សូមណែនាំកញ្ចប់គម្រោងអ៊ីនធើណិត Roaming តាមតំបន់!
មិនថាលោកអ្នកដើរលេងទៅប្រទេសណា ក៏លោកអ្នកមិនចាំបាច់ទិញស៊ីមថ្មីដែរ!
ជាមួយកញ្ចប់គម្រោងអ៊ីនធើណិត Roaming ថ្មី លោកអ្នកអាចប្រើប្រាស់អ៊ីនធើណិតតាមស៊ីមរបស់អ្នកបានយ៉ាងងាយស្រួល! គ្រាន់តែភ្ជាប់កញ្ចប់គម្រោងអ៊ីនធើណិត Roaming តាមកូដខ្លី ឬ តាម Cellcard App ឥឡូវនេះ!
ដើម្បីភ្ជាប់គម្រោង
ជម្រើសទី 1 ៖ ចុចលេខកូដខ្លី
• គម្រោងតំបន់អាស៊ាន $6=1GB/7 ថ្ងៃ ចុច *1785*1*6#
• គម្រោងតំបន់អឺរ៉ុប $10=1GB/7 ថ្ងៃ ចុច *1785*2*10#
• គម្រោងតំបន់អាស៊ី $15=2GB/7 ថ្ងៃ ចុច *1785*3*15#
• គម្រោងតំបន់អូសេអានី $10=1GB/7 ថ្ងៃ ចុច *1785*4*10#
• គម្រោងតំបន់មជ្ឈឹមបូព៌ា $10=1GB/7 ថ្ងៃ ចុច *1785*5*10#
• គម្រោងតំបន់អាមេរិក $6=1GB/7 ថ្ងៃ ចុច *1785*6*15#
របៀបក្នុងការប្រើប្រាស់សេវា DATA ROAMING
ប្រព័ន្ធ iOS៖
1. សូមចូលទៅកាន់ Setting > ចុច Cellular
2. ចុច ON Cellular Data > ចុចលើ Cellular Data Options
3. ចុចយក On សម្រាប់ Data roamingបំពេញពាក្យ cellcard នៅលើ APN
ប្រព័ន្ធ ANDROID៖
1. សូមចូលទៅកាន់ Setting
2. ចូលទៅ Navigate to Connections > ជ្រើសរើស Mobile Networks > ចុច On Data Roaming
3. បំពេញពាក្យ cellcard នៅលើ APN
ចំណាំ៖
• អ្នកត្រូវតែស្ថិតនៅប្រទេសដែលអ្នកភ្ជាប់គម្រោង
• អ្នកបានភ្ចាប់គម្រោងអ៊ីនធើណិត Roaming
• ទូរស័ព្ទដៃរបស់អ្នកនឹងភ្ជាប់ទៅសេវារបស់ក្រុមហ៊ុនដៃគូរបស់ពួកយើងដោយស្វ័យប្រវត្តិ (បើសិនជាទូរស័ព្ទរបស់អ្នកមិនអាចភ្ជាប់សេវាដោយស្វ័យប្រវត្តិសូម ចុចភ្ជាប់សេវារបស់ក្រុមហ៊ុនណាមួយដែលជាដៃគូរបស់ពួកយើង)
លក្ខខណ្ឌនៃការប្រើប្រាស់
- គម្រោងអ៊ីនធើណិត Roaming តាមតំបន់អាចប្រើប្រាស់បានជាមួយនឹងក្រុមហ៊ុនដៃគូប៉ុណ្ណោះ។ ប្រសិនបើអ្នកប្រើគម្រោងអ៊ីនធើណិត Roaming ដោយភ្ជាប់ជាមួយក្រុមហ៊ុនដ៏ទៃ ដែលមិនមែនជាដៃគូ ការប្រើប្រាស់របស់អ្នកនឹងគិតប្រាក់តាមការប្រើប្រាស់។
- ការហៅចេញ ការហៅចូល និងសារ នឹងត្រូវបានគិតប្រាក់ដោយផ្អែកលើសេវា Roaming របស់ពួកយើង។ សូមចុចទីនេះ សម្រាប់ព័ត៌មានលម្អិតបន្ថែម។
- អនុញ្ញាតឱ្យមានការភ្ជាប់គម្រោងច្រើនដង គម្រោងនេះនឹងមានសុពលភាពទៅតាមការភ្ជាប់គម្រោងចុងក្រោយរបស់អ្នក។
- គម្រោងខាងលើនឹងបន្តដោយស្វ័យប្រវត្តិលើអ៊ីនធើណិតរបស់អ្នក ប៉ុន្តែមិនបន្តដោយស្វ័យប្រវត្តិនៅពេលផុតកំណត់នោះទេ។ សូមប្រាកដថាអ្នកមានទឹកប្រាក់ក្នុងគណនីគោលរបស់អ្នកគ្រប់គ្រាន់ សម្រាប់ការភ្ជាប់គម្រោងបន្ទាប់ ដើម្បីជៀសវាងការគិតប្រាក់ទៅតាមការប្រើប្រាស់។
- អ្នកនឹងទទួលបានសារពីការភ្ជាប់គម្រោង និងការបន្តដោយស្វ័យប្រវត្តិ។
- បើសិនជាការភ្ជាប់គម្រោងបន្តមិនជោគជ័យ អ្នកមិនទទួលបានសារបញ្ជាក់ទេ។
- សែលកាតប្រកាន់យកគោលការណ៍ប្រើប្រាស់ដោយយុត្តិធម៌ ដោយមានគោលបំណងការពារសិទ្ធិស្មើគ្នារបស់អ្នកប្រើសេវាអ៊ីនធើណិតរបស់សែលកាត។ ដោយគិតពីចំណុចទាំងនេះ គោលការណ៍ប្រើប្រាស់ដោយយុត្តិធម៌ធ្វើសកម្មភាពចំពោះការប្រើប្រាស់ទិន្នន័យដោយអយុត្តិធម៌ អាចជះឥទ្ធិពលអវិជ្ជមានដល់បទពិសោធន៍នៃការប្រើប្រាស់របស់អ្នកប្រើប្រាស់ផ្សេងទៀត។ ឧទាហរណ៍៖ អតិថិជនដែលប្រើប្រាស់អ៊ិនធើណិតសែលកាតសម្រាប់ហាងកាហ្វេ ប្រអប់ស៊ីម ឬអតិថិជនដែលលក់សេវាកម្មទិន្នន័យដើម្បីប្រាក់ចំណេញ។ នៅពេលអតិថិជនប្រើប្រាស់សេវាកម្មអយុត្តិធម៌ ឬបំពានសេវាកម្ម សែលកាតរក្សាសិទ្ធិក្នុងការបន្ថយល្បឿនទិន្នន័យ ឬក្នុងករណីផ្សេងទៀត បញ្ឈប់សេវាកម្ម ដើម្បីការពារអតិថិជនភាគច្រើនដែលប្រើប្រាស់សេវាកម្មនេះ។
- សែលកាតសូមរក្សាសិទ្ធក្នុងការផ្លាស់ប្ដូរសិទ្ធដោយគ្មានការជូនដំណឹងជាមុន។
តើខ្ញុំអាចទិញកញ្ចប់អ៊ិនធើណិត Roaming តាមតំបន់បាននៅឯណា?
អ្នកអាចភ្ជាប់គម្រោងរបស់យើងដោយប្រើលេខកូដខ្លី USSD ដោយចុច *1785*X*XX# ឬអ្នកអាចចូលទៅកាន់ Cellcard App ដើម្បីភ្ជាប់គម្រោងនេះ។
តើគម្រោងរបស់ខ្ញុំមានសុពលភាពបែបណា បើខ្ញុំភ្ជាប់គម្រោងច្រើន?
សុពលភាពនឹងប្រែប្រួលទៅតាមគម្រោងចុងក្រោយបំផុតដែលអ្នកភ្ជាប់។
តើគម្រោងនឹងត្រូវគិតប្រាក់នៅពេលណាបន្ទាប់ពីពេលដែលខ្ញុំបានភ្ជាប់គម្រោងដោយជោគជ័យ?
នៅពេលដែលទូរសព្ទ័របស់អ្នកត្រូវបានភ្ជាប់អ៊ីនធើណិតជាមួយសេវារបស់ក្រុមហ៊ុនដៃគូ ដោយផ្អែកលើគម្រោងនោះកញ្ចប់អ៊ីនធើណិតដែលអ្នកភ្ជាប់រួចនឹងត្រូវប្រើប្រាស់។ សូមប្រាកដថាបានដឹងសុពលភាពនៃគម្រោង ដើម្បីជៀសវាងការកាត់ប្រាក់ពីគណនីគោលរបស់អ្នកបន្ទាប់ពីសុពលភាពផុតកំណត់។