ក្រុមហ៊ុន សែលកាត ជម្រុញតភ្ជាប់ទំនាក់ទំនង និងកំណើនប្រកបដោយបរិយាប័ន្ន ក្នុងនាមជាអ្នកឧបត្ថម្ភធំ សម្រាប់រៀបចំកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន- កម្ពុជាឆ្នាំ ២០២៤
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ -ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ហៅកាត់ថា សែលកាត ជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា មានមោទភាពក្នុងនាមជា អ្នកឧបត្ថម្ភធំ នៃការរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជាឆ្នាំ ២០២៤ ដែលប្រព្រឹត្តិនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា នៅថ្ងៃទី ១-២ ខែមេសា ឆ្នាំ ២០២៤។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ ផ្តោតលើ បច្ចេកវិទ្យា នៃការតភ្ជាប់ទំនាក់ទំនងសេវាទូរគមនាគមន៍ ដែលមានសក្តានុពលដ៏អស្ចារ្យ និងការអភិវឌ្ឍន៍របស់វាប្រកបដោយបរិយាប័ន្ន ក្នុងតំបន់អាស៊ាន។
កិច្ចប្រជុំកំពូលបានប្រមូលផ្តុំ ថ្នាក់ដឹកនាំធុរកិច្ចសំខាន់ៗ ថ្នាក់ដឹកនាំនយោបាយ និងថ្នាក់ដឹកនាំគោលនយោបាយ ដើម្បីស្វែងយល់ពីប្រធានបទសំខាន់ៗមកពិភាក្សាដូចជា ការប្រើប្រាស់តភ្ជាប់ទំនាក់ទំនងសេវាទូរគមនាគមន៍ ការទទួលយកបច្ចេកវិទ្យា និងការសម្រេចបានកំណើនអភិវឌ្ឍន៍របស់វា ប្រកបដោយបរិយាប័ន្ន ក្នុងសហគមន៍អាស៊ាន។
កិច្ចប្រជុំកំពូលនេះ ប្រព្រឹត្តទៅយ៉ាងអធិកអធម ក្រោមធិបតីដ៏ខ្ពង់ខ្ពស់ របស់ សម្តេចអគ្គមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំកំពូលធុរកិច្ចនេះ លោកនាយករដ្ឋមន្ត្រីបានចែករំលែកការយល់ដឹងដ៏មានតម្លៃអំពីរបៀបដែលរាជរដ្ឋាភិបាលកម្ពុជា អាចគាំទ្រធុរកិច្ចក្នុងតំបន់អាស៊ាន និងកម្ពុជាមានការរីកចម្រើនរួមគ្នា។
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលធុរកិច្ចអាស៊ាន-កម្ពុជា បានលើកឡើងនូវចំណុចសំខាន់ៗមួយចំនួន និងបានសង្កត់ធ្ងន់លើរបៀបវារៈ “ដើម្បីជម្រុញការតភ្ជាប់ទំនាក់ទំនងសេវាទូរគមនាគមន៍ប្រកបដោយប្រសិទ្ធភាព ការច្នៃប្រឌិតឆ្នើម បច្ចេកវិទ្យាឌីជីថលរូបនីយកម្ម និងធានានូវកំណើនប្រកបដោយបរិយាប័ន្មដែលមិនទុកនរណាម្នាក់នៅពីក្រោយឡើយ។ ការតភ្ជាប់ទំនាក់ទំនងសេវាទូរគមនាគមន៍គឺជាសរសៃឈាមជីវិតនៃវិបុលភាពសេដ្ឋកិច្ច។ យើងស្វែងរកការកសាងទំនាក់ទំនងសេដ្ឋកិច្ច បង្រួបបង្រួមទីផ្សារ និងប្រជាជន ដែលជាសេចក្តីប្រាថ្នានៃប្រទេសទាំងដប់របស់យើង”។
ក្នុងនាមជាអ្នកឧបត្ថម្ភធំដល់កិច្ចប្រជុំកំពូលនេះ ក្រុមហ៊ុន សែលកាត បានបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការប្រែក្លាយក្រុមហ៊ុនអោយលើសពីការផ្តល់សេវាទូរគមនាគមន៍ ពីព្រោះក្រុមហ៊ុនយល់ច្បាស់ថាបច្ចេកវិទ្យា ជាស្ពានឆ្ពោះទៅកាន់អនាគតដ៏ត្រចះត្រចង់ ដែលមានសមត្ថភាពកាត់បន្ថយគម្លាតនៃការអភិវឌ្ឍ និងបង្កើតគំរូកំណើនប្រកបដោយបរិយាប័ន្ននៅទូទាំងអាស៊ាន។ ក្រុមហ៊ុន សែលកាត ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប នាំមុខផ្នែកវិស័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ ចាត់ទុកថាជាច្រកទ្វារដ៏សំខាន់សម្រាប់អាជីវកម្មដែលចូលមកក្នុង ប្រទេសកម្ពុជា និងតភ្ជាប់វិស័យនេះ ទៅកាន់ប្រទេសក្នុងតំបន់អាស៊ានឱ្យកាន់តែទូលំទូលាយ។
លោក Simon Perkins អគ្គនាយកប្រតិបត្តិ បានមានប្រសាសន៍ថា “នៅសែលកាត យើងមិនត្រឹមតែរក្សាល្បឿននៃសេវាទូរគមនាគមន៍តែមួយនោះទេ យើងក៏កំពុងនាំមុខគេក្នុងការប្រែក្លាយទៅឌីជីថលរូបនីយកម្មរបស់អាស៊ានផងដែរ។ “ក្រុមហ៊ុនបានចាក់ឫសក្នុងស្រុកដ៏យូរ ដែលផ្តោតការយកចិត្តទុកដាក់ឥតឈប់ឈរលើការច្នៃប្រឌិតថ្មីៗ និងជាក្រុមហ៊ុនមានឥទ្ធិពលប្រព័ន្ធអេកូឡូស៊ីពីក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប មួយនេះមានភាពរឹងមាំជាងក្រុមហ៊ុនទូរគមនាគមន៍ដ៏ទៃ។ យើងមើលឃើញថាបច្ចេកវិទ្យានៃការតភ្ជាប់ទំនាក់ទំនងសេវាទូរគមនាគមន៍ មានសក្តានុពលដ៏អស្ចារ្យ និងការអភិវឌ្ឍន៍របស់វាប្រកបដោយបរិយាប័ន្ន ក្នុងតំបន់អាស៊ាន។
កិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ានឆ្នាំ២០២៤ បានបង្ហាញឱ្យឃើញថា ជាព្រឹត្តិការណ៍ដ៏សំខាន់មួយនេះបានបង្ហាញពីអនាគតរបស់អាស៊ាន ដោយមានការជជែកពិភាក្សាយ៉ាងស៊ីជម្រៅ និងការប្តេជ្ញាចិត្តចំពោះការសហការគ្នាល្អ។ ការចូលរួមរបស់ក្រុមហ៊ុន សែលកាត ក្នុងនាមជាអ្នកឧបត្ថម្ភធំ ជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់យើងខ្ញុំ ក្នុងការក្លាយជាតួអង្គសំខាន់នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់អាស៊ាន។