ដំឡើងលឿន ស្រួលប្រើ អុីនធឺណិតលឿន
ធ្លាប់គិតថាពេលភ្ជាប់អុីនធឺណិតដាក់ផ្ទះទាមទារពេលវេលា ពេលខ្លះត្រូវស្វានដំទៀតទម្រាំបាន WiFi ប្រើ។ ស្មុគស្មាញធ្វើអីទៀត? cellcard AO WiFi 5G នៅទីនេះជួយបំបាត់ភាពស្មុគស្មាញរបស់លោកអ្នក ដោយចំណាយពេលត្រឹមតែ 5 នាទី។ ដាក់ស៊ីម ដោតភ្លើង WiFi នឹងបំពេញតម្រូវការប្រើប្រាស់អុីនធឺណិតរបស់លោកអ្នក។ រីករាយជាមួយបណ្តាញសេវា 5G អុីនធឺណិតល្បឿនរហូតដល់ 100Mbps (ក្នុងស្រុក និងក្រៅស្រុក) ក្នុងតម្លៃត្រឹមតែ $15/ខែ!
បណ្តាញសេវា 5G
ទទួលយកបណ្តាញសេវា 5G អុីនធឺណិតល្បឿនលឿន
មិនបាច់ចាំប្រើខ្សែ
មិនត្រូវការអ្នកជំនាញបច្ចេកទេស ឬ រត់ខ្សែកាប
ដំឡើងភ្លាម ប្រើអុីនធឺណិតបាន
អាចប្រើបានភ្លាមៗក្នុងរយៈពេល 5 នាទី
WiFi 6 ជំនាន់ថ្មី
ល្បឿនលឿន ផ្តល់កម្រិត Latency ទាប និងអាចភ្ជាប់ឧបករណ៍បានច្រើន
លក្ខខណ្ឌ៖
- តម្លៃកញ្ចប់សេវាអុីនធឺណិត ត្រូវបានគិតរួមបញ្ចូលទាំងអាករលើតម្លៃបន្ថែម (VAT) 10%
- អតិថិជនអាចបង់ប្រាក់ថ្លៃភ្ជាប់គម្រោងសម្រាប់រយៈពេល 30ថ្ងៃ (1ខែ) ឬ 90ថ្ងៃ (3ខែ) ឬ 180ថ្ងៃ (6ខែ) ឬ 360ថ្ងៃ (12ខែ)
- អតិថិជនអាចគ្រប់គ្រងការភ្ជាប់គម្រោង និងពិនិត្យសុពលភាពគម្រោងតាមរយៈ cellcard app
- ឧបករណ៍ Router:
- អតិថិជនត្រូវទិញឧបករណ៍ Router ពីក្រុមហ៊ុនតាមតម្លៃទីផ្សារជាក់ស្តែង
- បញ្ចុះតម្លៃឧបករណ៍ Router ចំនួន 30 ដុល្លារ សម្រាប់ការបង់ប្រាក់ថ្លៃគម្រោងជាមុនរយៈពេល 90 ថ្ងៃ (3ខែ)
- ផ្តល់ជូនឧបករណ៍ Router ដោយឥតគិតថ្លៃ សម្រាប់ការបង់ប្រាក់ថ្លៃគម្រោងជាមុនរយៈពេល 180 ថ្ងៃ (6ខែ) ឬ 360ថ្ងៃ (12ខែ)។
- ផ្តល់ជូនស៊ីមបន្ទះ (Physical SIM) រួមបញ្ចូលលេខទូរស័ព្ទ ដោយឥតគិតថ្លៃ សម្រាប់ប្រើប្រាស់ ជាមួយឧបករណ៍ Router របស់គម្រោង AO WiFi 5G។ ស៊ីមដែលផ្តល់ជូននេះ អាចប្រើប្រាស់ អុីនធឺណិត និងទទួលសារ SMS ប៉ុណ្ណោះ មិនអាចហៅទូរស័ព្ទចេញនិងចូល មិនអាចភ្ជាប់គម្រោង ឬសេវាកម្មទូរស័ព្ទចល័ត និងមិនអាចប្រើប្រាស់ជាមួយឧបករណ៍ទូរគមនាគមន៍ផ្សេងបានទេ
- ស៊ីមសែលកាតទូទៅដែលប្រើជាមួយគម្រោងទូរស័ព្ទចល័ត មិនអាចភ្ជាប់គម្រោងនេះបានទេ
- គម្រោងនេះ នឹងបន្តឡើងវិញដោយស្វ័យប្រវត្តិ ក្រោយពេលផុតសុពលភាព ហើយអតិថិជនមាន ទឹកប្រាក់គ្រប់គ្រាន់ក្នុងគណនីគោល
- សុពលភាពនៃគម្រោង គឺគណនាតាមមូលដ្ឋាន 24ម៉ោង គិតចាប់ពីពេលដែលអតិថិជនបានភ្ជាប់ ដោយជោគជ័យ
- រាល់ការភ្ជាប់គម្រោង AO WiFi 5G តាមរយៈមធ្យោបាយណាមួយក៏ដោយ អតិថិជនត្រូវភ្ជាប់មក ជាមួយអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលកំពុងមានសុពលភាព សម្រាប់ជនជាតិខ្មែរ ឬលិខិតឆ្លងដែន ភ្ជាប់ដោយទិដ្ឋាការស្នាក់នៅមានសុពលភាព សម្រាប់ជនបរទេស ក្នុងការចុះឈ្មោះនិង បើកដំណើរការស៊ីម ស្របតាមបទប្បញ្ញត្តិជាធរមាន
- ចំពោះអតិថិជនដែលបានភ្ជាប់កញ្ចប់សេវា AO WiFi Wireless $15 នឹងទទួលបានទំហំល្បឿន អុីនធឺណិតស្របតាមកញ្ចប់សេវា AO WiFi 5G $15
- ចំពោះអតិថិជនដែលបានភ្ជាប់កញ្ចប់សេវា AO WiFi Wireless $18 នឹងទទួលបានទំហំល្បឿន អុីនធឺណិតស្របតាមកញ្ចប់សេវា AO WiFi 5G $18
- អតិថិជនត្រូវដាក់ឧបករណ៍រ៉ោតទ័រនៅកន្លែងបើកចំហដូចជាក្បែរទ្វារ ឬបង្អួចជាដើម ដើម្បីទទួលបានសេវាគ្របដណ្តប់ល្អប្រសើរ។
- ល្បឿនអុីនធឺណិតដែលបានផ្ដល់ជូនខាងលើ គឺសម្រាប់ក្នុងស្រុក និងក្រៅស្រុក។
- ល្បឿនអប្បបរមាសម្រាប់តំបន់សេវា 5G: 30Mbps និង 3Mbps សម្រាប់តំបន់សេវា 4G។


