របៀបប្រើប្រាស់សេវាកម្ម “iQIYI Pass”

ជំហានទី 1៖ ជ្រើសរើសកញ្ចប់សេវាកម្មប្រចាំសប្តាហ៍ ឬប្រចាំខែ តាមតម្រូវការរបស់លោកអ្នក

ជំហានទី 2៖ បន្ទាប់មកអតិថិជននឹងទទួលបានសារបញ្ជាក់ពីការភ្ជាប់កញ្ចប់សេវាកម្មបានជោគជ័យ និងលេខកូដ

ជំហានទី 3៖ ចូលទៅកាន់គេហទំព័រ http://cellcard.com.kh/iQIYI រួចចុចប៊ូតុង Join VIP រួចជ្រើសរើសពាក្យ Coupon Code ឬពាក្យ Redemption Page

ជំហានទី 4៖ បញ្ចូលលេខកូដ ដែលទទួលបានតាមរយៈសារខាងលើ រួចចុចប៊ូតុង Redeem ជាការស្រេច

លក្ខខណ្ឌ
- កញ្ចប់សេវាកម្មនេះគឺសម្រាប់អតិថិជនបង់ប្រាក់មុនទាំងអស់។
- សុពលភាពនៃកញ្ចប់សេវាកម្មនេះគឺគណនាតាមមូលដ្ឋាន 24 ម៉ោង។
- កញ្ចប់សេវាកម្មនេះនឹងបន្តភ្ជាប់ឡើងវិញដោយស្វ័យប្រវត្តិ នៅពេលដែលកញ្ចប់សេវាកម្មផុតសុពលភាព ហើយក្នុងគណនីគោលទូរស័ព្ទមានទឹកប្រាក់គ្រប់គ្រាន់។
- អតិថិជនអាចផ្លាស់ប្តូរពីកញ្ចប់សេវាកម្មប្រចាំសប្តាហ៍ទៅកញ្ចប់សេវាកម្មប្រចាំខែបាន ដោយអត្ថប្រយោជន៍ដែលនៅសល់នៅក្នុងកញ្ចប់សេវាកម្មប្រចាំសប្តាហ៍នឹងត្រូវបូកបន្តទៅកញ្ចប់សេវាកម្មប្រចាំខែ ហើយសុពលភាពស្របតាមកញ្ចប់សេវាកម្មប្រចាំខែ។
- ករណីអតិថិជនចង់ផ្លាស់ប្តូរពីកញ្ចប់សេវាកម្មប្រចាំខែទៅកញ្ចប់សេវាកម្មប្រចាំសប្តាហ៍ គឺតម្រូវឱ្យផ្តាច់កញ្ចប់សេវាកម្មប្រចាំខែជាមុនសិន។
- អតិថិជនមិនអាចភ្ជាប់កញ្ចប់សេវាកម្មដែលកំពុងប្រើប្រាស់ម្តងទៀតទេ ក្នុងអំឡុងពេលដែលកញ្ចប់សេវាកម្មនៅមានសុពលភាព។
- ករណីអតិថិជនផ្តាច់កញ្ចប់សេវាកម្មណាមួយដើម្បីបញ្ឈប់ការបន្តឡើងវិញដោយស្វ័យប្រវត្តិ នោះអតិថិជននៅតែអាចប្រើប្រាស់អត្ថប្រយោជន៍ដែលផ្តល់ជូនរហូតដល់ថ្ងៃផុតសុពលភាព។
- ទិន្នន័យដែលទទួលបានអាចប្រើប្រាស់សេវា 5G ករណីគម្រោងទូរស័ព្ទចល័តរបស់អតិថិជនជាគម្រោង 5G ហើយអតិថិជនស្ថិតនៅទីតាំងដែលមានសេវាគ្របដណ្តប់ 5G។ ទិន្នន័យដែលទទួលបានក៏អាចប្រើប្រាស់សេវា 4G បានដែរ ករណីគម្រោងទូរស័ព្ទចល័តរបស់អតិថិជនមិនមែនជាគម្រោង 5G ហើយអតិថិជនកំពុងស្ថិតនៅទីតាំងដែលមិនទាន់មានសេវាគ្របដណ្តប់ 5G។
- ទិន្នន័យដែលទទួលបាននឹងត្រូវលុបចោល ក្រោយផុតសុពលភាព។
- នៅពេលប្រើប្រាស់ ឬចូលទស្សនាមាតិកាដែលមាននៅលើកម្មវិធី iQIYI ទិន្នន័យនឹងត្រូវកាត់ចេញពីទិន្នន័យក្រោមកញ្ចប់សេវាកម្មនេះជាមុន។ បន្ទាប់ពីប្រើប្រាស់អស់ ប្រព័ន្ធនឹងកាត់ទិន្នន័យចេញពីគម្រោងទូរស័ព្ទចល័ត ឬសេវាកម្មផ្សេងដែលអតិថិជនបានភ្ជាប់។
%201440%20x%20610_kh%20v2.png&w=3840&q=85)
%20750%20x%20600_kh%20v2.png&w=1920&q=85)
