ស្ថាប័នសហគ្រាសសង្គមកម្ពុជា បំផុសស្មារតីសហគ្រិនភាពសង្គមតាមរយៈសិក្ខាសាលា នៅសាកលវិទ្យាល័យ ហ្សាម៉ាន់ ជាមួយគម្រោងបោះជំរុំ ក្រោមភាពជាដៃគូជាមួយ សែលកាត
ថ្ងៃចេញផ្សាយ: ឧសភា, ថ្ងៃច័ន្ទ 02, 2016
ស្ថាប័នសហគ្រាសសង្គមកម្ពុជា បំផុសស្មារតីសហគ្រិនភាពសង្គមតាមរយៈសិក្ខាសាលា នៅសាកលវិទ្យាល័យ ហ្សាម៉ាន់ ជាមួយគម្រោងបោះជំរុំ ក្រោមភាពជាដៃគូជាមួយ សែលកាត
ថ្ងៃទី25 – សហគ្រាសសង្គមកម្ពុជា រួមសហការជាមួយ សហគ្រិនភាព Hub របស់សកលវិទ្យាល័យ ហ្សាម៉ាន់ (EHUB) នាំមកនូវវគ្គសិក្ខាសាលាអំពីសហគ្រិនភាពសង្គម ហៅថា “Start, Pivot, Start Again”។ ព្រឹត្តិការណ៍នេះមានបំណងបង្ហាញពីសហគ្រិនភាពសង្គម និងលើកស្មារតីគម្រោងការសង្គម តាមរយៈការពិភាក្សាបំផុសគំនិតពីសហគ្រិនវ័យក្មេងកម្ពុជា និងក្នុងតំបន់អាស៊ាន។
វាគ្មិនរួមមាន លោក Ganesh Murrurti ស្ថាបនិក និងជានាយកប្រតិបត្តិសហគ្រាសឧស្សាហកម្ម សូអារ៉ា(Soara) លោក សុខ សុភមង្គល ស្ថាបនិក Codingate លោក អ៊ឹម សុផៃ មកពី Digital Divide Data និង លោក ហាវ គង់ងី ស្ថាបនិក ផ្ទះក្នុងក្ដីសុបិនខ្ញុំ។ ព្រឹត្តិការណ៍នេះនឹងអនុញ្ញាតឲ្យអ្នកចូលរួមស្ដាប់ពីដំណើរការបង្កើត សហគ្រាសរបស់ខ្លួន និងសិក្សាពីរបៀបដោះស្រាយបញ្ហាប្រឈមរបស់ពួកគាត់។
សហគ្រាសសង្គមកម្ពុជា ថ្មីៗនេះក៏បានចុះកិច្ចព្រមព្រៀងជាដៃគូជាមួយក្រុមហ៊ុន សែលកាត ដើម្បីធ្វើយុទ្ធនាការបោះជំរុំសហគ្រិនភាពសង្គមនៅបណ្ដាខេត្តក្រុង គោលដៅក្នុងកម្ពុជា។ ព័ត៌មានថ្មីៗពីការបោះជំរុំនេះនឹងត្រូវចេញផ្សាយនៅខែក្រោយ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ socialenterprisecambodia.org ។
ដើម្បីស្វែងយល់បន្ថែមអំពីកិច្ចការនិងទំនួលខុលត្រូវសង្គមរបស់សែលកាត រួមទាំងដៃគូសហការ សូមចូលទៅកាន់
www.cellcard.com.kh/kh/press-release