យើងកំពុងតែកសាងបណ្តាញសេវាដ៏ល្អបំផុតនៅប្រទេសកម្ពុជា
សែលកាតបានតំឡើងអង់តែន 4G កើនឡើងពី 300 អង់តែនកាលពីខែធ្នូ ឆ្នាំ 2016 រហូតដល់ 3100 អង់តែន បើគិតមកដល់ពេលបច្ចុប្បន្ន។
យើងបានតំឡើងអង់តែនជាច្រើនដែលគ្របដណ្តប់លើសពី 90 ភាគរយនៃផ្ទៃប្រទេសដើម្បីឲ្យសេវារបស់យើង កាន់តែទូលំទូលាយ ល្បឿនអ៊ីនធើណិតកាន់តែលឿន ប្រកបដោយគុណភាពទាំងនៅទីតាំងធម្មតា និងក្នុងអគារនានា។
យើងកំពុងតែធ្វើការផ្លាស់ប្តូរបច្ចេកវិទ្យាចាស់របស់យើង និងបំពាក់បច្ចេកវិទ្យាថ្មី។ នៅទីតាំងមួយចំនួន យើងបានចាប់ផ្តើមធ្វើការផ្លាស់ប្តូរជាមួយបច្ចេកវិទ្យាថ្មី។ រីឯនៅទីតាំងមួយចំនួន ទៀត មានទាំងបច្ចេកវិទ្យាចាស់ និងបច្ចេកវិទ្យាថ្មីដែលកំពុងដំណើរការ។
ការកសាងបណ្តាញសេវាល្អបំផុត គឺជាការប្តេជ្ញាចិត្តរបស់យើងចំពោះអតិថិជន ។
ជាមួយការផ្តល់ជូននូវទន្និន័យអ៊ីនធើណិតល្អបំផុត យើងអាចសម្រេចបានតាមការសន្យារបស់យើងដែលផ្តល់នូវការប្រើប្រាស់ទិន្នន័យតាមទូរស័ព្ទក្នុងអត្រាតម្លៃសមរម្យសម្រាប់ប្រជាជនកម្ពុជា។
ពានរង្វាន់របស់យើង អ្នកអាចអានព័ត៌មានបន្ថែមពីពានរង្វាន់បណ្តាញសេវាដែលយើងបានឈ្នះ ចុចទីនេះ
អង់តែនដំណើរការថ្មីៗ: យើងមានបេសកកម្មដើម្បីជួយឲ្យប្រជាជនទាំងអស់នៅទូទាំងប្រទេសកម្ពុជា អោយមានទំនាក់ទំនងគ្នាបានរលូនជានិច្ច ដូច្នេះហើយទើបយើងបន្តតំឡើងនិងបន្ថែមទីតាំងអង់តែនថ្មី នៅតាមទីប្រជុំជននិងខេត្តនានាក្នុងប្រទេសកម្ពុជា ចុចទីនេះ
ផែនទីបណ្តាញសេវា ដឹងពីទីតាំងបណ្តាញសេវា ដែលមានក្នុងតំបន់ដែលអ្នករស់នៅ តំបន់ដែលអ្នកធ្វើការ និងទីតាំងដែលអ្នកត្រូវការទំនាក់ទំនង ឬប្រើអ៊ីនធើណិត