សែ​ល​កាត សហការ​ជា​ដៃគូ​ជាមួយ​ស្ថាប័ន​សហគ្រាស​សង្គម​កម្ពុជា (Social Enterprise Cambodia) ដើម្បី​គាំទ្រ​សហគ្រិន​កម្ពុជា | សែលកាត

សែ​ល​កាត សហការ​ជា​ដៃគូ​ជាមួយ​ស្ថាប័ន​សហគ្រាស​សង្គម​កម្ពុជា (Social Enterprise Cambodia) ដើម្បី​គាំទ្រ​សហគ្រិន​កម្ពុជា

ថ្ងៃចេញផ្សាយ: ឧសភា, ថ្ងៃ​ច័ន្ទ 02, 2016

សែលកាត សហការជាដៃគូជាមួយស្ថាប័នសហគ្រាសសង្គមកម្ពុជា (Social Enterprise Cambodia) ដើម្បីគាំទ្រសហគ្រិនកម្ពុជា

ថ្ងៃទី21 ឧសភា- សហគ្រាសសង្គមកម្ពុជា (Social Enterprise Cambodia) ជាអង្គភាពឯករាជ្យមួយ ដែលបានខិតខំប្រឹងប្រែងក្នុង ការលើកស្ទួយសហគ្រិនភាព សង្គម ក្នុងព្រះរាជាណាចក្រកម្ពុជា បានចុះកិច្ចព្រមព្រៀងក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន សែលកាត ដើម្បីផ្ដល់សេវាកម្មទូរស័ព្ទចល័ត និងអ៊ីនធើណិត រួមទាំងគាំទ្រ ដល់ការពង្រីកកន្លែងការងារផងដែរ។
សហគ្រាសសង្គមកម្ពុជា (Social Enterprise Cambodia) បច្ចុប្បន្នកំពុងស្ថិតក្នុងដំណើរការ បើក ដាក់ ឲ្យប្រើប្រាស់កម្មវិធី Impact Hub ក្នុងរាជធានីភ្នំពេញ (ជាអង្គការអន្តរជាតិដែលមានសមាជិកជាង 11000 នាក់នៅតាមបណ្ដា 63តំបន់ទូទាំងសាកល) ដែលផ្ដល់នូវធនធានចំណេះដឹងឥតដែនកំណត់ ចំណេះ ដឹងពីរបៀបអនុវត្ត ឧបករណ៍បច្ចេកវិទ្យាផ្សេងៗ និងគាំទ្រសហគ្រិនវ័យ ក្មេងកម្ពុជាឲ្យ មាន ឱកាស សិក្សាពីសហគ្រិនដទៃទៀតទូទាំងសាកលលោក។
លោក Alberto Cremonesi សហស្ថាបនិក សហគ្រាសសង្គមកម្ពុជា (Social Enterprise Cambodia)  បានឲ្យដឹងថា “សហគ្រាសសង្គមកម្ពុជា (Social Enterprise Cambodia) គឺស្ថិតក្នុងឱកាសដ៏អស្ចារ្យមួយរវាងការអនុវត្តកម្មវិធី Impact Hub ក៏ដូចជាការចាប់ ដៃគូជាមួយសែលកាតដែលទាំងពីរផ្នែកនេះ នឹងអនុញ្ញាតឲ្យយើងធ្វើឲ្យអាជីវកម្មរីកចម្រើន ហើយការពិតក៏អាចផ្ដល់ជាការគាំទ្របន្ថែមទៀតដល់សហគ្រិនកម្ពុជា ក្នុងការបង្កើតបានសហគ្រាសសង្គមផ្ទាល់ខ្លួនពិតប្រាកដមួយ។ ក្នុងរយៈពេលប៉ុន្មានខែទៀតនេះ យើងផ្ដោតលើការផ្ដល់ជូនបំពេញករណីយកិច្ច និងកិច្ចសហប្រតិបត្តិការដ៏មានអត្ថន័យតាមរយៈព្រឹត្តិការណ៍នានា វគ្គសិក្ខាសាលា សន្និសីទ និងជំរុញឱកាសបង្កើតបណ្ដាញទំនាក់ទំនងការងារដល់សមាជិករបស់យើងជាមួយ ឧបករណ៍បច្ចេកវិទ្យាថ្មីៗដើម្បីអាចឲ្យពួកគេសម្រេចគម្រោង ការសង្គម ជាលក្ខណៈផ្ទាល់ខ្លួន។”
សហគ្រាសសង្គមកម្ពុជា (Social Enterprise Cambodia) ធ្វើការអបអរចំពោះសហគ្រិនភាពកម្ពុជាដែលបានចាប់ផ្ដើមឡើងជាមួយ ពិព័រណ៍សហគ្រាសសង្គម (Social Enterprise Fair) រយៈពេល2ថ្ងៃក្នុងសប្ដាហ៍នេះ គឺថ្ងៃទី22-23 ឧសភា នៅហាងកាហ្វេ Joma Bakery នៅលើមហាវិថីព្រះនរោត្តម ដែលមានការរៀបចំសកម្មភាពនានាដោយស៊ីចង្វាក់ស្របទៅតាមការសិក្សា ការបង្ហាញប្រកបដោយភាពរីករាយ ជាមួយឱកាសសិក្សារៀនសូត្រពីវាគ្មិននានា ការសហការគ្នាជាដៃគូ សិក្ខាសាលា ក៏ដូចជាឱកាសជួបទទួលយកបទពិសោធពីការសិក្សា និងទិញផលិតផលពីសហគ្រិនសង្គមនានានៅកម្ពុជាផងដែរ។
លោក Laszlo Barta នាយកការិយាល័យពាណិជ្ជកម្មក្រុមហ៊ុន សែលកាត ក៏បានលើកឡើងផងដែរថា “យើងមានក្ដីសោមនស្សរីករាយក្នុងការផ្ដល់ការគាំទ្រដល់ សហគ្រាសសង្គមកម្ពុជា (Social Enterprise Cambodia) ។ ក្នុងភាពជាដៃគូនេះគឺស័ក្ដិសមបំផុតសម្រាប់សែលកាតដែលមាន ទស្សនវិស័យប្រហាក់ប្រហែលគ្នាក្នុងការបណ្ដុះស្មារតី ជំរុញទឹកចិត្ត និងលើកស្ទួយប្រជាពលរដ្ឋកម្ពុជា ជាពិសេសយុវជនដើម្បីភាពរីកចម្រើន និងផលប៉ះពាល់ក្នុងសង្គមរបស់ខ្លួនតាមរយៈគំនិតច្នៃប្រឌិត និងទស្សនៈផ្ទាល់របស់ពួកគេ ។ យើងជំរុញបណ្ដុះសា្មរតីផ្ទាល់ខ្លួនតាមរយៈការងារដែល សហគ្រាសសង្គមកម្ពុជា (Social Enterprise Cambodia) កំពុងធ្វើនៅកម្ពុជា ហើយលើសពីនេះទៀតក៏មានបំណងផ្ដល់ជូនពួកគេនូវការគាំទ្រផ្នែក តម្រូវការដើម្បីភាពរីកចម្រើន និងផ្ដល់ជាធនធានដ៏មានតម្លៃសម្រាប់សហគ្រិនកម្ពុជាផងដែរ។”
សម្រាប់ព័ត៌មានបន្ថែមអំពី សហគ្រាសសង្គមកម្ពុជា (Social Enterprise Cambodia) និងពិព័រណ៍សហគ្រាសសង្គម (Social Enterprise Fair) ដែលគ្រោងធ្វើឡើងក្នុងសប្ដាហ៍នេះ សូមចូលទៅកាន់គេហទំព័រ socialenterprisecambodia.org

អ្នកក៏អាចអានផងដែរ

វិច្ឆិកា, ថ្ងៃ​សុក្រ 29, 2024

អតិថិជនជាទីគោរព សូមជម្រាបជូនថា ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភំ្នពេញ នឹ...

វិច្ឆិកា, ថ្ងៃ​ពុធ 20, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៤] – ក្រុ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 18, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៨ ខែ វិច្ឆិកា​ ឆ្នាំ ២០២៤] – ក្រ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 11, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ១១​ ខែ​ វិច្ឆិកា ឆ្នាំ ២០២៤] &#...

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!