណិតកាប្លិ៍អុបទិកល្បឿនលឿនថ្មីរបស់សែលកាត! ប្រើប្រាស់មាតិកាក្នុងស្រុក និងទស្សនាការផ្សាយនៅលើគេហទំព័រពេញនិយមដូចជា Facebook, Instagram, YouTube, Netflix ក៏ដូចជាលេងហ្គេមអនឡាញបានដោយរលូន។ ភ្ជាប់កព្ចាប់អ៊ីនធឺណិតខ្សែកាប្លិ៍អុបទិករបស់សែលកាត លោកអ្នកទទួលបានទាំងអ៊ីនធឺណិត និងអត្ថប្រយោជន៍បន្ថែមនៅលើគម្រោងទូរស័ព្ទ ។

 

ល្បឿនក្នុងស្រុកមានដូចជា

ភ្ជាប់ឥឡូវនេះ តេ

1204 រឺ 012 812 812 រឺ ចុះឈ្មោះឥឡូវនេះ

អត្ថប្រយោជន៍លើគម្រោងទូរស័ព្ទ

ហេតុអ្វីអ្នកគួរជ្រើសរើស សែលកាតហូមវ៉ាយហ្វាយ?

ខ្សែកាប្លិ៍អុបទិក100%

ជាមួយនឹងល្បឿនក្នុងស្រុករហូតដល់ 600Mbps

អ៊ីនធឺណិតឥតដែនកំណត់

សម្រាប់ការកម្សាន្តនិងទាញយកទិន្នន័យគ្រប់ប្រភេទ

ការថែមជូនរហូតដល់៤ខែ

លើការប្រើប្រាស់ដោយឥតគិតថ្លៃ

អត្ថប្រយោជន៍បន្ថែម

លើទូរស័ព្ទដៃ និងកម្ចីឧបករណ៍ម៉ូឌឹម (ONU) ដោយឥតគិតថ្លៃ

CHOOSING YOUR INTERNET PACKAGE

សម្រាប់គេហដ្ឋានខ្នាតតូច ឬ សម្រាប់ 3ទៅ5ឧបករណ៍ ល្អសម្រាប់ការលេងមាតិកាក្នុងស្រុក ឬមើលវីដេអូ HD

សម្រាប់គេហដ្ឋានខ្នាតមធ្យម ដូចជាបុរី/អាផាតមិន ឬ សម្រាប់5ទៅ15ឧបករណ៍ ល្អសម្រាប់ការឡាយ (Livestream) ឬលេងហ្គេមអនឡាញ (2ទៅ4គ្រឿង) ក្នុងពេលតែមួយ

សម្រាប់គេហដ្ឋានខ្នាតធំ ឬ សម្រាប់15ទៅ20ឧបករណ៍ ល្អសម្រាប់ការមើលវីដេអូកម្រិត 4K ឬប្រើប្រាស់ទូរទស្សន៍វ័យឆ្លាត(2គ្រឿង) ឬកាមេរ៉ាសុវត្ថិភាពរហូតដល់15គ្រឿង

លក្ខខណ្ឌ

• ការផ្តល់ជូនបន្ថែមលើគម្រោងទូរស័ព្ទមានសម្រាប់តែចាប់ពីកញ្ចប់ $18 ឡើងតែប៉ុណ្ណោះ
• តម្លៃទាំងអស់បានរួមបញ្ចូលពន្ធអាករ
• តម្រូវឲ្យអតិថិជនបង់ប្រាក់ជាមុនយ៉ាងតិច៣ខែ
• ផ្តល់ជូនការដំឡើងដោយឥតគិតថ្លៃ ក្រោមចំងាយ ៣៥០ម៉ែត្រ
• ផ្តល់នូវការកម្ចីឧបករណ៍ម៉ូឌឹម (ONU) ដោយឥតគិតថ្លៃ
• ការផ្តល់ជូននេះសម្រាប់តែការប្រើប្រាស់នៅគេហដ្ឋានតែប៉ុណ្ណោះ
• លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

ភ្ជាប់ឥឡូវនេះ​ តេ

1204 រឺ 012 812 812 រឺ ចុះឈ្មោះឥឡូវនេះ

តើឯកសារអ្វីខ្លះដែលយើងត្រូវការពីអតិថិជន?

  • ឈ្មោះពេញជាភាសាខ្មែរ និងអង់គ្លេស (ត្រូវឲ្យដូចអត្សញ្ញាណបណ្ណ) 
  • អាសយដ្ឋានជាភាសាខ្មែរ និងអង់គ្លេស (អាសយដ្ឋានបច្ចុប្បន្ន/អាសយដ្ឋានដំឡើងអ៊ីនធឺណិត) 
  • រូបថតនៃអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនដែលមានទិដ្ឋាការ (VISA) ដែលមានសុពលភាព (សម្រាប់ជនបរទេស) 
  • លេខទំនាក់ទំនង និងអ៊ីមែល

តើអតិថិជនអាចទាក់ទងលេខមួយណាសម្រាប់សួរព័ត៌មានបន្ថែម ឬសម្រាប់បញ្ហាអ៊ីនធឺណិត?

  • អតិថិជនអាចទាក់ទងទៅកាន់លេខ 1204 012 812 812 សម្រាប់ការសាកសួរព័ត៌មានបន្ថែម ឬដំណោះស្រាយលើបញ្ហាអ៊ីនធឺណិត 
  • ចុះឈ្មោះភ្ជាប់អ៊ីនធឺណិតតាមរយៈតំណលីង: https://cellcard.info/WEBCCHWSignup

តើអតិថិជនអាចទិញ Cellcard Home Wi-Fi ប៉ុន្មានខែខ្លះ?

យើងមានកិច្ចព្រមព្រៀងរវាង Cellcard និង អតិថិជនចំនួន 12 ខែ ប៉ុន្តែអតិថិជនអាចបង់ប្រាក់ជាមុនសម្រាប់ 3 ខែ 6 ខែ 12 ខែ 18 ខែ 24 ខែ។ 

តើអតិថិជនអាចប្រើប្រាស់ស៊ីមដែលគាត់មានស្រាប់ដើម្បីទទួលបានអត្ថប្រយោជន៍បន្ថែមពី Cellcard Home Wi-Fi ដែរឬទេ?

មិនអាចទេ។អត្ថប្រយោជន៍បន្ថែមពីCellcard Home Wi-Fi បានសម្រាប់តែស៊ីមថ្មីដែលយើងផ្តល់ជូនអតិថិជនពេលពួកគេចាប់ផ្តើមប្រើប្រាស់គម្រោងអ៊ីនធឺណតែប៉ុណ្ណោះ។

តើអតិថិជនអាចផ្លាស់ប្តូរកញ្ចប់អ៊ីនធឺណិត ឬ ប្តូរទីតាំងក្រោយការបង់លុយបានឬទេ?

អតិថិជនអាចដំឡើងល្បឿនកញ្ចប់អ៊ីនធឺណិតបាន ដោយតម្រូវឲ្យបង់ប្រាក់បន្ថែម 

អតិថិជនមិនអាចទម្លាក់កញ្ចប់អ៊ីនធឺណិតបានទេរហូតដល់ពេលគាត់ប្រើប្រាស់អស់ចំនួនខែដែលគាត់បានបង់រួចទើបគាត់អាចទម្លាក់កញ្ចប់អ៊ីនធឺណិតហើយបង់ប្រាក់ឡើងវិញ។

តើនឹងមានអ្វីកើតឡើងចំពោះស៊ីមដែលយើងផ្តល់ជូនអតិថិជន ក្រោយពេលអតិថិជនផ្តាច់ឬឈប់ប្រើប្រាស់ Cellcard Home Wi-Fi?

ក្រោយពេលអតិថិជនផ្តាច់ឬឈប់ប្រើប្រាស់ Cellcard Home Wi-Fi ស៊ីមទាំងនោះនឹងក្លាយជាស៊ីមធម្មតាដែលគ្មានអត្ថប្រយោជន៍បន្ថែមឡើយ។

តើអតិថិជនអាចបង់ប្រាក់តាមវិធីណាខ្លះ?

  • គ្រប់សាខា Cellcard 
  • ការវេរប្រាក់តាម កម្មវិធីធនាគារ 

បើសិនអតិថិជនត្រូវការ Router បន្ថែមដើម្បីពង្រីកសេវាអ៊ីនធឺណិតក្នុងគេហដ្ឋានរបស់គាត់ តើគាត់ត្រូវធ្វើដូចម្តេច?

អតិថិជនអាចទិញបន្ថែមនូវឧបករណ៍ជំនួយសេវាអ៊ីនធឺណិត (Router) បន្ថែមបានជាមួយតម្លៃបន្ថែមដូចជា៖ 

  • Nokia Wi-Fi Beacons: $42 
  • HUAWEI Wi-Fi AX3: $59
     

តើអតិថិជនត្រូវយក Modem ONU Built-In Wi-Fi ត្រឡប់មកសាខា Cellcard វិញទេ ពេលដែលគាត់ឈប់ប្រើប្រាស់ Cellcard Home Wi-Fi?

ក្រុមការងារ Cellcard ផ្នែក បច្ចេកទេស នឹងទៅយក Modem ONU Built-In Wi-Fi នោះមកវិញពីអតិថិជន។ 

ក្រោយការបង់លុយ តើប៉ុន្មានថ្ងៃ/ម៉ោង ទើបអតិថិជនមានអ៊ីនធឺណិតប្រើប្រាស់?

  • 36 ម៉ោងក្នុងក្រុងភ្នំពេញ 
  • 72 ម៉ោងសម្រាប់ទីតាំងនៅជាយក្រុង (បូកបញ្ចូលទាំងសៅរ៍ អាទិត្យ និងបុណ្យជាតិ) 

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!