Published Date: April, 1 Wednesday, 2026

ក្រុមហ៊ុនសែលកាត និង Moonton ពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីកីឡាអេឡិចត្រូនិកនៅកម្ពុជា

ក្រុមហ៊ុនសែលកាត និង Moonton ពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីកីឡាអេឡិចត្រូនិកនៅកម្ពុជា

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា – ថ្ងៃទី 03 ខែមេសា ឆ្នាំ 2026 - ក្រុមហ៊ុនសែលកាតដែលជាក្រុមហ៊ុនទូរគមនាគមន៍ឌីជីថលនៅកម្ពុជា បានពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររបស់ខ្លួនជាមួយក្រុមហ៊ុន Moonton ដែលជាក្រុមហ៊ុនអភិវឌ្ឍហ្គេម Mobile Legends: Bang Bang (MLBB) ដើម្បីជំរុញការរីកលូតលាស់នៃប្រព័ន្ធអេកូឡូស៊ីកីឡាអេឡិចត្រូនិកនៅក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែមានសន្ទុះខ្លាំងជាងមុន។


កិច្ចសហការនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នា ដើម្បីពង្រឹងវិស័យកីឡាអេឡិចត្រូនិកដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជា ដោយនាំមកនូវបទពិសោធការប្រកួតលំដាប់ថ្នាក់ពិភពលោក រួមជាមួយការភ្ជាប់ទំនាក់ទំនងឌីជីថលដែលមានប្រសិទ្ធភាពខ្ពស់។

 

_TY_2788


ថ្លែងអំពីភាពជាដៃគូនេះ លោក Yap Kok Leong អគ្គនាយកប្រតិបត្តិក្រុមហ៊ុនសែលកាត មានប្រសាសន៍ថា៖ «ខ្ញុំមានសេចក្តីសោមនស្សរីករាយជាខ្លាំងសម្រាប់ក្រុមហ៊ុនសែលកាត ដែលបានឈរទន្ទឹមគ្នាជាមួយ Moonton និងសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បន្តដំណើរដ៏អស្ចារ្យនេះជាមួយគ្នា។ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ យើងបានឃើញពីឥទ្ធិពលដ៏ខ្លាំងក្លា ពោលគឺសហគមន៍កីឡាអេឡិចត្រូនិកដ៏រឹងមាំ រួមមានការតភ្ជាប់កាន់តែស្និទ្ធស្នាលជាងមុន និងសមត្ថភាពប្រកួតប្រជែងខ្ពស់ជាងមុន»។


ក្នុងនាមជាដៃគូទូរគមនាគមន៍ឌីជីថលផ្លូវការរបស់ MLBB នៅកម្ពុជា ក្រុមហ៊ុនសែលកាតបានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រការប្រកួតធំៗដូចជា MPL Cambodia ដែលជាព្រឹត្តិការណ៍ថ្នាក់ជាតិមួយសម្រាប់ក្រុម និងកីឡាករកីឡាអេឡិចត្រូនិកឆ្នើមៗរបស់កម្ពុជាប្រកួតប្រជែងគ្នា ដើម្បីតំណាងជាតិឡើងទៅប្រកួតលើឆាកអន្តរជាតិ។

 

លោក Yap Kok Leong បានបន្ថែមថា៖ «តាមរយៈកិច្ចសហការជាមួយ Moonton ពួកយើងបានឃើញការបង្កើតនូវប្រវត្តិសាស្ត្រថ្មីៗ ដោយក្រុមនីមួយៗបានពង្រឹងសមត្ថភាពកាន់តែខ្លាំង ព្រមទាំងមានវត្តមានម្ចាស់ជើងឯកថ្មីៗ និងសហគមន៍កីឡាអេឡិចត្រូនិកដែលបន្តរីកចម្រើនព្រមគ្នា»។


ចំណុចស្នូលនៃភាពជាដៃគូនេះ គឺផ្អែកលើជំនឿរួមគ្នាលើថាមពលនៃការតភ្ជាប់ ដើម្បីបង្ហាញសក្តានុពលបន្ថែមទៀត។ «នៅក្រុមហ៊ុនសែលកាត រាល់សកម្មភាពដែលយើងធ្វើ គឺជួយឱ្យប្រជាជនកម្ពុជាទាំងអស់អាចរស់នៅក្នុងជីវិតឌីជីថលដែលតភ្ជាប់គ្នាយ៉ាងងាយស្រួល។ សព្វថ្ងៃនេះ ការតភ្ជាប់មិនមែនគ្រាន់តែជាការប្រើប្រាស់អ៊ីនធឺណិតប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការដែលយើងរស់នៅ ធ្វើការ រៀនសូត្រ និងកម្សាន្តជារៀងរាល់ថ្ងៃ។ ហើយការលេងហ្គេមកម្សាន្ត គឺជាផ្នែកមួយដ៏សំខាន់នៃជីវិតឌីជីថលផងដែរ»។


តាមរយៈបណ្តាញ 5G ក្រុមហ៊ុនសែលកាតផ្តល់នូវកម្រិតឆ្លើយតប (Latency) ទាប និងល្បឿនលឿន ដែលត្រូវបានអភិវឌ្ឍឡើងសម្រាប់ការប្រកួតប្រជែង ដែលរាល់វិនាទីគឺសុទ្ធតែមានតម្លៃ។ ជាមួយនឹងអ្នកលេង MLBB ជាង 3 លាននាក់នៅកម្ពុជា អ្នកប្រើប្រាស់កាន់តែច្រើនកំពុងជ្រើសរើសយកបណ្តាញ cellcard 5G ដើម្បីទទួលបានបទពិសោធលេងហ្គេមកាន់តែរលូន។

 

_TY_3335


កីឡាអេឡិចត្រូនិកមិនមែនសម្រាប់តែកីឡាករអាជីពឡើយ ពោលកីឡានេះត្រូវបានជំរុញដោយសហគមន៍អ្នកស្រឡាញ់កីឡាអេឡិចត្រូនិកទាំងមូល។ ដើម្បីផ្ដល់ជូនកីឡាករ និងអ្នកគាំទ្រនូវបទពិសោធថ្មីនៃការលេងហ្គេមនោះ ក្រុមហ៊ុនសែលកាតបន្តបង្កើតគម្រោង និងសេវាកម្មទៅតាមតម្រូវការដូចជាកញ្ចប់គម្រោង cellcard AO GAMER និងកញ្ចប់ cellcard AO MLBB ដែលជាបទពិសោធរួមបញ្ចូលគ្នារវាង អ៊ីនធឺណិត ការហៅទូរស័ព្ទ និងអត្ថប្រយោជន៍បន្ថែមក្នុងហ្គេម Mobile Legends: Bang Bang។ គម្រោង និងសេវាកម្មទាំងនេះត្រូវបានបង្កើតឡើង មិនត្រឹមតែដើម្បីបង្កើនប្រសិទ្ធភាពនៃការលេងហ្គេមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យអ្នកគាំទ្រអាចទស្សនាការផ្សាយផ្ទាល់ ចូលរួមសកម្មភាពផ្សេងៗ និងរក្សាការទំនាក់ទំនងជាមួយក្រុមដែលពួកគេចូលចិត្តបានគ្រប់ពេលវេលា គ្រប់ទីកន្លែង។


លោក Yap Kok Leong បានលើកឡើងថា៖ «កីឡាអេឡិចត្រូនិកមិនមែនគ្រាន់តែជាហ្គេមនោះទេ វាគឺជាសហគមន៍មួយ។ តាមរយៈកិច្ចសហការជាមួយ Moonton យើងប្តេជ្ញាចិត្តក្នុងការជំរុញប្រព័ន្ធអេកូឡូស៊ីទាំងមូលនេះ ចាប់តាំងពីកីឡាករ និងក្រុម រហូតដល់អ្នកគាំទ្រ និងអ្នកបង្កើតមាតិកា)»។ នៅពេលដែលភាពជាដៃគូនេះឈានចូលដំណាក់កាលបន្ទាប់ ទាំងក្រុមហ៊ុនសែលកាត និង Moonton មានមហិច្ឆតារួមគ្នាដ៏ធំមួយ គឺការលើកកម្ពស់កម្ពុជាឱ្យឈានទៅដល់ឆាកកីឡាអេឡិចត្រូនិកកម្រិតតំបន់ និងពិភពលោក។ 

 

«យើងចង់ឃើញក្រុមរបស់កម្ពុជាចូលរួមប្រកួត និងទទួលបានជ័យជម្នះនៅក្រៅប្រទេស។ អ្វីដែលកាន់តែសំខាន់នោះ យើងចង់ជួយលើកទឹកចិត្តអ្នកលេងហ្គេម និងអ្នកគាំទ្រជំនាន់ថ្មី ដែលជាផ្នែកមួយនៃកីឡាអេឡិចត្រូនិកកម្រិតពិភពលោក»។ ក្រុមហ៊ុនសែលកាត និង Moonton មិនត្រឹមតែបង្កើតការតភ្ជាប់ដែលប្រសើរជាងមុនប៉ុណ្ណោះទេ។ យើងកំពុងកសាងកិត្យានុភាពរបស់កម្ពុជានៅក្នុងសង្វៀនហ្គេមលំដាប់សកល។


អំពីក្រុមហ៊ុនសែលកាត
ចាប់ដំណើរការក្នុងឆ្នាំ 1997 ក្រុមហ៊ុនសែលកាតគឺជាប្រតិបត្តិករទូរគមនាគមន៍ក្នុងប្រទេសកម្ពុជា និងមានអតិថិជនជាង 4 លាននាក់។ ជាមួយចក្ខុវិស័យក្នុងការផ្ដល់ជូន «ការភ្ជាប់ទំនាក់ទំនងបែបឌីជីថល (Digital Life. Connected.)» ក្រុមហ៊ុនសែលកាតនៅតែបន្តផ្ដល់ជូននូវបទពិសោធនៃការភ្ជាប់ទំនាក់ទំនងដ៏សម្បូរបែប និងប្រកបដោយនវានុវត្តន៍ ដើម្បីជួយសម្រួលដល់ការរស់នៅ ការងារ ការសិក្សា និងការកម្សាន្តរបស់ប្រជាជនខ្មែរ។ ក្នុងខណៈពេលដែលកម្ពុជាកំពុងបោះជំហានទៅកាន់ទំព័រសករាជថ្មី 5G ក្រុមហ៊ុនសែលកាតកំពុងជំរុញការវិវត្តបច្ចេកវិទ្យាថ្មីៗ ដោយផ្ដល់ជូនការភ្ជាប់ទំនាក់ទំនងកាន់តែរហ័ស គួរឱ្យទុកចិត្ត និងត្រៀមខ្លួនជាស្រេចក្នុងការអភិវឌ្ឍវិស័យឌីជីថលនាពេលអនាគតសម្រាប់ប្រទេសកម្ពុជា។

អានអត្ថបទផ្សេងទៀត

cellcard និង ZDG រួមគ្នាជំរុញអនាគតនៃរថយន្តអគ្គិសនីដែលតភ្ជាប់បណ្តាញនៅកម្ពុជា

cellcard និង ZDG រួមគ្នាជំរុញអនាគតនៃរថយន្តអគ្គិសនីដែលតភ្ជាប់បណ្តាញនៅកម្ពុជា

27 Jun 2026Press release
អានបន្ថែម
cellcard ពង្រីកបណ្តាញ 5G របស់ខ្លួនទ្វេដងជាង 500 ស្ថានីយ និងត្រៀមខ្លួនពង្រីកទ្វេដងម្តងទៀតរហូតដល់ជាង 1,000 ស្ថានីយនៅដំណាច់ខែកក្កដា

cellcard ពង្រីកបណ្តាញ 5G របស់ខ្លួនទ្វេដងជាង 500 ស្ថានីយ និងត្រៀមខ្លួនពង្រីកទ្វេដងម្តងទៀតរហូតដល់ជាង 1,000 ស្ថានីយនៅដំណាច់ខែកក្កដា

25 May 2026Press release
អានបន្ថែម

តើមានអ្វីឱ្យយើងខ្ញុំជួយបាន?

ជជែកជាមួយយើងខ្ញុំឥឡូវនេះសម្រាប់ជំនួយផ្សេងៗ

តើមានអ្វីឱ្យយើងខ្ញុំជួយបាន?