ក្រុមហ៊ុន NetEase Games សហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា (E-Sports) និងក្រុមហ៊ុន Cellcard ប្រកាសអ្នកឈ្នះពានរង្វាន់ក្នុងការប្រកួតហ្គេម Rules of Survival | សែលកាត

ក្រុមហ៊ុន NetEase Games សហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា (E-Sports) និងក្រុមហ៊ុន Cellcard ប្រកាសអ្នកឈ្នះពានរង្វាន់ក្នុងការប្រកួតហ្គេម Rules of Survival

ថ្ងៃចេញផ្សាយ: មិថុនា, ថ្ងៃ​ច័ន្ទ 17, 2019

ការ​ប្រកួត​ហ្គេម The Rules of Survival KH Cup ​​វគ្គផ្តាច់​ព្រ័ត្រ​ នឹង​ត្រូវ​បាន​ប្រារព្ធឡើង​នៅ​ថ្ងៃសៅរ៍ទី​១៥ ខែ​មិថុនា ក្នុង​ផ្សារទំនើប​អ៊ីអន​ម៉លសែន​សុខ។ ក្រុម​ចុង​ក្រោយ​ចំនួន​ 4 នឹង​​ត្រូវ​ប្រកួត​គ្នាជា​សាធារណៈដើម្បី​​ទទួល​បាន​រង្វាន់ធំជា​​ទឹក​ប្រាក់​សរុបចំនួន​​100លាន​រៀល​ (ឬ 25,000ដុល្លារ)។​

គួររំលឹកផងដែរថា ការប្រកួតហ្គេម ROS KH Cup ក្នុង​​រដូវ​កាល​ទី1 បានរៀបចំ​ការ​ប្រកួត​​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្ត​ កាលពីខែ​​មីនានៅ​កោះ​ពេជ្រ​ ហើយវាជា​ការ​ប្រកួត​​ហ្គេម​ ROS ផ្លូវ​ការ​ដំបូង​គេបំផុត​នៅ​ប្រទេស​កម្ពុជា​។​ ការ​​ប្រកូត​នេះ​ត្រូវ​បាន​រៀប​ចំឡើង​ក្រោម​កិច្ច​សហការគ្នា​រវាង​ក្រុម​អ្នក​បង្កើត​ហ្គេ​ម​ ROS ​គឺក្រុមហ៊ុនNetEase Games សហព័ន្ធ​កីឡា​​អេឡិច​ត្រូនិច​កម្ពុជា​ និង​ក្រុម​ហ៊ុន Cellcard ​ ក្រោម​ចក្ខុវិស័យ​រួម​មួយ​គឺដើម្បីបណ្តុះ​បណ្តាល និង​​អភិវឌ្ឍ​​​វិស័យកីឡាអេឡិចត្រូនិច​​ក្នុង​ប្រទេស​កម្ពុជា​។​

​លោក​ Ian Watson នាយក​ប្រតិបត្តិ​ក្រុម​​ហ៊ុន Cellcard ​ បាន​មាន​ប្រសាសន៍ថា៖​ «ពួក​យើ​ងចាត់​ទុកការលេង​ហ្គេម ​និង​ល្បែង​កម្សាន្ត​លើប្រព័ន្ធ​​ឌីជីថល​ជា​សសរស្តម្ភ​មួយ​​ក្នុង​ចំណោម​សសរស្តម្ភសំខាន់ផ្សេងទៀតនៃវិស័យ​ឌីជីថល​នាពេល​អនាគត​ ហើយពួក​យើង​ប្តេជ្ញា​ចិត្តក្នុង​​ការ​គាំទ្រ​លើ​ការ​ចាប់​ផ្តើម​​ ការ​បង្កើត​ និង​ភាពរីកចម្រើន នៃវិស័យ​កីឡាអេឡិចត្រូនិច និង​ការកម្សាន្តលើវិស័យ​ឌីជីថល​​ក្នុង​ប្រទេស​កម្ពុជា​​ ដែល​ជា​​​​​ជំហាន​ក្នុងការ​បណ្ដុះបណ្ដាល ​​​និង​រៀប​ចំ​សម្រាប់​សហគមន៍ ​​ជា​ពិសេស​យុវជនក្នុងការត្រៀមខ្លួន​​នៅ​ក្នុង​យុគសម័យ​ឌីជីថល​ដ៏រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​មួយ​នេះ​»។​

ROS គឺជា​ហ្គេម battle royale ​​ដែលពេញនិយម និង​មានចំនួនអ្នកបាន​ដោនឡូត​ច្រើន​បំផុត​​ក្នុង​ពិភព​លោក​ រហូត​ដល់ 200​លាន​ដង​ទូទាំង​ពិភព​លោក​ ​ហើយក្នុង​នោះមាន​អ្នក​លេង​ជា​រៀង​រាល់​ថ្ងៃចំនួន ​1.1 លាន​នាក់​ក្នុង​ប្រទេស​កម្ពុជា​ និង​អ្នក​លេង​ថ្មី​ជាបន្តបន្ទាប់​ទៀត ចំនួន 500,000 ​នាក់​ក្នុង​មួយ​ខែៗ​។​ ហ្គេម ROS បច្ចុប្បន្នកំពុងជាប់​ចំណាត់​ថ្នាក់​លេខ 3 ក្នុង​ចំណោម​ហ្គេម​​ផ្សេង​ៗ​ទៀត នៅកម្ពុជា​​ នេះ​បើ​យោង​តាម​​គេហទំព័រ appfigures.com ។​​

 

ក្រុម​ហ៊ុន Cellcard ​ក៏​បាន​ជួយជម្រុញក្រុមជ័យលាភីពីការប្រកួត​ហ្គេម​ Mobile Legends: Bang Bang របស់កម្ពុជា​​​​ ឲ្យទៅចូលរួមប្រកួតក្នុង​កីឡា​ SEA Games ក្នុងឆ្នាំ​ 2019 នេះផងដែរ។​ កីឡា Mobile Legends Bang Bang ​​នេះ​ទៀត​សោត​​ ជាកីឡាដំបូងគេដែលបាន​ទទួលស្គាល់​​ជា​​​កីឡា​អេឡិច​ត្រូនិច ហើយរាប់បញ្ចូល​​នៅក្នុងកីឡា Southeast Asian(SEA) ឆ្នាំ2019 ​ ដែលមាន​​ប្រទេស​ហ្វីលីពីន​ជា​ម្ចាស់​ផ្ទះ៕

 

សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ចូល​ទៅ​កាន់​ https://www.rulesofsurvivalgame.com/khcup https://www.facebook.com/RulesofSurvivalCambodiaOfficial/posts/

និង​តាម​ដានFacebook របស់​ក្រុម​ហ៊ុន Cellcard ​​តាម​រយៈ   https://www.facebook.com/CellcardFanPage សម្រាប់​ព័ត៌មាន​​​របស់​ការប្រកួតស្វែងរកជើងឯក KH ROS Cup ជាលើកដំបូងនេះ!

 

អ្នកក៏អាចអានផងដែរ

មិនា, ថ្ងៃ​ច័ន្ទ 30, 2020

  ក្នុងថ្ងៃនេះ ក្រុមហ៊ុនសែលកាត ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្...

មិនា, ថ្ងៃ​សុក្រ 27, 2020

សែលកាតបានប្រកាសថា ក្រុមហ៊ុននឹងផ្តល់ជូននូវការហៅទូរស័ព្ទចេញនិងផ្ញើសារដោយឥតគិតថ្...

មិនា, ថ្ងៃ​សុក្រ 27, 2020

ថ្ងៃនេះក្រុមហ៊ុនសែលកាត បានប្រកាសដាក់អោយប្រើប្រាស់បច្ចេកវិទ្យា 5G ជាលើកដំបូងនក...

មិនា, ថ្ងៃ​ច័ន្ទ 23, 2020

ថ្ងៃនេះក្រុមហ៊ុនសែលកាត បានប្រកាសពីវិធានការណ៍ថ្មីៗជាច្រើនពីការផ្តល់ជូន និងសេវា...

សែលកាតឈ្នះពានរង្វាន់បណ្ដាញសេវាអ៊ីនធើណិតលឿនជាងគេបំផុតនៅកម្ពុជា !