Published Date: May, 25 Monday, 2026

cellcard ពង្រីកបណ្តាញ 5G របស់ខ្លួនទ្វេដងជាង 500 ស្ថានីយ និងត្រៀមខ្លួនពង្រីកទ្វេដងម្តងទៀតរហូតដល់ជាង 1,000 ស្ថានីយនៅដំណាច់ខែកក្កដា

cellcard ពង្រីកបណ្តាញ 5G របស់ខ្លួនទ្វេដងជាង 500 ស្ថានីយ និងត្រៀមខ្លួនពង្រីកទ្វេដងម្តងទៀតរហូតដល់ជាង 1,000 ស្ថានីយនៅដំណាច់ខែកក្កដា

ក្រុមហ៊ុនសែលកាតជាប្រតិបត្តិករទូរគមនាគមន៍ដ៏ធំមួយ ដែលបានចុះបញ្ជីលក់មូលបត្រនៅកម្ពុជា (CSX) បានប្រកាសពីសមិទ្ធផលដ៏សំខាន់មួយក្នុងដំណើរនៃការផ្លាស់ប្តូរឌីជីថលជាមួយនឹងការដំឡើងស្ថានីយ 5G (BTS) ចំនួន 500 ស្ថានីយ ដែលនេះជាការកើនឡើងទ្វេដងនៃបណ្តាញ 5G របស់ខ្លួនចាប់តាំងពីខែមករា ឆ្នាំ 2026 កន្លងមក។


បច្ចុប្បន្ន សែលកាតកំពុងបង្កើនល្បឿនឆ្ពោះទៅរកសមិទ្ធផលធំៗបន្ទាប់ រួមមានការពង្រីកស្ថានីយ 5G ឱ្យបានច្រើនជាង 1,000 កន្លែងនៅត្រឹមដំណាច់ខែកក្កដា ឆ្នាំ 2026 ដោយបង្កើតបាននូវបណ្តាញ 5G ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទូលំទូលាយទូទាំងរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងតំបន់សំខាន់ៗនៃប្រទេសកម្ពុជា។


បណ្តាញសែលកាត 5G បានគ្របដណ្តប់ប្រមាណ 50% នៃប្រជាជនក្នុងរាជធានីភ្នំពេញរួចទៅហើយ ដែលសបញ្ជាក់ពីការវិនិយោគយ៉ាងឆាប់រហ័ស និងការប្តេជ្ញាចិត្តរបស់សែលកាតក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថលជំនាន់ថ្មីរបស់កម្ពុជា។

 

បង្កើតឡើងសម្រាប់បទពិសោធអតិថិជនយ៉ាងពិតប្រាកដ
យុទ្ធសាស្ត្រ 5G របស់សែលកាត ត្រូវបានរៀបចំឡើងដោយផ្តោតលើបទពិសោធអតិថិជនជាចម្បង មិនមែនត្រឹមតែលើពង្រីកសេវាគ្របដណ្តប់ប៉ុណ្ណោះទេ។


ជាមួយនឹងល្បឿនរហូតដល់ 1Gbps នៅតាមទីតាំងសំខាន់ៗ បណ្តាញ សែលកាត 5G ត្រូវបានរចនាឡើងដើម្បីផ្តល់លទ្ធភាពនៃការប្រើប្រាស់ក្នុងអគារដោយមានភាពងាយស្រួល មិនរអាក់រអួល និងការតភ្ជាប់នៅតាមផ្ទះដែលអាចទុកចិត្តបាន អនុញ្ញាតឱ្យអតិថិជនរីករាយជាមួយបទពិសោធឌីជីថលលឿន និងមានស្ថិរភាព ទោះបីជាពួកគេកំពុងធ្វើដំណើរ ឬនៅផ្ទះក៏ដោយ។


ចាប់ពីការទស្សនាវីដេអូកម្រិត HD និងការលេងហ្គេមតាមប្រព័ន្ធខ្លោដ រហូតដល់ការរៀនអនឡាញ ការធ្វើការពីចម្ងាយ និងការតភ្ជាប់សម្រាប់សហគ្រាស បណ្តាញ សែលកាត 5G ត្រូវបានអភិវឌ្ឍឡើង ដើម្បីគាំទ្រដល់របៀបរស់នៅ និងសេដ្ឋកិច្ចឌីជីថលដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជា។


ខុសពីការដំឡើងបណ្តាញជំនាន់មុនដែលផ្តោតជាចម្បងលើការគ្របដណ្តប់ក្រៅអគារ សែលកាតផ្ដោតលើការដំឡើងយ៉ាងក្រាស់ក្រែលនៅតាមទីក្រុង និងការគ្របដណ្តប់ក្នុងអគារដ៏ប្រសើរនៅតាមទីតាំងដែលមមាញឹកជាងគេនៅកម្ពុជារួមមាន ផ្សារទំនើប ការិយាល័យ អាកាសយានដ្ឋាន សាលារៀន មន្ទីរពេទ្យ កន្លែងកម្សាន្ត និងសហគមន៍លំនៅឋាននានា។


សែលកាតក៏ជាប្រតិបត្តិករនៅកម្ពុជាដែលផ្តល់សេវា 5G ក្នុងអគារនៅទូទាំងផ្សារទំនើបអ៊ីអន (AEON) ទាំងបី គឺផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ ផ្សារទំនើប អ៊ីអន ម៉ល សែនសុខស៊ីធី និងផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាការពង្រឹងភាពជាអ្នកដឹកនាំរបស់ខ្លួនក្នុងការផ្តល់នូវការតភ្ជាប់ជំនាន់ថ្មីនៅទីកន្លែងដែលអតិថិជនត្រូវការបំផុត។


ជំរុញអនាគតឌីជីថលរបស់កម្ពុជា
ការពង្រីកបណ្តាញសែលកាត5G ពេលនេះបានគ្របដណ្តប់លើតំបន់ឌីជីថលដែលមានតម្រូវការខ្ពស់បំផុតជាច្រើននៅកម្ពុជា រួមមាន៖

  • ផ្សារទំនើបធំៗ
  • អាកាសយានដ្ឋានអន្តរជាតិ
  • ក្រសួង និងស្ថាប័នរដ្ឋ
  • តំបន់ពាណិជ្ជកម្ម មជ្ឈមណ្ឌលសន្និបាត និងសណ្ឋាគារប្រណីតៗ
  • សាកលវិទ្យាល័យ សាលារៀន មន្ទីរពេទ្យ និងកន្លែងផ្តល់សេវាថែទាំសុខភាព
  • តំបន់ទេសចរណ៍ កន្លែងកម្សាន្ត និងពហុកីឡដ្ឋាននានា


បណ្តាញនេះគាំទ្រទាំងសេវា 5G និង Home WiFi 5G ដោយអាចឱ្យអតិថិជនរីករាយជាមួយការតភ្ជាប់ល្បឿនលឿនទាំងក្នុង និងក្រៅអគារ។


លោក Yap Kok Leong អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា «ការឈានដល់ 500 ស្ថានីយនៃបណ្តាញ 5G និងការត្រៀមខ្លួនឆ្ពោះទៅរកការកើនឡើងជាង 1,000 ស្ថានីយនៅដំណាច់ខែកក្កដា សបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថលកម្រិតពិភពលោកសម្រាប់ប្រទេសកម្ពុជា។ យើងមិនមែនដាក់ដំណើរការ 5G គ្រាន់តែដើម្បីការអួតអាងផ្នែកទីផ្សារនោះទេ។ យើងកំពុងកសាងបណ្តាញដ៏មានប្រសិទ្ធភាពមួយ ដែលរចនាឡើងដោយផ្តោតលើបទពិសោធអតិថិជនពិតប្រាកដ ជាមួយនឹងល្បឿនដ៏លឿន ការគ្របដណ្តប់យ៉ាងរឹងមាំក្នុងអគារ ភាពងាយស្រួលក្នុងការផ្លាស់ប្ដូរទីតាំងដោយមិនរអាក់រអួល និងការតភ្ជាប់នៅតាមផ្ទះដែលអាចទុកចិត្តបាន។ រាល់ស្ថានីយថ្មីនីមួយៗដែលយើងដាក់ឱ្យដំណើរការ គឺនាំកម្ពុជាមួយជំហានកាន់តែកៀកឆ្ពោះទៅរកប្រជាជាតិឌីជីថលដែលតភ្ជាប់គ្នាយ៉ាងពិតប្រាកដ។»
ស្ថានីយ 5G ជាច្រើនទៀតនឹងបន្តដាក់ឱ្យដំណើរការពេញមួយឆ្នាំ 2026 ស្របពេលដែលក្រុមហ៊ុនសែលកាតកំពុងពន្លឿនការដំឡើងទូទាំងប្រទេស និងពង្រឹងប្រព័ន្ធអេកូឡូស៊ីឌីជីថលរបស់កម្ពុជា។»


ដើម្បីពិនិត្យមើលតំបន់គ្របដណ្តប់សេវា 5G អតិថិជនអាចពិនិត្យមើលដោយផ្ទាល់តាមរយៈ cellcard app ឬតាមគេហទំព័រ https://www.cellcard.com.kh/5g
 

Digital Life. Connected.

 

អំពីក្រុមហ៊ុនសែលកាត
ចាប់ដំណើរការក្នុងឆ្នាំ 1996 ក្រុមហ៊ុនសែលកាតគឺជាប្រតិបត្តិករទូរគមនាគមន៍ឌីជីថលដែលបានចុះបញ្ជីជាសាធារណៈធំជាងគេលើផ្សារមូលបត្រកម្ពុជា (CSX)។ តាមរយៈសេវា 4G សេវា 5G និងហេដ្ឋារចនាសម្ព័ន្ធខ្សែកាប្លិ៍អុបទិកទូទាំងប្រទេស ក្រុមហ៊ុនសែលកាតផ្ដល់ជូនអតិថិជនជាង 4 លាននាក់នូវការភ្ជាប់ទំនាក់ទំនងសម្រាប់ការរស់នៅ ធ្វើការ សិក្សា និងកម្សាន្ត តាមរយៈបទពិសោធប្រើប្រាស់ឌីជីថល 360 ដឺក្រេ។

 

សូមស្វាគមន៍មកកាន់ទំព័រសករាជថ្មី 5G ពី សែលកាត
ស្វែងយល់បន្ថែម៖ www.cellcard.com.kh


ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ
លោកស្រី សំបូរ សុភាវត្តី, Chief Marketing Officer
sambo.sopheavatey@cellcard.com.kh
 

អានអត្ថបទផ្សេងទៀត

ក្នុងរយៈពេល 30 ឆ្នាំ  (1996-2026)  ក្រុមហ៊ុនសែលកាត វិនិយោគទឹកប្រាក់ជិត 5.5 ពាន់លានដុល្លារអាមេរិក លើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ នៅប្រទេសកម្ពុជា

ក្នុងរយៈពេល 30 ឆ្នាំ (1996-2026) ក្រុមហ៊ុនសែលកាត វិនិយោគទឹកប្រាក់ជិត 5.5 ពាន់លានដុល្លារអាមេរិក លើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ នៅប្រទេសកម្ពុជា

21 Apr 2026Press release
អានបន្ថែម
ក្រុមហ៊ុនសែលកាត និងធនាគារ ABA ដាក់ដំណើរការជាផ្លូវការសេវាកម្ម cellcard ក្នុង ABA Mobile

ក្រុមហ៊ុនសែលកាត និងធនាគារ ABA ដាក់ដំណើរការជាផ្លូវការសេវាកម្ម cellcard ក្នុង ABA Mobile

2 Apr 2026Press release
អានបន្ថែម

តើមានអ្វីឱ្យយើងខ្ញុំជួយបាន?

ជជែកជាមួយយើងខ្ញុំឥឡូវនេះសម្រាប់ជំនួយផ្សេងៗ

តើមានអ្វីឱ្យយើងខ្ញុំជួយបាន?