អត្រាគិតលុយតាមការប្រើប្រាស់ជាក់ស្ដែង PAYGO (Pay-As-You-Go) នឹងត្រូវអនុវត្តនៅពេលអ្នកប្រើប្រាស់សេវាកម្ម ដែលមិនមានរួមបញ្ចូលនៅក្នុងគម្រោង ឬកញ្ចប់ ឬសេវាកម្មបន្ថែមដែលកំពុងដំណើរការក្នុងលេខទូរស័ព្ទរបស់អ្នក ឬបន្ទាប់ពីអ្នកបានប្រើប្រាស់អស់នូវអត្ថប្រយោជន៍នៃគម្រោងរបស់អ្នក។
ការកាត់ប្រាក់នឹងត្រូវធ្វើឡើងដោយផ្ទាល់ពីទឹកប្រាក់ក្នុងគណនីគោលរបស់អ្នក ផ្អែកលើការប្រើប្រាស់ជាក់ស្តែង។
ដើម្បីជៀសវាងការកាត់ប្រាក់ដោយមិនមានការរំពឹងទុក យើងខ្ញុំសូមណែនាំឱ្យអ្នកភ្ជាប់គម្រោង ឬកញ្ចប់ ឬសេវាកម្មបន្ថែម ដែលសមស្របទៅនឹងតម្រូវការប្រើប្រាស់របស់អ្នក។

តើអត្រាគិតលុយតាមការប្រើប្រាស់ជាក់ស្ដែង PAYGO នឹងត្រូវអនុវត្តនៅពេលណា?
អត្រាគិតលុយតាមការប្រើប្រាស់ជាក់ស្ដែង PAYGO អាចនឹងត្រូវគិតថ្លៃនៅពេល៖
- អត្ថប្រយោជន៍នៃការហៅទូរស័ព្ទ ផ្ញើសារ ឬប្រើអ៊ីនធឺណិតនៅក្នុងគម្រោង ឬកញ្ចប់ ឬសេវាកម្មបន្ថែមរបស់អ្នកត្រូវបានប្រើប្រាស់អស់។
- អ្នកប្រើប្រាស់សេវាកម្មដែលមិនមាននៅក្នុងគម្រោង ឬកញ្ចប់ ឬសេវាកម្មបន្ថែម ដែលកំពុងដំណើរការក្នុងលេខទូរស័ព្ទរបស់អ្នក។
- អ្នកផ្ញើសារទៅកាន់លេខក្រៅប្រទេស។
- អ្នកប្រើប្រាស់អ៊ីនធឺណិត ដោយពុំបានភ្ជាប់គម្រោង ឬកញ្ចប់ ឬសេវាកម្មបន្ថែមដែលផ្ដល់ជូនទិន្នន័យសម្រាប់ការប្រើប្រាស់របស់អ្នក។
ចំណាំ
- ការផ្ញើសារទៅក្រៅប្រទេស នឹងត្រូវគិតថ្លៃដាច់ដោយឡែក និងមិនមានរួមបញ្ចូលនៅក្នុងអត្ថប្រយោជន៍នៃគម្រោង ឬកញ្ចប់ ឬសេវាកម្មបន្ថែមរបស់អ្នកឡើយ។
- ការកាត់ប្រាក់ ត្រូវបានអនុវត្តផ្អែកលើការប្រើប្រាស់ជាក់ស្តែង។
- អត្រាតម្លៃអាចនឹងមានការផ្លាស់ប្តូរស្របតាមគោលការណ៍សេវាកម្មរបស់ cellcard និងទៅតាមបទប្បញ្ញត្តិផ្សេងៗ។


