ក្រុមហ៊ុនសែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI ) លើកទី២៖ ដើំម្បីជម្រុញកំណើនសហគ្រាសធុនតូច និងមធ្យមកម្ពុជា។
ថ្ងៃចេញផ្សាយ: មិនា, ថ្ងៃសៅរ៍ 23, 2024
ទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍លើកទី២ ថ្ងៃទី២៤-២៦ មីនា ២០២៤
ក្រុមហ៊ុនសែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI ) លើកទី២៖ ដើំម្បីជម្រុញកំណើនសហគ្រាសធុនតូច និងមធ្យមកម្ពុជា។
ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ២៤ មីនា២០២៤ សែលកាត ជាក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទក្នុងស្រុកឈានមុខគេនៅកម្ពុជា មានមោទកភាព ដែលមានវត្តមាន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍លើកទី២ ក្រោមប្រធានបទ “សហគ្រាសធុនតូច និងមធ្យមឆ្ពោះទៅកាន់វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍” ។ ពីធីនេះឋិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ ចាប់ពីថ្ងៃទី ២៤ ដល់ ២៦ ខែមីនា ឆ្នាំ ២០២៤។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ ប្រមូលផ្តុំនូវសហគ្រាសធុនតូច និងមធ្យម រួមទាំងអ្នកចូលចិត្តនវានុវត្តន៍ និងថ្នាក់ដឹកនាំនាពេលអនាគត ដើម្បីជំរុញការអភិវឌ្ឍជាតិ។
ក្នុងភាពជាជើងឯកវឌ្ឍនភាពសេដ្ឋកិច្ចរបស់កម្ពុជា ក្រុមហ៊ុនសែលកាត ទទួលស្គាល់សហគ្រាសធុនតូច និងមធ្យមថា គឺជាឆ្អឹងខ្នងជាតិ។ ព្រឹត្តិការណ៍ដ៏មហស្ចារ្យនេះផ្តល់ គឺដើម្បីបង្ហាញ និងនាំមកនូវបច្ចេកវិទ្យាទំនើបៗចុងក្រោយបំផុត ដូចជាអ៊ីនធឺណិតតាមរយៈខ្សែកាបអុបទិក សេវាកម្មក្លោដ និងសេវាសន្តិសុខសាយប័រ ដើំម្បីជួយជម្រុញកំណើនសហគ្រាសធុនតូចនិងមធ្យមកម្ពុជា។
លោក សាយម៉ុន ចន ពើឃីន (Simon Perkins) នាយកប្រតិបត្តិក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក (សែលកាត) បានសង្កត់ធ្ងន់ថា ទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍លើកទី២ គឺជាឱកាសពិសេសមួយសម្រាប់ប្រទេសកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ក្នុងការបោះជំហានទៅកាន់វិស័យឌីជីថល សម្រាប់អនាគតដ៏ភ្លឺស្វាង។ សែលកាត មានកិត្តិយសក្នុងការគាំទ្ររបៀបវារៈ នៃការធ្វើឌីជីថលរូបនីយកម្មរបស់រាជរដ្ឋាភិបាល និងផ្តល់សេវានាៗដូចខាងក្រោម ដែលមានភាពច្នៃប្រឌិត ជូនវិស័យសាធារណៈ និងឯកជន ឱ្យមានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ ។
- សេវាកម្មទូរគមនាគមន៍៖ សេវាសំឡេង និងសេវាទិន្នន័យ ដែលមិនរអាក់រអូល
- សេវាកម្មអ៊ីនធឺណិត៖ ក្រុមហ៊ុនសែលកាតផ្តល់អ៊ីនធឺណិតដែលមានល្បឿនលឿនបំផុត ព្រមទាំងផ្ជាប់សេវាតាមរយៈខ្សែកាបអុបទិកដែលមានគុណភាពល្អ មានទំនុកចិត្ត។
- សេវាកម្មក្លោដ៖ ក្រុមហ៊ុនសែលកាត ផ្តល់សេវាផ្ទុកទិន្នន័យ (Backup Data) ហើយអាចទាញយកទិន្នន័យ និងអាចចូលប្រើទិន្នន័យទាំងនោះពីគ្រប់ទីកន្លែងដោយសុវត្ថិភាព។
- សេវាសុវត្ថិភាព៖ ក្រុមហ៊ុនសែលកាត មានវិធានការ និងចំណាត់ការសុវត្ថិភាពរឹងមាំ ក្នុងការទប់ស្កាត់ការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត និងធានាទិន្នន័យឯកជនភាព។
ចូលរួមទស្សនាស្តង់សែលកាត ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍លើកទី២នេះ លោកអ្នកនឹងឃើញថាតើក្រុមហ៊ុនមានសេវាឌីជីថលអ្វីខ្លះក្នុងការផ្តល់ និងជម្រុញកំណើនសហគ្រាសធុនតូចនិងមធ្យមកម្ពុជា។