សែលកាតនៅតែជាបណ្ដាញសេវាទូរស័ព្ទដែលលឿនជាងគេ | សែលកាត

សែលកាតនៅតែជាបណ្ដាញសេវាទូរស័ព្ទដែលលឿនជាងគេ

ថ្ងៃចេញផ្សាយ: មិនា, ថ្ងៃ​ពុធ 07, 2018

ក្រុមហ៊ុនសែលកាតបានទទួលជោគជ័យម្តងទៀតហើយ ដោយរក្សាបាននូវភាពជាអ្នកដឹកនាំទៅលើល្បឿនអ៊ីនធើណិតនៅទូទាំងប្រទេសកម្ពុជា ទទួលបានពានរង្វាន់ពី OpenSignal នៅឯសន្និសីទទូរស័ព្ទចល័តពិភពលោក នៅប្រទេសអេស្ប៉ាញ កាលពីពេលថ្មីៗនេះ។

គួររំលឹកផងដែរថា សែលកាត បានឈ្នះពានរង្វាន់ OpenSignal ម្ដងរួចមកហើយ កាលពីខែសីហាឆ្នាំមុន ដែលឈ្នះទៅលើល្បឿនអ៊ិនធើណិតដោនឡូត 4G និងល្បឿនដោនឡូតទូទៅ។

ក្នុងឆ្នាំនេះជាថ្មីម្ដងទៀត ក្រុមហ៊ុនសែលកាតទទួលបានរង្វាន់4ប្រភេទ ដែលបង្ហាញពីជ័យជំនះទៅលើ៖

  • ​ ល្បឿន 4G សម្រាប់ដោនឡូត
  • ​ល្បឿន 3G សម្រាប់ដោនឡូត
  • ទំហំសេវា​ 3G ធំទូលាយ
  • ល្បឿនបណ្តាញសេវាទូទៅ

របាយការណ៍‘State of Mobile Networks: Cambodia Report(ស្ថានភាពបណ្ដាញទូរស័ព្ទនៅកម្ពុជា) ដែលធ្វើឡើងដោយ OpenSignal គឺពឹងផ្អែកទៅលើទិន្នន័យពីការវាស់ស្ទង់តាមរយៈទូរស័ព្ទរបស់អ្នកប្រើប្រាស់ជាង 100 លានដង ដែលបានទាញយកដោយផ្ទាល់ពីទូរស័ព្ទស្មាតហ្វូនទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី 2 ខែតុលា ដល់ថ្ងៃទី 31 ខែធ្នូឆ្នាំ 2017។

លោក អៀន វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានមានប្រសាសន៍ថា ការទទួលបានពានរង្វាន់លើកនេះ បានបង្ហាញពីសមទ្ធិផលសម្រេចបានរបស់យើង បន្ទាប់ពីយើងបានពង្រីកបណ្តាញទូរស័ព្ទអ៊ីនធើណិតល្បឿន 4G ដែលទើបតែចាប់ផ្តើមកាលឆ្នាំមុន។

“តំបន់បណ្ដាញអ៊ីនធើណិតល្បឿន 4G របស់យើង បានកើនឡើងពីជាង 200 កន្លែង រហូតដល់ជិត 3000កន្លែង បើគិតមកដល់ពេលនេះ ហើយយើងនឹងបន្តពង្រីកបណ្ដាញរបស់យើងឲ្យកាន់តែទូលំទូលាយជាងនេះ” ។

“នេះប្រហែលជាការពង្រីកបណ្ដាញទូលំទូលាយ និងលឿនបំផុត ដែលធ្វើឡើងនៅអាស៊ីអាគ្នេយ៍។

យើងពិតជាមានមោទនភាពចំពោះអ្វីដែលសម្រេចបាន ហើយមានការរំភើបយ៉ាងខ្លាំងចំពោះអ្វីដែលនឹងមកដល់បន្ទាប់ គឺការសាកល្បង 5G នាពេលអនាគតដ៏ខ្លីខាងមុខនេះ”។

ទិន្នន័យក្នុងរបាយការណ៍ខាងក្រោមនេះបង្ហាញពីការនាំមុខគេរបស់ក្រុមហ៊ុនសែលកាតនៅក្នុងទីផ្សារ៖

  • រក្សាបាននូវល្បឿន 4G នៅ 19.4 MBps ស្របពេលដែល Smart Axiata មានល្បឿន 4G ជាមធ្យម នៅ 16.6 Mbps,
  • ល្បឿន 3G អតិបរិមា 2.5 MBps ស្របពេលដែល Smart Axiata មានល្បឿន 1.9 MBps,
  • ល្បឿនបណ្តាញសេវាទូទៅ 10.6 MBps ស្របពេលដែល Smart Axiata ទទួលបានចំណាត់ថ្នាក់ទីពីរជាមួយនឹងល្បឿន 8.8 MBps។

“គោលដៅចំបងរបស់សែលកាតចំពោះប្រជាជនកម្ពុជា គឺធ្វើយ៉ាងណា ដើម្បីផ្ដល់ជូននូវបណ្ដាញសេវាទូរស័ព្ទលឿនជាងគេ ជាមួយនឹងការផ្ដល់ជូនតម្លៃពិសេសនៅលើទីផ្សារ”។

“យើងប​ន្តឆ្ពោះទៅកាន់ចក្ខុវិស័យរបស់យើង ក្នុងការផ្តល់ជូនគម្រោងអ៊ីនធើណិតក្នុងតម្លៃសមរម្យ សម្រាប់ប្រជាជនកម្ពុជាទាំងអស់គ្នា តាមរយៈបណ្តាញសេវាទូរស័ព្ទរបស់យើងដែលបានឈ្នះពានរង្វាន់”។

លោកវ៉ាតសុន បានបន្តថា​៖ “សែលកាត គឺជាអ្នកជំរុញការប្រើប្រាស់ទិន្នន័យអ៊ីនធើណិតឲ្យកើនឡើងយ៉ាងច្រើន នៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំមុន”។

“ក្នុងពេលត្រឹមតែ 12 ខែប៉ុណ្ណោះ យើងឃើញថា ការប្រើប្រាស់ទិន្នន័យអ៊ីនធើណិតបានកើនឡើងរហូតដល់ 400% ហើយការប្រើទិន្នន័យអ៊ីនធើណិតប្រចាំថ្ងៃជាមធ្យម សម្រាប់មនុស្សម្នាក់ៗ បានកើនឡើងទ្វេរដង រីឯការប្រើប្រាស់ស្មាតហ្វូនក៏បានកើនឡើងរហូតដល់ 14%”។

អ្នកក៏អាចអានផងដែរ

មេសា, ថ្ងៃ​ពុធ 10, 2024

  យើងខ្ញុំមានសេចក្តីរំភើបរីករាយក្នុងការប្រកាសបើកសម្ពោធជាផ្លូវការមជ្ឈមណ្...

មេសា, ថ្ងៃ​សុក្រ 05, 2024

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ហៅកាត់ថា សែលកាត ជាក្រុមហ៊ុនប្រតិបត្តិករផ្នែកវិស...

មេសា, ថ្ងៃ​ពុធ 03, 2024

ក្រុមហ៊ុន សែលកាត ជម្រុញតភ្ជាប់ទំនាក់ទំនង និងកំណើនប្រកបដោយបរិយាប័ន្ន ក្នុងនាម...

មិនា, ថ្ងៃ​សៅរ៍ 23, 2024

ទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍លើកទី២ ថ្ងៃទី២៤-២៦ មីនា ២០...

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!