ក្រុមហ៊ុន ខេម ជ្ជីអេសអេម ប្រកាសពីការពង្រីកបណ្តាញទំនាក់ទំនងសំខាន់ៗ និងកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកប្រចាំឆ្នាំលើកដំបូង | សែលកាត

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ប្រកាសពីការពង្រីកបណ្តាញទំនាក់ទំនងសំខាន់ៗ និងកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកប្រចាំឆ្នាំលើកដំបូង

ថ្ងៃចេញផ្សាយ: មិថុនា, ថ្ងៃ​អង្គារ 11, 2024

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ដែលត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុន សែលកាត  និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប គឺជាក្រុមហ៊ុនដែលផ្តល់សេវាទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា នៅថ្ងៃនេះក្រុមហ៊ុនមានមោទនភាពប្រកាសការវិនិយោគដែលមានទឹកប្រាក់ចំនួន  ១៨០ លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៤ ក្នុងការពង្រីកបណ្តាញសេវាគ្របដណ្តប់ទូទាំងប្រទេស។ ការពង្រីកបណ្តាញសេវាគ្របដណ្តប់នេះ គឺជាការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ក្នុងការផ្តល់នូវបណ្តាញសេវាគ្របដណ្តប់ឲ្យកាន់តែច្រើនទីតាំងបន្ថែមទៀតទូទាំងប្រទេស រួមទាំងក្នុងតំបន់សហគមន៍ដែលមានបណ្តាញសេវាគ្របដណ្តប់នៅមានកម្រិតនៅឡើយ។

 

ផែនការពង្រីកបណ្តាញសេវាគ្របដណ្តប់ដែលមានទឹកប្រាក់ចំនួន  ១៨០ លានដុល្លារអាមេរិកនេះ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ហើយផែនការនេះបានឆ្លុះបញ្ចាំងពីការផ្តោតជាយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន​សែលកាត លើការប្រើប្រាស់ហិរញ្ញប្បទានដែលទទួលបាននាពេលថ្មីៗនេះ ប្រកបដោយនិរន្តរភាព ដើម្បីសម្រេចបាន នូវកំណើនរយៈពេលវែង និងផលវិជ្ជមានដល់សង្គមជាតិ។

 

លោក Simon Perkins នាយកប្រតិបត្តិនៃក្រុមហ៊ុនសែលកាត ចែករំលែកទស្សនៈរបស់លោកថា ការវិនិយោគដែលមានទឹកប្រាក់ចំនួន ១៨០ លានដុល្លារអាមេរិកនេះ បញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនសែលកាត ចំពោះការអភិវឌ្ឍឌីជីថលរបស់ប្រទេសកម្ពុជា។ លោកបានបន្តទៀតថា តាមរយៈការពង្រីកបណ្តាញសេវាគ្របដណ្តប់របស់ក្រុមហ៊ុន ក៏ផ្តោតលើសហគមន៍ ដែលបមានណ្តាញសេវាគ្របដណ្តប់នៅមានកម្រិតផងដែរ។ យើងមានគោលបំណងផ្តល់បណ្តាញសេវាគ្របដណ្តប់ជូនប្រជាពលរដ្ឋកម្ពុជាទាំងអស់តាមតម្រូវការ ដើម្បីការរីកចម្រើនក្នុងយុគសម័យឌីជីថល។

 

ក្រុមហ៊ុនសែលកាត ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក៏នឹងរៀបចំកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកប្រចាំឆ្នាំ (AGM) លើកដំបូងរបស់ខ្លួន​ នាថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៤។កិច្ចប្រជុំដ៏សំខាន់នេះបង្ហាញពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុនសែលកាត ចំពោះតម្លាភាពដែលមានការចូលរួមពីសំណាក់ភាគហ៊ុននិក។ របៀបវារៈសំខាន់ៗនៃកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកប្រចាំឆ្នាំ (AGM) នេះរួមមាន:

ការបែងចែកភាគលាភអប្បបរមាដែលបានធានា៖ ភាគហ៊ុនិក នឹងបោះឆ្នោតលើការបែងចែកភាគលាភអប្បបរមាដែលត្រូវបានធានារហូត ដល់កិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកលើកក្រោយៗទៀត។

ការបោះផ្សាយមូលបត្របន្ថែម៖ សំណើសម្រាប់ការបោះផ្សាយមូលបត្របន្ថែមនៅផ្សារមូលបត្រ នៃព្រះរាជាណាចក្រថៃ (SET) នឹងត្រូវបានពិចារណា។

ការសម្រេចលើការ កែប្រែលក្ខន្តិកៈក្រុមហ៊ុន៖ ភាគហ៊ុននិក នឹងបោះឆ្នោតលើសំណើការសម្រេចលើការ កែប្រែលក្ខន្តិកៈក្រុមហ៊ុន ចុះថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៣។

 

អ្នកក៏អាចអានផងដែរ

កញ្ញា, ថ្ងៃ​សុក្រ 27, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា [ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤]- ក្រុមហ៊ុន...

កញ្ញា, ថ្ងៃ​សុក្រ 13, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា (ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤)– នាយ...

សីហា, ថ្ងៃ​ពុធ 28, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា​ [ថ្ងៃទី​២៨ ខែសីហា ឆ្នាំ២០២៤] – ក...

សីហា, ថ្ងៃ​ច័ន្ទ 26, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ក្រុមហ៊ុន សែល...

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!