Published Date: June, 27 Saturday, 2026

cellcard និង ZDG រួមគ្នាជំរុញអនាគតនៃរថយន្តអគ្គិសនីដែលតភ្ជាប់បណ្តាញនៅកម្ពុជា

cellcard និង ZDG រួមគ្នាជំរុញអនាគតនៃរថយន្តអគ្គិសនីដែលតភ្ជាប់បណ្តាញនៅកម្ពុជា

ភ្នំពេញ, កម្ពុជា | ថ្ងៃទី27 ខែមិថុនា ឆ្នាំ2026

 

cellcard ដែលជាប្រតិបត្តិករទូរគមនាគមន៍ឌីជីថលគ្រប់គ្រងដោយកូនខ្មែរ 100% និងក្រុមហ៊ុន ZDG (CAMBODIA) CO., LTD នៅថ្ងៃនេះ បានប្រកាសពីភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីបង្ហាញរថយន្ត Lynk & Co Z20 ដែលជារថយន្តអគ្គិសនីជំនាន់ថ្មី ដែលបង្ហាញពីអនាគតនៃការធ្វើដំណើរដែលមានការតភ្ជាប់បណ្តាញនៅក្នុងប្រទេសកម្ពុជា។

 

តាមរយៈការប្រើប្រាស់បណ្តាញ 5G និង 4G  របស់ cellcard រថយន្ត Lynk & Co Z20 ផ្តល់នូវបទពិសោធនៃការបើកបរដែលផ្ដល់ជូនការតភ្ជាប់យ៉ាងរលូន ដោយនាំមកនូវការកម្សាន្ត ការទំនាក់ទំនង និងសេវាកម្មយានយន្តទំនើប នៅពេលធ្វើដំណើរក្នុងប្រទេសកម្ពុជា។

 

ភាពជាដៃគូនេះនាំមកនូវការតភ្ជាប់បណ្តាញចល័តដ៏ប្រសើរមួយ ដែលជាផ្នែកមួយដ៏សំខាន់នៃរថយន្តអគ្គិសនីសម័យទំនើប ដោយផ្លាស់ប្តូរពីមធ្យោបាយដឹកជញ្ជូន ទៅជាវេទិកាឌីជីថលជំនាន់ថ្មី។

 

រថយន្តអគ្គិសនីបច្ចេកវិទ្យាខ្ពស់ ស័ក្ដិសមនឹងទទួលបានបណ្តាញដែលមានប្រសិទ្ធភាពខ្ពស់

 

រថយន្តអគ្គិសនីនាពេលបច្ចុប្បន្ន មិនមែនគ្រាន់តែជាមធ្យោបាយដឹកជញ្ជូនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវេទិកាឌីជីថលដែលមានការតភ្ជាប់ទំនាក់ទំនងផងដែរ។

 

ដើម្បីបង្ហាញសក្តានុពលពេញលេញ រថយន្តអគ្គិសនីទាំងនោះត្រូវការបណ្តាញដែលផ្តល់នូវប្រសិទ្ធភាពជាប់លាប់នៅតាមគោលដៅដែលត្រូវធ្វើដំណើរ។

 

តាមរយៈការប្រើប្រាស់បណ្តាញ 5G និង 4G របស់ cellcard រថយន្ត Lynk & Co Z20 នៅតែរក្សាការតភ្ជាប់យ៉ាងរលូននៅតាមមជ្ឈមណ្ឌលទីផ្សារសំខាន់ៗរបស់កម្ពុជា រួមមានរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ក៏ដូចជានៅតាមបណ្តោយផ្លូវល្បឿនលឿនដែលតភ្ជាប់ទីក្រុងទាំងនេះផងដែរ។

 

មិនថាកំពុងបើកបរក្នុងទីក្រុង ឬធ្វើដំណើររវាងរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ ឬរាជធានីភ្នំពេញទៅខេត្តសៀមរាប អតិថិជនអាចរីករាយជាមួយបទពិសោធឌីជីថលយ៉ាងរលូនសម្រាប់ការធ្វើដំណើររបស់ខ្លួន។

 

បទពិសោធនៃការបើកបរដែលមានការតភ្ជាប់ រួមមាន៖

 

  • ការស្តាប់តន្ត្រីអនឡាញដោយរលូន និងមិនមានការរំខាន
  • ការទស្សនាវីដេអូកម្រិត HD បន្តផ្ទាល់សម្រាប់អ្នកដំណើរ
  • ការហៅទូរស័ព្ទដោយប្រើសំឡេងតាមប្រព័ន្ធប៊្លូធូស (Hands-free) តាមរយៈប្រព័ន្ធកម្សាន្តរបស់រថយន្ត ដើម្បីការបើកបរប្រកបដោយសុវត្ថិភាពជាងមុន
  • ការរុករកផ្លូវតាមពេលវេលាជាក់ស្តែង និងសេវាកម្មយានយន្តដែលតភ្ជាប់ជាមួយប្រព័ន្ធទំនើប
  • ការអាប់ដេតកម្មវិធីតាមរយៈអាកាស (Over-the-air) និងមុខងារនៃការធ្វើដំណើរដែលមានការតភ្ជាប់នាពេលអនាគត

 

រថយន្ត Lynk & Co Z20 និងបណ្តាញរបស់ cellcard ផ្តល់ជូននូវបទពិសោធនៃការបើកបរដែលតភ្ជាប់យ៉ាងរលូន ជាមួយការកម្សាន្ត ការទំនាក់ទំនង និងសេវាកម្មផ្សេងៗសម្រាប់ការធ្វើដំណើររបស់អ្នក។
 


Digital Life. Connected.

 

នៅ cellcard ចក្ខុវិស័យរបស់យើងគឺរក្សាការតភ្ជាប់ជូនអតិថិជនមិនថាអតិថិជនរស់នៅ ធ្វើការ កម្សាន្ត និងសិក្សានៅទីណានោះទេ។

 

នៅថ្ងៃនេះ ចក្ខុវិស័យនោះបានពង្រីកទៅលើផ្លូវធ្វើដំណើរ។

 

មិនថានៅផ្ទះ នៅការិយាល័យ នៅតាមសាកលវិទ្យាល័យ ហាងកាហ្វេ ឬធ្វើដំណើរក្នុងប្រទេសកម្ពុជា cellcard ផ្តោតលើការរក្សាការតភ្ជាប់អតិថិជនយ៉ាងរលូនតាមរយៈបទពិសោធឌីជីថល។

 

ភាពជាដៃគូនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការនាំយក Digital Life. Connected. ទៅក្នុងផ្នែកមួយផ្សេងទៀតនៃជីវិតរបស់អតិថិជនរបស់ cellcard។

 

ការគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីរថយន្តអគ្គិសនីរបស់កម្ពុជា

 

ដើម្បីគាំទ្រដល់សហគមន៍រថយន្តអគ្គិសនីដែលកំពុងរីកចម្រើនរបស់កម្ពុជា cellcard និងក្រុមហ៊ុន ZDG (CAMBODIA) CO., LTD. នឹងដំឡើងស្ថានីយសាកថាមពលរថយន្តអគ្គិសនីនៅទីតាំង cellcard ដែលបានជ្រើសរើស។

 

តាមរយៈការសហការនេះ ស្ថានីយសាកថាមពលអគ្គិសនី នឹងអាចចូលប្រើប្រាស់បានសម្រាប់ម្ចាស់រថយន្តអគ្គិសនីទាំងអស់ ខណៈដែលអតិថិជន cellcard អាចសាករថយន្តបានដោយឥតគិតថ្លៃ។ នេះជាអត្ថប្រយោជន៍កាន់តែប្រសើរបន្ថែមទៀតសម្រាប់អតិថិជន cellcard ដោយការផ្ដល់ជូននឹងត្រូវប្រកាសនាពេលខាងមុខ ហើយលោកអ្នកអាចស្វែងយល់បន្ថែមពីក្រុមការងារនៅ cellcard store ការិយាល័យកណ្តាលផងដែរ។

 

អតិថិជនក៏អាចទទួលបានបទពិសោធផ្ទាល់ជាមួយរថយន្ត Lynk & Co Z20 និងអាចស្វែងយល់បានផងដែរពីរបៀបដែលរថយន្តដែលមានការតភ្ជាប់យ៉ាងរលូននេះ ផ្លាស់ប្តូរយ៉ាងដូចម្តេចខ្លះចំពោះការបើកបរប្រចាំថ្ងៃ។
 


ប្រសាសន៍របស់លោក Yap Kok Leong អគ្គនាយកប្រតិបត្តិក្រុមហ៊ុនសែលកាត

 

"នៅ cellcard ចក្ខុវិស័យរបស់យើងខ្ញុំគឺរក្សាការតភ្ជាប់ជូនអតិថិជនមិនថាអតិថិជនទាំងនោះរស់នៅ ធ្វើការ កម្សាន្ត និងសិក្សានៅទីណានោះទេ។ នៅថ្ងៃនេះ យើងកំពុងពង្រីកបទពិសោធនោះទៅលើផ្លូវធ្វើដំណើរ។

 

រថយន្តអគ្គិសនីបច្ចេកវិទ្យាខ្ពស់ ស័ក្ដិសមនឹងទទួលបានបណ្តាញដែលមានប្រសិទ្ធភាពខ្ពស់។ ជាមួយនឹងបណ្តាញ 5G និង 4G របស់ cellcard អតិថិជនអាចរីករាយនឹងបទពិសោធនៃការបើកបរដែលតភ្ជាប់យ៉ាងរលូននៅតាមមជ្ឈមណ្ឌលទីផ្សារសំខាន់ៗ និងផ្លូវហាយវេ។

 

Digital Life. Connected. មិនត្រឹមតែជាការសន្យាប៉ុណ្ណោះនោះទេ តែក៏ជាការប្តេជ្ញាចិត្តរបស់ cellcard ផងដែរ ក្នុងការផ្តល់នូវបទពិសោធឌីជីថលគ្រប់ទីកន្លែង។"

 

Yap Kok Leong

អគ្គនាយកប្រតិបត្តិ, cellcard
 


ប្រសាសន៍របស់លោក Hu Tong ប្រធាន និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន ZDG (CAMBODIA) CO., LTD.

 

"រថយន្ត Lynk & Co Z20 ត្រូវបានរចនាឡើងសម្រាប់យុគសម័យនៃការតភ្ជាប់។ រួមជាមួយ cellcard យើងកំពុងផ្តល់ជូននូវរថយន្តអគ្គិសនីដែលរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាទំនើប ការរចនាបែបប្រណិត និងការតភ្ជាប់យ៉ាងរលូន ដើម្បីបង្កើតបទពិសោធនៃការបើកបរសម័យថ្មី និងមានសុវត្ថិភាពជាងមុនសម្រាប់អ្នកប្រើប្រាស់កម្ពុជា។"

 



សេចក្តីប្រកាសនៅថ្ងៃនេះបង្ហាញពីការចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយរវាង cellcard និងក្រុមហ៊ុន ZDG (CAMBODIA) CO., LTD. ដើម្បីអភិវឌ្ឍដំណោះស្រាយនៃការធ្វើដំណើរដែលមានការតភ្ជាប់ បទពិសោធអតិថិជន និងសេវាកម្មឌីជីថល ដែលនឹងបង្កើតអនាគតនៃការដឹកជញ្ជូននៅកម្ពុជា។
 

សម្រាប់ព័ត៌មានបន្ថែមអំពីការគ្របដណ្តប់បណ្តាញ 5G របស់ cellcard អតិថិជនអាចចូលទៅកាន់កម្មវិធី cellcard ឬគេហទំព័ររបស់ cellcard។


Digital Life. Connected.

អានអត្ថបទផ្សេងទៀត

cellcard ពង្រីកបណ្តាញ 5G របស់ខ្លួនទ្វេដងជាង 500 ស្ថានីយ និងត្រៀមខ្លួនពង្រីកទ្វេដងម្តងទៀតរហូតដល់ជាង 1,000 ស្ថានីយនៅដំណាច់ខែកក្កដា

cellcard ពង្រីកបណ្តាញ 5G របស់ខ្លួនទ្វេដងជាង 500 ស្ថានីយ និងត្រៀមខ្លួនពង្រីកទ្វេដងម្តងទៀតរហូតដល់ជាង 1,000 ស្ថានីយនៅដំណាច់ខែកក្កដា

25 May 2026Press release
អានបន្ថែម
ក្នុងរយៈពេល 30 ឆ្នាំ  (1996-2026)  ក្រុមហ៊ុនសែលកាត វិនិយោគទឹកប្រាក់ជិត 5.5 ពាន់លានដុល្លារអាមេរិក លើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ នៅប្រទេសកម្ពុជា

ក្នុងរយៈពេល 30 ឆ្នាំ (1996-2026) ក្រុមហ៊ុនសែលកាត វិនិយោគទឹកប្រាក់ជិត 5.5 ពាន់លានដុល្លារអាមេរិក លើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ នៅប្រទេសកម្ពុជា

21 Apr 2026Press release
អានបន្ថែម

តើមានអ្វីឱ្យយើងខ្ញុំជួយបាន?

ជជែកជាមួយយើងខ្ញុំឥឡូវនេះសម្រាប់ជំនួយផ្សេងៗ

តើមានអ្វីឱ្យយើងខ្ញុំជួយបាន?