Published Date: June, 10 Wednesday, 2026

cellcard ចាប់ដំណើរការលក់ eSIM ដែលអាចប្រើ 5G ក្នុងកម្មវិធី Cambodia eArrival App

cellcard ចាប់ដំណើរការលក់ eSIM ដែលអាចប្រើ 5G ក្នុងកម្មវិធី Cambodia eArrival App

ភ្នំពេញ៖ cellcard ដែលជាប្រតិបត្តិករទូរគមនាគមន៍ឌីជីថលរបស់កម្ពុជា និងជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) សូមប្រកាសដោយមោទនភាពអំពីការដាក់បញ្ចូលសេវាកម្មរបស់ខ្លួនជាផ្លូវការជាមួយកម្មវិធី Cambodia eArrival App។​

ចាប់ពីថ្ងៃនេះតទៅ អ្នកដំណើរអន្តរជាតិដែលមកដល់ព្រះរាជាណាចក្រកម្ពុជាអាចទទួលបានការតភ្ជាប់អុីនធឺណិតយ៉ាងរលូន តាំងពីពេលចុះចតភ្លាមលើទឹកដីកម្ពុជា។ តាមរយៈកម្មវិធី Cambodia eArrival App ភ្ញៀវទេសចរអាចទិញ និងដំឡើង eSIM ដែលអាចប្រើ 5G បានភ្លាមៗ – ដោយមិនចាំបាច់ប្រើស៊ីមបន្ទះ ឬស្វែងរកហាងលក់ទូរស័ព្ទក្នុងតំបន់បន្ទាប់ពីការហោះហើរយូរម៉ោងនោះទេ។​

មិនចាំបាច់ឈររង់ចាំយូរទៀតនោះទេ អ្នកដំណើរអាចចាប់ផ្តើមដំណើរកម្សាន្តលើទឹកដីកម្ពុជាបានភ្លាមៗតែម្ដង។​

តើផ្ដល់ជូនអ្វីខ្លះសម្រាប់អ្នកដំណើរ?​

កម្មវិធី Cambodia eArrival App ដែលបង្កើតឡើងដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលអនុញ្ញាតឱ្យអ្នកដំណើរទាំងអស់ដាក់ស្នើទម្រង់បែបបទអេឡិចត្រូនិកសម្រាប់ទិដ្ឋាការពេលមកដល់ ទម្រង់អន្តោប្រវេសន៍ ការប្រកាសសុខភាព និងការប្រកាសគយជាមុន។ ជាមួយនឹងការចូលរួមរបស់ cellcard នេះ បានផ្តល់នូវបទពិសោធទិញ eSIM ដល់អ្នកភ្ញៀវទេសចរកាន់តែរលូន និងមានភាពងាយស្រួលតាំងពីជំហានដំបូងនៃដំណើរកម្សាន្តរបស់ពួកគេនៅកម្ពុជា។​

អត្ថប្រយោជន៍សំខាន់ៗ៖​

  • ដំណើរការភ្លាមៗ – ភ្ជាប់អុីនធឺណិតបានមុនពេលចាកចេញពីព្រលានយន្តហោះ​
  • សេវា 5G មានរួចជាស្រេច – ទទួលបានការតភ្ជាប់ល្បឿន 5G ជាមួយគម្រោង cellcard AO MOBILE 5G។ សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោង cellcard AO MOBILE 5G ចុចទីនេះ​
  • មិនត្រូវការស៊ីមបន្ទះ – eSIM ជាប្រភេទឌីជីថលដំណើរការភ្លាមៗលើទូរស័ព្ទដែលអាចប្រើសេវា 5G​
  • ការរួមបញ្ចូលគ្នាយ៉ាងងាយស្រួល – ទិញដោយផ្ទាល់នៅក្នុងកម្មវិធី Cambodia eArrival App​
    ​​

អាចទាញយកបានឥឡូវនេះ​

កម្មវិធី Cambodia eArrival App ជាមួយនឹងការរួមបញ្ចូល cellcard eSIM អាចទាញយកបាននៅលើ៖​

  • Google Play – សម្រាប់ Android​
  • App Store – សម្រាប់ iOS​

អំពីក្រុមហ៊ុនសែលកាត ​

ចាប់ដំណើរការក្នុងឆ្នាំ 1996 ក្រុមហ៊ុនសែលកាតគឺជាប្រតិបត្តិករទូរគមនាគមន៍ឌីជីថលដែលបានចុះបញ្ជីជាសាធារណៈធំជាងគេលើផ្សារមូលបត្រកម្ពុជា (CSX)។ តាមរយៈសេវា 4G សេវា 5G និងហេដ្ឋារចនាសម្ព័ន្ធខ្សែកាប្លិ៍អុបទិកទូទាំងប្រទេស ក្រុមហ៊ុនសែលកាតផ្ដល់ជូនអតិថិជនជាង 4 លាននាក់នូវការភ្ជាប់ទំនាក់ទំនងសម្រាប់ការរស់នៅ ធ្វើការ សិក្សា និងកម្សាន្ត តាមរយៈបទពិសោធប្រើប្រាស់ឌីជីថល 360 ដឺក្រេ។

 

សូមស្វាគមន៍មកកាន់ទំព័រសករាជថ្មី 5G ពី cellcard
ស្វែងយល់បន្ថែម៖ www.cellcard.com.kh

អំពីកម្មវិធី Cambodia eArrival App

ប្រព័ន្ធ Cambodia eArrival គឺជាវេទិកាឌីជីថលដែលបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រួលដំណើរការមកដល់សម្រាប់អ្នកដំណើរអន្តរជាតិ។ វាជំនួសទម្រង់ក្រដាសបែបប្រពៃណីជាមួយនឹងវេទិកាឌីជីថលដែលមានភាពរលូន ដែលគ្របដណ្តប់លើការប្រកាសអន្តោប្រវេសន៍ សុខភាព និងគយ។ ប្រព័ន្ធនេះគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមព្រំដែនឌីជីថលរបស់កម្ពុជា ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចឌីជីថល និងវិស័យទេសចរណ៍របស់ប្រទេស។​

ទាញយកកម្មវិធី Cambodia eArrival App នៅថ្ងៃនេះ – ហើយចាប់ផ្តើមដំណើរកម្សាន្តរបស់អ្នកជាមួយ cellcard 5G។​

អានអត្ថបទផ្សេងទៀត

cellcard បានដាក់ឱ្យដំណើរការ Mini App នៅលើ WingFlex ដែលធ្វើឱ្យការទិញ eSIM និងភ្ជាប់គម្រោងទូរស័ព្ទកាន់តែងាយស្រួល

cellcard បានដាក់ឱ្យដំណើរការ Mini App នៅលើ WingFlex ដែលធ្វើឱ្យការទិញ eSIM និងភ្ជាប់គម្រោងទូរស័ព្ទកាន់តែងាយស្រួល

សែលកាត ជាក្រុមហ៊ុនទូរគមនាគមន៍ឌីជីថលកម្ពុជា បានចូលរួមជាមួយក្រុមហ៊ុន មូនតុនហ្គេម ដើម្បីបង្កើតព្រឹត្តិការណ៍ ថ្នាលឌីជីថលប្រកួតកីឡាអេឡិចត្រូនិច នាសម័យថ្មី ជាមួយ MOBILE LEGENDS: BANG BANG!

សែលកាត ជាក្រុមហ៊ុនទូរគមនាគមន៍ឌីជីថលកម្ពុជា បានចូលរួមជាមួយក្រុមហ៊ុន មូនតុនហ្គេម ដើម្បីបង្កើតព្រឹត្តិការណ៍ ថ្នាលឌីជីថលប្រកួតកីឡាអេឡិចត្រូនិច នាសម័យថ្មី ជាមួយ MOBILE LEGENDS: BANG BANG!

តើមានអ្វីឱ្យយើងខ្ញុំជួយបាន?

ជជែកជាមួយយើងខ្ញុំឥឡូវនេះសម្រាប់ជំនួយផ្សេងៗ

តើមានអ្វីឱ្យយើងខ្ញុំជួយបាន?