ទិវាជួបជុំគ្រួសារសែលកាត បង្ហាញឲ្យឃើញពីភាពរំភើបសប្បាយរីករាយជុំគ្នាដ៏អស្ចារ្យ | សែលកាត

ទិវាជួបជុំគ្រួសារសែលកាត បង្ហាញឲ្យឃើញពីភាពរំភើបសប្បាយរីករាយជុំគ្នាដ៏អស្ចារ្យ

ថ្ងៃចេញផ្សាយ: ធ្នូ, ថ្ងៃ​សុក្រ 16, 2016

ភ្នំពេញ ថ្ងៃទី10 ធ្នូ 2016៖ Cambodian Country Club ថ្ងៃនេះបានប្រែក្លាយជាសមុទ្រពណ៌ ទឹកក្រូច ដោយសារក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេ សែលកាត បានរៀបចំកម្មវិធីជួបជុំគ្រួសារសែលកាត ប្រចាំឆ្នាំដើម្បីសម្ដែងនូវការថ្លែងអំណរគុណ ដល់ការខំប្រឺងប្រែងធ្វើការរបស់បុគ្គលិក។

បុគ្គលិកនិងថ្នាក់ដឹកនាំសែលកាតស្ថិតក្នុងអាវយឺតពណ៌ទឹកក្រូច ប្រមាណជាង 1000នាក់ បានចូលរួម ព្រឹត្តិការណ៍នេះ ជាមួយស្នាមទឹកមុខញញឹម ទឹកមុខសប្បាយរីករាយ និងសំណើចក្អាកក្អាយ។ ទិវាជួបជុំគ្រួសារនេះ ត្រូវបានរៀបចំឡើងដើម្បីរឹតចំណងសាមគ្គីភាពនិងជាឪកាសសម្រាប់ឲ្យបុគ្គលិកចាស់ថ្មីមានការប្រាស្រ័យទាក់ទងគ្នាល្អដើម្បីផ្ដល់ជាគំរូមួយដ៏ល្អសម្រាប់បុគ្គលិកដើម្បីបានសម្រាកលម្ហែពីការងារភារកិច្ចមកទទួលភាពសប្បាយ រីករាយ បំផុត។

កម្មវិធីនៃព្រឹត្តិការណ៍នេះមានដូចជាការប្រកួត Cellcard Got Talentការប្រកួតបាល់ទាត់និង សកម្មភាព សប្បាយៗជាច្រើនទៀតដើម្បីផ្ដល់នូវភាពសប្បាយរីករាយដល់គ្រួសារសែលកាតទាំងមូល។ ទិវាជួបជុំគ្រួសារសែលកាតដែលបានចាប់ផ្ដើមពីម៉ោង 9ព្រឹក និងបន្តរហូតដល់ម៉ោង4.30ល្ងាចក៏មានវត្តមានចូ លរួមពី សំណាក់ថ្នាក់ ដឹកនាំ ធ្វើឲ្យ កម្មវិធីនេះកាន់តែមានភាពអធិកអធមផងដែរ។

លោក អៀន វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុនសែលកាតបានថ្លែងឲ្យដឹងថាព្រឹត្តិការណ៍នេះជាគំនិត ផ្ដួចផ្ដើម មួយដែលរៀបចំដោយសែលកាតដើម្បីផ្ដល់ជូនបុគ្គលិកទាំងអស់ឲ្យទទួលបាន នូវជីវិតការងារល្អប្រសើរទាំងក្នុងការបំពេញការងារ និងការកម្សាន្តរីករាយ។

“យើងបន្តស្វែងរកមធ្យោបាយថ្មីៗទៀតដើម្បីធ្វើឲ្យបុគ្គលិកបានជួបជុំគ្នា ដែលមិនគ្រាន់តែដើម្បី ជាការ ថ្លែងអំណរ គុណចំពោះការប្ដេជ្ញាចិត្តនិងការចូលរួមរបស់ពួកគាត់ប៉ុណ្ណោះទេប៉ុន្តែក៏ដើម្បីផ្ដល់នូវឱកាសដល់ពួកគាត់បានផ្លាស់ ប្ដូរយោបល់និង ពង្រឹងភាពជាអ្នកដឹកនាំការទទួលខុសត្រូវនិងជំនាញការងារជាក្រុម។     ទិវាជួបជុំគ្រួសារយើងជា មធ្យោបាយមួយដើម្បីសម្រេចគោលបំណងទាំងនេះប៉ុន្តែជារួមវាជាឱកាសមួយល្អបំផុតសម្រាប់យើងជួបជុំគ្នា ចូល រួមសប្បាយរីករាយជាមួយគ្នា ដើម្បីប្រមូលអារម្មណ៍ និងភាពស្រស់ស្រាយពេលត្រឡប់មកបំពេញការងារវិញ។”

អ្នកក៏អាចអានផងដែរ

កក្កដា, ថ្ងៃ​ពុធ 24, 2024

រាជធានី ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា​ ថ្ងៃទី​ ២៣ ខែ​ កក្កដា ឆ្នាំ ២០២៤៖ ក្រ...

កក្កដា, ថ្ងៃ​ច័ន្ទ 22, 2024

យើងខ្ញុំមានសេចក្តីរំភើបរីករាយក្នុងការប្រកាសបើកដំណើរការសាកល្បង មជ្ឈមណ្ឌលបទពិស...

កក្កដា, ថ្ងៃ​ច័ន្ទ 01, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា៖ ក្រុមហ៊ុនខេម​​ ជ្ជីអេសអេម ម.ក ហៅកាត់ក្...

មិថុនា, ថ្ងៃ​អង្គារ 11, 2024

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ដែលត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុន សែលកាត  និងជា...

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!