Time To Rise | សែលកាត

ដល់ពេលដែលអ្នកត្រូវបង្ហាញអ្វីដែលជាខ្លួនអ្នកហើយ! ដល់ពេលដែលអ្នកត្រូវចាប់ផ្តើមហើយ!

ដើម្បីធ្វើដំណើរឆ្ពោះទៅដល់គោលដៅរបស់អ្នក សូមជ្រើសរើសគម្រោង Time To Rise ដ៏អស្ចារ្យពីសែលកាត។

 

 

លក្ខខណ្ឌ៖

1. គម្រោងនេះ អាចប្រើប្រាស់បានសម្រាប់អតិថិជនបង់ប្រាក់មុនទាំងអស់។ 

2. សុពលភាពរបស់គម្រោងដែលបានផ្តល់ជូនចំនួន 7 ថ្ងៃ ឬ 30 ថ្ងៃជាមួយរបៀបការគណនាសុពលភាព  24 ម៉ោង មានន័យថាថ្ងៃ និងពេលវេលាដែលបានភ្ជាប់គម្រោងបូកជាមួយសុពលភាពគម្រោង។ ក្នុងករណី អ្នកប្រើប្រាស់បានភ្ជាប់គម្រោង Time To Rise $1 មានសុពលភាព 7 ថ្ងៃ នៅថ្ងៃទី 1 វេលាម៉ោង 10:00 ព្រឹក នោះកញ្ចប់គម្រោង Time To Rise $1 នឹងផុតសុពលភាពនៅថ្ងៃទី 8 វេលាម៉ោង 10:00ព្រឹក។

3. គម្រោងនេះ នឹងបន្តភ្ជាប់ឡើងវិញដោយស្វ័យប្រវត្តិ នៅពេលដែលអ្នកប្រើប្រាស់បានប្រើទិន្នន័យអ៊ីនធឺណិតអស់មុនពេលផុតកំណត់ ឬ នៅពេលដែលគម្រោងផុតសុពលភាពហើយក្នុងគណនីគោលមានទឹកប្រាក់គ្រប់គ្រាន់ 

4. សម្រាប់ការបន្តឡើងវិញដោយស្វ័យប្រវត្តិ ឬភ្ជាប់ឡើងវិញមុនពេលគម្រោងផុតសុពលភាព រាល់ទិន្នន័យអ៊ីនធឺណិត ចំនួននាទីហៅចេញក្នុងប្រព័ន្ធ និងចំនួនផ្ញើសារហៅចេញក្នុងប្រព័ន្ធ ដែលនៅសល់ពីគម្រោងចាស់នឹងបូកយោងទៅគម្រោងបន្ទាប់ៗ ដោយកំណត់ចំនួនអតិបរមាត្រឹម 500GB 10,000នាទី 10,000សារ។ ក្នុងករណីការបន្តឡើងវិញឬការភ្ជាប់ឡើងវិញមិនបានជោគជ័យមុនពេលគម្រោងផុតសុពលភាព ចំនួនទិន្នន័យអ៊ីនធឺណិត ចំនួននាទីហៅចេញក្នុងប្រព័ន្ធ និងចំនួនផ្ញើសារហៅចេញក្នុងប្រព័ន្ធ ដែលបូកយោងនេះនឹងត្រូវបានលុបចោលអត្ថប្រយោជន៍នេះផ្តល់ជូនតែកញ្ចប់គម្រោង Time To Rise $6 តែប៉ុណ្ណោះ (កញ្ចប់គម្រោង Time To Rise $1 មិនមានការបូកយោងនោះទេ)។ 

5. គម្រោង Time To Rise នឹងមិនភ្ជាប់ជូនអ្នកប្រើប្រាស់ដោយពុំមានការយល់ព្រមជាមុនពីអ្នកប្រើប្រាស់ឡើយ 

6. អ្នកប្រើប្រាស់អាចផ្ញើគម្រោងសែលកាត Time to Rise ជាកាដូទៅកាន់អ្នកដ៏ទៃដែលកំពុងប្រើប្រាស់គម្រោងសែលកាត Time To Rise ដូចគ្នាបានតាមមធ្យោបាយដូចខាងក្រោម 

  • ចុច៖*1788*លេខទូរស័ព្ទ*1# សម្រាប់កញ្ចប់គម្រោង Time To Rise $1 
  • ចុច៖*1788*លេខទូរស័ព្ទ*2# សម្រាប់កញ្ចប់គម្រោង Time To Rise $6 
  • ចូលទៅកាន់កម្មវិធី សែលកាត អេប រួចជ្រើសរើសគម្រោងណាមួយដែលអ្នកចង់ផ្ញើ ចុចលើផ្ញើកាដូបន្ទាប់មក បំពេញលេខទូរស័ព្ទអ្នកទទួលជាការស្រេច 
  • ដើម្បីប្រើប្រាស់កាដូដែលជាគម្រោង Time To Rise អ្នកទទួលត្រូវមានគណនីមានសុពលភាព 
  • សុពលភាពគម្រោងសែលកាត Time To Rise ដែលជាកាដូគឺដូចទៅនឹងគម្រោងសែលកាត Time To Rise ខាងលើ។  
  • ការកាត់ទិន្នន័យអ៊ីនធឺណិត និងកាត់ចេញពីគម្រោងដែលបានភ្ជាប់មុន គឺរវាងគម្រោងគោល និងគម្រោងដែលជាកាដូ

 

ពាក់ព័ន្ធ

បញ្ចូលលុយតាមអ៊ីនធើណិត

សិក្សាបន្ថែម

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!