ការពង្រឹងបណ្តាញរបស់ សែលកាត នាំឱ្យទទួលបានពានរង្វាន់ចំនួន៦ នៅក្នុងរបាយការណ៍បទពិសោធន៍បណ្តាញទូរស័ព្ទចល័តនៅកម្ពុជារបស់ Opensignal ក្នុងខែកុម្ភៈ ឆ្នាំ ២០២៣ ជាមួយនឹងការឈ្នះយ៉ាងច្បាស់ថាជាបណ្តាញដ៏ល្អបំផុតសម្រាប់ការដោនឡូត និង គុណភាពល្អឥតខ្ចោះ | សែលកាត

ការពង្រឹងបណ្តាញរបស់ សែលកាត នាំឱ្យទទួលបានពានរង្វាន់ចំនួន៦ នៅក្នុងរបាយការណ៍បទពិសោធន៍បណ្តាញទូរស័ព្ទចល័តនៅកម្ពុជារបស់ Opensignal ក្នុងខែកុម្ភៈ ឆ្នាំ ២០២៣ ជាមួយនឹងការឈ្នះយ៉ាងច្បាស់ថាជាបណ្តាញដ៏ល្អបំផុតសម្រាប់ការដោនឡូត និង គុណភាពល្អឥតខ្ចោះ

ថ្ងៃចេញផ្សាយ: មិនា, ថ្ងៃ​អង្គារ 14, 2023

ក្រុមហ៊ុនសែលកាតនៃរ៉ូយ៉ាល់គ្រុប បានធ្វើឱ្យមានការភ្ញាក់ផ្អើលគួរឱ្យកត់សម្គាល់នៅឆ្នាំនេះ ជាមួយនឹងការឈ្នះពានរង្វាន់លើដំណើរការបណ្តាញរបស់ខ្លួនជាមួយនឹងពានរង្វាន់ចំនួន ៦ ក្នុងចំណោមពានរង្វាន់សរុបចំនួន ១០ របស់ Opensignal ដែលយោងតាមរបាយការណ៍ចុងក្រោយបង្អស់ “Mobile Network Experience” របស់ Opensignal សម្រាប់រយៈពេលពីថ្ងៃទី ១ ខែតុលា ដល់ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២២។ Opensignal បានផ្តល់ពានរង្វាន់ដល់ក្រុមហ៊ុនសែលកាត ដែលជាអ្នកឈ្នះដ៏ស័ក្ដិសមបំផុតសម្រាប់ពានរង្វាន់ «បទពិសោធល្បឿនដោនឡូត» និង «និរន្តរភាពនៃគុណភាពល្អបំផុត» ព្រមជាមួយនឹងពានរង្វាន់រួមគ្នាចំនួន ៤ ផ្សេងទៀតសម្រាប់ «បទពិសោធវីដេអូ», «បទពិសោធហ្គេម», «បទពិសោធល្បឿនបង្ហោះ» និង «វត្តមានបម្រើបម្រាស់បណ្ដាញ»។

សែលកាត បានរាយការណ៍ចុងក្រោយអំពីពានរង្វាន់ Opensignal របស់ខ្លួនក្នុងឆ្នាំ ២០១៧ – ២០១៨ ដែលជាលទ្ធផលនៃការដំណើរការគំនិតផ្ដួចផ្ដើម4G ដ៏ខ្លាំងក្លារបស់ខ្លួនដែលបានពង្រីកបណ្ដាញពី៣០០ ទៅ ៣០០០។

ចាប់តាំងពីមានវត្តមាននាយកប្រតិបត្តិថ្មីគឺលោក Simon Perkins មក សែលកាតបានកំណត់ផ្លូវឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យរបស់ម៉ាកយីហោក្នុងការបើក និងពង្រឹងរបៀបរស់នៅបែបឌីជីថលរបស់អតិថិជនដោយផ្តោតលើការជំរុញដំណើរការបណ្តាញ។

រួមជាមួយនឹងដៃគូបណ្តាញដ៏សំខាន់មួយរបស់ខ្លួន Huawei គំនិតផ្តួចផ្តើមពង្រឹងបណ្តាញមួយត្រូវបានបង្កើតឡើង និងដាក់ឱ្យដំណើរការ ដោយផ្តោតលើការផ្តល់នូវដំណោះស្រាយរហ័សទាន់ចិត្តដែលមានតម្លៃល្អបំផុត គាំទ្រដោយក្រុមអ្នកជំនាញខាងវិស្វកម្មរបស់ សែលកាត។


ជាផ្នែកមួយនៃគំនិតផ្តួចផ្ដើម ទីតាំងបន្ថែមត្រូវបានសាងសង់លើ១០ខេត្ត។ ដំណោះស្រាយ IBS និង Microcells ដើម្បីបំពេញចន្លោះប្រហោងក្នុងតំបន់លំនៅដ្ឋានក្នុងរាជធានីភ្នំពេញ និង “បុរី” ការធ្វើឱ្យប្រសើរឡើងនូវកម្មវិធីបណ្តាញពេញលេញ ការដាក់ឲ្យដំណើរការ VoLTE ការធ្វើដំណើរការ Carrier Aggregation ពេញលេញនៅក្នុងខេត្តទាំង១៦។

ការអនុវត្តការកែលម្អពហុកម្រិតនេះ ផ្តល់ឱ្យអតិថិជនរបស់ សែលកាត នូវការគ្របដណ្តប់កាន់តែប្រសើរឡើងគួរឱ្យកត់សម្គាល់ ល្បឿនអ៊ីនធើណិត និងបទពិសោធន៍ទូទៅ។ នេះមានន័យថាការតភ្ជាប់ការហៅទូរសព្ទកាន់តែលឿន និងច្បាស់ជាងមុន ប្រតិបត្តិការទិន្នន័យ និងការផ្លាស់ប្តូរមានល្បឿនលឿនជាងមុន ការតភ្ជាប់ដែលអាចទុកចិត្តបានសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងសកម្មភាពរបៀបរស់នៅបែបឌីជីថលដែលមិនមានការរំខានដូចជា ការរុករកប្រព័ន្ធផ្សព្វផ្សាយសង្គម ការលេងហ្គេម ការមើលវីដេអូ ការស្ដាប់ន្ត្រី និងសកម្មភាពជាច្រើនទៀត។

ប្រព័ន្ធទូរគមនាគមន៍គឺមិនពិបាកយល់ឬតាមដានទេ នៅពេលដែលអ្នកយល់ច្បាស់ពីមូលដ្ឋានគ្រឹះរបស់វាហើយស្នូលនៃអាជីវកម្មទូរគមនាគមន៍ទាំងអស់នោះគឺបណ្ដាញ។ ដើម្បីឈ្វេងយល់ពីចក្ខុវិស័យរបស់ សែលកាត ក្នុងការដំណើរការគាំទ្រនិងលើកកម្ពស់ការរស់នៅបែបឌីជីថលរបស់អតិថិជនយើងកំពុងផ្តល់ថាមពលឡើងវិញនូវការផ្តោតចំណាប់អារម្មណ៍លើការពង្រឹងបណ្តាញដែលជាធាតុផ្សំសំខាន់នៃយុទ្ធសាស្ត្ររបស់យើង។ នេះហើយជាចំណុចចាប់ផ្ដើមនៃអ្វីគ្រប់យ៉ាង។ ការទទួលបានពានរង្វាន់ពី Opensignal បង្ហាញថាយើងកំពុងដើរលើគន្លងដែលត្រឹមត្រូវហើយវាជាលទ្ធផលគាប់ប្រសើរណាស់ដែលការខិតខំប្រឹងប្រែងរបស់ក្រុមការងារសែលកាត និងដៃគូបណ្ដាញត្រូវបានទទួលស្គាល់និងផ្ដល់ផលត្រឡប់មកវិញ។ យើងពិតជារំភើបណាស់ក្នុងការទទួលបានការដកស្រង់ពី Opensignal ម្តងទៀត ហើយទន្ទឹងរង់ចាំក្នុងការទទួលបានមតិកែលម្អមួយចំនួនពីអតិថិជនរបស់យើង”។

ជាមួយនឹងការឈ្នះរង្វាន់នាពេលថ្មីៗនេះ សែលកាត ពង្រឹងកេរ្តិ៍ឈ្មោះរបស់ខ្លួនជាទូរគមនាគមន៍ដែលទទួលបានពានរង្វាន់ច្រើនជាងគេបំផុតក្នុងប្រទេសកម្ពុជា ដោយបច្ចុប្បន្នមានរង្វាន់ និងប័ណ្ណសរសើរជាង៤០ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្តល់ជូនអតិថិជនរបស់ខ្លួននូវការផ្តល់ជូន និងសេវាកម្មដែលមានគុណភាពល្អបំផុត។

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី Opensignal Global Mobile Network Experience Awards សូមចូលទៅកាន់៖ https://www.opensignal.com/reports/2023/02/global-state-of-the-mobile-network-experience-awards

ពានរង្វាន់ Opensignal សម្រាប់ប្រទេសកម្ពុជា – ពានរង្វាន់ Global Mobile Network Experience Awards 2023 ដោយផ្អែកលើការវិភាគឯករាជ្យនៃការវាស់វែងចល័តដែលបានកត់ត្រាក្នុងអំឡុងពេលថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ និងឆ្នាំ២០២២ © 2023 Opensignal Limited ។

អ្នកក៏អាចអានផងដែរ

វិច្ឆិកា, ថ្ងៃ​សុក្រ 29, 2024

អតិថិជនជាទីគោរព សូមជម្រាបជូនថា ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភំ្នពេញ នឹ...

វិច្ឆិកា, ថ្ងៃ​ពុធ 20, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៤] – ក្រុ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 18, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៨ ខែ វិច្ឆិកា​ ឆ្នាំ ២០២៤] – ក្រ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 11, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ១១​ ខែ​ វិច្ឆិកា ឆ្នាំ ២០២៤] &#...

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!