តើ រំលស់ឌីជីថល គឺជាអ្វី?
រំលស់ឌីជីថល គឺជាប្រភេទឥណ្ឌទានបង់រំលស់ម៉្យាងដែលអនុញ្ញាតអោយអតិិថិជនធ្វើការទូទាត់វិក័យបត្រ ឬទិញទំនិញដោយមិនចាំបាច់បង់ប្រាក់មុន រួចអាចបង់ជាដំណាក់កាលតាមក្រោយ (អាស្រ័យលើរយៈពេលកម្ចី) ជាមួយនឹងអត្រាការប្រាក់ទាប តម្លៃសេវាទាប ទំហំកម្ចីធំជាង និងរយៈពេលកម្ចីវែងជាង វីង ឌីជីថលឡូន។
តើអតិថិជនណាខ្លះអាចស្នើសុំវីងឌីជីថលឡូនបាន?
តើខ្ញុំអាចស្នើ រំលស់ឌីជីថលបានតាមរបៀបណា?
អ្នកអាចស្នើ រំលស់ឌីជីថល បានតាមរយៈ អេប ធនាគារវីង ដោយធ្វើការទូទាត់តាមវិធីដូចខាងក្រោម៖
- ទូទាត់វិក័យបត្រតាមរយៈ អេបធនាគារវីង (លើកលែងការទូទាត់ហិរញ្ញវត្ថុ) ដោយគ្មានសមតុល្យគ្រប់គ្រាន់ក្នុងគណនី
- ទិញកាតទូរស័ព្ទតាមរយៈ អេបធនាគារវីង ដោយគ្មានសមតុល្យគ្រប់គ្រាន់ក្នុងគណនី
- ទិញទំនិញ ឬម្ហូបអាហារក្នុង អេបវីងម៉ល ដោយជ្រើសរើសការទូទាត់តាមរយៈអេបធនាគារវីង ដោយគ្មានសមតុល្យគ្រប់គ្រាន់ក្នុងគណនី
- ទិញទំនិញនៅហាងផ្ទាល់ដោយធ្វើការទូទាត់តាមរយៈអេបធនាគារវីង ស្កេនទៅលើ វីង KHQR ហើយសមតុល្យមិនគ្រប់គ្រាន់ក្នុងគណនី
ខ្ញុំមិនចេះស្នើកម្ចីដោយខ្លួនឯងទេ តើខ្ញុំអាចអោយភ្នាក់ងារវីងជួយស្នើអោយខ្ញុំបានទេ
អ្នកមិនអាចអោយភ្នាក់ងារវីង ស្នើរំលស់ឌីជីថល ជូនអ្នកបានទេ
តើរយៈពេលកម្ចីបានប៉ុន្មានខែ?
រយៈពេលកម្ចីអាចស្នើបានចាប់ពី ៣ ខែរហូតដល់ ២៤ ខែ អាស្រ័យលើគណនីអតិថិជនម្នាក់ៗ
តើអត្រាការប្រាក់ប៉ុន្មាន?
អត្រាការប្រាក់ទាបចាប់ពី ១២%
តើទំហំកម្ចីច្រើនបំផុតប៉ុន្មាន?
ទំហំកម្ចីខ្ពស់បំផុតអាស្រ័យលើគណនីអតិថិជនផ្សេងៗគ្នា
តើការស្នើ រំលស់ឌីជីថល តម្រូវឲ្យមានទ្រព្យធានា ឬអ្នកធានាដែរឬទេ?
មិនតម្រូវទេ
តើរយៈពេលយូរប៉ុន្មានទើបទទួលបានការអនុម័ត រំលស់ឌីជីថល?
អ្នកនឹងទទួលបានការអនុម័ត រំលស់ឌីជីថល ភ្លាមៗ ដោយមិនចាំបាច់រង់ចាំ។ កម្ចីនឹងធ្វើការផ្ដល់ជូនក្នុងគណនីរបស់អ្នក ហើយធ្វើការទូទាត់ដោយស្វ័យប្រវត្តទៅកាន់គណនីអ្នកលក់ ឬដៃគូទូទាត់វិក័យបត្រភ្លាមៗ
តើខ្ញុំអាចស្នើ រំលស់ឌីជីថល អោយបញ្ចូលទឹកប្រាក់ទៅក្នុងគណនីរបស់ខ្ញុំបានដែរឬទេ?
អ្នកមិនអាចស្នើ រំលស់ឌីជីថល អោយបញ្ចូលទឹកប្រាក់ទៅក្នុងគណនីរបស់អ្នកបានទេ តែអ្នកអាចស្នើ វីង ឌីជីថលឡូនវិញ ប្រសិនបើអ្នកត្រូវការទឹកប្រាក់ចូលគណនីផ្ទាល់ខ្លួនរបស់អ្នក
តើមានការគិតថ្លៃសេវាផ្សេងៗសម្រាប់ការស្នើ រំលស់ឌីជីថល ដែរឬទេ?
ថ្លៃសេវាអាចមានចាប់ពី 0% – 3% អាស្រ័យលើគណនីអតិថិជនផ្សេងៗគ្នា
តើខ្ញុំអាចបង់ផ្ដាច់ រំលស់ឌីជីថល តាមរបៀបណា?
អ្នកអាចបង់ផ្ដាច់ រំលស់ឌីជីថល តាមរយៈអេបធនាគារវីង ដោយចុចលើប៊ូតុង “កម្ចី” រួចចុចលើកម្ចីដែលអ្នកកំពុងប្រើប្រាស់ រួចចុចប៊ូតុង “ការទូទាត់សងផ្ដាច់”
តើការបង់យឺតយ៉ាងអាចមានផលប៉ះពាល់ដល់ប្រវត្តន៍ឥណ្ឌទានរបស់ខ្ញុំនៅ CBC ដែរឬទេ?
ការបង់យឺតយ៉ាវនឹងត្រូវបានបង្ហាញនៅក្នុងកំណត់ត្រា CBC
តើធនាគាវីងនឹងធ្វើការត្រួតពិនិត្យរបាយការណ៍ឥណទានរបស់អតិថិជនតាមរយៈ CBC ដែរឬទេ សម្រាប់ការដាក់ស្នើ រំលស់ឌីជីថល?
ដើម្បីអនុលោមទៅតាមបទបញ្ញត្តិ, វីងនឹងធ្វើការត្រួតពិនិត្យរបាយការណ៍ឥណទានរបស់អតិថិជនតាមរយៈ CBC សម្រាប់ការដាក់ស្នើ រំលស់ឌីជីថល។ អតិថិជន ត្រូវអនុញ្ញាតឲ្យមានការត្រួតពិនិត្យ មុនពេលដាក់ស្នើ រំលស់ឌីជីថល។
តើមានការពិន័យសម្រាប់ការបង់យឺតយ៉ាវដែរឬទេ?
លោកអ្នកត្រូវបានលើកទឹកចិត្តឲ្យបង់សងត្រឡប់ទាន់ពេលវេលាដើម្បីទទួលបាននូវប្រវត្តិឥណ្ឌទានល្អ។ លោកអ្នកនឹងត្រូវបង់ការប្រាក់បន្ថែមសំរាប់ការបង់យឺតយ៉ាវក្នុងអត្រា 2.25% ក្នុងមួយខែដោយគិតលើទឹកប្រាក់ (ប្រាក់ដើម្បី និងការប្រាក់) ដែលបានយឺតយ៉ាវ។
ប្រសិនបើខ្ញុំមានចម្ងល់បន្ថែមពាក់ព័ន្ធជាមួយ រំលស់ឌីជីថល តើខ្ញុំអាចទំនាក់ទំនងខាងណាបាន?
អ្នកអាចទំនាក់ទំនងមកសេវាអតិថិជនវីងតាមរយៈលេខទូរស័ព្ទ
- ០២៣ ៩៩៩៩ ៨៩
- ០១២ ៩៩៩ ៤៨៩
- ឬ អ្នកអាចទៅកាន់សាខាធនាគាវីងដែលនៅជិតអ្នកបំផុត
តើខ្ញុំអាចពិនិត្យមើលតារាងសងប្រាក់ រំលស់ឌីជីថល ដោយរបៀបណា?
លោកអ្នកអាចចុចលើមុខងារ “កម្ចី” នៅក្នុង Wing Bank App រួចចុចលើលេខកម្ចីណាមួយ ដែលលោកអ្នកចង់ពិនិត្យមើលតារាងសងប្រាក់កម្ចី ជាការស្រេច។
តើខ្ញុំនឹងដឹងថាសំណើកម្ចីរបស់ខ្ញុំត្រូវបានអនុម័តដោយរបៀបណា? តើធ្វើដូចម្តេចទើបខ្ញុំអាចពិនិត្យមើលស្ថានភាពសំណើកម្ចីរបស់ខ្ញុំបាន?
លោកអ្នក នឹងទទួលបានការជូនដំណឹងតាមរយៈ Wing Bank App និងសារ (SMS) នៅពេលដែលកម្ចីត្រូវបានអនុម័ត។ លោកអ្នកក៏អាចពិនិត្យមើលស្ថានភាពសំណើកម្ចី ឬកម្ចីដោយចុចលើមុខងារ “កម្ចី” នៅក្នុង Wing Bank App រួចពិនិត្យមើលសំណើកម្ចី ឬកម្ចីរបស់លោកអ្នក។
តើមានតម្រូវឯកសារអ្វីខ្លះដើម្បីស្នើសុំកម្ចី?
មិនមានឯកសារតម្រូវឡើយ