News

ព័ត៌មានចុងក្រោយ

ព័ត៌មានទាំងអស់

កំណត់

ក្រុមហ៊ុនសែលកាតចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Huawei ក្នុងទំហំទឹកប្រាក់ 300 លានដុល្លារអាម៉េរិក ដោយជំរុញទំហំវិនិយោគសរុបកើនដល់ 5.6 ប៊ីលានដុល្លារអាម៉េរិក ក្នុងរយៈពេល 30 ឆ្នាំ

រាជធានីភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី 28 ខែកញ្ញា ឆ្នាំ 2026៖ ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក (CamGSM PLC) ឬដែលស្គាល់ជាទូទៅថាក្រុមហ៊ុនសែលកាតដែលជាប្រតិបត្តិករទូរគមនាគមន៍ឌីជីថលរបស់កូនខ្មែរ នៅថ្ងៃនេះបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន Huawei ដើម្បីវិនិយោគទឹកប្រាក់ប្រមាណ 300 លានដុល្លារអាម៉េរិកក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខគាំទ្រ លើហេដ្ឋារចនាសម្ព័ន្ធឌីជីថលជំនាន់ថ្មី ប្រព័ន្ធភ្ជាប់ទំនាក់ទំនងកម្រិតខ្ពស់ បញ្ញាសិប្បនិម្មិត (AI) សេវា Cloud និងការធ្វើទំនើបកម្មបណ្តាញទូទាំងប្រទេស។

 

AM_00532


ក្រុមហ៊ុនសែលកាតក៏បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះការដឹកនាំ និងការគាំទ្រប្រកបដោយចក្ខុវិស័យយ៉ាងមុតមាំជាបន្តបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការចង្អុលបង្ហាញ និងដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលក្នុងការពង្រឹងបរិយាកាសវិនិយោគ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតបរិយាកាសកាន់តែអំណោយផលសម្រាប់អាជីវកម្ម និងការវិនិយោគ។ ក្រុមហ៊ុនសែលកាតសូមស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងទាំងនេះ ហើយនៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រដល់ការអភិវឌ្ឍឌីជីថលរយៈពេលវែងរបស់កម្ពុជា តាមរយៈការវិនិយោគជាបន្តបន្ទាប់លើប្រព័ន្ធភ្ជាប់ទំនាក់ទំនង និងបច្ចេកវិទ្យា។


កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រនេះ បាននាំក្រុមហ៊ុនសែលកាតបោះជំហានមួយដ៏ធំគាំទ្រទៅលើការអភិវឌ្ឍបណ្តាញទូរស័ព្ទចល័ត  បណ្តាញអ៊ីនធឺណិត មជ្ឈមណ្ឌលទិន្នន័យ វេទិកាបញ្ញាសិប្បនិម្មិត Cloud បទពិសោធអតិថិជនដ៏ប្រសើរ និងប្រតិបត្តិការបណ្តាញ ដែលប្រើប្រាស់ ថាមពលកាន់តែមានប្រសិទ្ធភាព នៅក្រោមចក្ខុវិស័យរួមគ្នាតែមួយ។ ព្រឹត្តិការណ៍នេះក៏បានពង្រឹង បន្ថែម នូវការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន     សែលកាតក្នុងការគាំទ្រដល់ការអភិវឌ្ឍឌីជីថលរយៈពេលវែងរបស់កម្ពុជា។ «ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា 2021-2035» បានកំណត់ថាហេដ្ឋា រចនាសម្ព័ន្ធឌីជីថល និងប្រព័ន្ធភ្ជាប់ទំនាក់ទំនង គឺជាគ្រឹះដ៏សំខាន់សម្រាប់ការទាញយកផល ប្រយោជន៍ និងការបរិវត្តកម្មឌីជីថលឱ្យកាន់តែទូលំទូលាយនៅទូទាំងស្ថាប័នរដ្ឋ អាជីវកម្ម និងសម្រាប់ប្រជាពលរដ្ឋ។

 

AM_01341


កិច្ចព្រមព្រៀងនេះ ក៏បានពង្រឹងភាពជាដៃគូដ៏យូរអង្វែង និងប្រកបដោយជោគជ័យរវាង ក្រុមហ៊ុនសែលកាត និង Huawei ដែលមានមហិច្ឆតារួមគ្នាក្នុងការពន្លឿនការផ្លាស់ប្តូររបស់កម្ពុជា ទៅជាកម្លាំងចលករសេដ្ឋកិច្ចឌីជីថលក្នុងតំបន់។


ការវិនិយោគលើអនាគតឌីជីថលរបស់កម្ពុជារយៈពេល 3 ទសវត្សរ៍
ក្នុងឱកាសដែលក្រុមហ៊ុនសែលកាតប្រារព្ធខួបលើកទី 30 លើការបម្រើអតិថិជននៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនបានបង្ហាញភាពរឹងមាំក្នុងនាមជាក្រុមហ៊ុនដែលមានការវិនិយោគក្នុងស្រុកប្រកបដោយចីរភាព ការបង្កើតថ្មី និងការប្តេជ្ញាចិត្តថ្នាក់ជាតិដែលអាចសម្រេចបាន។


ចាប់តាំងពីចាប់ផ្តើមបង្កើតឡើងក្នុងឆ្នាំ 1996 មក ក្រុមហ៊ុនសែលកាតបានវិនិយោគទឹកប្រាក់ប្រមាណ 5.6 ប៊ីលានដុល្លារអាម៉េរិក ទៅលើប្រព័ន្ធអេកូឡូស៊ីព័ត៌មានវិទ្យា និងទូរគមនាគមន៍ឌីជីថលរបស់កម្ពុជា ដែលធ្វើឱ្យក្រុមហ៊ុនក្លាយជាតួអង្គដ៏សកម្ម  ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍឌីជីថលរបស់ជាតិ។


ការវិនិយោគទាំងនេះរួមមាន៖

  • 1.1 ប៊ីលានដុល្លារអាម៉េរិក ជាចំណាយទុនវិនិយោគ (CAPEX) សម្រាប់កសាង និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍
  • 0.7 ប៊ីលានដុល្លារអាម៉េរិក ជាការរួមចំណែកកាតព្វកិច្ចស្របតាមច្បាប់ និងបទប្បញ្ញត្តិ
  • ប្រាក់រាប់ប៊ីលានដុល្លារបន្ថែមទៀត ត្រូវបានវិនិយោគលើប្រតិបត្តិការ ការពង្រីកបណ្តាញ ការអាប់ដេតបច្ចេកវិទ្យា ការបង្កើតការងារ ការអភិវឌ្ឍជំនាញ ការបង្កើតថ្មី និងសេវាកម្មឌីជីថល


អស់រយៈពេល 3 ទសវត្សរ៍មកនេះ ក្រុមហ៊ុនសែលកាត នៅតែបន្តប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវបេសកកម្មរបស់ខ្លួនក្នុងការភ្ជាប់ទំនាក់ទំនងប្រជាជនកម្ពុជា ទោះបីជាត្រូវប្រកួតប្រជែងជាមួយក្រុមហ៊ុនទូរគមនាគមន៍អន្តរជាតិធំៗក៏ដោយ។ តាមរយៈការវិនិយោគ និងការបង្កើតថ្មីជាបន្តបន្ទាប់ ក្រុមហ៊ុនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបំពាក់ និងពង្រីកការទទួលបានសេវាឌីជីថល កាត់បន្ថយគម្លាតនៃការភ្ជាប់ទំនាក់ទំនង បង្កើតការងារដែលមានតម្លៃខ្ពស់ គាំទ្រអាជីវកម្មក្នុងស្រុក និងជួយសម្រួលដល់ដំណើរការបរិវត្តកម្មឌីជីថលរបស់កម្ពុជា។ នាពេលបច្ចុប្បន្ន ប្រជាជនកម្ពុជារាប់លាននាក់កំពុងពឹងផ្អែកលើបណ្តាញ និងសេវាកម្មឌីជីថលរបស់ក្រុមហ៊ុនសែលកាតសម្រាប់ទំនាក់ទំនង ការអប់រំ ពាណិជ្ជកម្ម កម្សាន្ត និងការលូតលាស់នៃអាជីវកម្ម។


អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានមានប្រសាសន៍ថា៖
«អស់រយៈពេលបីទសវត្សរ៍មកនេះ ការវិនិយោគរបស់យើងនៅក្នុងក្រុមហ៊ុនសែលកាតគឺជាការវិនិយោគលើអនាគតឌីជីថលរបស់ប្រទេសកម្ពុជា។ នៅថ្ងៃនេះ យើងកំពុងពន្លឿនដំណើររបស់ប្រទេសឆ្ពោះទៅកាន់ទំព័រឌីជីថលបន្ទាប់។ ការប្តេជ្ញាចិត្តបន្ថែមនូវទឹកប្រាក់ 300 លានដុល្លារអាម៉េរិកនេះ ឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់យើងលើអនាគតរបស់កម្ពុជា និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធានាថា ប្រជាជន និងអាជីវកម្មកម្ពុជាអាចទទួលបានហេដ្ឋារចនាសម្ព័ន្ធឌីជីថលកម្រិតពិភពលោក។ តាមរយៈការរួមបញ្ចូលគ្នារវាងការយល់ដឹងស៊ីជម្រៅពីអ្នកប្រើប្រាស់នៅកម្ពុជារបស់ ក្រុមហ៊ុនសែលកាត ជាមួយនឹងជំនាញបច្ចេកវិទ្យាសកលរបស់ Huawei យើងមានគោលបំណងកសាងគ្រឹះឌីជីថលកាន់តែរឹងមាំ ដែលអនុញ្ញាតឱ្យមានការបង្កើតថ្មី គាំទ្រដល់កំណើនសេដ្ឋកិច្ច និងបង្កើតឱកាសថ្មីៗសម្រាប់ជំនាន់ក្រោយរបស់យើង»។


នៅក្រោមអនុស្សរណៈនៃការយោគយល់គ្នានេះ ក្រុមហ៊ុនសែលកាតរួមជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ឋផ្សេងទៀតរបស់ RGC និង Huawei នឹងសហការគ្នាលើយុទ្ធសាស្ត្របច្ចេកវិទ្យាសំខាន់ៗជាច្រើន រួមមាន៖
ការពង្រីកបណ្តាញ 5G ជំនាន់ថ្មី៖ ការធ្វើទំនើបកម្មបណ្តាញនៅតាមបណ្តាខេត្ត-រាជធានីសំខាន់ៗ ដោយប្រើប្រាស់បច្ចេកវិទ្យា 5G និង 4G ដ៏ជឿនលឿនរបស់ Huawei រួមទាំងដំណោះស្រាយ MetaAAU ដែលពង្រឹងការគ្របដណ្តប់ សមត្ថភាពបណ្តាញ និងបទពិសោធរបស់អ្នកប្រើប្រាស់ ព្រមទាំងកាត់បន្ថយការប្រើប្រាស់ថាមពល។ ការវិនិយោគទាំងនេះនឹងពន្លឿនការផ្លាស់ប្តូររបស់កម្ពុជាឆ្ពោះទៅរកការប្រើប្រាស់ 5G យ៉ាងទូលំទូលាយ ដែលអនុញ្ញាតឱ្យមានការភ្ជាប់ទំនាក់ទំនងល្បឿនលឿន កម្មវិធីដែលមានកម្រិតភាពយឺតទាប និងសេវាកម្មឌីជីថលជំនាន់ថ្មី
ហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត (AI) និង Cloud៖ កិច្ចសហការលើហេដ្ឋារចនាសម្ព័ន្ធ AI cloud និងសមត្ថភាព Model-as-a-Service (MaaS) ដោយបង្កើតគ្រឹះសម្រាប់កម្មវិធីបញ្ញាសិប្បនិម្មិតនាពេលអនាគត ដែលអាចគាំទ្រដល់អាជីវកម្ម ស្ថាប័នរដ្ឋាភិបាល គ្រឹះស្ថានអប់រំ និងសហគ្រិនឌីជីថល។ តាមរយៈការទាញយកសមត្ថភាព AI កម្រិតខ្ពស់មកកាន់ប្រទេសកម្ពុជា ក្រុមហ៊ុនសែលកាត មានគោលបំណងជួយជ្រោមជ្រែងប្រទេសជាតិឱ្យឈានទៅមុខលើផ្នែកសេដ្ឋកិច្ចឌីជីថលដែលកំពុងរីកចម្រើន។
មជ្ឈមណ្ឌលទិន្នន័យឌីជីថលទំនើប៖ ក្រុមហ៊ុនសែលកាតនិងក្រុមហ៊ុនបុត្រសម្ព័ន្ឋផ្សេងទៀតរបស់ RGC នឹងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធមជ្ឈមណ្ឌលទិន្នន័យរបស់ខ្លួន តាមរយៈការដាក់ឱ្យប្រើប្រាស់ដំណោះស្រាយ Fusion Module 2000 ដែលជា Modular Data Center របស់ Huawei។ ការធ្វើទំនើបកម្មនេះនឹងបង្កើនភាពជឿជាក់ សមត្ថភាពពង្រីក សុវត្ថិភាព និងប្រសិទ្ធភាពប្រតិបត្តិការ ព្រមទាំងគាំទ្រដល់កំណើននាពេលអនាគតនៃសេវាកម្ម Cloud វេទិកាឌីជីថល និងបន្ទុកការងារ AI។
ការធ្វើទំនើបកម្មបណ្តាញ៖ កិច្ចសហប្រតិបត្តិការនេះរួមបញ្ចូលទាំងការធ្វើទំនើបកម្មបណ្តាញ DWDM របស់ក្រុមហ៊ុនសែលកាតដែលពង្រឹងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ស្នូល និងបង្កើតឱ្យមានភាពធន់ សមត្ថភាព និងគុណភាពសេវាកម្មកាន់តែប្រសើរ។ ការវិនិយោគនេះនឹងបង្កើតបណ្តាញខ្នងបង្អែកឌីជីថលកាន់តែរឹងមាំ ដែលមានសមត្ថភាពគាំទ្រដល់ការប្រើប្រាស់ទិន្នន័យកើនឡើងយ៉ាងឆាប់រហ័សរបស់កម្ពុជា និងសេដ្ឋកិច្ចឌីជីថលដែលកំពុងរីកចម្រើន។
ការផ្លាស់ប្តូរបណ្តាញអ៊ីនធឺណិតខ្សែកាបិ៍អុបទិក (Fibre Broadband)៖ តាមរយៈកិច្ចសហការ និងភាពជាដៃគូក្នុងសម្ព័ន្ធក្រុមហ៊ុន ហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតខ្សែកាបអុបទិកតាមផ្ទះ FTTH នៅរាជធានីភ្នំពេញ នឹងត្រូវធ្វើទំនើបកម្ម តាមរយៈបច្ចេកវិទ្យា XGS-PON ដែលមានសមត្ថភាពផ្តល់ល្បឿនអ៊ីនធឺណិត រហូតដល់ 1Gbps ជូនដល់អតិថិជន។ តាមរយៈការបូកបញ្ចូលគ្នាជាមួយដំណោះស្រាយ WiFi Sense ដ៏ច្នៃប្រឌិតរបស់ Huawei អតិថិជននឹងទទួលបានអត្ថប្រយោជន៍ពីការភ្ជាប់ទំនាក់ទំនងក្នុងផ្ទះកាន់តែប្រសើរ បទពិសោធសេវាកម្មដ៏ល្អ និងសមត្ថភាពប្រព័ន្ធអ៊ីនធឺណិតកម្រិតខ្ពស់ ។
បទពិសោធអតិថិជនដែលដឹកនាំដោយ AI៖ ការដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា Huawei SmartCare នឹងបង្កើតវេទិកាគ្រប់គ្រងបទពិសោធអតិថិជន ដែលមានសមត្ថភាពកែលម្អគុណភាពសេវាកម្មយ៉ាងសកម្ម ពង្រឹងការពេញចិត្តរបស់អតិថិជន និងផ្តល់នូវបទពិសោធឌីជីថលដែលស្របតាមតម្រូវការបុគ្គលកាន់តែប្រសើរ។
បច្ចេកវិទ្យាបៃតង និងប្រតិបត្តិការប្រកបដោយចីរភាព៖ វេទិកាសន្សំសំចៃថាមពល PowerStar របស់ Huawei នឹងជួយក្រុមហ៊ុនសែលកាតកែលម្អប្រសិទ្ធភាពថាមពលបណ្តាញ កាត់បន្ថយការប្រើប្រាស់អគ្គិសនី និងគាំទ្រដល់គោលដៅចីរភាពបរិស្ថានរបស់ក្រុមហ៊ុន។ គំនិតផ្តួចផ្តើមទាំងនេះពង្រឹងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនសែលកាតចំពោះកំណើនប្រកបដោយការទទួលខុសត្រូវ ក្នុងពេលជាមួយគ្នានឹងការបង្កើតប្រព័ន្ធអេកូឡូស៊ីហេដ្ឋារចនាសម្ព័ន្ធឌីជីថលដែលកាន់តែបៃតង និងមានប្រសិទ្ធភាពជាងមុន។


លោក Manu Rajan អគ្គនាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុនសែលកាត និងក្រុមហ៊ុនក្នុងវិស័យឌីជីថល ទំនាក់ទំនង និងបច្ចេកវិទ្យានៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប មានប្រសាសន៍ថា៖
«ព្រឹត្តិការណ៍នេះគឺធំធេង មិនត្រឹមតែការទំនើបកម្មបណ្តាញប៉ុណ្ណោះ។ យើងកំពុងកសាងវេទិកាឌីជីថលសម្រាប់អនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។ ការវិនិយោគបន្ថែមទំហំ 300 លានដុល្លារអាម៉េរិករបស់យើង នឹងធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាទាំងមូល បណ្តាញអ៊ីនធឺណិតខ្សែកាបិ៍អុបទិកនៅតាមផ្ទះរបស់ប្រជាពលរដ្ឋ មជ្ឈមណ្ឌលទិន្នន័យ ហេដ្ឋារចនាសម្ព័ន្ធ AI cloud និងប្រព័ន្ធ ដែលយើងប្រើប្រាស់ដើម្បីគ្រប់គ្រងបទពិសោធអតិថិជន។ មហិច្ឆតារបស់យើងគឺច្បាស់លាស់ ក្រុមហ៊ុនសែលកាតមានបំណងនាំយកការបង្កើតថ្មី ជាមួយបច្ចេកវិទ្យាជឿនលឿនជូនដល់ប្រជាជនកម្ពុជាគ្រប់រូប និងធ្វើឱ្យការភ្ជាប់ទំនាក់ទំនងកាន់តែលឿន បទពិសោធកាន់តែប្រសើរនិងហេដ្ឋារចនាសម្ព័ន្ធកាន់តែរឹងមាំ។ នេះគឺជាវិធីដែលយើងពង្រឹងការសន្យារបស់ក្រុមហ៊ុនរបស់យើង «នៅក្បែរអ្នកជានិច្ច» ឱ្យក្លាយជាការពិតប្រកបដោយមោទនភាពជាខ្មែរ និងប្តេជ្ញាចិត្តចំពោះអនាគតឌីជីថលរបស់កម្ពុជា»។

 

លោក Wang Xu ប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីអាគ្នេយ៍មានប្រសាសន៍ថា៖
«ក្រុមហ៊ុន Huawei មានមោទនភាពយ៉ាងខ្លាំងក្នុងការរឹតចំណងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររបស់យើងជាមួយក្រុមហ៊ុនសែលកាត ក្នុងខណៈពេលដ៏សំខាន់នៃការអភិវឌ្ឍឌីជីថលរបស់កម្ពុជា។ តាមរយៈការរួមបញ្ចូលគ្នានូវការបង្កើតថ្មីនៅទូទាំងបច្ចេកវិទ្យា 5G, បណ្តាញអុបទិក មជ្ឈមណ្ឌលទិន្នន័យ Cloud បញ្ញាសិប្បនិម្មិត បទពិសោធអតិថិជន និងបច្ចេកវិទ្យាបណ្តាញ យើងរំពឹងយ៉ាងមុតមាំក្នុងការគាំទ្រក្រុមហ៊ុនសែលកាតរួមជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ឋផ្សេងទៀតរបស់ RGC ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថលដ៏ទូលំទូលាយ និងត្រៀមខ្លួនជាស្រេចសម្រាប់អនាគត។ យើងមានជំនឿរួមគ្នាថា បច្ចេកវិទ្យាជឿនលឿនបង្កើតបានជារបស់ដែលមានតម្លៃបំផុត នៅពេលវាជួយកែលម្អជីវភាពរស់នៅរបស់ប្រជាជន ពង្រឹងអាជីវកម្ម និងគាំទ្រដល់ការអភិវឌ្ឍជាតិប្រកបដោយចីរភាព»។


សម្រាប់ប្រទេសកម្ពុជា មហិច្ឆតានេះគឺធំធេងជាងត្រឹមតែការភ្ជាប់ទំនាក់ទំនងដោយល្បឿនលឿន។ វាគឺជាការបង្កើតគ្រឹះឌីជីថលសម្រាប់អាជីវកម្មកាន់តែប្រសើរ សហគមន៍កាន់តែរឹងមាំ សេវាកម្មដោយការបង្កើតថ្មី និងកំណើនឌីជីថលជំនាន់ថ្មីរបស់កម្ពុជា។


រឿងរ៉ាវជោគជ័យប្រកបដោយមោទនភាពរបស់កម្ពុជា
ក្នុងនាមជាប្រតិបត្តិករទូរគមនាគមន៍កូនខ្មែរ 100% ក្រុមហ៊ុនសែលកាតបានបង្ហាញយ៉ាងច្បាស់ជានិច្ចថាសហគ្រាសក្នុងស្រុកអាចប្រកួតប្រជែង បង្កើតថ្មី និងបង្កើនសក្ដានុពលនៅលើឆាកអន្តរជាតិបាន។


ពេញមួយប្រវត្តិសាស្ត្ររបស់ខ្លួន ក្រុមហ៊ុនសែលកាត បាននាំយកការបង្កើតថ្មី ក្នុងឧស្សាហកម្មជាច្រើន ដែលបានផ្លាស់ប្តូរមុខមាត់វិស័យទូរគមនាគមន៍របស់ប្រទេស និងបានជួយអភិវឌ្ឍវិស័យបច្ចេកវិទ្យាទំនាក់ទំនងឌីជីថល (DCT) របស់កម្ពុជា។


ចាប់តាំងពីការនាំយកសេវាទូរស័ព្ទចល័តមកកាន់កម្ពុជា រហូតដល់ការវិនិយោគលើសេវាអ៊ីនធឺណិត  វេទិកាឌីជីថល និងការដាក់ឱ្យប្រើប្រាស់ cellcard 5G បានបង្ហាញម្តងហើយម្តងទៀតថា ការបង្កើតថ្មី និងការអភិវឌ្ឍជាតិកំពុងដើរទន្ទឹមគ្នា។


សមិទ្ធផលទាំងនេះឆ្លុះបញ្ចាំងពីរឿងរ៉ាវជោគជ័យដ៏ធំធេងរបស់កម្ពុជា ដែលចក្ខុវិស័យក្នុងស្រុក ភាពជាសហគ្រិន និងការប្តេជ្ញាចិត្តរយៈពេលវែងបន្តញោចសន្ទុះជឿនលឿនរបស់ជាតិ។


ក្នុងនាមជាក្រុមហ៊ុនដែលមានមោទនភាពជាខ្មែរ សែលកាត នឹងបន្តវិនិយោគលើបច្ចេកវិទ្យាដែលរក្សាទំនាក់ទំនងប្រជាជនកម្ពុជា និងនៅក្បែរអ្នកជានិច្ច។


cellcard - Always By Your Side | នៅក្បែរអ្នកជានិច្ច | មោទនភាពជាខ្មែរ

 

អំពីក្រុមហ៊ុនសែលកាត

ចាប់ដំណើរការក្នុងឆ្នាំ 1996 ក្រុមហ៊ុនសែលកាតគឺជាប្រតិបត្តិករទូរគមនាគមន៍ឌីជីថលដែលបានចុះបញ្ជីជាសាធារណៈដ៏ធំលើផ្សារមូលបត្រកម្ពុជា (CSX)។ តាមរយៈសេវា 4G សេវា 5G និងហេដ្ឋារចនាសម្ព័ន្ធខ្សែកាប្លិ៍អុបទិកទូទាំងប្រទេស ក្រុមហ៊ុនសែលកាតផ្ដល់ជូនអតិថិជនជាង 4 លាននាក់នូវការភ្ជាប់ទំនាក់ទំនងសម្រាប់ការរស់នៅ ធ្វើការ សិក្សា និងកម្សាន្ត តាមរយៈបទពិសោធប្រើប្រាស់ឌីជីថល 360 ដឺក្រេ។

សូមស្វាគមន៍មកកាន់ទំព័រសករាជថ្មី 5G ពី cellcard
ស្វែងយល់បន្ថែម៖ www.cellcard.com.kh 


អំពី Huawei
បង្កើតឡើងក្នុងឆ្នាំ 1987 ក្រុមហ៊ុន Huawei គឺជាក្រុមហ៊ុនអន្តរជាតិដ៏ធំមួយ ក្នុងការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) និងឧបករណ៍ឆ្លាតវៃ។ Huawei មានបុគ្គលិកប្រមាណ 213,000 នាក់ និងប្រតិបត្តិការនៅក្នុងប្រទេស និងតំបន់ជាង 170 ដោយបម្រើប្រជាជនជាង 3 ប៊ីលាននាក់នៅទូទាំងពិភពលោក។ Huawei ប្តេជ្ញានាំយកបច្ចេកវិទ្យាឌីជីថលជូនដល់មនុស្សគ្រប់រូប គ្រប់លំនៅឋាន និងគ្រប់អង្គភាព ដើម្បីបង្កើតពិភពលោកដែលមានការភ្ជាប់ទំនាក់ទំនងយ៉ាងពេញលេញ។

 

AM_00737

 

AM_00747

 

AM_00423


 

ក្រុមហ៊ុនសែលកាតចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Huawei ក្នុងទំហំទឹកប្រាក់ 300 លានដុល្លារអាម៉េរិក ដោយជំរុញទំហំវិនិយោគសរុបកើនដល់ 5.6 ប៊ីលានដុល្លារអាម៉េរិក ក្នុងរយៈពេល 30 ឆ្នាំ

cellcard និង ZDG រួមគ្នាជំរុញអនាគតនៃរថយន្តអគ្គិសនីដែលតភ្ជាប់បណ្តាញនៅកម្ពុជា

ភ្នំពេញ, កម្ពុជា | ថ្ងៃទី27 ខែមិថុនា ឆ្នាំ2026

 

cellcard ដែលជាប្រតិបត្តិករទូរគមនាគមន៍ឌីជីថលគ្រប់គ្រងដោយកូនខ្មែរ 100% និងក្រុមហ៊ុន ZDG (CAMBODIA) CO., LTD នៅថ្ងៃនេះ បានប្រកាសពីភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីបង្ហាញរថយន្ត Lynk & Co Z20 ដែលជារថយន្តអគ្គិសនីជំនាន់ថ្មី ដែលបង្ហាញពីអនាគតនៃការធ្វើដំណើរដែលមានការតភ្ជាប់បណ្តាញនៅក្នុងប្រទេសកម្ពុជា។

 

តាមរយៈការប្រើប្រាស់បណ្តាញ 5G និង 4G  របស់ cellcard រថយន្ត Lynk & Co Z20 ផ្តល់នូវបទពិសោធនៃការបើកបរដែលផ្ដល់ជូនការតភ្ជាប់យ៉ាងរលូន ដោយនាំមកនូវការកម្សាន្ត ការទំនាក់ទំនង និងសេវាកម្មយានយន្តទំនើប នៅពេលធ្វើដំណើរក្នុងប្រទេសកម្ពុជា។

 

ភាពជាដៃគូនេះនាំមកនូវការតភ្ជាប់បណ្តាញចល័តដ៏ប្រសើរមួយ ដែលជាផ្នែកមួយដ៏សំខាន់នៃរថយន្តអគ្គិសនីសម័យទំនើប ដោយផ្លាស់ប្តូរពីមធ្យោបាយដឹកជញ្ជូន ទៅជាវេទិកាឌីជីថលជំនាន់ថ្មី។

 

រថយន្តអគ្គិសនីបច្ចេកវិទ្យាខ្ពស់ ស័ក្ដិសមនឹងទទួលបានបណ្តាញដែលមានប្រសិទ្ធភាពខ្ពស់

 

រថយន្តអគ្គិសនីនាពេលបច្ចុប្បន្ន មិនមែនគ្រាន់តែជាមធ្យោបាយដឹកជញ្ជូនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវេទិកាឌីជីថលដែលមានការតភ្ជាប់ទំនាក់ទំនងផងដែរ។

 

ដើម្បីបង្ហាញសក្តានុពលពេញលេញ រថយន្តអគ្គិសនីទាំងនោះត្រូវការបណ្តាញដែលផ្តល់នូវប្រសិទ្ធភាពជាប់លាប់នៅតាមគោលដៅដែលត្រូវធ្វើដំណើរ។

 

តាមរយៈការប្រើប្រាស់បណ្តាញ 5G និង 4G របស់ cellcard រថយន្ត Lynk & Co Z20 នៅតែរក្សាការតភ្ជាប់យ៉ាងរលូននៅតាមមជ្ឈមណ្ឌលទីផ្សារសំខាន់ៗរបស់កម្ពុជា រួមមានរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ក៏ដូចជានៅតាមបណ្តោយផ្លូវល្បឿនលឿនដែលតភ្ជាប់ទីក្រុងទាំងនេះផងដែរ។

 

មិនថាកំពុងបើកបរក្នុងទីក្រុង ឬធ្វើដំណើររវាងរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ ឬរាជធានីភ្នំពេញទៅខេត្តសៀមរាប អតិថិជនអាចរីករាយជាមួយបទពិសោធឌីជីថលយ៉ាងរលូនសម្រាប់ការធ្វើដំណើររបស់ខ្លួន។

 

បទពិសោធនៃការបើកបរដែលមានការតភ្ជាប់ រួមមាន៖

 

  • ការស្តាប់តន្ត្រីអនឡាញដោយរលូន និងមិនមានការរំខាន
  • ការទស្សនាវីដេអូកម្រិត HD បន្តផ្ទាល់សម្រាប់អ្នកដំណើរ
  • ការហៅទូរស័ព្ទដោយប្រើសំឡេងតាមប្រព័ន្ធប៊្លូធូស (Hands-free) តាមរយៈប្រព័ន្ធកម្សាន្តរបស់រថយន្ត ដើម្បីការបើកបរប្រកបដោយសុវត្ថិភាពជាងមុន
  • ការរុករកផ្លូវតាមពេលវេលាជាក់ស្តែង និងសេវាកម្មយានយន្តដែលតភ្ជាប់ជាមួយប្រព័ន្ធទំនើប
  • ការអាប់ដេតកម្មវិធីតាមរយៈអាកាស (Over-the-air) និងមុខងារនៃការធ្វើដំណើរដែលមានការតភ្ជាប់នាពេលអនាគត

 

រថយន្ត Lynk & Co Z20 និងបណ្តាញរបស់ cellcard ផ្តល់ជូននូវបទពិសោធនៃការបើកបរដែលតភ្ជាប់យ៉ាងរលូន ជាមួយការកម្សាន្ត ការទំនាក់ទំនង និងសេវាកម្មផ្សេងៗសម្រាប់ការធ្វើដំណើររបស់អ្នក។
 


Digital Life. Connected.

 

នៅ cellcard ចក្ខុវិស័យរបស់យើងគឺរក្សាការតភ្ជាប់ជូនអតិថិជនមិនថាអតិថិជនរស់នៅ ធ្វើការ កម្សាន្ត និងសិក្សានៅទីណានោះទេ។

 

នៅថ្ងៃនេះ ចក្ខុវិស័យនោះបានពង្រីកទៅលើផ្លូវធ្វើដំណើរ។

 

មិនថានៅផ្ទះ នៅការិយាល័យ នៅតាមសាកលវិទ្យាល័យ ហាងកាហ្វេ ឬធ្វើដំណើរក្នុងប្រទេសកម្ពុជា cellcard ផ្តោតលើការរក្សាការតភ្ជាប់អតិថិជនយ៉ាងរលូនតាមរយៈបទពិសោធឌីជីថល។

 

ភាពជាដៃគូនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការនាំយក Digital Life. Connected. ទៅក្នុងផ្នែកមួយផ្សេងទៀតនៃជីវិតរបស់អតិថិជនរបស់ cellcard។

 

ការគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីរថយន្តអគ្គិសនីរបស់កម្ពុជា

 

ដើម្បីគាំទ្រដល់សហគមន៍រថយន្តអគ្គិសនីដែលកំពុងរីកចម្រើនរបស់កម្ពុជា cellcard និងក្រុមហ៊ុន ZDG (CAMBODIA) CO., LTD. នឹងដំឡើងស្ថានីយសាកថាមពលរថយន្តអគ្គិសនីនៅទីតាំង cellcard ដែលបានជ្រើសរើស។

 

តាមរយៈការសហការនេះ ស្ថានីយសាកថាមពលអគ្គិសនី នឹងអាចចូលប្រើប្រាស់បានសម្រាប់ម្ចាស់រថយន្តអគ្គិសនីទាំងអស់ ខណៈដែលអតិថិជន cellcard អាចសាករថយន្តបានដោយឥតគិតថ្លៃ។ នេះជាអត្ថប្រយោជន៍កាន់តែប្រសើរបន្ថែមទៀតសម្រាប់អតិថិជន cellcard ដោយការផ្ដល់ជូននឹងត្រូវប្រកាសនាពេលខាងមុខ ហើយលោកអ្នកអាចស្វែងយល់បន្ថែមពីក្រុមការងារនៅ cellcard store ការិយាល័យកណ្តាលផងដែរ។

 

អតិថិជនក៏អាចទទួលបានបទពិសោធផ្ទាល់ជាមួយរថយន្ត Lynk & Co Z20 និងអាចស្វែងយល់បានផងដែរពីរបៀបដែលរថយន្តដែលមានការតភ្ជាប់យ៉ាងរលូននេះ ផ្លាស់ប្តូរយ៉ាងដូចម្តេចខ្លះចំពោះការបើកបរប្រចាំថ្ងៃ។
 


ប្រសាសន៍របស់លោក Yap Kok Leong អគ្គនាយកប្រតិបត្តិក្រុមហ៊ុនសែលកាត

 

"នៅ cellcard ចក្ខុវិស័យរបស់យើងខ្ញុំគឺរក្សាការតភ្ជាប់ជូនអតិថិជនមិនថាអតិថិជនទាំងនោះរស់នៅ ធ្វើការ កម្សាន្ត និងសិក្សានៅទីណានោះទេ។ នៅថ្ងៃនេះ យើងកំពុងពង្រីកបទពិសោធនោះទៅលើផ្លូវធ្វើដំណើរ។

 

រថយន្តអគ្គិសនីបច្ចេកវិទ្យាខ្ពស់ ស័ក្ដិសមនឹងទទួលបានបណ្តាញដែលមានប្រសិទ្ធភាពខ្ពស់។ ជាមួយនឹងបណ្តាញ 5G និង 4G របស់ cellcard អតិថិជនអាចរីករាយនឹងបទពិសោធនៃការបើកបរដែលតភ្ជាប់យ៉ាងរលូននៅតាមមជ្ឈមណ្ឌលទីផ្សារសំខាន់ៗ និងផ្លូវហាយវេ។

 

Digital Life. Connected. មិនត្រឹមតែជាការសន្យាប៉ុណ្ណោះនោះទេ តែក៏ជាការប្តេជ្ញាចិត្តរបស់ cellcard ផងដែរ ក្នុងការផ្តល់នូវបទពិសោធឌីជីថលគ្រប់ទីកន្លែង។"

 

Yap Kok Leong

អគ្គនាយកប្រតិបត្តិ, cellcard
 


ប្រសាសន៍របស់លោក Hu Tong ប្រធាន និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន ZDG (CAMBODIA) CO., LTD.

 

"រថយន្ត Lynk & Co Z20 ត្រូវបានរចនាឡើងសម្រាប់យុគសម័យនៃការតភ្ជាប់។ រួមជាមួយ cellcard យើងកំពុងផ្តល់ជូននូវរថយន្តអគ្គិសនីដែលរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាទំនើប ការរចនាបែបប្រណិត និងការតភ្ជាប់យ៉ាងរលូន ដើម្បីបង្កើតបទពិសោធនៃការបើកបរសម័យថ្មី និងមានសុវត្ថិភាពជាងមុនសម្រាប់អ្នកប្រើប្រាស់កម្ពុជា។"

 



សេចក្តីប្រកាសនៅថ្ងៃនេះបង្ហាញពីការចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយរវាង cellcard និងក្រុមហ៊ុន ZDG (CAMBODIA) CO., LTD. ដើម្បីអភិវឌ្ឍដំណោះស្រាយនៃការធ្វើដំណើរដែលមានការតភ្ជាប់ បទពិសោធអតិថិជន និងសេវាកម្មឌីជីថល ដែលនឹងបង្កើតអនាគតនៃការដឹកជញ្ជូននៅកម្ពុជា។
 

សម្រាប់ព័ត៌មានបន្ថែមអំពីការគ្របដណ្តប់បណ្តាញ 5G របស់ cellcard អតិថិជនអាចចូលទៅកាន់កម្មវិធី cellcard ឬគេហទំព័ររបស់ cellcard។


Digital Life. Connected.

27 Jun 2026

Press release

អានបន្ថែម
cellcard និង ZDG រួមគ្នាជំរុញអនាគតនៃរថយន្តអគ្គិសនីដែលតភ្ជាប់បណ្តាញនៅកម្ពុជា

លេខទូរស័ព្ទរបស់អ្នក អត្តសញ្ញាណឌីជីថលរបស់អ្នក

លេខទូរស័ព្ទរបស់អ្នក អត្តសញ្ញាណឌីជីថលរបស់អ្នក
សព្វថ្ងៃនេះ លេខទូរស័ព្ទមិនមែនគ្រាន់តែជាមធ្យោបាយសម្រាប់ទំនាក់ទំនងប៉ុណ្ណោះទេ។ នៅក្នុងយុគសម័យឌីជីថល លេខទូរស័ព្ទបានក្លាយជាផ្នែកមួយនៃអត្តសញ្ញាណឌីជីថលរបស់យើង ដោយភ្ជាប់ជាមួយគណនីធនាគារ បណ្តាញសង្គម កម្មវិធីទូទាត់ឌីជីថល និងសេវាកម្មអនឡាញជាច្រើន។
មិនថាជាការចូលប្រើគណនី Facebook, Telegram, TikTok, អ៊ីមែល ឬសេវាកម្ម Mobile Banking នោះទេ លេខទូរស័ព្ទរបស់អ្នកតែងតែដើរតួនាទីជាចំណុចសំខាន់សម្រាប់ការផ្ទៀងផ្ទាត់ និងការពារគណនីទាំងនោះ។ ដូច្នេះ ការការពារលេខទូរស័ព្ទរបស់អ្នកគឺជាការការពារអត្តសញ្ញាណឌីជីថលរបស់អ្នកផងដែរ។

ហេតុអ្វីត្រូវផ្ទៀងផ្ទាត់ស៊ីមកាត?
ការផ្ទៀងផ្ទាត់ព័ត៌មានស៊ីមកាតគឺជាវិធានការសំខាន់មួយ ដើម្បីធានាថាលេខទូរស័ព្ទត្រូវបានចុះបញ្ជីជាមួយម្ចាស់ត្រឹមត្រូវ និងជួយពង្រឹងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។
ការផ្ទៀងផ្ទាត់ស៊ីមកាតជួយ៖

  • ការពារសិទ្ធិជាម្ចាស់លេខទូរស័ព្ទ
  • ការពារអត្តសញ្ញាណឌីជីថលរបស់អ្នក
  • កាត់បន្ថយហានិភ័យនៃការក្លែងបន្លំ និងការប្រើប្រាស់ដោយគ្មានការអនុញ្ញាត
  • ធានាថាលេខទូរស័ព្ទត្រូវបានចុះបញ្ជីជាមួយម្ចាស់ត្រឹមត្រូវ
  • បង្កើនសុវត្ថិភាពសម្រាប់គណនី និងសេវាកម្មឌីជីថលដែលភ្ជាប់ជាមួយលេខទូរស័ព្ទរបស់អ្នក

 

ផ្ទៀងផ្ទាត់ស៊ីមកាតតាមរយៈ DG SuperApp
អតិថិជន cellcard អាចផ្ទៀងផ្ទាត់ស៊ីមកាតបានយ៉ាងងាយស្រួល និងឆាប់រហ័សតាមរយៈ DG SuperApp ដែលជាកម្មវិធីផ្តល់សេវាឌីជីថលរបស់រាជរដ្ឋាភិបាល។
គ្រាន់តែទាញយក DG SuperApp និងអនុវត្តតាមការណែនាំក្នុងកម្មវិធី លោកអ្នកអាចបញ្ចប់ដំណើរការផ្ទៀងផ្ទាត់បានយ៉ាងងាយស្រួល។


ព័ត៌មានរបស់អ្នកត្រូវបានការពារ
ក្នុងអំឡុងពេលដំណើរការផ្ទៀងផ្ទាត់ អ្នកអាចត្រូវបានស្នើឱ្យភ្ជាប់ជាមួយកម្មវិធីធនាគារដែលអ្នកកំពុងប្រើប្រាស់។
ការភ្ជាប់នេះត្រូវបានប្រើសម្រាប់គោលបំណងផ្ទៀងផ្ទាត់អត្តសញ្ញាណតែប៉ុណ្ណោះ ដោយប្រព័ន្ធប្រើប្រាស់តែព័ត៌មានចាំបាច់មួយចំនួនរួមមាន៖

  • ឈ្មោះ
  • ថ្ងៃ ខែ ឆ្នាំកំណើត
  • លេខអត្តសញ្ញាណប័ណ្ណ
  • អាសយដ្ឋាន

cellcard និង DG SuperApp មិនអាចចូលប្រើព័ត៌មានសម្ងាត់របស់ធនាគារ សមតុល្យគណនី ប្រវត្តិប្រតិបត្តិការ ឬព័ត៌មានហិរញ្ញវត្ថុផ្សេងៗរបស់អ្នកឡើយ។


របៀបផ្ទៀងផ្ទាត់ស៊ីមកាត (នឹងបន្ថែមជារូបភាពយោង)

  1. ទាញយក DG SuperApp
  2. ចូលទៅកាន់សេវាផ្ទៀងផ្ទាត់ស៊ីមកាត
  3. បញ្ចូលលេខទូរស័ព្ទ cellcard របស់អ្នក
  4. អនុវត្តតាមការណែនាំសម្រាប់ការផ្ទៀងផ្ទាត់អត្តសញ្ញាណ
  5. បញ្ចប់ដំណើរការផ្ទៀងផ្ទាត់


សូមទាញយក DG SuperApp និងផ្ទៀងផ្ទាត់ស៊ីមកាតរបស់អ្នកនៅថ្ងៃនេះ ដើម្បីការពារអត្តសញ្ញាណឌីជីថល និងប្រើប្រាស់សេវាកម្មឌីជីថលប្រកបដោយសុវត្ថិភាព។
📲ទាញយក DG SuperApp
 

លេខទូរស័ព្ទរបស់អ្នក អត្តសញ្ញាណឌីជីថលរបស់អ្នក

cellcard បានដាក់ឱ្យដំណើរការ Mini App នៅលើ WingFlex ដែលធ្វើឱ្យការទិញ eSIM និងភ្ជាប់គម្រោងទូរស័ព្ទកាន់តែងាយស្រួល

ភ្នំពេញ – cellcard បានដាក់ឱ្យដំណើរការ Mini App របស់ខ្លួននៅលើ WingFlex នៅក្នុងអេប Wing Bank ដែលផ្តល់ភាពងាយស្រួលថែមមួយកម្រិតទៀតជូនដល់អ្នកប្រើប្រាស់ ក្នុងការទិញ cellcard eSIM និងភ្ជាប់គម្រោង cellcard AO MOBILE 5G ដោយផ្ទាល់។

ការរួមបញ្ចូលថ្មីនេះ ធ្វើឱ្យការប្រើសេវាកម្ម cellcard កាន់តែងាយស្រួល ដោយអនុញ្ញាតឱ្យអតិថិជន Wing Bank ភ្ជាប់ទំនាក់ទំនង ដោយមិនចាំបាច់ទៅដល់ cellcard store។ តាមរយៈ Mini App នេះ អ្នកប្រើប្រាស់អាចទិញ ភ្ជាប់គម្រោង និងទូទាត់ប្រាក់នៅក្នុង Wing Bank បានយ៉ាងរលូន។

 

ការតភ្ជាប់ទូរស័ព្ទចល័តកាន់តែសាមញ្ញ
ខណៈពេលដែលសេវាកម្មឌីជីថលបន្តក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ អ្នកប្រើប្រាស់កាន់តែច្រើនតែងរំពឹងទទួលបានបទពិសោធប្រើប្រាស់ប្រព័ន្ធឌីជីថលកាន់តែងាយស្រួល។ cellcard Mini App នៅលើ WingFlex ត្រូវបានរចនាឡើងដើម្បីធ្វើឱ្យការតភ្ជាប់ទូរស័ព្ទចល័តកាន់តែងាយស្រួល ដែលអ្នកប្រើប្រាស់អាចចាប់ផ្តើមជាមួយ cellcard ដោយគ្រាន់តែចុចពីរបីប៉ក់ប៉ុណ្ណោះ។

តើមានអ្វីខ្លះនៅលើកម្មវិធី cellcard Mini App?


ទិញ និងបើកដំណើរការប្រើ eSIM ភ្លាមៗ
អ្នកប្រើប្រាស់អាចទិញ និងបើកដំណើរការ cellcard eSIM ដោយផ្ទាល់នៅក្នុង Mini App ដោយមិនមានតម្រូវការប្រើស៊ីមកាតនោះទេ ហើយពួកគេអាចភ្ជាប់ទំនាក់ទំនងភ្លាមៗ។

ការភ្ជាប់គម្រោង cellcard AO MOBILE 5G
អ្នកប្រើប្រាស់ក៏អាចភ្ជាប់គម្រោង cellcard AO MOBILE 5G រួចធ្វើការប្រើប្រាស់អ៊ីនធឺណិតល្បឿនលឿនបាន ដើម្បីលេងហ្គេម ចូលប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម និងសកម្មភាពឌីជីថលប្រចាំថ្ងៃផ្សេងៗ។

របៀបចូលប្រើកម្មវិធី cellcard Mini App 

  1. បើកអេប Wing Bank
  2. ចូលទៅកាន់ WingFlex
  3. ចុចលើ cellcard logo
  4. ជ្រើសរើសទិញ eSIM ឬភ្ជាប់គម្រោង cellcard AO MOBILE 5G
  5. ធ្វើការទូទាត់ប្រាក់ ហើយចាប់ផ្តើមរីករាយជាមួយសេវាកម្ម cellcard។


ការពង្រីកខ្លួនលើប្រព័ន្ធឌីជីថល
ការដាក់ដំណើរការ cellcard Mini App នៅលើ WingFlex ឆ្លុះបញ្ចាំងពីគោលដៅបន្តបន្ទាប់របស់ cellcard ក្នុងការពង្រឹងភាពងាយស្រួលនៃបទពិសោធរបស់អ្នកប្រើប្រាស់លើប្រព័ន្ធឌីជីថល និងផ្តល់ឱ្យអតិថិជននូវវិធីងាយស្រួលក្នុងការចូលប្រើសេវាកម្មទូរស័ព្ទចល័តតាមរយៈអេបដែលពួកគេប្រើប្រាស់ជារៀងរាល់ថ្ងៃ។

អំពីក្រុមហ៊ុនសែលកាត
ចាប់ដំណើរការក្នុងឆ្នាំ 1996 ក្រុមហ៊ុនសែលកាតគឺជាប្រតិបត្តិករទូរគមនាគមន៍ឌីជីថលដែលបានចុះបញ្ជីជាសាធារណៈដ៏ធំលើផ្សារមូលបត្រកម្ពុជា (CSX)។ តាមរយៈសេវា 4G សេវា 5G និងហេដ្ឋារចនាសម្ព័ន្ធខ្សែកាប្លិ៍អុបទិកទូទាំងប្រទេស ក្រុមហ៊ុនសែលកាតផ្ដល់ជូនអតិថិជនជាង 4 លាននាក់នូវការភ្ជាប់ទំនាក់ទំនងសម្រាប់ការរស់នៅ ធ្វើការ សិក្សា និងកម្សាន្ត តាមរយៈបទពិសោធប្រើប្រាស់ឌីជីថល 360 ដឺក្រេ។

សូមស្វាគមន៍មកកាន់ទំព័រសករាជថ្មី 5G ពី cellcard
ស្វែងយល់បន្ថែម៖ www.cellcard.com.kh


អំពីធនាគារវីង
ចាប់តាំងពីឆ្នាំ 2008 ធនាគារវីងបានរីកចម្រើនទៅជាធនាគារពាណិជ្ជកម្មដែលគួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា។ សព្វថ្ងៃនេះ ធនាគារវីងមានអំពីប្រព័ន្ធអេកូឡូស៊ីដ៏ធំមួយ មានសាខាចំនួន 23 ភ្នាក់ងារជាង 11,000 នាក់ និងកម្មវិធីទូរស័ព្ទដ៏សម្បូរបែប ដែលមានទីស្នាក់ការកណ្តាលនៅអគារ Wing Bank Tower។ ធនាគារវីងបន្តជំរុញការដាក់បញ្ចូលប្រព័ន្ធហិរញ្ញវត្ថុនៅទូទាំងប្រទេសកម្ពុជា ដោយផ្តល់ជូននូវសេវាកម្មផ្ទាល់ខ្លួន និងអាជីវកម្មឌីជីថលយ៉ាងទូលំទូលាយ។
 

cellcard បានដាក់ឱ្យដំណើរការ Mini App នៅលើ WingFlex ដែលធ្វើឱ្យការទិញ eSIM និងភ្ជាប់គម្រោងទូរស័ព្ទកាន់តែងាយស្រួល

cellcard ចាប់ដំណើរការលក់ eSIM ដែលអាចប្រើ 5G ក្នុងកម្មវិធី Cambodia eArrival App

ភ្នំពេញ៖ cellcard ដែលជាប្រតិបត្តិករទូរគមនាគមន៍ឌីជីថលរបស់កម្ពុជា និងជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) សូមប្រកាសដោយមោទនភាពអំពីការដាក់បញ្ចូលសេវាកម្មរបស់ខ្លួនជាផ្លូវការជាមួយកម្មវិធី Cambodia eArrival App។​

ចាប់ពីថ្ងៃនេះតទៅ អ្នកដំណើរអន្តរជាតិដែលមកដល់ព្រះរាជាណាចក្រកម្ពុជាអាចទទួលបានការតភ្ជាប់អុីនធឺណិតយ៉ាងរលូន តាំងពីពេលចុះចតភ្លាមលើទឹកដីកម្ពុជា។ តាមរយៈកម្មវិធី Cambodia eArrival App ភ្ញៀវទេសចរអាចទិញ និងដំឡើង eSIM ដែលអាចប្រើ 5G បានភ្លាមៗ – ដោយមិនចាំបាច់ប្រើស៊ីមបន្ទះ ឬស្វែងរកហាងលក់ទូរស័ព្ទក្នុងតំបន់បន្ទាប់ពីការហោះហើរយូរម៉ោងនោះទេ។​

មិនចាំបាច់ឈររង់ចាំយូរទៀតនោះទេ អ្នកដំណើរអាចចាប់ផ្តើមដំណើរកម្សាន្តលើទឹកដីកម្ពុជាបានភ្លាមៗតែម្ដង។​
​

តើផ្ដល់ជូនអ្វីខ្លះសម្រាប់អ្នកដំណើរ?​

កម្មវិធី Cambodia eArrival App ដែលបង្កើតឡើងដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលអនុញ្ញាតឱ្យអ្នកដំណើរទាំងអស់ដាក់ស្នើទម្រង់បែបបទអេឡិចត្រូនិកសម្រាប់ទិដ្ឋាការពេលមកដល់ ទម្រង់អន្តោប្រវេសន៍ ការប្រកាសសុខភាព និងការប្រកាសគយជាមុន។ ជាមួយនឹងការចូលរួមរបស់ cellcard នេះ បានផ្តល់នូវបទពិសោធទិញ eSIM ដល់អ្នកភ្ញៀវទេសចរកាន់តែរលូន និងមានភាពងាយស្រួលតាំងពីជំហានដំបូងនៃដំណើរកម្សាន្តរបស់ពួកគេនៅកម្ពុជា។​

អត្ថប្រយោជន៍សំខាន់ៗ៖​

  • ដំណើរការភ្លាមៗ – ភ្ជាប់អុីនធឺណិតបានមុនពេលចាកចេញពីព្រលានយន្តហោះ​
  • សេវា 5G មានរួចជាស្រេច – ទទួលបានការតភ្ជាប់ល្បឿន 5G ជាមួយគម្រោង cellcard AO MOBILE 5G។ សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោង cellcard AO MOBILE 5G ចុចទីនេះ​
  • មិនត្រូវការស៊ីមបន្ទះ – eSIM ជាប្រភេទឌីជីថលដំណើរការភ្លាមៗលើទូរស័ព្ទដែលអាចប្រើសេវា 5G​
  • ការរួមបញ្ចូលគ្នាយ៉ាងងាយស្រួល – ទិញដោយផ្ទាល់នៅក្នុងកម្មវិធី Cambodia eArrival App​
    ​​

អាចទាញយកបានឥឡូវនេះ​

កម្មវិធី Cambodia eArrival App ជាមួយនឹងការរួមបញ្ចូល cellcard eSIM អាចទាញយកបាននៅលើ៖​

  • Google Play – សម្រាប់ Android​
  • App Store – សម្រាប់ iOS​

​

អំពីក្រុមហ៊ុនសែលកាត ​

ចាប់ដំណើរការក្នុងឆ្នាំ 1996 ក្រុមហ៊ុនសែលកាតគឺជាប្រតិបត្តិករទូរគមនាគមន៍ឌីជីថលដែលបានចុះបញ្ជីជាសាធារណៈធំជាងគេលើផ្សារមូលបត្រកម្ពុជា (CSX)។ តាមរយៈសេវា 4G សេវា 5G និងហេដ្ឋារចនាសម្ព័ន្ធខ្សែកាប្លិ៍អុបទិកទូទាំងប្រទេស ក្រុមហ៊ុនសែលកាតផ្ដល់ជូនអតិថិជនជាង 4 លាននាក់នូវការភ្ជាប់ទំនាក់ទំនងសម្រាប់ការរស់នៅ ធ្វើការ សិក្សា និងកម្សាន្ត តាមរយៈបទពិសោធប្រើប្រាស់ឌីជីថល 360 ដឺក្រេ។

 

សូមស្វាគមន៍មកកាន់ទំព័រសករាជថ្មី 5G ពី cellcard
ស្វែងយល់បន្ថែម៖ www.cellcard.com.kh
​

អំពីកម្មវិធី Cambodia eArrival App​

ប្រព័ន្ធ Cambodia eArrival គឺជាវេទិកាឌីជីថលដែលបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រួលដំណើរការមកដល់សម្រាប់អ្នកដំណើរអន្តរជាតិ។ វាជំនួសទម្រង់ក្រដាសបែបប្រពៃណីជាមួយនឹងវេទិកាឌីជីថលដែលមានភាពរលូន ដែលគ្របដណ្តប់លើការប្រកាសអន្តោប្រវេសន៍ សុខភាព និងគយ។ ប្រព័ន្ធនេះគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមព្រំដែនឌីជីថលរបស់កម្ពុជា ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចឌីជីថល និងវិស័យទេសចរណ៍របស់ប្រទេស។​

ទាញយកកម្មវិធី Cambodia eArrival App នៅថ្ងៃនេះ – ហើយចាប់ផ្តើមដំណើរកម្សាន្តរបស់អ្នកជាមួយ cellcard 5G។​

cellcard ចាប់ដំណើរការលក់ eSIM ដែលអាចប្រើ 5G ក្នុងកម្មវិធី Cambodia eArrival App

cellcard ពង្រីកបណ្តាញ 5G របស់ខ្លួនទ្វេដងជាង 500 ស្ថានីយ និងត្រៀមខ្លួនពង្រីកទ្វេដងម្តងទៀតរហូតដល់ជាង 1,000 ស្ថានីយនៅដំណាច់ខែកក្កដា

ក្រុមហ៊ុនសែលកាតជាប្រតិបត្តិករទូរគមនាគមន៍ដ៏ធំមួយ ដែលបានចុះបញ្ជីលក់មូលបត្រនៅកម្ពុជា (CSX) បានប្រកាសពីសមិទ្ធផលដ៏សំខាន់មួយក្នុងដំណើរនៃការផ្លាស់ប្តូរឌីជីថលជាមួយនឹងការដំឡើងស្ថានីយ 5G (BTS) ចំនួន 500 ស្ថានីយ ដែលនេះជាការកើនឡើងទ្វេដងនៃបណ្តាញ 5G របស់ខ្លួនចាប់តាំងពីខែមករា ឆ្នាំ 2026 កន្លងមក។


បច្ចុប្បន្ន សែលកាតកំពុងបង្កើនល្បឿនឆ្ពោះទៅរកសមិទ្ធផលធំៗបន្ទាប់ រួមមានការពង្រីកស្ថានីយ 5G ឱ្យបានច្រើនជាង 1,000 កន្លែងនៅត្រឹមដំណាច់ខែកក្កដា ឆ្នាំ 2026 ដោយបង្កើតបាននូវបណ្តាញ 5G ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទូលំទូលាយទូទាំងរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងតំបន់សំខាន់ៗនៃប្រទេសកម្ពុជា។


បណ្តាញសែលកាត 5G បានគ្របដណ្តប់ប្រមាណ 50% នៃប្រជាជនក្នុងរាជធានីភ្នំពេញរួចទៅហើយ ដែលសបញ្ជាក់ពីការវិនិយោគយ៉ាងឆាប់រហ័ស និងការប្តេជ្ញាចិត្តរបស់សែលកាតក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថលជំនាន់ថ្មីរបស់កម្ពុជា។

 

បង្កើតឡើងសម្រាប់បទពិសោធអតិថិជនយ៉ាងពិតប្រាកដ
យុទ្ធសាស្ត្រ 5G របស់សែលកាត ត្រូវបានរៀបចំឡើងដោយផ្តោតលើបទពិសោធអតិថិជនជាចម្បង មិនមែនត្រឹមតែលើពង្រីកសេវាគ្របដណ្តប់ប៉ុណ្ណោះទេ។


ជាមួយនឹងល្បឿនរហូតដល់ 1Gbps នៅតាមទីតាំងសំខាន់ៗ បណ្តាញ សែលកាត 5G ត្រូវបានរចនាឡើងដើម្បីផ្តល់លទ្ធភាពនៃការប្រើប្រាស់ក្នុងអគារដោយមានភាពងាយស្រួល មិនរអាក់រអួល និងការតភ្ជាប់នៅតាមផ្ទះដែលអាចទុកចិត្តបាន អនុញ្ញាតឱ្យអតិថិជនរីករាយជាមួយបទពិសោធឌីជីថលលឿន និងមានស្ថិរភាព ទោះបីជាពួកគេកំពុងធ្វើដំណើរ ឬនៅផ្ទះក៏ដោយ។


ចាប់ពីការទស្សនាវីដេអូកម្រិត HD និងការលេងហ្គេមតាមប្រព័ន្ធខ្លោដ រហូតដល់ការរៀនអនឡាញ ការធ្វើការពីចម្ងាយ និងការតភ្ជាប់សម្រាប់សហគ្រាស បណ្តាញ សែលកាត 5G ត្រូវបានអភិវឌ្ឍឡើង ដើម្បីគាំទ្រដល់របៀបរស់នៅ និងសេដ្ឋកិច្ចឌីជីថលដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជា។


ខុសពីការដំឡើងបណ្តាញជំនាន់មុនដែលផ្តោតជាចម្បងលើការគ្របដណ្តប់ក្រៅអគារ សែលកាតផ្ដោតលើការដំឡើងយ៉ាងក្រាស់ក្រែលនៅតាមទីក្រុង និងការគ្របដណ្តប់ក្នុងអគារដ៏ប្រសើរនៅតាមទីតាំងដែលមមាញឹកជាងគេនៅកម្ពុជារួមមាន ផ្សារទំនើប ការិយាល័យ អាកាសយានដ្ឋាន សាលារៀន មន្ទីរពេទ្យ កន្លែងកម្សាន្ត និងសហគមន៍លំនៅឋាននានា។


សែលកាតក៏ជាប្រតិបត្តិករនៅកម្ពុជាដែលផ្តល់សេវា 5G ក្នុងអគារនៅទូទាំងផ្សារទំនើបអ៊ីអន (AEON) ទាំងបី គឺផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ ផ្សារទំនើប អ៊ីអន ម៉ល សែនសុខស៊ីធី និងផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាការពង្រឹងភាពជាអ្នកដឹកនាំរបស់ខ្លួនក្នុងការផ្តល់នូវការតភ្ជាប់ជំនាន់ថ្មីនៅទីកន្លែងដែលអតិថិជនត្រូវការបំផុត។


ជំរុញអនាគតឌីជីថលរបស់កម្ពុជា
ការពង្រីកបណ្តាញសែលកាត5G ពេលនេះបានគ្របដណ្តប់លើតំបន់ឌីជីថលដែលមានតម្រូវការខ្ពស់បំផុតជាច្រើននៅកម្ពុជា រួមមាន៖

  • ផ្សារទំនើបធំៗ
  • អាកាសយានដ្ឋានអន្តរជាតិ
  • ក្រសួង និងស្ថាប័នរដ្ឋ
  • តំបន់ពាណិជ្ជកម្ម មជ្ឈមណ្ឌលសន្និបាត និងសណ្ឋាគារប្រណីតៗ
  • សាកលវិទ្យាល័យ សាលារៀន មន្ទីរពេទ្យ និងកន្លែងផ្តល់សេវាថែទាំសុខភាព
  • តំបន់ទេសចរណ៍ កន្លែងកម្សាន្ត និងពហុកីឡដ្ឋាននានា


បណ្តាញនេះគាំទ្រទាំងសេវា 5G និង Home WiFi 5G ដោយអាចឱ្យអតិថិជនរីករាយជាមួយការតភ្ជាប់ល្បឿនលឿនទាំងក្នុង និងក្រៅអគារ។


លោក Yap Kok Leong អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា «ការឈានដល់ 500 ស្ថានីយនៃបណ្តាញ 5G និងការត្រៀមខ្លួនឆ្ពោះទៅរកការកើនឡើងជាង 1,000 ស្ថានីយនៅដំណាច់ខែកក្កដា សបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថលកម្រិតពិភពលោកសម្រាប់ប្រទេសកម្ពុជា។ យើងមិនមែនដាក់ដំណើរការ 5G គ្រាន់តែដើម្បីការអួតអាងផ្នែកទីផ្សារនោះទេ។ យើងកំពុងកសាងបណ្តាញដ៏មានប្រសិទ្ធភាពមួយ ដែលរចនាឡើងដោយផ្តោតលើបទពិសោធអតិថិជនពិតប្រាកដ ជាមួយនឹងល្បឿនដ៏លឿន ការគ្របដណ្តប់យ៉ាងរឹងមាំក្នុងអគារ ភាពងាយស្រួលក្នុងការផ្លាស់ប្ដូរទីតាំងដោយមិនរអាក់រអួល និងការតភ្ជាប់នៅតាមផ្ទះដែលអាចទុកចិត្តបាន។ រាល់ស្ថានីយថ្មីនីមួយៗដែលយើងដាក់ឱ្យដំណើរការ គឺនាំកម្ពុជាមួយជំហានកាន់តែកៀកឆ្ពោះទៅរកប្រជាជាតិឌីជីថលដែលតភ្ជាប់គ្នាយ៉ាងពិតប្រាកដ។»
 

ស្ថានីយ 5G ជាច្រើនទៀតនឹងបន្តដាក់ឱ្យដំណើរការពេញមួយឆ្នាំ 2026 ស្របពេលដែលក្រុមហ៊ុនសែលកាតកំពុងពន្លឿនការដំឡើងទូទាំងប្រទេស និងពង្រឹងប្រព័ន្ធអេកូឡូស៊ីឌីជីថលរបស់កម្ពុជា។


ដើម្បីពិនិត្យមើលតំបន់គ្របដណ្តប់សេវា 5G អតិថិជនអាចពិនិត្យមើលដោយផ្ទាល់តាមរយៈ cellcard app ឬតាមគេហទំព័រ https://www.cellcard.com.kh/5g
 

Digital Life. Connected.

 

អំពីក្រុមហ៊ុនសែលកាត
ចាប់ដំណើរការក្នុងឆ្នាំ 1996 ក្រុមហ៊ុនសែលកាតគឺជាប្រតិបត្តិករទូរគមនាគមន៍ឌីជីថលដែលបានចុះបញ្ជីជាសាធារណៈដ៏ធំលើផ្សារមូលបត្រកម្ពុជា (CSX)។ តាមរយៈសេវា 4G សេវា 5G និងហេដ្ឋារចនាសម្ព័ន្ធខ្សែកាប្លិ៍អុបទិកទូទាំងប្រទេស ក្រុមហ៊ុនសែលកាតផ្ដល់ជូនអតិថិជនជាង 4 លាននាក់នូវការភ្ជាប់ទំនាក់ទំនងសម្រាប់ការរស់នៅ ធ្វើការ សិក្សា និងកម្សាន្ត តាមរយៈបទពិសោធប្រើប្រាស់ឌីជីថល 360 ដឺក្រេ។

 

សូមស្វាគមន៍មកកាន់ទំព័រសករាជថ្មី 5G ពី សែលកាត
ស្វែងយល់បន្ថែម៖ www.cellcard.com.kh


ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ
លោកស្រី សំបូរ សុភាវត្តី, Chief Marketing Officer
sambo.sopheavatey@cellcard.com.kh
 

25 May 2026

Press release

អានបន្ថែម
cellcard ពង្រីកបណ្តាញ 5G របស់ខ្លួនទ្វេដងជាង 500 ស្ថានីយ និងត្រៀមខ្លួនពង្រីកទ្វេដងម្តងទៀតរហូតដល់ជាង 1,000 ស្ថានីយនៅដំណាច់ខែកក្កដា

ក្នុងរយៈពេល 30 ឆ្នាំ (1996-2026) ក្រុមហ៊ុនសែលកាត វិនិយោគទឹកប្រាក់ជិត 5.5 ពាន់លានដុល្លារអាមេរិក លើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ នៅប្រទេសកម្ពុជា

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា – ថ្ងៃទី 21 ខែមេសា ឆ្នាំ 2026


ក្រុមហ៊ុនសែលកាតដែលជាក្រុមហ៊ុនរបស់កូនខ្មែរ 100% និងជាប្រតិបត្តិករទូរគមនាគមន៍ដ៏ធំមួយ ដែលបានចុះបញ្ជីលក់មូលបត្រនៅកម្ពុជា និងឈរយ៉ាងមុតមាំក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងរាជរដ្ឋាភិបាលកម្ពុជាដោយរួមគ្នាឆ្ពោះទៅរកចក្ខុវិស័យរបស់កម្ពុជាក្នុងការក្លាយជាប្រទេសដែលមានភាពឯករាជ្យឌីជីថល។


ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ 1996 ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក. ដែលស្គាល់ជាទូទៅថាក្រុមហ៊ុនសែលកាត បានវិនិយោគទឹកប្រាក់ជិត 5.5 ពាន់លានដុល្លារក្នុងរយៈពេល 30 ឆ្នាំកន្លងមកនេះ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរ គមនាគមន៍ ក្នុងប្រទេសកម្ពុជា រួមមាន៖ 
1.    1.1 ពាន់លានដុល្លារ ជាការវិនិយោគលើមូលធន (CAPEX)
2.    0.7 ពាន់លានដុល្លារ ជាទឹកប្រាក់សម្រាប់បង់កាតព្វកិច្ចតាមច្បាប់ ជូនរាជរដ្ឋាភិបាលកម្ពុជា


ការវិនិយោគនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏រឹងមាំ និងគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បង្កើតឱកាសការងារដោយផ្ទាល់ និងប្រយោល ការលើកកម្ពស់ការវិនិយោគនៅកម្ពុជា និងពង្រីកការតភ្ជាប់សម្រាប់ប្រជាជនកម្ពុជា។


ក្នុងឆ្នាំ 2026 នេះ ក្រុមហ៊ុនសែលកាត គាំទ្រយ៉ាងពេញទំហឹង និងដើរស្របតាមអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ជំរុញការផ្លាស់ប្តូរឌីជីថលតាមរយៈគំនិតផ្តួចផ្តើមនានា ដូចជាការពង្រីកហេដ្ឋារចនាសម្ព័ន្ធឌីជីថលទូទាំងប្រទេស ការលើកកម្ពស់ការតភ្ជាប់ឱ្យកាន់តែទូលំទូលាយ និងការអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល។


សែលកាតបានពង្រីកបណ្តាញ 5G នៅក្រុងសៀមរាបដើម្បីជំរុញការអភិវឌ្ឍប្រព័ន្ធឌីជីថលកម្ពុជា


ឈរលើមូលដ្ឋានគ្រឹះដ៏រឹងមាំនេះ ក្រុមហ៊ុនសែលកាតបានប្រកាសដាក់ឱ្យដំណើរការបណ្តាញ 5G របស់ខ្លួននៅក្នុងក្រុងសៀមរាបនៅថ្ងៃនេះ ដែលជាក្រុងទី 3 បន្ទាប់ពីក្រុងភ្នំពេញ និងតាខ្មៅ ដែលជាការបោះជំហានដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍប្រព័ន្ធឌីជីថលរបស់កម្ពុជា និងការពង្រឹងការតភ្ជាប់ទូទាំងប្រទេស។ ការដាក់ឱ្យដំណើរការនេះធ្វើឡើងតាមរយៈពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយអភិបាលខេត្តសៀមរាប ដើម្បីពង្រឹងការប្តេជ្ញាចិត្តរួមគ្នាលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការអភិវឌ្ឍទីក្រុងទំនើប ការច្នៃប្រឌិតសម្រាប់សេដ្ឋកិច្ច និងវប្បធម៌ដ៏សំខាន់មួយរបស់កម្ពុជា។


ក្នុងនាមជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញមួយលើពិភពលោក ខេត្តសៀមរាប បានឈានចូលទំព័រសករាជថ្មីនៃការភ្ជាប់ទំនាក់ទំនង។ តាមរយៈបច្ចេកវិទ្យា 5G ប្រជាពលរដ្ឋ អាជីវករ និងភ្ញៀវទេសចរ នឹងទទួលបានអត្ថប្រយោជន៍ថ្មីនៃការប្រើប្រាស់អ៊ីនធឺណិតល្បឿនលឿន ភាពយឺតយ៉ាវនៃការឆ្លើយតបនៅកម្រិតទាប និងសមត្ថភាពក្នុងការពង្រឹងសេវាកម្មឌីជីថលជំនាន់ថ្មី ព្រមទាំងបទពិសោធនៃវិស័យទេសចរណ៍ដ៏សម្បូរបែបរហូតដល់ដំណោះស្រាយសហគ្រាសដ៏មានប្រសិទ្ធភាព។


5G មិនមែនគ្រាន់តែជាការតភ្ជាប់ដ៏រហ័សប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាគ្រឹះសម្រាប់ការបង្កើតថ្មី និងជាជំហានបន្ទាប់របស់កម្ពុជា ដែលផ្តល់នូវកាលានុវត្តភាពថ្មីៗក្នុងវិស័យទេសចរណ៍ អប់រំ ពាណិជ្ជកម្ម និងសេវាសាធារណៈ។


អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនសែលកាត មានប្រសាសន៍ថា៖ «ការបន្តវិនិយោគរបស់ក្រុមហ៊ុនសែលកាត ឆ្លុះបញ្ចាំងពីទំនុកចិត្តយ៉ាងរឹងមាំចំពោះអនាគតរបស់កម្ពុជា។ រួមជាមួយដៃគូ យើងកំពុងកសាងមូលដ្ឋានគ្រឹះឌីជីថលដ៏រឹងមាំមួយ ដែលគាំទ្រដល់កំណើនប្រកបដោយចីរភាព ទាក់ទាញការវិនិយោគ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាទាំងមូល។»


លោក Yap Kok Leong អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនសែលកាត បានបន្ថែមថា៖ «ការដាក់ឱ្យដំណើរការបណ្ដាញ 5G ក្នុងខេត្តសៀមរាប បង្ហាញពីជំហានដ៏សំខាន់ក្នុងការពង្រីកបណ្តាញឌីជីថលនៅកម្ពុជា។ តាមរយៈភាពជាដៃគូជាមួយរដ្ឋបាលខេត្តសៀមរាប យើងកំពុងបើកឱកាសឌីជីថលថ្មីៗ ដែលនឹងជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់វិស័យទេសចរណ៍ និងផ្តល់ឥទ្ធិពលវិជ្ជមានដល់សហគមន៍ពាក់ព័ន្ធ។»


ក្រុមហ៊ុនសែលកាតនឹងបន្តពង្រីកបណ្តាញ 5G របស់ខ្លួនទៅកាន់បណ្តាខេត្តសំខាន់ៗផ្សេងទៀត ដើម្បីគាំទ្រដល់ចក្ខុវិស័យរបស់កម្ពុជាក្នុងការកសាងសេដ្ឋកិច្ចទំនើប បរិយាបន្ន និងជំរុញដោយឌីជីថល ព្រមទាំងផ្លាស់ប្តូររបៀបដែលមនុស្សរស់នៅ ធ្វើការ រៀនសូត្រ និងកម្សាន្ត។ សូមស្វាគមន៍មកកាន់ទំព័រសករាជថ្មី 5G ពី cellcard!

 

Fence V1

 

អំពីក្រុមហ៊ុនសែលកាត
ចាប់ដំណើរការក្នុងឆ្នាំ 1996 ក្រុមហ៊ុនសែលកាតគឺជាប្រតិបត្តិករទូរគមនាគមន៍ដ៏ធំមួយ ដែលបានចុះបញ្ជីលក់មូលបត្រនៅកម្ពុជា និងមានអតិថិជនជាង 4 លាននាក់។ ជាមួយចក្ខុវិស័យ Digital Life. Connected. ក្រុមហ៊ុនសែលកាតនៅតែបន្តផ្ដល់ជូននូវបទពិសោធនៃការភ្ជាប់ទំនាក់ទំនងដ៏សម្បូរបែប និងប្រកបដោយនវានុវត្តន៍ ដើម្បីជួយសម្រួលដល់ការរស់នៅ ការងារ ការសិក្សា និងការកម្សាន្តរបស់ប្រជាជនកម្ពុជា។ ក្នុងខណៈពេលដែលកម្ពុជាកំពុងបោះជំហានទៅកាន់ទំព័រសករាជថ្មី 5G ក្រុមហ៊ុនសែលកាតកំពុងជំរុញការវិវត្តបច្ចេកវិទ្យាថ្មីៗ ដោយផ្ដល់ជូនការភ្ជាប់ទំនាក់ទំនងកាន់តែរហ័ស គួរឱ្យទុកចិត្ត និងត្រៀមខ្លួនជាស្រេចក្នុងការអភិវឌ្ឍវិស័យឌីជីថលនាពេលអនាគតសម្រាប់ប្រទេសកម្ពុជា។
ស្វែងយល់បន្ថែម៖ www.cellcard.com.kh

 

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ
 

Mr. William Mark Hanna, Group Chief Financial Officer
markhanna@royalgroup.com.kh

Mr. Paul Clements, Group Chief of Staff and VP Group Strategy and Investments
paul.clements@royalgroup.com.kh

Mrs. Sambo Sopheavatey, Chief Marketing Officer
sambo.sopheavatey@cellcard.com.kh 
 

21 Apr 2026

Press release

អានបន្ថែម
ក្នុងរយៈពេល 30 ឆ្នាំ  (1996-2026)  ក្រុមហ៊ុនសែលកាត វិនិយោគទឹកប្រាក់ជិត 5.5 ពាន់លានដុល្លារអាមេរិក លើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ នៅប្រទេសកម្ពុជា

ក្រុមហ៊ុនសែលកាត និងធនាគារ ABA ដាក់ដំណើរការជាផ្លូវការសេវាកម្ម cellcard ក្នុង ABA Mobile

រាជធានីភ្នំពេញ កម្ពុជា – ក្រុមហ៊ុនសែលកាត ដែលជាប្រតិបត្តិករទូរគមនាគមន៍នៅកម្ពុជាសហការជាមួយធនាគារ ABA ដែលជាធនាគារពាណិជ្ជដ៏ធំនៅកម្ពុជា បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសេវាកម្ម cellcard mini app នៅលើ ABA Mobile ដើម្បីផ្ដល់សេវាកម្មទូរស័ព្ទចាំបាច់នានាដល់អ្នកប្រើប្រាស់ ABA។​


កម្មវិធីតូច តែស្តង់ដា និងងាយស្រួលប្រើប្រាស់​

ជាមួយ cellcard mini app អ្នកប្រើប្រាស់ ABA អាចទិញ eSIM និងភ្ជាប់គម្រោង cellcard AO MOBILE បានដោយផ្ទាល់នៅក្នុង ABA Mobile របស់ពួកគេ ជួយឱ្យការភ្ជាប់ទំនាក់ទំនងកាន់តែប្រសើរ និងងាយស្រួលជាងមុន។​

 

មុខងារសម្រាប់អ្នកប្រើប្រាស់​

ទិញ eSIM - ទិញ និងបើកដំណើរការ eSIM បានភ្លាមៗ ដោយមិនចាំបាច់ប្រើស៊ីមបន្ទះ។​

ភ្ជាប់គម្រោង cellcard AO MOBILE - រីករាយជាមួយការប្រើប្រាស់គម្រោង cellcard AO MOBILE តាមចំណង់ចំណូលចិត្តរបស់អ្នករួមមានការស្ដាប់តន្ត្រី មើលវីដេអូ លេងហ្គេម និងផ្សេងៗជាច្រើនទៀត។

 

របៀបប្រើប្រាស់​

  • បើក ABA Mobile​
  • ចូលទៅកាន់ផ្នែកមីនីអេប (Mini Apps)​
  • ចុចលើរូប cellcard និងចូលប្រើប្រាស់ជាមួយលេខទូរស័ព្ទ cellcard របស់អ្នក​

ប្រសិនបើលោកអ្នកមិនទាន់បានធ្វើបច្ចុប្បន្នភាព ABA Mobile របស់អ្នកទេ សូមទាញយកកម្មវិធីជំនាន់ក្រោយរបស់ ABA Mobile តាមរយៈ App Store ឬ Google Play។​

 

អំពីក្រុមហ៊ុនសែលកាត ​

ចាប់ដំណើរការក្នុងឆ្នាំ 1997 ក្រុមហ៊ុនសែលកាតគឺជាប្រតិបត្តិករក្នុងស្រុកដែលបម្រើសេវាកម្មទូរស័ព្ទជូនអតិថិជននៅប្រទេសកម្ពុជា។ ក្រុមហ៊ុនសែលកាតគឺជាក្រុមហ៊ុនទូរស័ព្ទចល័តដ៏ធំមួយក្នុងប្រទេសកម្ពុជាដែលមានអតិថិជនជាង 4 លាននាក់ ដែលមានសេវាគ្របដណ្តប់ទូទាំងប្រទេស និងមានបណ្តាញចែកចាយដ៏ធំទូលាយ។ ក្រុមហ៊ុននៅតែរក្សាជំហរនៅក្នុងទីផ្សារក្នុងការផ្តល់នូវសេវាទូរគមនាគមន៍ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងនៅតែបន្តពង្រីកបណ្តាញសេវាគ្របដណ្តប់ 4G/5G ឱ្យកាន់តែប្រសើរ និងមានប្រសិទ្ធភាព។​

 

អំពីធនាគារ ABA​
ធនាគារ ABA គឺជាធនាគារពាណិជ្ជដ៏ធំនៅកម្ពុជា ដែលត្រូវបានគេទទួលស្គាល់ចំពោះភាពច្នៃប្រឌិតផ្នែកឌីជីថល និងមានកម្មវិធីធនាគារតាមទូរស័ព្ទដ៏ពេញនិយមនៅកម្ពុជា។​

2 Apr 2026

Press release

អានបន្ថែម
ក្រុមហ៊ុនសែលកាត និងធនាគារ ABA ដាក់ដំណើរការជាផ្លូវការសេវាកម្ម cellcard ក្នុង ABA Mobile

ក្រុមហ៊ុនសែលកាត និង Moonton ពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីកីឡាអេឡិចត្រូនិកនៅកម្ពុជា

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា – ថ្ងៃទី 03 ខែមេសា ឆ្នាំ 2026 - ក្រុមហ៊ុនសែលកាតដែលជាក្រុមហ៊ុនទូរគមនាគមន៍ឌីជីថលនៅកម្ពុជា បានពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររបស់ខ្លួនជាមួយក្រុមហ៊ុន Moonton ដែលជាក្រុមហ៊ុនអភិវឌ្ឍហ្គេម Mobile Legends: Bang Bang (MLBB) ដើម្បីជំរុញការរីកលូតលាស់នៃប្រព័ន្ធអេកូឡូស៊ីកីឡាអេឡិចត្រូនិកនៅក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែមានសន្ទុះខ្លាំងជាងមុន។


កិច្ចសហការនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នា ដើម្បីពង្រឹងវិស័យកីឡាអេឡិចត្រូនិកដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជា ដោយនាំមកនូវបទពិសោធការប្រកួតលំដាប់ថ្នាក់ពិភពលោក រួមជាមួយការភ្ជាប់ទំនាក់ទំនងឌីជីថលដែលមានប្រសិទ្ធភាពខ្ពស់។

 

_TY_2788


ថ្លែងអំពីភាពជាដៃគូនេះ លោក Yap Kok Leong អគ្គនាយកប្រតិបត្តិក្រុមហ៊ុនសែលកាត មានប្រសាសន៍ថា៖ «ខ្ញុំមានសេចក្តីសោមនស្សរីករាយជាខ្លាំងសម្រាប់ក្រុមហ៊ុនសែលកាត ដែលបានឈរទន្ទឹមគ្នាជាមួយ Moonton និងសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បន្តដំណើរដ៏អស្ចារ្យនេះជាមួយគ្នា។ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ យើងបានឃើញពីឥទ្ធិពលដ៏ខ្លាំងក្លា ពោលគឺសហគមន៍កីឡាអេឡិចត្រូនិកដ៏រឹងមាំ រួមមានការតភ្ជាប់កាន់តែស្និទ្ធស្នាលជាងមុន និងសមត្ថភាពប្រកួតប្រជែងខ្ពស់ជាងមុន»។


ក្នុងនាមជាដៃគូទូរគមនាគមន៍ឌីជីថលផ្លូវការរបស់ MLBB នៅកម្ពុជា ក្រុមហ៊ុនសែលកាតបានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រការប្រកួតធំៗដូចជា MPL Cambodia ដែលជាព្រឹត្តិការណ៍ថ្នាក់ជាតិមួយសម្រាប់ក្រុម និងកីឡាករកីឡាអេឡិចត្រូនិកឆ្នើមៗរបស់កម្ពុជាប្រកួតប្រជែងគ្នា ដើម្បីតំណាងជាតិឡើងទៅប្រកួតលើឆាកអន្តរជាតិ។

 

លោក Yap Kok Leong បានបន្ថែមថា៖ «តាមរយៈកិច្ចសហការជាមួយ Moonton ពួកយើងបានឃើញការបង្កើតនូវប្រវត្តិសាស្ត្រថ្មីៗ ដោយក្រុមនីមួយៗបានពង្រឹងសមត្ថភាពកាន់តែខ្លាំង ព្រមទាំងមានវត្តមានម្ចាស់ជើងឯកថ្មីៗ និងសហគមន៍កីឡាអេឡិចត្រូនិកដែលបន្តរីកចម្រើនព្រមគ្នា»។


ចំណុចស្នូលនៃភាពជាដៃគូនេះ គឺផ្អែកលើជំនឿរួមគ្នាលើថាមពលនៃការតភ្ជាប់ ដើម្បីបង្ហាញសក្តានុពលបន្ថែមទៀត។ «នៅក្រុមហ៊ុនសែលកាត រាល់សកម្មភាពដែលយើងធ្វើ គឺជួយឱ្យប្រជាជនកម្ពុជាទាំងអស់អាចរស់នៅក្នុងជីវិតឌីជីថលដែលតភ្ជាប់គ្នាយ៉ាងងាយស្រួល។ សព្វថ្ងៃនេះ ការតភ្ជាប់មិនមែនគ្រាន់តែជាការប្រើប្រាស់អ៊ីនធឺណិតប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការដែលយើងរស់នៅ ធ្វើការ រៀនសូត្រ និងកម្សាន្តជារៀងរាល់ថ្ងៃ។ ហើយការលេងហ្គេមកម្សាន្ត គឺជាផ្នែកមួយដ៏សំខាន់នៃជីវិតឌីជីថលផងដែរ»។


តាមរយៈបណ្តាញ 5G ក្រុមហ៊ុនសែលកាតផ្តល់នូវកម្រិតឆ្លើយតប (Latency) ទាប និងល្បឿនលឿន ដែលត្រូវបានអភិវឌ្ឍឡើងសម្រាប់ការប្រកួតប្រជែង ដែលរាល់វិនាទីគឺសុទ្ធតែមានតម្លៃ។ ជាមួយនឹងអ្នកលេង MLBB ជាង 3 លាននាក់នៅកម្ពុជា អ្នកប្រើប្រាស់កាន់តែច្រើនកំពុងជ្រើសរើសយកបណ្តាញ cellcard 5G ដើម្បីទទួលបានបទពិសោធលេងហ្គេមកាន់តែរលូន។

 

_TY_3335


កីឡាអេឡិចត្រូនិកមិនមែនសម្រាប់តែកីឡាករអាជីពឡើយ ពោលកីឡានេះត្រូវបានជំរុញដោយសហគមន៍អ្នកស្រឡាញ់កីឡាអេឡិចត្រូនិកទាំងមូល។ ដើម្បីផ្ដល់ជូនកីឡាករ និងអ្នកគាំទ្រនូវបទពិសោធថ្មីនៃការលេងហ្គេមនោះ ក្រុមហ៊ុនសែលកាតបន្តបង្កើតគម្រោង និងសេវាកម្មទៅតាមតម្រូវការដូចជាកញ្ចប់គម្រោង cellcard AO GAMER និងកញ្ចប់ cellcard AO MLBB ដែលជាបទពិសោធរួមបញ្ចូលគ្នារវាង អ៊ីនធឺណិត ការហៅទូរស័ព្ទ និងអត្ថប្រយោជន៍បន្ថែមក្នុងហ្គេម Mobile Legends: Bang Bang។ គម្រោង និងសេវាកម្មទាំងនេះត្រូវបានបង្កើតឡើង មិនត្រឹមតែដើម្បីបង្កើនប្រសិទ្ធភាពនៃការលេងហ្គេមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យអ្នកគាំទ្រអាចទស្សនាការផ្សាយផ្ទាល់ ចូលរួមសកម្មភាពផ្សេងៗ និងរក្សាការទំនាក់ទំនងជាមួយក្រុមដែលពួកគេចូលចិត្តបានគ្រប់ពេលវេលា គ្រប់ទីកន្លែង។


លោក Yap Kok Leong បានលើកឡើងថា៖ «កីឡាអេឡិចត្រូនិកមិនមែនគ្រាន់តែជាហ្គេមនោះទេ វាគឺជាសហគមន៍មួយ។ តាមរយៈកិច្ចសហការជាមួយ Moonton យើងប្តេជ្ញាចិត្តក្នុងការជំរុញប្រព័ន្ធអេកូឡូស៊ីទាំងមូលនេះ ចាប់តាំងពីកីឡាករ និងក្រុម រហូតដល់អ្នកគាំទ្រ និងអ្នកបង្កើតមាតិកា)»។ នៅពេលដែលភាពជាដៃគូនេះឈានចូលដំណាក់កាលបន្ទាប់ ទាំងក្រុមហ៊ុនសែលកាត និង Moonton មានមហិច្ឆតារួមគ្នាដ៏ធំមួយ គឺការលើកកម្ពស់កម្ពុជាឱ្យឈានទៅដល់ឆាកកីឡាអេឡិចត្រូនិកកម្រិតតំបន់ និងពិភពលោក។ 

 

«យើងចង់ឃើញក្រុមរបស់កម្ពុជាចូលរួមប្រកួត និងទទួលបានជ័យជម្នះនៅក្រៅប្រទេស។ អ្វីដែលកាន់តែសំខាន់នោះ យើងចង់ជួយលើកទឹកចិត្តអ្នកលេងហ្គេម និងអ្នកគាំទ្រជំនាន់ថ្មី ដែលជាផ្នែកមួយនៃកីឡាអេឡិចត្រូនិកកម្រិតពិភពលោក»។ ក្រុមហ៊ុនសែលកាត និង Moonton មិនត្រឹមតែបង្កើតការតភ្ជាប់ដែលប្រសើរជាងមុនប៉ុណ្ណោះទេ។ យើងកំពុងកសាងកិត្យានុភាពរបស់កម្ពុជានៅក្នុងសង្វៀនហ្គេមលំដាប់សកល។


អំពីក្រុមហ៊ុនសែលកាត
ចាប់ដំណើរការក្នុងឆ្នាំ 1997 ក្រុមហ៊ុនសែលកាតគឺជាប្រតិបត្តិករទូរគមនាគមន៍ក្នុងប្រទេសកម្ពុជា និងមានអតិថិជនជាង 4 លាននាក់។ ជាមួយចក្ខុវិស័យក្នុងការផ្ដល់ជូន «ការភ្ជាប់ទំនាក់ទំនងបែបឌីជីថល (Digital Life. Connected.)» ក្រុមហ៊ុនសែលកាតនៅតែបន្តផ្ដល់ជូននូវបទពិសោធនៃការភ្ជាប់ទំនាក់ទំនងដ៏សម្បូរបែប និងប្រកបដោយនវានុវត្តន៍ ដើម្បីជួយសម្រួលដល់ការរស់នៅ ការងារ ការសិក្សា និងការកម្សាន្តរបស់ប្រជាជនខ្មែរ។ ក្នុងខណៈពេលដែលកម្ពុជាកំពុងបោះជំហានទៅកាន់ទំព័រសករាជថ្មី 5G ក្រុមហ៊ុនសែលកាតកំពុងជំរុញការវិវត្តបច្ចេកវិទ្យាថ្មីៗ ដោយផ្ដល់ជូនការភ្ជាប់ទំនាក់ទំនងកាន់តែរហ័ស គួរឱ្យទុកចិត្ត និងត្រៀមខ្លួនជាស្រេចក្នុងការអភិវឌ្ឍវិស័យឌីជីថលនាពេលអនាគតសម្រាប់ប្រទេសកម្ពុជា។

1 Apr 2026

Press release

អានបន្ថែម
ក្រុមហ៊ុនសែលកាត និង Moonton ពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីកីឡាអេឡិចត្រូនិកនៅកម្ពុជា

ក្រុមហ៊ុនសែលកាត ជំរុញសក្តានុពលឌីជីថលក្នុងខេត្តសៀមរាប តាមរយៈបច្ចេកវិទ្យា 5G និងប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់វិស័យទេសចរណ៍

ក្រុមហ៊ុនសែលកាត ដែលជាក្រុមហ៊ុនទូរគមនាគមន៍នៅកម្ពុជា បានប្រកាសពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយរដ្ឋបាលខេត្តសៀមរាប ក្រោមអធិបតីភាពរបស់លោក ង៉ូវ សេងកាក់ អភិបាលរងនៃគណៈអភិបាលខេត្ត និងជាតំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប។ ក្នុងកិច្ចសហការជាយុទ្ធសាស្ត្រនេះ ក្រុមហ៊ុនសែលកាតបានក្លាយជា ដៃគូសហប្រតិបត្តិការទូរគមនាគមន៍ឌីជីថល របស់រដ្ឋបាលខេត្តសៀមរាប។

 

 

9 (5)


កិច្ចសហការនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការប្រែក្លាយខេត្តសៀមរាប ឱ្យទៅជាគោលដៅទេសចរណ៍ ដែលមានការតភ្ជាប់យ៉ាងពេញលេញ និងត្រៀមខ្លួនជាស្រេចសម្រាប់អនាគត តាមរយៈការត្រៀមដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា 5G របស់ cellcard ក្នុងក្រុងសៀមរាប ព្រមទាំងការធ្វើឱ្យប្រសើរឡើងនូវបណ្តាញសេវាឱ្យកាន់តែមានគុណភាពខ្ពស់នៅទូទាំងខេត្ត។

 

DSC08457 (2)


ចំណុចស្នូលនៃកិច្ចសហការនេះ គឺការជឿជាក់រួមគ្នាថា «ការតភ្ជាប់» គឺជាគ្រឹះនៃទេសចរណ៍ប្រកប ដោយចីរភាព ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរមិនត្រឹមតែអាចដើរកម្សាន្តបានយ៉ាងរលូនប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងអាចចែករំលែកភាពអស្ចារ្យនៃខេត្តសៀមរាបទៅកាន់ពិភពលោកបានភ្លាមៗ ដែលជួយបង្កើនភាពទាក់ទាញជាសកល និងគាំទ្រដល់កំណើនសេដ្ឋកិច្ចក្នុងស្រុក។


ក្រុមហ៊ុនសែលកាត និងរដ្ឋបាលខេត្តសៀមរាប នឹងរួមគ្នាអនុវត្តគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួន ដើម្បីលើកកម្ពស់បទពិសោធរបស់ភ្ញៀវទេសចរ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់៖

  • ការតភ្ជាប់ជំនាន់ថ្មី៖ ការដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា 5G ក្នុងក្រុងសៀមរាប រួមជាមួយការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ 4G និង 5G ដើម្បីផ្តល់នូវសេវាអ៊ីនធឺណិតកាន់តែលឿន និង មានទំនុកចិត្តសម្រាប់ប្រជាពលរដ្ឋ អាជីវកម្ម និងភ្ញៀវទេសចរ។
  • សេវា WiFi សាធារណៈ៖ ការដំឡើងសេវា WiFi សាធារណៈនៅតាមតំបន់ទេសចរណ៍សំខាន់ៗ ដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរក្នុងការស្វែងរកព័ត៌មាន ចែករំលែករូបភាព និងស្វែង យល់ពីវប្បធម៌ដ៏សម្បូរបែបរបស់ខេត្តសៀមរាប។
  • ការជំរុញទេសចរណ៍តាមរយៈព្រឹត្តិការណ៍ផ្សេងៗ និងការធ្វើទីផ្សារ៖ ការឧបត្ថម្ភព្រឹត្តិការណ៍យុទ្ធសាស្ត្រ និងយុទ្ធនាការទីផ្សាររួមគ្នា ដើម្បីទាក់ទាញភ្ញៀវទេសចរក្នុងស្រុកមកកាន់ខេត្តសៀមរាបកាន់តែច្រើន ដែលជួយគាំទ្រដល់វិស័យទេសចរណ៍ពេញមួយឆ្នាំ។
  • ការលើកកម្ពស់ជីវភាពក្នុងតំបន់៖ ការប្រើប្រាស់បណ្តាញ និងប្រព័ន្ធឌីជីថលរបស់ cellcard ដើម្បីភ្ជាប់ទំនាក់ទំនងរវាងអ្នកបើកបរ (តាក់ស៊ី/កង់បី) ជាមួយភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបង្កើតឱកាសការងារថ្មីៗ និងបង្កើនប្រាក់ចំណូលក្នុងសហគមន៍។
  • សេវាឌីជីថលសម្រាប់ភ្ញៀវទេសចរ៖ ការដាក់ឱ្យប្រើប្រាស់សេវា eSIM និងដំណោះស្រាយទូរស័ព្ទសម្រាប់ភ្ញៀវអន្តរជាតិ រួមទាំងការប្រើប្រាស់កម្មវិធីទំនាក់ទំនងសំខាន់ៗដូចជា WhatsApp ជាដើម ដើម្បីធានាថាពួកគាត់អាចរក្សាការតភ្ជាប់បានយ៉ាងងាយស្រួលចាប់ពីពេលមកដល់។


លោក ង៉ូវ សេងកាក់ អភិបាលរង នៃគណៈអភិបាលខេត្ត សៀមរាប មានប្រសាសន៍ថា៖ « ការសហការជាមួយក្រុមហ៊ុនសែលកាតនេះ គឺជាជំហានសំខាន់មួយក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅខេត្តសៀមរាប និងគាំទ្រកំណើនវិស័យទេសចរណ៍។ ជាមួយគ្នានេះ យើងនឹងជំរុញការប្រើប្រាស់ eSIM គាំទ្រអាជីវកម្មវិស័យទេសចរណ៍តាមរយៈវគ្គបណ្តុះបណ្តាលផ្នែកសេវាកម្ម និងធ្វើឱ្យប្រសើរឡើងនូវការចូលប្រើបច្ចេកវិទ្យាឌីជីថលសម្រាប់សហគមន៍មូលដ្ឋាន ជាពិសេសអ្នកបើកបរតុកតុក ដើម្បីអាចភ្ជាប់ទំនាក់ទំនងជាមួយភ្ញៀវទេសចរបានកាន់តែងាយស្រួល និងបង្កើនប្រាក់ចំណូល។ យើងជឿជាក់ថា ការតភ្ជាប់ដែលកាន់តែមានប្រសិទ្ធភាព នឹងជួយបង្កើនបទពិសោធភ្ញៀវទេសចរ និងបង្កើតឱកាសសេដ្ឋកិច្ចបន្ថែមសម្រាប់សហគមន៍មូលដ្ឋាន»។

 

6 (3)


លោក Yap Kok Leong (KL) អគ្គនាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានបន្ថែមថា៖ «យើងខ្ញុំមានកិត្តិយសណាស់ ដែលបានក្លាយជាដៃគូសហការទូរគមនាគមន៍ឌីជីថល របស់រដ្ឋបាលខេត្តសៀមរាប។ កិច្ចសហការនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់យើងខ្ញុំ ក្នុងការគាំទ្រដល់កំណើនរបស់កម្ពុជា តាមរយៈការតភ្ជាប់ទំនាក់ទំនង។ ជាមួយបច្ចេកវិទ្យា 5G និងសេវាឌីជីថល យើងខ្ញុំកំពុងកសាងមូលដ្ឋានគ្រឹះ សម្រាប់ការទទួលយកបទពិសោធ ចែករំលែក និងផ្សារភ្ជាប់ជាមួយខេត្តសៀមរាប។ នេះគឺជាការភ្ជាប់ទំនាក់ទំនងតាមបែបឌីជីថល ដែលត្រូវបានផ្សារភ្ជាប់សម្រាប់គោលដៅទេសចរណ៍ដ៏សំខាន់មួយរបស់កម្ពុជា ហើយក៏ជាបេសកកម្មមួយដែលយើងខ្ញុំនឹងបន្តពង្រីកទៅទូទាំងប្រទេសផងដែរ»។

 

4 (4)


កិច្ចសហការនេះមិនមែនសម្រាប់តែការតភ្ជាប់អ៊ីនធឺណិតប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបើកបង្ហាញនូវសក្ដានុពលពេញលេញរបស់ខេត្តសៀមរាប ផងដែរ។ តាមរយៈការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យា ទេសចរណ៍ និងសហគមន៍ ក្រុមហ៊ុនសែលកាត និងរដ្ឋបាលខេត្តសៀមរាប កំពុងបង្កើតអនាគតមួយដែលរាល់ការតភ្ជាប់ នឹងនាំមកនូវឱកាស ហើយការភ្ជាប់ទំនាក់ទំនងបែបឌីជីថលនឹងក្លាយជាតថភាពសម្រាប់មនុស្សគ្រប់គ្នា៕

 

3 (5)

 

1 (5)

26 Mar 2026

Press release

អានបន្ថែម
ក្រុមហ៊ុនសែលកាត ជំរុញសក្តានុពលឌីជីថលក្នុងខេត្តសៀមរាប តាមរយៈបច្ចេកវិទ្យា 5G និងប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់វិស័យទេសចរណ៍

12345

តើមានអ្វីឱ្យយើងខ្ញុំជួយបាន?

ជជែកជាមួយយើងខ្ញុំឥឡូវនេះសម្រាប់ជំនួយផ្សេងៗ

តើមានអ្វីឱ្យយើងខ្ញុំជួយបាន?