ក្រុមហ៊ុន សែលកាត បង្ហាញរបាយការណ៍ហិរញ្ញវត្ថុដ៏រឹងមាំ និងសុវត្ថិភាពហិរញ្ញវត្ថុ សម្រាប់បន្តការរីកចម្រើន | សែលកាត

ក្រុមហ៊ុន សែលកាត បង្ហាញរបាយការណ៍ហិរញ្ញវត្ថុដ៏រឹងមាំ និងសុវត្ថិភាពហិរញ្ញវត្ថុ សម្រាប់បន្តការរីកចម្រើន

ថ្ងៃចេញផ្សាយ: មេសា, ថ្ងៃ​សុក្រ 05, 2024

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ហៅកាត់ថា សែលកាត ជាក្រុមហ៊ុនប្រតិបត្តិករផ្នែកវិស័យទូរគមនាគមន៍ ឈានមុខគេរបស់កម្ពុជា ថ្ងៃនេះក្រុមហ៊ុនសែលកាតបានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ២០២៣ (គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣) ដែលបានបង្ហាញពីព្រឹត្តិការណ៍សំខាន់ៗជាច្រើន ដែលសម្រេចបានក្នុងឆ្នាំ ២០២៣នេះ។ ក្រុមហ៊ុនសែលកាត គឺជាតួអង្គសំខាន់ មានស្ថានភាពហិរញ្ញវត្ថុរឹងមាំនៅក្នុងទីផ្សារកម្ពុជា ជាជើងឯកនៃនវានុវត្តន៍ និងទំនួលខុសត្រូវសង្គម។

ការបោះផ្សាយមូលបត្រសាធារណៈលើកដំបូង(IPO)របស់​ក្រុមហ៊ុន សែលកាត ដែលបានចុះបញ្ជិការនៅលើផ្សារហ៊ុនកម្ពុជា (CSX) ក្នុងខែមិថុនា ឆ្នាំ ២០២៣ បានកត់សម្គាល់ពីចំណុចរបត់ដ៏សំខាន់ជាច្រើន។ យុទ្ធសាស្រ្តនេះ មិនត្រឹមតែផ្តល់ទំនុកចិត្តក្នុងឱកាសវិនិយោគសម្រាប់រយៈពេលវែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកឱកាសក្នុងការវិនិយោគថ្មីៗ ដើម្បីពន្លឿនភាពរីកចម្រើន និងបង្កើតឱកាសដ៏មានតម្លៃសម្រាប់ភាគីពាក់ព័ន្ធទាំងអស់។

ក្រុមហ៊ុន សែលកាត បានបង្ហាញពីស្ថានភាពហិរញ្ញវត្ថុដ៏រឹងមាំរបស់ខ្លួនពេញមួយឆ្នាំ។ ក្រុមហ៊ុនទទួលបានហិរញ្ញប្បទាន ​៧០ លាន​ដុល្លារ​អាមេរិក ​ដើម្បីទូទាត់សងបំណុលចាស់រួចរាល់​​នៅ​ចុង​ឆ្នាំនេះ។ ជាយុទ្ធសាស្ត្រស្រដៀងគ្នានេះ ក្រុមហ៊ុនក៏បានបញ្ចេញលក់មូលបត្របំណុលនិរន្តរភាពចំនួន ២០ លានដុល្លារអាមេរិក ដែលមានការបញ្ជាក់ទទួលស្គាល់ជាអន្តរជាតិ ហើយទឹកប្រាក់ដែលទទួលបានពីការលក់មូលបត្របំណុលនេះ ក្រុមហ៊ុន សែលកាត នឹងយកទៅប្រើប្រាស់លើការចំណាយដោយមានការខុសត្រូវផ្នែកបរិស្ថាន និងសង្គម។

ក្រុមហ៊ុន ​សែលកាតនៅតែឈរជើង ជាជើងឯកលើផ្នែកបណ្តាញសេវាទូរស័ព្ទចល័តល្បឿនលឿនបំផុតនៅក្នុងប្រទេសកម្ពុជា ដោយមិនអាចប្រកែកបានក្នុងរយៈពេលពីរឆ្នាំកន្លងទៅនេះ។ ពានរង្វាន់ដែលជាជើងឯកនេះ គឺទទួលបានពីក្រុមហ៊ុនធំៗពីរ ដែលមានឈ្មោះថា ក្រុមហ៊ុន Ookla and OpenSignal ហើយក្រុមហ៊ុន សែលកាត ក៏មានការទទួលស្គាល់ពីមហាជនផងដែរថា ក្រុមហ៊ុននេះ បានចូលរួមចំណែក ក្នុងនាមជាក្រុមហ៊ុនដៃគូ ផ្នែកវិស័យទូរគមនាគមន៍ផ្តាច់មុខ ក្នុងការប្រើបច្ចេកវិទ្យាទំនើបរបស់ខ្លួនដើម្បីផ្តល់សេវា ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) ឆ្នាំ២០២៣ ។ ទន្ទឹមនឹងនេះផងដែរ ក្រុមហ៊ុននៅតែរក្សាប្រើយុទ្ធសាស្រ្តក្នុងការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលជាស្ពានឌីជីថល សម្រាប់តភ្ជាប់សេវារទូរគមនាគមន៍ទៅសហគមន៍ ដែលមានសេវាទូរគមនាគមន៍នៅខ្វះខាត។

បើសម្លឹងឆ្ពោះទៅមុខដោយទំនុកចិត្ត ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន សែលកាត មានភាពជឿជាក់លើ មូលដ្ឋាននៃនវានុវត្តន៍ មូលដ្ឋានក្នុងការផ្តល់តម្លៃដល់អតិថិជន និងឧត្តមភាពនៃប្រតិបត្តិការ របស់ខ្លួននាពេលអនាគត។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល បានមានប្រសាសន៍ថា៖ «មូលដ្ឋានទាំងនេះមិនអាចទៅរួចបានទេ បើគ្មានការគាំទ្រ និងការយកចិត្តទុកដាក់រួមគ្នាពីភាគីពាក់ព័ន្ធ។ យើងខ្ញុំ បានរួមគ្នាកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំទាំងនេះគឺ ដើម្បីភាពជោគជ័យនាពេលអនាគត។ ខ្ញុំមានទំនុកចិត្តថា ការបន្តជឿទុកចិត្ត និងការរួមសហការដោយមានភាពជឿជាក់ នឹងជម្រុញការលើកកម្ពស់លើវិស័យនេះបន្ថែមទៀត នៅក្នុងកំឡុងពេប៉ុន្មានឆ្នាំខាងមុខទៀត»។

លោក Simon John Perkins អគ្គនាយកប្រតិបត្តិ បានមានប្រសាសន៍ថា៖ “ការខិតខំប្រឹងប្រែងលើ នវានុវត្តន៍និរន្តរភាព និងការពង្រឹងសហគមន៍ បានជម្រុញឱ្យយើងឡើងដល់កម្រិតកម្ពស់ថ្មីមួយទៀត។ នៅពេលយើងសម្លឹងឆ្ពោះទៅអនាគត ខ្ញុំប្រាកដថា ការខិតខំប្រឹងប្រែងរួមគ្នារបស់យើង នឹងជម្រុញឱ្យកាន់តែមានភាពជោគជ័យ និងផ្តល់តម្លៃ ដល់អតិថិជន ដៃគូ និងសហគមន៍របស់យើងយូរអង្វែង។”

ដើម្បីពិនិត្យរបាយការណ៍ សូមចូលទៅកាន់វេបសាយ (Website) ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា​ ចុចទីនេះ

សម្រាប់ពត៍មានបន្ថែម សូមផ្ញើរអ៊ីម៉ែលទៅកាន់ :  Investor_relations@cellcard.com.KH

អ្នកក៏អាចអានផងដែរ

កញ្ញា, ថ្ងៃ​សុក្រ 27, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា [ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤]- ក្រុមហ៊ុន...

កញ្ញា, ថ្ងៃ​សុក្រ 13, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា (ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤)– នាយ...

សីហា, ថ្ងៃ​ពុធ 28, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា​ [ថ្ងៃទី​២៨ ខែសីហា ឆ្នាំ២០២៤] – ក...

សីហា, ថ្ងៃ​ច័ន្ទ 26, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ក្រុមហ៊ុន សែល...

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!