លក្ខខណ្ឌ៖
- សេវាកម្មនេះសម្រាប់អតិថិជនបង់ប្រាក់ជាមុន
- សុពលភាពនៃកញ្ចប់សេវាកម្មទាំងអស់ គឺគណនាតាមមូលដ្ឋាន ២៤ម៉ោង
- កញ្ចប់សេវាកម្មទាំងអស់ នឹងបន្តឡើងវិញដោយស្វ័យប្រវត្តិ នៅពេលដែលកញ្ចប់សេវាកម្មផុតសុពលភាព ហើយក្នុងគណនីគោលទូរស័ព្ទមានទឹកប្រាក់គ្រប់គ្រាន់
- អតិថិជនអាចផ្លាស់ប្តូរពីកញ្ចប់សេវាកម្មប្រចាំថ្ងៃ ទៅកញ្ចប់សេវាកម្មប្រចាំខែបាន ដោយអត្ថប្រយោជន៍ដែលនៅសល់ក្នុងកញ្ចប់សេវាកម្មប្រចាំថ្ងៃនឹងត្រូវលុបចោល
- ករណីអតិថិជនចង់ផ្លាស់ប្តូរពីកញ្ចប់សេវាកម្មប្រចាំខែ ទៅកញ្ចប់សេវាកម្មប្រចាំថ្ងៃ គឺតម្រូវឱ្យផ្តាច់កញ្ចប់សេវាកម្មប្រចាំខែជាមុនសិន
- អតិថិជនមិនអាចភ្ជាប់កញ្ចប់សេវាកម្មដែលកំពុងប្រើប្រាស់ម្តងទៀតបានទេ ក្នុងអំឡុងពេលដែលកញ្ចប់សេវាកម្មនៅមានសុពលភាព
- បន្ទាប់ពីផ្តាច់កញ្ចប់សេវាកម្មណាមួយ តម្រូវឱ្យអតិថិជនរង់ចាំរយៈពេល ១ម៉ោង ទើបអាចភ្ជាប់កញ្ចប់សេវាកម្មឡើងវិញបាន
- ករណីអតិថិជនផ្តាច់កញ្ចប់សេវាកម្មណាមួយ ដើម្បីបញ្ឈប់ការបន្តឡើងវិញដោយស្វ័យប្រវត្តិ នោះអតិថិជននៅតែអាចប្រើប្រាស់អត្ថប្រយោជន៍ដែលផ្តល់ជូនរហូតដល់ថ្ងៃផុតសុពលភាព
- នៅពេលប្រើប្រាស់ ឬចូលទស្សនាមាតិកាដែលមាននៅលើកម្មវិធី WeWatch-Everywhere App ទិន្នន័យអ៊ិនធឺណិតនឹងត្រូវកាត់ចេញពីគម្រោងទូរស័ព្ទចល័ត ឬ Wi-Fi ដែលអតិថិជនបានភ្ជាប់
- ដើម្បីអាចចូលទស្សនាខ្សែភាពយន្ត និងមាតិកាផ្សេងៗតាមប្រទេស ឬដែនដីនីមួយៗ តម្រូវឱ្យអតិថិជនស្ថិតនៅប្រទេស ឬដែនដីនោះ។ បច្ចុប្បន្ន ប្រទេស ឬដែនដីដែលមានរួមមាន កម្ពុជា សិង្ហបុរី និងឥណ្ឌូណេស៊ី (នឹងមានបន្ថែមទៀតនាពេលអនាគត)
- កញ្ចប់សេវាកម្មទាំងអស់ នឹងមិនត្រូវបានភ្ជាប់ជូនអ្នកប្រើប្រាស់ ដោយពុំមានការយល់ព្រមជាមុនពីអ្នកប្រើប្រាស់ឡើយ
%201440%20x%20610_kh.png&w=3840&q=85)
%20750%20x%20600_kh.png&w=1920&q=85)
