ការស្រាវជ្រាវរបស់GSMA​ បង្ហាញអំពីលទ្ធផលនៃការ ប្រើប្រាស់ថាមពលព្រះអាទិត្យរបស់ Cellcard | សែលកាត

ការស្រាវជ្រាវរបស់GSMA​ បង្ហាញអំពីលទ្ធផលនៃការ ប្រើប្រាស់ថាមពលព្រះអាទិត្យរបស់ Cellcard

ថ្ងៃចេញផ្សាយ: វិច្ឆិកា, ថ្ងៃ​សុក្រ 16, 2018

 

 របាយការណ៍ថ្មីមួយបានចេញផ្សាយដោយស្ថាប័ន GSMA លើភាពជោគជ័យរបស់ក្រុមហ៊ុន Cellcard ក្នុងការភ្ចាប់ប្រព័ន្ធទំនាក់ទំនងដោយប្រើប្រាស់ថាមពលកូនកាត់រវាងព្រះអាទិត្យ និងប្រេងម៉ាស៊ូត។

របាយការណ៍នេះមានចំណងជើងថា៖ «ប្រព័ន្ធបង្កើតថ្មីលើការតភ្ជាប់ទំនាក់ទំនងនៅជនបទ៖ ក្រុមហ៊ុន Cellcard នៅកម្ពុជា និងកំលាំងថាមពលព្រះអាទិត្យ» បានលម្អិតពីការប្រើថាមពលដែលអាចកកើតវិញដើម្បីកាត់បន្ថយការចំណាយលើការប្រើប្រាស់ប្រព័ន្ធថាមពលអគ្គីសនីនៅក្នុងប្រទេស ភាគច្រើននៅតាមតំបន់ដាច់ស្រយាលដែលមានស្ថានភាពលំបាក។

របាយការណ៍នេះ ក៏បានរៀបរាប់ពីការប្រើប្រាស់ថាមពលព្រះអាទិត្យដែលអាចសន្សំការចំ​ណាយ​រហូតដល់៣០លានដុល្លារក្នុងរយៈពេល១០ឆ្នាំ ក៏ដូចជាកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិចដល់ទៅ១០ម៉ឺនតោន។

របាយការណ៍នេះ ក៏បានបង្ហាញអនុសាសន៍លើការបង្កើនការប្រើប្រាស់ថាមពលដែលអាចកកើតវិញ ដែលក្រុមហ៊ុន Cellcard កំពុងស្វែងរកវិធីសាស្ត្រដើម្បីបង្កើតចំណូលបន្ថែមពីបណ្តាញទំនាក់ទំនង និងបន្តផ្គត់ផ្គង់អ៊ីនធើណេតទូទាំងប្រទេសក្នុងតម្លៃសមរម្យ។

នាយកប្រតិបត្តិក្រុមហ៊ុន Cellcard លោក អៀន វ៉ាត់សុន (Ian Watson) បានឲ្យដឹងថា​ ​រ​បាយ​​​ការណ៌នេះបង្ហាញពីភាពវិជ្ជមាននៃថាមពលព្រះអាទិត្យទាំងផ្នែកបរិស្ថាន និងសេដ្ឋកិច្ច។

លោកបាននិយាយថា របាយការណ៍នេះ ក៏បានបញ្ជាក់ពីឧបសគ្គដែលក្រុមហ៊ុនទូរស័ព្ទទាំងអស់ជួបប្រទះក្នុងការផ្គត់ផ្គង់លើការគ្របដណ្តប់សេវាទូរស័ព្ទទូទាំងប្រទេស នៅតាមតំបន់ដែលមានចំ​នួន​​ប្រជាជនតិច ហើយផ្តល់លទ្ធភាពក្នុងការបង្កើនប្រាក់ចំណូល។

លោក អៀន បានបន្ត៖ «ការបង្កើនប្រាក់ចំណូល គឺជាឧបសគ្គដែលយើងកំពុងជួបប្រ​ទះ​​ ​​​ប៉ុន្តែក្នុងនាមជាអ្នកផ្គត់ផ្គង់សវាទូរស័ព្ទក្នុងស្រុក ពួកយើងមានកាតព្វកិច្ចផ្តល់សេវាគ្របដណ្តប់យ៉ាងទូលំទូលាយ និងលឿនបំផុតដើម្បីជួយប្រទេសកម្ពុជាឱ្យមានប្រព័ន្ធសេដ្ឋកិច្ចផ្នែកឌីជីថលឈានមុខគេ»។

«បណ្តាញទំនាក់ទំនងនៅសហគមន៍ជនបទ គឺផ្តល់សេវាទូរស័ព្ទធំទូលាយតាមរយៈបណ្តាញទំនាក់ទំនងរបស់យើង ហើយវាពិតជាសំខាន់សម្រាប់យុទ្ធសាស្ត្របច្ចេកវិទ្យា 4G និង5G នៅពេលបច្ចុប្បន្ន និងអនាគត»។

ចូលទៅអានការស្រាវជ្រាវ ចុចទីនេះ

អ្នកក៏អាចអានផងដែរ

ឧសភា, ថ្ងៃ​អង្គារ 21, 2019

PHNOM PENH (25 May 2019):   The iconic search for Cambodia’s hottest band – ...

ឧសភា, ថ្ងៃ​អង្គារ 21, 2019

PHNOM PENH (21 May 2019): Cellcard has been announced the Best Emerging Mark...

ឧសភា, ថ្ងៃ​អាទិត្យ 19, 2019

ភ្នំពេញ 18 ឧសភា 2019 ក្រុមហ៊ុនCellcard បាននាំយកហ្គេមទូរស័ព្ទ ដ៏ធំបំផុតនៅក្នុង...

ឧសភា, ថ្ងៃ​សុក្រ 10, 2019

  សិស្សានុសិស្សរាប់រយនាក់នៅខេត្តបាត់ដំបង នឹងមកជួបជុំគ្នានៅថ្ងៃនេះ (ថ្ងៃស...

សែលកាតឈ្នះពានរង្វាន់បណ្ដាញសេវាអ៊ីនធើណិតលឿនជាងគេបំផុតនៅកម្ពុជា !