ពានរង្វាន់ | សែលកាត

ក្រុមហ៊ុនទូរគមនាគមន៍ល្អបំផុតនៅកម្ពុជាឆ្នាំ ២០១៩

ក្រុមហ៊ុនទូរគមនាគមន៍ល្អបំផុត និងផ្តល់បែបផែនជីវិតរស់នៅបែបឌីជីថលនៅកម្ពុជា ដោយ The Finance Derivative – ខែតុលា 2019

ថ្ងៃនេះ ក្រុម​ហ៊ុន​សែលកាត(Cellcard) ​ទទួល​បាន​ការ​​កោត​សសើរ​នឹង​ពាន​រង្វាន់​​ចុង​ក្រោយគេ​បង្អស់​​ពី Finance Derivative Awards ថា​ជា​ទូរស័ព្ទដែលល្អបំផុត និងផ្តល់របៀបរស់នៅបែបឌីជីថលនៅកម្ពុជា   « Best Mobile and Digital Lifestyle Provider in Cambodia​»។​​ Finance Derivative គឺជាទស្សនាវដ្តី​ដ៏​ល្បី​ល្បាញ​មួយ​​ទៅ​ក្នុងវិស័យ​​ហិរញ្ញវត្ថុបែប​វិជ្ជាជីវៈ និង​ការ​បណ្តាក់​ទុន​បែបកិច្ច​សហការ ​និង​ឯកជន​។​​

 

ក្រុមហ៊ុនដែលខ្លាំងពូកែទាំង 30 ប្រចាំឆ្នាំ 2019 ដោយ Silicon Review – ខែសីហា 2019

 

ពានរង្វាន់យុទ្ធសាស្ត្រធនធានមនុស្សល្អបំផុតដែលស្របជាមួយអាជីវកម្មដោយ CMO អាស៊ី – ខែសីហា 2019

ពានរង្វាន់ក្រុមហ៊ុនក្នុងក្ដីស្រម៉ៃដោយ CMO អាស៊ី – ខែសីហា 2019

ពានរង្វាន់យុទ្ធនាការផ្សព្វផ្សាយប្រចាំឆ្នាំដោយ CMO អាស៊ី – ខែសីហា 2019

ពានរង្វាន់ទូរស័ព្ទចល័តល្អបំផុតនៅកម្ពុជា 2019 ពីទស្សនាវដ្តី International Business Magazine – ខែកក្កដា 2019

 

ពានរង្វាន់ OOKLA SPEED TEST AWARDs 2019 – បណ្តាញសេវាអ៊ីនធើណិតលឿនជាងគេនៅកម្ពុជា – ខែកក្កដា 2019

 

ពានរង្វាន់អ្នកផ្តល់ប្រព័ន្ធទូរស័ព្ទល្អបំផុតនៅកម្ពុជា – ខែឧសភា 2019

ក្រុមហ៊ុនសែលកាត ត្រូវបានប្រកាសថាជាក្រុមហ៊ុនផ្ដល់សេវាកម្មទូរស័ព្ទល្អបំផុតដោយទស្សនាវដ្តី International Finance ។

ពានរង្វាន់នេះបានពង្រឹងតួនាទីរបស់ Cellcard ក្នុងនាមជាបណ្តាញឈានមុខគេរបស់ប្រទេសកម្ពុជានិងជាបណ្តាញដ៏ល្អបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

 

ឈ្នះពានរង្វាន់ TELCOM ASIA 2019 – ខែឧសភា 2019

ក្រុមហ៊ុន Cellcard ទទួលបានពានរង្វាន់ Best Emerging Market Operator Awards ពី​ Telecom Asia ដែលធ្វើឱ្យក្រុមហ៊ុន Cellcard នៅតែបន្តជាក្រុមហ៊ុនបណ្ដាញទូរគមនាគមន៍ឈានមុខគេនៅក្នុងតំបន់ដែលផ្ដល់ឱ្យអតិថិជនកម្ពុជានូវសេវាដ៏ល្អ គុណភាពខ្ពស់ និងតម្លៃសមរម្យ។ មើលបន្ថែម…

 

ការទទួលស្គាល់ពី OPENSIGNAL  – ខែកុម្ភៈ 2019

 

ពានរង្វាន់ OOKLA SPEED TEST AWARD 2018- បណ្តាញសេវាអ៊ីនធើណិតលឿនជាងគេនៅកម្ពុជា – ខែកុម្ភៈ 2019

 

ពានរង្វាន់ Brand Leadership  –  ពានរង្វាន់ម៉ាកល្អបំផុត​នៅកម្ពុជា| ខែមករា 2019

 

 

ពានរង្វាន់ Global Banking & Finance –  ក្រុមហ៊ុនទូរគមនាគមន៍ដែលមានការរីកលូតលាត់លឿនបំផុតនៅ ប្រទេសកម្ពុជា  | ខែធ្នូ 2018

 

ពានរង្វាន់ពី IDG អាស៊ាន – ក្រុមហ៊ុនទូរគមនាគមន៍ដ៏ទុកចិត្តបំផុតនៅក្នុងប្រទេសកម្ពុជាប្រចាំឆ្នាំ2018 (ខែធ្នូ ឆ្នាំ2018)

នេះជាឆ្នាំទី 2 ជាប់ៗគ្នា ដែលក្រុមហ៊ុន Cellcard ត្រូវបានទទួលស្គាល់ដោយក្រុមហ៊ុន IDG ជាប្រតិបត្តិករដែលទុកចិត្តបំផុតរបស់កម្ពុជា។ ពានរង្វាន់នេះគឺបានមកពីលទ្ធផលនៃការសិក្សាស្រាវជ្រាវទីផ្សារ ជាមួយអ្នកឆ្លើយតបជាង 8,000 នាក់នៅទូទាំងប្រទេស។ នេះគឺជាការបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនCellcard ចំពោះគុណភាពបណ្តាញសេវា និងបង្ហាញថាប្រជាពលរដ្ឋកម្ពុជាបានផ្ដល់ទំនុកចិត្ត និងក្តីសង្ឃឹមមកលើក្រុមហ៊ុន Cellcard ជាថ្មីម្តងទៀត ខណៈពេលដែលយើងនៅតែបន្តឆ្លើយតបតាមតម្រូវការរបស់អតិថិជន។

 

ពានរង្វាន់ Global Brands Award – ក្រុមហ៊ុនទូរគមនាគមន៍ដ៏ទុកចិត្តបំផុតនៅក្នុងប្រទេសកម្ពុជាប្រចាំឆ្នាំ2018 (ខែវិច្ឆិកា ឆ្នាំ2018)

ក្រុមហ៊ុន Cellcard ទើបឈ្នះពានរង្វាន់ពិភពលោកមួយទៀត លើបណ្តាញទំនាក់ទំនងរបស់ខ្លួន​ ​ដោយលើកនេះបានប្រកាសផ្សាយពីទស្ស​​នា​វដ្តី Global Brands Magazines ពីចក្រភពអង់គ្លេស។ តាមរយៈការប្រកាសជា​ ​ក្រុ​មហ៊ុនទូរ​គម​នាគមន៍​ដ៏ទុកចិត្តបំផុតនៅក្នុងប្រទេសកម្ពុជាប្រចាំឆ្នាំ2018 (Most Reliable Telecome​ 2018) ពានរង្វាន់នេះជាពានរង្វាន់ថ្មីបំផុតដែល​ ​Cellcard​ បានទទួលតាមរយៈការផ្ដល់ជូនអតិថិជននូវ​បណ្តាញទូរស័ព្ទ ធំជាងគេ លឿនជាងគេ​ ​និង​ ​គុណ​ភាពល្អផ្តាច់មុខនៅក្នុងប្រទេសកម្ពុជា។

 

ពានរង្វាន់ CXO of the Year Award​ ឆ្នាំ 2018 នៅសន្និសីទ 5G Asia (ខែកញ្ញា ឆ្នាំ 2018 )

ពានរង្វាន់ដែលបានប្រគល់ជូនក្រុមហ៊ុន Cellcard នេះ ជាការទទួលស្គាល់ភាពឈានមុខគេលើបច្ចេកវិ​ទ្យា​​​ ​5G នៅក្នុងតំបន់។ ហើយនេះគឺជាពានរង្វាន់ People’s Choice Award ដែលមានន័យថា លទ្ធផលទ​ទួលបានពី​ការបោះឆ្នោតជាសាធារណៈ។ សម្លេងភាគច្រើននៃការបោះឆ្នោតនេះ ធ្វើឡើងនៅក្នុងសន្និសីទ​ ​5G​​ Asia 2018 ក្នុងប្រទេសសិង្ហបុរី  ភ្លាមៗបន្ទាប់ពីលោកនាយកប្រតិបត្តិ ក្រុមហ៊ុន Cellcard អៀន វ៉ាត់សុន​ ​(Ian Watson) បានចូលរួម និងឡើងថ្លែងសុន្ទរកថាសំខាន់ៗ។

 

ពានរង្វាន់ Ookla Speed Test Award 2018 (ខែកក្កដា ឆ្នាំ2018)

នេះជាពានរង្វាន់ពីរឆ្នាំជាប់ៗគ្នា ដែលក្រុមហ៊ុន​ Cellcard ទទួលបានក្នុងនាមជាក្រុមហ៊ុនដែលមានបណ្ដាញអ៊ីនធើណេត​​លឿនជាងគេ។ ហើយក៏ជាលើកទីមួយដែលលទ្ធផលនេះត្រូវបានសិក្សានៅតំបន់ធំៗចំនួន 3 គឺ នៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និង ខេត្តព្រះសីហនុ ដែលបានបង្ហាញពីគម្លាតដ៏ធំរវាងក្រុមហ៊ុន​ ​Cellcard​​ និង​ដៃគូប្រកួតប្រជែងរបស់ខ្លួន។

ការទទួលស្គាល់ពី OpenSignal (ខែកុម្ភៈ ឆ្នាំ2018)

ក្រុមហ៊ុន Cellcard​ ត្រូវបានប្រកាសជាផ្លូវការកាលពីខែកុម្ភៈនៅឯកម្មវិធី Mobile World Congress​​​ ​​ ​ក្នុ​ងនាមជាក្រុមហ៊ុនឈានមុខគេសម្រាប់ប្រព័ន្ធទូរស័ព្ទលើការសាកល្បងលើលក្ខណៈ 4 យ៉ាង​។​ ​លទ្ធ​ផលបានប​ង្ហាញថា បណ្តាញទំនាក់ទំនងរបស់ក្រុមហ៊ុន​ Cellcard មានការលូតលាស់យ៉ាងឆាប់រហ័សក្នុងអំ​ឡុងពេលពីថ្ងៃ​ទី2 ខែតុលា ដល់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2017។ នេះជារយៈពេលសាកល្បងភ្លាមៗបន្ទាប់​ពី ក្រុមហ៊ុន​ ​បាន​ទទួលពានរង្វាន់ជាលើកដំបូងដោយមានការប្រៀបធៀបទិន្នន័យដែលប្រមូលបានពី​ថ្ងៃទី១ ខែមេសា​ ​ដល់​​​ថ្ងៃទី30 ខែមិថុនា ឆ្នាំ2017។

 

ពានរង្វាន់ ASEAN CIO Award (ខែតុលា ឆ្នាំ2017)

ពានរង្វាន់នេះ គឺជាឧទាហរណ៌ដ៏ល្អបំផុត នៃការរីកចម្រើនដ៏ខ្លាំងក្លារបស់ក្រុមហ៊ុន Cellcard។ ស្របពេល​ដែល នាយកផ្នែកព័ត៌មានវិទ្យា លោក លឹម សុខសុផាយ (Soksophay Lim) ត្រូវបានតែងតាំងជាបន្តបន្ទាប់ ចាប់តាំងពីលោកបានចូលរួមជាមួយក្រុមហ៊ុន Cellcard តាំងពីឆ្នាំ2003មកម្ល៉េះ។ លោកត្រូវបានចាត់ទុកជា​មេ​ដឹកនាំដ៏គួរឱ្យគោរពម្នាក់ ហើយបានធ្វើជាគំរូល្អសម្រាប់ប្រជាជនខ្មែរជំនាន់ក្រោយ។​ លោកទទួលបានពានរង្វាន់កិត្តិយស ​CIO ASEAN Awards កាលពីខែតុលា។

 

ការទទួលស្គាល់ពី OpenSignal (ខែសីហា ឆ្នាំ2017)

ទទួលស្គាល់លើពានរង្វាន់ 2 ប្រភេទរួមមាន ក្រុមហ៊ុន អ៊ីនធើណិត 4G លឿនជាងគេ និងបណ្តាញសេវាលឿនជាងគេ! ទិន្នន័យនេះបានប្រមូលពីការវាស់ស្ទង់ តាមរយៈទូរស័ព្ទរបស់អ្នកប្រើប្រាស់ ដែលទាញយកដោយផ្ទាល់ពីទូរស័ព្ទ ស្មាតហ្វូន 87 លានដង ទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី 1 ខែមេសា ដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2017!

 

ពានរង្វាន់ពី IDG ASEAN ក្នុងនាមជា ក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរស័ព្ទទុកចិត្តបំផុតនៅប្រទេសកម្ពុជា ឆ្នាំ2017 (ខែមិថុនា ឆ្នាំ 2017)

ពានរង្វាន់នេះបានប្រកាសនៅក្នុងសន្និសីទ IDG ASEAN 4G ដែលរួមមានទាំងការសិក្សាស្រាវជ្រាវទូទាំងប្រទេសកម្ពុជា ដើម្បីស្វែងយល់ពីការយល់ឃើញរបស់ប្រជាជនលើក្រុមហ៊ុនទូរគមនាគមន៍ និងគុណភាព។ ជាលទ្ធផលពីការសិក្សា ក្រុមហ៊ុន Cellcard ជាក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរស័ព្ទទុកចិត្តបំផុតនៅប្រទេសកម្ពុជា។

 

ពានរង្វាន់ Ookla Speed Test Award 2018 (ខែកក្កដា ឆ្នាំ2018 )

ការឈ្នះពានរង្វាន់នេះ គឺជាសញ្ញាណនៃភាពជោគជ័យរបស់ក្រុមហ៊ុនលើបច្ចេកវិទ្យា 4G និងការទទួលស្គាល់ជាសកលរបស់ក្រុមហ៊ុន។ ពានរង្វាន់ទីមួយគឺល្បឿន Ookla Speed Test Award អំពីដំណើរការល្អផ្តាច់គេលើដៃគូប្រកួតប្រជែង។ នេះបានសបញ្ជាក់ពីការខិតខំបន្តពង្រឹងបច្ចេកវិទ្យា 4G របស់ក្រុមហ៊ុន Cellcard ឲ្យកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។

 

ពានរង្វាន់ Fun at Work Award៖​ និយោជកល្អផ្តាច់គេនៅអាស៊ី (ខែសីហា ឆ្នាំ 2017)

ក្រុមហ៊ុន Cellcard បានក្លាយជាជ័យលាភីជា និយោជកល្អផ្តាច់គេនៅអាស៊ី។ ពានរង្វាន់​ ​Fun at Work Award ជាជោគជ័យទី2 ដែលក្រុមហ៊ុនCellcard ទទួលបានក្នុងនាមជាក្រុមហ៊ុនដែលបង្កើតបរិយា​កាស​ការងារល្អដល់នយោជិក។

 

និយោជកល្អផ្តាច់គេនៅអាស៊ី (ខែសីហា ឆ្នាំ2017)

ក្រុមហ៊ុន Cellcard បានឈ្នះពានរង្វាន់នេះជារៀងរាល់ឆ្នាំ តាំងពីឆ្នាំ 2012 មកម្ល៉េះ ក្នុងការពង្រឹងគោលតម្លៃ វប្បធម៌ និង ភាពជាអ្នកដឹកនាំ។ ក្នុងនាមជាក្រុមហ៊ុនខ្មែរសុទ្ធសាធ ក្រុមហ៊ុន Cellcard មានមោទនភាពក្នុងការផ្តល់បរិយាកាសការងារជាគ្រួសារខ្មែរជាមួយនឹងស្មារតីការងារដ៏រឹងមាំ ព្រមទាំងលើកទឹកចិត្តដល់ការបង្កើតអ្វីថ្មីជានិច្ច។

 

សែលកាតឈ្នះពានរង្វាន់បណ្ដាញសេវាអ៊ីនធើណិតលឿនជាងគេបំផុតនៅកម្ពុជា !