
អំពីក្រុមហ៊ុន សែលកាត
ចាប់ដំណើរការក្នុងឆ្នាំ 1996 ក្រុមហ៊ុនសែលកាតគឺជាប្រតិបត្តិករទូរគមនាគមន៍ឌីជីថលដែលបានចុះបញ្ជីជាសាធារណៈដ៏ធំលើផ្សារមូលបត្រកម្ពុជា (CSX)។ តាមរយៈសេវា 4G សេវា 5G និងហេដ្ឋារចនាសម្ព័ន្ធខ្សែកាប្លិ៍អុបទិកទូទាំងប្រទេសដែលមានសេវាគ្របដណ្តប់គេហដ្ឋានប្រមាណ 1 លានខ្នង ក្រុមហ៊ុនសែលកាតមានអតិថិជនជាង 4 លាននាក់កំពុងប្រើប្រាស់ និងមានសេវាគ្របដណ្តប់ ព្រមទាំងបណ្តាញចែកចាយដ៏ធំទូលាយ។
ជាមួយចក្ខុវិស័យ Digital Life. Connected. ក្រុមហ៊ុនសែលកាតផ្តល់ជូននូវដំណោះស្រាយទូរស័ព្ទចល័ត អ៊ីនធឺណិតល្បឿនលឿន ដំណោះស្រាយសម្រាប់សហគ្រាស និងឌីជីថលប្រកបដោយភាពច្នៃប្រឌិត ដែលផ្តល់លទ្ធភាពដល់ប្រជាជនកម្ពុជាភ្ជាប់ទំនាក់ទំនងសម្រាប់ការរស់នៅ ធ្វើការ សិក្សា និងកម្សាន្ត តាមរយៈបទពិសោធប្រើប្រាស់ឌីជីថល 360 ដឺក្រេបានយ៉ាងពេញលេញ។
ស្របពេលដែលពួកយើងបោះជំហានទៅកាន់ទំព័រសករាជថ្មី 5G ក្រុមហ៊ុនសែលកាតនឹងនៅតែបន្តជំរុញការធ្វើបរិវត្តកម្មឌីជីថល និងការរីកចម្រើននាពេលអនាគតសម្រាប់ប្រទេសកម្ពុជា។
សូមស្វាគមន៍មកកាន់ទំព័រសករាជថ្មី 5G ពី cellcard!
ការផ្តល់សេវាកម្ម តាមរបៀបរស់នៅ បែបឌីជីថល
ក្រុមហ៊ុន សែលកាត គឺជាក្រុមហ៊ុនលើសពីការផ្តល់សេវាទូរស័ព្ទ យើងផ្តល់សេវាបត់បែន ដោយមានដំណោះស្រាយ តាមរបៀបរស់នៅបែបឌីជីថល។ យើងមានទស្សនវិស័យយ៉ាងមុតមាំ ក្នុងការជួយឱ្យប្រជាជនកម្ពុជាគ្រប់រូប និងក្រុមហ៊ុននានា បានរីកចម្រើន ក្នុងយុគសម័យទំនើប។ ការដែលមានដៃគូសហការ ក្នុងការបង្កើតព្រឹត្តិការណ៍កីឡាអេឡិកត្រូនិក និងសហគមន៍ហ្គេមឌីជីថល គឺជាសក្ខីកម្ម សម្រាប់ការផ្តល់ការកម្សាន្ត ដែលផ្តល់សេវាកម្មដោយមានដំណោះស្រាយតាមតម្រូវការ នៃមាតិកា តាមបែបឌីជីថល ដ៏សំបូរបែបជូនក្រុមហ៊ុននានា និងធ្វើអាជីវកម្មនៅពេលអនាគត។ យើងក៏កំពុងកែប្រែរបៀបរស់នៅ របស់ប្រជាជនកម្ពុជា ទៅជារបៀបរស់នៅបែបឌីជីថល ទាំងនៅកន្លែងធ្វើការងារ និងទាំងការកម្សាន្ត។
បេសកកម្ម
ដើម្បីផ្តល់នូវសេវាកម្មឌីជីថលលឿនទាន់ចិត្ត និងបទបែនតាមចំណូលចិត្តរបស់អតិថិជន។
ទស្សនវិស័យ
ក្លាយជាប្រតិបត្តិករទូរគមនាគមន៍នាំមុខរបស់កម្ពុជា ក្នុងការដឹកនាំសហគមន៍ឌីជីថល និងបញ្ញាសិប្បនិមិត្ត ជាមួយនឹងថ្នាលឌីជីថលដ៏ធំ នៅឆ្នាំ ២០៣០។
គុណតម្លៃ
• អតិថិជនជាស្នូល
• ភាពសាមញ្ញ
• បរិយាប័ន្ន
ព័ត៌មាន
មើលទាំងអស់ថ្នាក់ដឹកនាំ

លោក Yap Kok Leong (KL)
អគ្គនាយកប្រតិបត្តិ
លោក Kok Leong Yap ("KL") គឺជាអ្នកដឹកនាំបរិវត្តកម្ម ICT ដែលមានបទពិសោធជាង ៣ ទសវត្សរ៍ ក្នុងការជំរុញនវានុវត្តន៍ឌីជីថល លោកសម្រេចបានលទ្ធផលជាច្រើននៅអាស៊ាន និងអាស៊ីខាងត្បូង។
លោកធ្លាប់បានបើកដំណើរការ ក្រុមហ៊ុនទូរគមនាគមន៍ដោយជោគជ័យ ច្របាច់បញ្ចូលក្រុមហ៊ុនជាមួយគ្នាបានជោគជ័យ និងចាត់ចែងគ្រប់គ្រងក្រុមហ៊ុនបានយ៉ាងប៉ិនប្រសប់។ លោកពូកែខាងស្វែងរកដៃគូសហការ ជាពិសេស លោកធ្លាប់បានសហការជាមួយ ក្រុមហ៊ុនពិភពលោកមួយចំនួន ដូចជា ទីតាន, Meta, Apple, និង Mastercard ដើម្បីបង្កើតប្រព័ន្ធអេកូអាជីវកម្មឌីជីថលរស់រវើក។ ភាពជាអ្នកដឹកនាំពូកែរបស់លោក ត្រូវបានទទួលស្គាល់ដោយ ក្រុមហ៊ុន Frost & Sullivan, Telecom Asia និងលោកទទួលបានពានរង្វាន់ Golden Globe Tigers ក្នុងនាមជាអ្នកដឹកនាំពូកែ។
លើសពីសមិទ្ធិផលវិជ្ជាជីវៈរបស់លោក លោកប៉ិនប្រសប់ ក្នុងការជួយតម្រង់ទិស និងគាំទ្រអ្នកដទៃ ដើម្បីឱ្យមានជីវភាពរីកចម្រើន។ លោកចូលចិត្ត ភូមិសាស្ត្រសេដ្ឋកិច្ចនយោបាយ កាហ្វេ កីឡាវាយកូនហ្គោល កីឡាជ្រមុជទឹក និងដើលេងដើម្បីឱ្យស្គាល់ពិភពលោក។

លោកស្រី Lynnette Gan Siau Ling
នាយិកាប្រតិបត្តិនាយកដ្ឋានហិរញ្ញវត្ថុ

លោក Kirill Strashenko
នាយកប្រតិបត្តិបច្ចេកវិទ្យា និងព័ត៌មានវិទ្យា

លោក Asitha De Costa
នាយកប្រតិបត្តិនាយកដ្ឋានព័ត៌មានវិទ្យា

លោកស្រី ឡាយ រចនា
នាយិកាផ្នែកនិយ័តកម្ម ច្បាប់ និងកិច្ចការរដ្ឋាភិបាល

លោក Andrey Kuzin
នាយកប្រតិបត្តិនាយកដ្ឋានបច្ចេកវិទ្យា

លោកស្រី សំបូរ សុភាវត្តី
នាយិកាប្រតិបត្តិនាយកដ្ឋានលក់ និងទីផ្សារ

លោក Vincent Lee
នាយករងផ្នែកផលិតផលអតិថិជន

លោក Bhrein R. Salazar
នាយករងផ្នែកអភិវឌ្ឍន៍អតិថិជន








.jpg&w=1200&q=75)



