រីករាយជម្រើសបទពិសោធថ្មីជាមួយគម្រោង cellcard Postpaid Premium
សេវាបង់ប្រាក់ប្រចាំខែ (Postpaid) គឺជាមធ្យោបាយថ្មី ផ្តល់ភាពច្បាស់លាស់ក្នុងការភ្ជាប់ទំនាក់ទំនងដោយមិនចាំបាច់ខ្វល់ខ្វាយពីការបញ្ចូលទឹកប្រាក់ញឹកញាប់។ ជាមួយគម្រោង cellcard Postpaid Premium លោកអ្នកអាចប្រើប្រាស់ជាមុនរាល់អ៊ីនធឺណិត ការហៅចេញក្នុង និងក្រៅប្រព័ន្ធ រួមទាំងសារ SMS ក្នុងប្រព័ន្ធ ហើយគ្រាន់តែទូទាត់វិក្កយបត្រតែម្តងគត់នៅចុងខែ។ នេះគឺជាដំណោះស្រាយដ៏ល្អសម្រាប់អ្នកមានអាជីវកម្មមមាញឹក និងក្រុមគ្រួសារដែលឱ្យតម្លៃលើការភ្ជាប់ទំនាក់ទំនងដែលមានភាពងាយស្រួល។
ហេតុអ្វីគួរជ្រើសរើស cellcard Postpaid Premium?
ប្រើមុន ទូទាត់ក្រោយ៖ រីករាយប្រើប្រាស់សេវាកម្មទូរស័ព្ទរបស់លោកអ្នកមុន ហើយទូទាត់ប្រាក់តែម្តងគត់ក្នុងមួយខែ—លែងបារម្ភរឿងបញ្ចូលទឹកប្រាក់ញឹកញាប់ទៀតហើយ។
ការហៅចេញក្នុង និងក្រៅប្រព័ន្ធ៖ ផ្តល់ជូនការហៅចេញក្នុងប្រព័ន្ធក្រៅប្រព័ន្ធ និងអ៊ីនធឺណិតក្នុងគម្រោងតែមួយ វានឹងជួយសម្រួលដល់លោកអ្នក ដោយមិនចាំបាច់ភ្ជាប់គម្រោងបន្ថែមច្រើន។
ភាពស្ងប់ចិត្ត៖ ការងារប្រចាំថ្ងៃរបស់លោកអ្នកអាចមានភាពមិនច្បាស់លាស់ ប៉ុន្តែគម្រោងទូរស័ព្ទរបស់លោកអ្នកមិនធ្វើឱ្យអ្នកឈឺក្បាលដែរនោះទេ។

លក្ខខណ្ឌ
- ដើម្បីរីករាយជាមួយអត្ថប្រយោជន៍នៃគម្រោង cellcard Postpaid Premium លោកអ្នកត្រូវផ្តល់ជូននូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព សម្រាប់ជនជាតិខ្មែរ ឬលិខិតឆ្លងដែនភ្ជាប់ដោយទិដ្ឋាការស្នាក់នៅមានសុពលភាព សម្រាប់ជនបរទេស។
- តម្លៃគម្រោង cellcard Postpaid Premium គឺបានបូកបញ្ចូលរួមជាស្រេចនូវពន្ធលើតម្លៃបន្ថែម (VAT) 10%។ អ្វីដែលលោកអ្នកឃើញ គឺជាអ្វីដែលលោកអ្នកត្រូវបង់—ពោលគឺគ្មានការគិតថ្លៃអាថ៌កំបាំង ដើម្បីផ្តល់ជូនលោកអ្នកនូវការទូទាត់ប្រាក់ប្រចាំខែដ៏ច្បាស់លាស់ បញ្ចៀសភាពស្មុគស្មាញបន្ថែមទៅលើការងាររបស់លោកអ្នក។
- ដើម្បីប្រាកដថា លោកអ្នកនឹងទទួលបានកញ្ចប់សេវាកម្មដែលស័ក្តិសមទៅនឹងតម្រូវការប្រើប្រាស់ លោកអ្នកអាចស្នើសុំក្រុមហ៊ុនសែលកាត ដើម្បីផ្តល់ជូននូវបទបង្ហាញលម្អិតអំពីជម្រើសនៃកញ្ចប់នីមួយៗ។ ក្នុងករណីលោកអ្នកចង់ផ្លាស់ប្តូរតម្រូវការប្រើប្រាស់ លោកអ្នកអាចស្នើសុំប្តូររវាងគម្រោង cellcard Postpaid Premium នានាបានគ្រប់ពេលវេលា ក្នុងអំឡុងពេលនៃកិច្ចព្រមព្រៀងរបស់អ្នក។
- ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើលោកអ្នកមានបំណងចង់កែសម្រួលស្ថានភាពប្រើប្រាស់ ឬផ្ដាច់គម្រោង លោកអ្នកគ្រាន់តែទាក់ទងមកកាន់ផ្នែកបម្រើអតិថិជនរបស់ក្រុមហ៊ុនសែលកាត ហើយយើងខ្ញុំនឹងរៀបចំដំណើរការជូនលោកអ្នកដោយផ្ទាល់។


