Roaming hero mobile 1

លក្ខខណ្ឌ

  1. តម្លៃនៃកញ្ចប់សេវាអុីនធឺណិតត្រូវបានគិតរួមបញ្ចូលទាំងពន្ធអាករលើតម្លៃបន្ថែម (VAT) 10%។
  2. សម្រាប់ការចុះឈ្មោះដំបូង កិច្ចសន្យាមានរយៈពេល 12 ខែ និងត្រូវបង់ប្រាក់ថ្លៃកញ្ចប់សេវាអុីនធឺណិត
    ជាមុនចំនួន 3 ខែ។
  3. រាល់ការទិញកញ្ចប់សេវាអុីនធឺណិតណាមួយខាងលើ
    • បង់ប្រាក់ជាមុនចំនួន 5 ខែ ទទួលបាន ការបន្ថែមជូនរយៈពេលប្រើប្រាស់ចំនួន 1 ខែ
    • បង់ប្រាក់ជាមុនចំនួន 9 ខែ ទទួលបានការបន្ថែមជូនរយៈពេលប្រើប្រាស់ចំនួន 3 ខែ
    • បង់ប្រាក់ជាមុនចំនួន 13 ខែ ទទួលបានការបន្ថែមជូនរយៈពេលប្រើប្រាស់ចំនួន 5 ខែ
  4. ផ្តល់ជូនឧបករណ៍ម៉ូដឹម (ONU)ចំនួន 1 ឱ្យអតិថិជនខ្ចីសម្រាប់ការប្រើប្រាស់ដោយមិនគិតថ្លៃ។ អតិថិជនត្រូវប្រគល់ជូនក្រុមហ៊ុនវិញ នៅពេលបញ្ចប់ការប្រើប្រាស់។
  5. ផ្តល់ជូន Public IP ចំនួន 1 សម្រាប់ការភ្ជាប់កញ្ចប់សេវាអុីនធឺណិត cellcard AO WiFi Fiber ដែលមានតម្លៃ $49 ឡើងទៅ។
  6. មិនគិតថ្លៃដំឡើងសម្រាប់ចម្ងាយត្រឹម 1 គីឡូម៉ែត្រ។ សម្រាប់ចម្ងាយលើសពី 1 គីឡូម៉ែត្រ នឹងត្រូវគិតថ្លៃតាមតម្លៃ ដែលប្រតិបត្តិករផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធបណ្តាញខ្សែកាបទូរគមនាគមន៍កំណត់។
  7. ថ្លៃប្តូរទីតាំងនឹងត្រូវគិតថ្លៃតាមតម្លៃដែលប្រតិបត្តិករផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធបណ្តាញខ្សែកាបទូរគមនាគមន៍កំណត់។
  8. ផ្តល់ជូនស៊ីម (រួមបញ្ចូលលេខទូរស័ព្ទ) ចំនួន 1 ដែលមានភ្ជាប់គម្រោង cellcard AO DATA $10 ជាមួយទិន្នន័យ 60GB (បន្តឡើងវិញជារៀងរាល់ឆ្នាំ) ដោយឥតគិតថ្លៃ។ ក្នុងករណីអតិថិជនបញ្ចប់ការប្រើប្រាស់កញ្ចប់សេវាអុីនធឺណិត cellcard AO WiFi Fiber អត្ថប្រយោជន៍ និងសុពលភាពនៃគម្រោង cellcard AO DATA $10 ជាមួយទិន្នន័យ 60GB ដែលផ្តល់ជូននេះនឹងត្រូវលុបចោល។
  9. ផ្តល់ជូនស៊ីម (រួមបញ្ចូលលេខទូរស័ព្ទ) ចំនួន 4 ដោយឥតគិតថ្លៃ ដែលស៊ីមទាំង 4 នេះ ទទួលបានទិន្នន័យ 5GB 100 នាទីក្នុងប្រព័ន្ធប្រចាំខែ និងអាចហៅទូរស័ព្ទចេញរវាងគ្នាទៅវិញទៅមកដោយឥតគិតថ្លៃ។ រាល់ទិន្នន័យ និងចំនួននាទីហៅទូរស័ព្ទចេញក្នុងប្រព័ន្ធដែលនៅសល់ នឹងមិនបូកបន្ថែមទៅខែបន្ទាប់ឡើយ។ អតិថិជនអាចប្រើប្រាស់អត្ថប្រយោជន៍នៃស៊ីមទាំងអស់ខាងលើបាន នៅពេលដែលលេខទូរស័ព្ទមានសុពលភាព (Active) និងកញ្ចប់សេវាអ៊ីនធឺណិត cellcard AO WiFi Fiber មានសុពលភាពតែប៉ុណ្ណោះ។ ករណីអតិថិជនភ្ជាប់គម្រោងទូរស័ព្ទជាមួយស៊ីមដែលផ្តល់ជូន នៅពេលប្រើប្រាស់អ៊ីនធឺណិត ឬហៅទូរស័ព្ទចេញ ប្រព័ន្ធនឹងកាត់ទិន្នន័យ ឬចំនួននាទីហៅទូរស័ព្ទចេញដែលផ្តល់ជូននេះជាមុន។ បន្ទាប់ពីប្រើប្រាស់អស់ទិន្នន័យ ឬចំនួននាទីហៅទូរស័ព្ទចេញដែលផ្តល់ជូននេះ ប្រព័ន្ធនឹងកាត់ទិន្នន័យ ឬចំនួននាទីហៅទូរស័ព្ទចេញ របស់គម្រោងទូរស័ព្ទដែលអតិថិជនបានភ្ជាប់។
  10. សម្រាប់លក្ខខណ្ឌខាងលើនេះ នឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី 23 ខែកក្កដា ឆ្នាំ 2026 នេះតទៅ។
  11. ចំពោះស៊ីមដែលបានផ្តល់ជូន តាមរយៈភ្ជាប់កញ្ចប់សេវាអុីនធឺណិត cellcard AO WiFi Fiber មុនថ្ងៃទី 23 ខែកក្កដា ឆ្នាំ 2026 នឹងត្រូវអនុវត្តដូចខាងក្រោម៖
    • ចំពោះស៊ីមចំនួន 1 ដែលមានភ្ជាប់គម្រោង cellcard AO DATA $20 បន្តផ្តល់ជូនអត្ថប្រយោជន៍នៃ គម្រោង cellcard AO DATA $20 (បន្តឡើងវិញជារៀងរាល់ឆ្នាំ) ដោយឥតគិតថ្លៃ រហូតដល់ថ្ងៃផុតសុពលភាពនៃកិច្ចសន្យា។ ក្នុងករណីអតិថិជនបញ្ចប់  ការប្រើប្រាស់កញ្ចប់សេវាអ៊ីនធឺណិត អត្ថប្រយោជន៍និងសុពលភាពនៃគម្រោង cellcard AO DATA $20 ដែលផ្តល់ជូននេះ នឹងត្រូវលុបចោល
    • ចំពោះស៊ីម 4 ផ្សេងទៀត បន្តផ្តល់ជូនការហៅទូរស័ព្ទចេញរវាងគ្នាទៅវិញទៅមកដោយឥតគិតថ្លៃ រហូតដល់ថ្ងៃផុតសុពលភាពនៃកិច្ចសន្យា។ អតិថិជនអាចប្រើប្រាស់អត្ថប្រយោជន៍នៃការហៅទូរស័ព្ទចេញរវាងគ្នាទៅវិញទៅមកដោយឥតគិតថ្លៃនេះបាន នៅពេលដែលលេខទូរស័ព្ទមានសុពលភាព (Active) និងកញ្ចប់សេវាអ៊ីនធឺណិត cellcard AO WiFi Fiber មានសុពលភាពតែប៉ុណ្ណោះ។
    • នៅពេលបន្តកិច្ចសន្យាឡើងវិញជាថ្មី នឹងត្រូវអនុវត្តតាមខ្លឹមសារនិងលក្ខខណ្ឌដែលមានចែងលម្អិតក្នុងចំណុច “ការផ្តល់ជូនបន្ថែម” ខាងលើជំនួសវិញ។

តើមានអ្វីឱ្យយើងខ្ញុំជួយបាន?

ជជែកជាមួយយើងខ្ញុំឥឡូវនេះសម្រាប់ជំនួយផ្សេងៗ

តើមានអ្វីឱ្យយើងខ្ញុំជួយបាន?