ហេតុអ្វីអ្នកគួរជ្រើសរើស សែលកាតហូមវ៉ាយហ្វាយ?
អុីនធឺណិតកាប្លិ៍អុបទិកល្បឿនលឿនថ្មីរបស់សែលកាត! ប្រើប្រាស់មាតិកាក្នុងស្រុក និងទស្សនាការផ្សាយនៅលើគេហទំព័រពេញនិយមដូចជា Facebook, Instagram, YouTube, Netflix ក៏ដូចជាលេងហ្គេមអនឡាញបានដោយរលូន។ ភ្ជាប់កព្ចាប់អុីនធឺណិតខ្សែកាប្លិ៍អុបទិករបស់សែលកាត លោកអ្នកទទួលបានទាំងអុីនធឺណិត និងអត្ថប្រយោជន៍បន្ថែមនៅលើគម្រោងទូរស័ព្ទ ។
ខ្សែកាប្លិ៍អុបទិក100%
ជាមួយនឹងល្បឿនក្នុងស្រុករហូតដល់ 600Mbps
ប្រើអុីនធឺណិតបានតាមចិត្ត
សម្រាប់ការកម្សាន្តនិងទាញយកទិន្នន័យគ្រប់ប្រភេទ
ការថែមជូនរហូតដល់5ខែ
លើការប្រើប្រាស់ដោយឥតគិតថ្លៃ
អត្ថប្រយោជន៍បន្ថែម
លើទូរស័ព្ទដៃ និងកម្ចីឧបករណ៍ម៉ូឌឹម (ONU) ដោយឥតគិតថ្លៃ
ស្វែងយល់ពីការជ្រើសរើសកញ្ចប់អុីនធឺណិតសម្រាប់គេហដ្ឋានរបស់អ្នក
| កញ្ចប់ | ល្អសម្រាប់ |
|---|---|
| 30Mbps- 50Mbps | គេហដ្ឋានខ្នាតតូច ឬ សម្រាប់ 3ទៅ5ឧបករណ៍ ល្អសម្រាប់ការលេងមាតិកាក្នុងស្រុក ឬមើលវីដេអូ HD |
| 100Mbps-150Mbps | គេហដ្ឋានខ្នាតមធ្យម ដូចជាបុរី/អាផាតមិន ឬ សម្រាប់5ទៅ15ឧបករណ៍ ល្អសម្រាប់ការឡាយ (Livestream) ឬលេងហ្គេមអនឡាញ (2ទៅ4គ្រឿង) ក្នុងពេលតែមួយ |
| 200Mbps Up | គេហដ្ឋានខ្នាតធំ ឬ សម្រាប់15ទៅ20ឧបករណ៍ ល្អសម្រាប់ការមើលវីដេអូកម្រិត 4K ឬប្រើប្រាស់ទូរទស្សន៍វ័យឆ្លាត(2គ្រឿង) ឬកាមេរ៉ាសុវត្ថិភាពរហូតដល់15គ្រឿង |
ភ្ជាប់ឥឡូវនេះតាមរយៈ 4 ជំហានងាយៗ
ភ្ជាប់កញ្ចប់អុីនធឺណិតកាន់តែងាយស្រួលជាងមុន - ត្រឹមតែ 4 ជំហានប៉ុណ្ណោះ!

ចុចលើតំណភ្ជាប់ដើម្បីចុះឈ្មោះ

បំពេញព័ត៌មាន

ជ្រើសរើសកញ្ចប់សែលកាតហូមវ៉ាយហ្វាយដែលស័ក្តិសមសម្រាប់អ្នក

ក្រុមការងារនឹងធ្វើការទាក់ទងទៅកាន់លោកអ្នក
លក្ខខណ្ឌ
- តម្លៃនៃកញ្ចប់សេវាអុីនធឺណិតត្រូវបានគិតរួមបញ្ចូលទាំងពន្ធអាករលើតម្លៃបន្ថែម (VAT) 10%។
- សម្រាប់ការចុះឈ្មោះដំបូង កិច្ចសន្យាមានរយៈពេល 12 ខែ និងត្រូវបង់ប្រាក់ថ្លៃកញ្ចប់សេវាអុីនធឺណិត
ជាមុនចំនួន 3 ខែ។ - រាល់ការទិញកញ្ចប់សេវាអុីនធឺណិតណាមួយខាងលើ
- បង់ប្រាក់ជាមុនចំនួន 5 ខែ ទទួលបានការបន្ថែមជូនរយៈពេលប្រើប្រាស់ចំនួន 1 ខែ
- បង់ប្រាក់ជាមុនចំនួន 9 ខែ ទទួលបានការបន្ថែមជូនរយៈពេលប្រើប្រាស់ចំនួន 3 ខែ
- បង់ប្រាក់ជាមុនចំនួន 13 ខែ ទទួលបានការបន្ថែមជូនរយៈពេលប្រើប្រាស់ចំនួន 5 ខែ
- ផ្តល់ជូនឧបករណ៍ម៉ូដឹម (ONU) ចំនួន 1 ឱ្យអតិថិជនខ្ចីសម្រាប់ការប្រើប្រាស់ដោយមិនគិតថ្លៃ។ អតិថិជនត្រូវប្រគល់ជូនក្រុមហ៊ុនវិញ នៅពេលបញ្ចប់ការប្រើប្រាស់។
- មិនគិតថ្លៃដំឡើងសម្រាប់ចម្ងាយត្រឹម 1 គីឡូម៉ែត្រ។ សម្រាប់ចម្ងាយលើសពី 1 គីឡូម៉ែត្រ នឹងត្រូវគិតថ្លៃតាមតម្លៃ ដែលប្រតិបត្តិករផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធបណ្តាញខ្សែកាបទូរគមនាគមន៍កំណត់។
- ថ្លៃប្តូរទីតាំងនឹងត្រូវគិតថ្លៃតាមតម្លៃដែលប្រតិបត្តិករផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធបណ្តាញខ្សែកាបទូរគមនាគមន៍កំណត់។
- ផ្តល់ជូនស៊ីម (រួមបញ្ចូលលេខទូរស័ព្ទ) ចំនួន 3 ដោយឥតគិតថ្លៃ ដែលស៊ីមទាំង 3 នេះ ទទួលបានទិន្នន័យ 5GB 100 នាទីក្នុងប្រព័ន្ធប្រចាំខែ និងអាចហៅទូរស័ព្ទចេញរវាងគ្នាទៅវិញទៅមកដោយឥតគិតថ្លៃ។ រាល់ទិន្នន័យ និងចំនួននាទីហៅទូរស័ព្ទចេញក្នុងប្រព័ន្ធដែលនៅសល់ នឹងមិនបូកបន្ថែមទៅខែបន្ទាប់ឡើយ។ អតិថិជនអាចប្រើប្រាស់អត្ថប្រយោជន៍នៃស៊ីមទាំងអស់ខាងលើបាន នៅពេលដែលលេខទូរស័ព្ទមានសុពលភាព (Active) និងកញ្ចប់សេវាអ៊ីនធឺណិត cellcard Home WiFi មានសុពលភាពតែប៉ុណ្ណោះ។ ករណីអតិថិជនភ្ជាប់គម្រោងទូរស័ព្ទជាមួយស៊ីមដែលផ្តល់ជូន នៅពេលប្រើប្រាស់អ៊ីនធឺណិត ឬហៅទូរស័ព្ទចេញ ប្រព័ន្ធនឹងកាត់ទិន្នន័យ ឬចំនួននាទីហៅទូរស័ព្ទចេញដែលផ្តល់ជូននេះជាមុន។ បន្ទាប់ពីប្រើប្រាស់អស់ទិន្នន័យ ឬចំនួននាទីហៅទូរស័ព្ទចេញដែលផ្តល់ជូននេះ ប្រព័ន្ធនឹងកាត់ទិន្នន័យ ឬចំនួននាទីហៅទូរស័ព្ទចេញ របស់គម្រោងទូរស័ព្ទដែលអតិថិជនបានភ្ជាប់។
- សម្រាប់លក្ខខណ្ឌថ្មីនេះ នឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី 23 ខែកក្កដា ឆ្នាំ 2026 នេះតទៅ។
- ចំពោះស៊ីមដែលបានផ្តល់ជូនតាមរយៈការទិញកញ្ចប់សេវាអុីនធឺណិតណាមួយខាងលើមុនថ្ងៃទី 23 ខែកក្កដា ឆ្នាំ 2026 ត្រូវអនុវត្តដូចខាងក្រោម៖
- សម្រាប់អតិថិជនដែលបានទិញកញ្ចប់សេវាអុីនធឺណិត cellcard Home WiFi $18 ឬ $29 និងទទួលបានស៊ីមចំនួន 3 ឬតិចជាងនេះ នឹងបន្តទទួលបានអត្ថប្រយោជន៍ប្រចាំខែសម្រាប់ស៊ីមនីមួយៗ រួមមានទិន្នន័យចំនួន 3GB ហៅទូរស័ព្ទចេញក្នុងប្រព័ន្ធចំនួន 60 នាទី និងអាចហៅទូរស័ព្ទចេញរវាងគ្នាទៅវិញទៅមកដោយឥតគិតថ្លៃរហូតដល់ថ្ងៃផុតសុពលភាពនៃកិច្ចសន្យា។ នៅពេលបន្តកិច្ចសន្យាឡើងវិញជាថ្មី នឹងត្រូវអនុវត្តតាមខ្លឹមសារ និងលក្ខខណ្ឌដែលមានចែងលម្អិតក្នុងចំណុច «ការផ្តល់ជូនបន្ថែម» ខាងលើជំនួសវិញ។
- រាល់ទិន្នន័យ និងចំនួននាទីហៅទូរស័ព្ទចេញក្នុងប្រព័ន្ធដែលនៅសល់នឹងមិនបូកបន្ថែមទៅខែបន្ទាប់ឡើយ។
- អតិថិជនអាចប្រើប្រាស់អត្ថប្រយោជន៍នៃស៊ីមទាំងអស់ខាងលើបាន នៅពេលដែលលេខទូរស័ព្ទមានសុពលភាព (Active) និងកញ្ចប់សេវាអ៊ីនធឺណិត cellcard Home WiFi មានសុពលភាពតែប៉ុណ្ណោះ។
- ករណីអតិថិជនភ្ជាប់គម្រោងទូរស័ព្ទជាមួយស៊ីមដែលផ្តល់ជូន នៅពេលប្រើប្រាស់អ៊ីនធឺណិត ឬ ហៅទូរស័ព្ទចេញ ប្រព័ន្ធនឹងកាត់ទិន្នន័យ ឬចំនួននាទីហៅទូរស័ព្ទចេញដែលផ្តល់ជូននេះជាមុន។ បន្ទាប់ពីប្រើប្រាស់អស់ទិន្នន័យ ឬចំនួននាទីហៅទូរស័ព្ទចេញដែលផ្តល់ជូននេះ ប្រព័ន្ធនឹងកាត់ទិន្នន័យ ឬចំនួននាទីហៅទូរស័ព្ទចេញរបស់គម្រោងទូរស័ព្ទដែលអតិថិជនបានភ្ជាប់។
ផែនទីតំបន់គ្របដណ្តប់
| រាជធានី/ខេត្ត | ក្រុង/ស្រុក/ខណ្ឌ |
|---|---|
| បន្ទាយមានជ័យ | មង្គលបុរី, ប៉ោយប៉ែត, សិរីសោភ័ណ |
| បាត់ដំបង | ឯកភ្នំ, បាណន, បាត់ដំបង, សង្កែ, ថ្មគោល |
| កំពង់ចាម | ឈើព្រៃ, កំពង់ចាម, កំពង់សៀម, កងមាស, ព្រៃឈរ |
| កំពង់ឆ្នាំង | កំពង់ឆ្នាំង, កំពង់ត្រឡាច, សាមគ្គីមានជ័យ |
| កំពង់ស្ពឺ | បាសិត, ច្បាមន, គងពិសី, ឧដ្តង, សំរោងទុង |
| កំពង់ធំ | បារាយ, កំពង់ស្វាយ, ស្ទូង, ស្ទឹងសែន |
| កំពត | កំពត, ទឹកឈូ |
| កណ្តាល | អង្គស្នួល, កណ្តាលស្ទឹង, កោះធំ, ខ្សាច់កណ្តាល, គៀនស្វាយ, លើកដែក, មុខកំពូល, ពញាឮ, ស្អាង, តាខ្មៅ |
| កែប | កែប |
| កោះកុង | កោះកុង, មណ្ឌលសីម៉ា |
| ក្រចេះ | ស្នួល |
| ឧត្តមានជ័យ | សំរោង |
| ប៉ៃលិន | ប៉ៃលិន, សាលាក្រៅ |
| ភ្នំពេញ | ចំការមន, ច្បារអំពៅ, ជ្រោយចង្វារ, ដង្កោ, ដូនពេញ, មានជ័យ, ព្រែកភ្នៅ, ប្រាំពីរមករា, ឌពោធិ៍សែនជ័យ, ឬស្សីកែវ, សែនសុខ, ទួលគោក |
| ព្រះសីហនុ | ព្រះសីហនុ, ព្រៃណុប, ស្ទឹងហាវ |
| ព្រះវិហារ | ព្រះវិហារ |
| ព្រៃវែង | បាភ្នំ, ពាមរ, ព្រៃវែង |
| ពោធិសាត់ | ក្រាគោ, ពោធិសាត់ |
| រតនគិរី | បានឡុង |
| សៀមរាប | ជីក្រែង, ប្រាសាទបាគង, ភក់, សៀមរាប, សូទ្រនិគម |
| ស្វាយរៀង | បាវិត, ស្វាយរៀង |
| តាកែវ | បាទី, ដង្ខៅ, សំរោង, ត្រាំកក់ |
| ត្បូងឃ្មុំ | មេមត់, ពញ្ញាក្រែក, សួង, ត្បូងឃ្មុំ |
%201440%20x%20610_kh%20v2.png&w=3840&q=85)
%20750%20x%20600_kh%20v2.png&w=1920&q=85)
