ក្រសួងអប់រំ យុវជន និងកីឡា, ក្រុមហ៊ុន សែលកាត​ និង​ធនាគារ វីង​ រួមគ្នាក្នុងការជំរុញបរិវត្តកម្មអបរំឌីជីថល | សែលកាត

ក្រសួងអប់រំ យុវជន និងកីឡា, ក្រុមហ៊ុន សែលកាត​ និង​ធនាគារ វីង​ រួមគ្នាក្នុងការជំរុញបរិវត្តកម្មអបរំឌីជីថល

ថ្ងៃចេញផ្សាយ: កក្កដា, ថ្ងៃ​ពុធ 24, 2024

រាជធានី ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា​ ថ្ងៃទី​ ២៣ ខែ​ កក្កដា ឆ្នាំ ២០២៤៖ ក្រុមហ៊ុន សែលកាត ដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា ថ្ងៃនេះបានប្រកាសកិច្ចសហការ ជាមួយក្រសួងអប់រំ យុវជន និងកីឡា និងធនាគារ វីង (ខេមបូឌា) ម.ក រួមគ្នារៀបចំកម្មវិធី “វេទិកាអប់រំឌីជីថល” នៅអគារ វីងថៅវើ។

វេទិកានេះបានបើកឱកាសឱ្យភាគីពាក់ព័ន្ធក្នុងវិស័យអប់រំសាធារណៈ និងឯកជន ភាគីបង្កើតប្រព័ន្ធឌីជីថលសាលា គ្រឹះស្ថានហិរញ្ញវត្ថុ ក្រុមហ៊ុនទូរគមនាគមន៍ នាយកសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដើម្បីពិភាក្សាអំពីបញ្ហាប្រឈម និងពិភាក្សាលើការចែករំលែកបទពិសោធ និងស្វែងរកដំណោះស្រាយ សម្រាប់ការអនុវត្តជាយុទ្ធសាស្ត្រអប់រំឌីជីថល។

ឯកឧត្ដមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ថា ព្រះរាជាណាចក្រកម្ពុជាកំពុងផ្តល់អាទិភាព ដល់ការអប់រំ និងការអភិវឌ្ឍធនធានមនុស្សផ្នែកឌីជីថលជាមូលដ្ឋានគ្រឹះក្នុងយុគសម័យនេះ។ វេទិកាដែលជំរុញបរិវត្តកម្មអបរំបែបប្រពៃណី ទៅប្រើប្រាស់ប្រព័ន្ធព័ត៌មានបែបឌីជីថលនេះត្រូវបានរៀបចំឡើងដោយមានគំនិតផ្តួចផ្តើមពី ក្រុមហ៊ុន សែលកាត និងធនាគារ វីង។ ការប្រើប្រាស់ប្រព័ន្ធព័ត៌មានបែបឌីជីថលនេះមាន  ប្រសិទ្ធភាព មានភាពងាយស្រួលក្នុងការប្រើប្រាស់ និង​សមធម៌ក្នុងប្រព័ន្ធអប់រំ ដែលស្របជាមួយនឹងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល និងចក្ខុវិស័យជាតិសម្រាប់ ឆ្នាំ២០៣០ និង ២០៥០។”

លោក Simon Perkins អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុនក្នុងវិស័យបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុបបានមានប្រសាសន៍ថា៖ ក្រុមហ៊ុន សែលកាត បានប្រមើលមើលឃើញថា សិស្សានុសិស្ស ក្នុងប្រទេសកម្ពុជា នឹងមានឱកាសទទួលបានការអប់រំ ប្រកបដោយគុណភាពកម្រិតខ្ពស់ តាមរយៈវេទិកាឌីជីថលនាពេលអនាគត។ លោកបានសង្កត់ធ្ងន់ថា ក្រុមហ៊ុននឹងគាំទ្រផ្នែកឌីជីថលនៅកម្ពុជានាពេលអនាគ ហើយយើងខ្ញុំជឿថា បច្ចេកវិទ្យាជាឧបករណ៍ដ៏មានឥទ្ធិពលមួយ សម្រាប់ការលើកកម្ពស់វិស័យអប់រំ និងជួយសម្រួលដល់សិស្សានុសិស្ស។ ប្រសិនបើមានប្រព័ន្ធឌីជីថល ដូចជាប្រព័ន្ធ SMIS ដែលយើងខ្ញុំមានគោលបំណងនឹងដាក់ឱ្យប្រើប្រាស់ទៅជាបរិវត្តកម្មប្រព័ន្ធឌីជីថលទំនើបនៅក្នុងសាលារៀននោះ យើងមិនត្រឹមតែលើកកម្ពស់លទ្ធផលសិក្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែក ដល់ការអភិវឌ្ឍរួមរបស់ប្រទេសជាតិផងដែរ។

នៅក្នុងវេទិកានេះបានពិភាក្សាអំពីស្ថានភាពបរិវត្តកម្មអបរំឌីជីថលនៅកម្ពុជា ដោយរំលេចឡើ​ងអំពីថាតើប្រសិនបើយើងប្រើប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលា (SMIS) វាអាចធ្វើទំនើបកម្មការគ្រប់គ្រងផ្នែករដ្ឋបាលសាលា និងជួយសម្រួលដល់ការរៀនសូត្ររបស់សិស្សានុសិស្ស ហើយថែមទាំងភ្ជាប់ប្រព័ន្ធប្រតិបត្តិការហិរញ្ញវត្ថុជាមួយ ធនាគារ វីង មានភាពងាយស្រួលរបៀបណា។

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា៖ “អនាគតនៃការអប់រំ គឺត្រូវពឹងផ្អែកលើសមត្ថភាពក្នុងការសម្របខ្លួន និងការផ្សារភ្ជាប់ជាមួយបច្ចេកវិទ្យាឌីជីថលទំនើបៗ។ ការចាប់យកបច្ចេកវិទ្យាឌីជីថល គឺជាកត្តាគន្លឹះដើម្បីជួយបង្កើនសក្តានុពលដែលជាមធ្យោបាយ និងជំនាញសម្រាប់យុវជនរបស់យើងដើម្បីកសាងអនាគតដ៏ភ្លឺស្វាង។”

លោក ហោ ប៊ុនថែ បានបន្ថែមទៀតថា៖ “ភាពជាដៃគូនេះ គឺឆ្លុះបញ្ចាំងពីទស្សនៈវិស័យធនាគារ វីង ដែលប្រើប្រាស់ប្រព័ន្ធឌីជីថល ដែលមានភាពងាយស្រួលសម្រាប់សម្រួល ដល់ជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាជនកម្ពុជាយើង។ ការដាក់បញ្ចូល ប្រព័ន្ធទូទាត់ឌីជីថលដែលមានសុវត្ថិភាពនៅក្នុងវិស័យអប់រំ យើងមិនគ្រាន់តែជំរុញភាពរីកចម្រើនប៉ុណ្ណោះទេ តែថែមទាំងបង្កើតបាននូវសហគមន៍មួយដែលមានទំនាក់ទំនងកាន់តែមានការផ្សារភ្ជាប់។”

កម្មវិធី វេទិកាអប់រំឌីជីថល ជាកាតាលីករ សម្រាប់សហការ ការផ្លាស់ប្តូរចំណេះដឹង និងនវានុវត្តន៍។ តាមរយៈការប្រមូលផ្តុំភាគីពាក់ព័ន្ធសំខាន់ៗ។​ សូមរួមគ្នា នឹងត្រួសត្រាយផ្លូវជំរុញបរិវត្តកម្មអប់រំឌីជីថល នៅកម្ពុជា។

អំពីក្រុមហ៊ុន​ខេម ជ្ជីអេសអេម​ (សែលកាត)

ចាប់ដំណើរការក្នុងឆ្នាំ ១៩៩៧ ក្រុមហ៊ុន សែលកាត គឺជាប្រតិបត្តិករក្នុងស្រុកតែមួយគត់ ដែលបម្រើសេវាកម្មទូរស័ព្ទជូនអតិថិជនយូរជាងគេនៅប្រទេសកម្ពុជា មានប្រវត្តិដ៏យូរលង់ និងល្បីល្បាញ មានការច្នៃប្រឌិតខ្ពស់មុនគេក្នុងទីផ្សារកម្ពុជា និងមានបណ្តាញទូរស័ព្ទចល័តលឿនបំផុតគួរជាទីទុកចិត្ត។ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនទូរស័ព្ទចល័តដ៏ធំមួយ ក្នុងប្រទេសកម្ពុជា ដែលមានអតិថិជនជាង ៤លាននាក់​ ដែលមានសេវាគ្របដណ្តប់ទូទាំងប្រទេស និងមានបណ្តាញចែកចាយដ៏ធំទូលាយ។ ក្រុមហ៊ុននៅតែរក្សាជំហរនៅក្នុងទីផ្សារក្នុងការផ្តល់នូវសេវាទូរគមនាគមន៍ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងនៅតែបន្តពង្រីកបណ្តាញសេវាគ្របដណ្តប់ដោយប្រសិទ្ធភាពបំផុត។

អំពីធនាគារ វីង (ខេមបូឌា) ម.

ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារសម្រាប់ប្រជាជនកម្ពុជា បានធ្វើទំនើបកម្មទៅលើមធ្យោបាយសម្រាប់ប្រជាជនកម្ពុជាអាចទទួលបានសេវាហិរញ្ញវត្ថុ។ ចាប់តាំងពីបង្កើតឡើងនៅឆ្នាំ 2008 ធនាគារ វីងបានក្លាយទៅជាធនាគារពាណិជ្ជដែលមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស និងស្ថិតក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុដែលទទួលបានការជឿទុកចិត្តខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា។ ដោយមានចក្ខុវិស័យច្បាស់លាស់ក្នុងការប្រើប្រាស់ដំណោះស្រាយឌីជីថលដើម្បីលើកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាគ្រប់រូប ធនាគារ វីង ក៏សម្រេចបានការវិវឌ្ឍគួរឱ្យកត់សម្គាល់ ហើយបច្ចុប្បន្ននេះក៏មាននូវប្រព័ន្ធអេកូឡូហ្ស៊ីធំបំផុតនៅក្នុងប្រទេស។ ធនាគារ វីង ដំណើរការសាខាចំនួន 21 ទីតាំង, ភ្នាក់ងារវីង ម៉ាស្ទ័រ 80 កន្លែង, បណ្តាញភ្នាក់ងារ 11,000 កន្លែង និងផ្តល់ជូននូវមុខងារប្រើប្រាស់ច្រើនជាង 100 មុខ តាមរយៈអេប Wing Bank ដែលមានភាពងាយស្រួលប្រើប្រាស់។

ធនាគារ វីង ប្តេជ្ញាចិត្តលើភាពច្នៃប្រឌិតផ្នែកឌីជីថល ដែលបង្ហាញឱ្យឃើញនៅក្នុងផលប័ត្រចម្រុះនៃសេវាហិរញ្ញវត្ថុ និងសេវាមិនមែនហិរញ្ញវត្ថុ។ រាប់ចាប់ពីកម្ចី ប្រាក់បញ្ញើ និងការផ្ទេរប្រាក់ទៅដល់ផលិតផលធានារ៉ាប់រង ការទូទាត់ទឹកភ្លើង និងវិក្កយបត្រ ការទូទាត់ខ្សែច្រវាក់ផ្គត់ផ្គង់ សេវាកម្មបើកប្រាក់បៀវត្ស ការផ្ទេរប្រាក់អន្តរជាតិ ការផ្ទេរប្រាក់ក្នុងស្រុក កម្ចីតាមប្រព័ន្ធឌីជីថល និងសូម្បីតែការបញ្ចូលទឹកប្រាក់ទូរសព្ទ ធនាគារ វីង ផ្តល់សេវាកម្មយ៉ាងទូលំទូលាយ ទាំងតម្រូវការហិរញ្ញវត្ថុ និងតម្រូវការមិនមែនហិរញ្ញវត្ថុ។ ក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុប្រកបដោយថាមវ័ន្តនិងមានភាពច្នៃប្រឌិតធនាគារវីង បន្តព្យាយាមបង្កើនឥទ្ធិពលវិជ្ជមានដល់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាគ្រប់រូប។ សេវាធនាគារឌីជីថលដែលមានភាពងាយស្រួលនិងការប្តេជ្ញាចិត្តចំពោះបរិយាបន្នហិរញ្ញវត្ថុបានធ្វើឱ្យធនាគារ វីង ក្លាយជាធនាគារជម្រើសទីមួយសម្រាប់ប្រជាជនកម្ពុជារាប់លាននាក់៕

អ្នកក៏អាចអានផងដែរ

វិច្ឆិកា, ថ្ងៃ​សុក្រ 29, 2024

អតិថិជនជាទីគោរព សូមជម្រាបជូនថា ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភំ្នពេញ នឹ...

វិច្ឆិកា, ថ្ងៃ​ពុធ 20, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៤] – ក្រុ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 18, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៨ ខែ វិច្ឆិកា​ ឆ្នាំ ២០២៤] – ក្រ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 11, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ១១​ ខែ​ វិច្ឆិកា ឆ្នាំ ២០២៤] &#...

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!