កម្មវិធីតន្ត្រីដំបូងគេនៅកម្ពុជា «Battle of the Bands» ប្រកាសអ្នកឈ្នះជាផ្លូវការក្នុងការប្រគុំតន្ត្រីវគ្គផ្តាច់ព្រ័ត្រ | សែលកាត

កម្មវិធីតន្ត្រីដំបូងគេនៅកម្ពុជា «Battle of the Bands» ប្រកាសអ្នកឈ្នះជាផ្លូវការក្នុងការប្រគុំតន្ត្រីវគ្គផ្តាច់ព្រ័ត្រ

ថ្ងៃចេញផ្សាយ: ឧសភា, ថ្ងៃ​ពុធ 29, 2019

កម្មវិធីជ្រើសរើសក្រុមតន្ត្រីដែលកំពុងមានប្រជាប្រិយភាព Battle of the Bands បានឈានចូលដល់វគ្គផ្តាច់ព្រ័ត្រនៅចុងសប្តាហ៍នេះហើយ ដែលក្នុងនោះមាន 4 ក្រុម ដែលនឹងចូលមកប្រកួតនៅវគ្គផ្តាច់ព្រ័ត្រនៅទីក្រុងភ្នំពេញ នៅ Exchange Square។

ក្រុមចម្រៀងកំពូលទាំង 4 មានដូចជា BatBangers, De’ First, Hashtag, Sweet Band ដែលមួយក្នុងចំណោមនោះនឹងគ្រងតំណែងជាជ័យលាភី ហើយនឹងបន្តសហការជាមួយក្រុមហ៊ុន Cellcard នៅលើវិស័យតន្ត្រី និងក្នុងសកម្មភាពនានាទាក់ទងនឹងយុវជន។

កម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃសៅរ៍ ទី២៥ ខែឧសភានេះ នឹងចាប់ផ្តើមពីម៉ោង 5:00ល្ងាច ដែលជាការសម្តែងបញ្ចូលគ្នារវាងក្រុមតន្រ្តីដែលមានទេពកោសល្យ ជាមួយនឹងឯកអគ្គរាជទូតរបស់ Cellcard កញ្ញា រ៉េត ស៊ូហ្សាណា និងលោក Euan Gray។

កម្មវិធី Battle of the Bands Cambodia 2019 ត្រូវបានរៀបចំឡើងដោយ Kilat Events ហើយឧបត្ថម្ភដោយ​ ​Cellcard ហើយនេះគឺជាការប្រកួតទូទាំងប្រទេសដែលមានរយៈពេល៤ខែ ដើម្បីស្វែងរកក្រុមតន្ត្រីខ្មែរដែលមានសមត្ថភាពជំនាន់ថ្មី។

ការប្រកួតនេះបានទាក់ទាញ ក្រុមតន្ត្រីថ្មីៗជាង 16 ក្រុមជ័យលាភីនឹងទទួលបានការចុះកុងត្រាពីក្រុមហ៊ុន Seila Records រួមមានទឹកប្រាក់ចំនួន $2500 ទូរស័ព្ទ iPhone XR ១គ្រឿង និងការប្រើប្រាស់អ៊ីនធើណេត Cellcard ដោយឥតគិតថ្លៃរយៈពេល១ឆ្នាំ និងកុងត្រា៣ខែដើម្បីសម្តែងនៅហាង Hard Rock Café នៅទីក្រុងភ្នំពេញ។

នាយកប្រតិបត្តិក្រុមហ៊ុន Cellcard លោក Ian Watson បាននិយាយថា Battle of the Bands គឺជាការចាប់​  ​ផ្តើ​ម​ដ៏ល្អដែលផ្សារភ្ជាប់គោលដៅរបស់ក្រុមហ៊ុនក្នុងការផ្ដោតលើក្រុមយុវជនដើម្បីបង្កើនទំនាក់ទំនង និងការចាប់អារម្មណ៍។

លោកបានបន្ត៖ «ក្រុមហ៊ុន Cellcard តែងតែគាំទ្រក្រុមយុវជនដែលមានទេពកោសល្យនៅគ្រប់វិស័យ មិនថា តន្ត្រី ហ្គេមកម្សាន្ត សិល្បៈ ភាពយន្ត និងរបាំ។

លោកបន្ថែមថា៖ «ពួកយើងពិតជាមានក្ដីសោមនស្សរីករាយក្នុងការបន្តគំាទ្រក្រុមតន្ត្រីវប្បធម៌ និងគាំទ្រសិល្បករ​​ក្មេងៗស្របពេល​ដែលពួកគេកំពុងលូតលាស់នៅក្នុងអាជីពជាមួយនឹងក្រុមតន្រ្តីរបស់ខ្លួន គឺក្រុមតន្ត្រី​ Cellcard។​

គណៈកម្មាការមានដូចជា​ លោក Han Kavie ដែលជាម្ចាស់ក្រុមហ៊ុន Seila Records,​ លោក Euan Grey អ្នកបង្កើតក្រុមចម្រៀង Song Kites និងលោក កង ពិសិដ្ឋ សមាជិកក្រុម Coconut បានមានប្រសាសន៍ដូចគ្នាថា ពួកគេពិតជាស្ញប់ស្ញែងនូវចំនួនអ្នកចូលរួមប្រកួត និងគុណភាពនៃតន្រី្ត ព្រមទាំងអ្នកមានទេពកោសល្យទាំងអស់ដែលបានមកចូលរួមក្នុងការប្រកួតនេះ។

គួរបញ្ជាក់ផងដែរថា ក្រុមកំពូលៗទាំង៤ ត្រូវបានទទួលការហ្វឹកហាត់មួយរយៈជាមួយគណៈកម្មាការ ដើម្បីត្រៀមខ្លួនចូលរួមសម្តែងនៅវគ្គ​បញ្ចប់នេះ។

អបអរសាទរជ័យលាភី Battle of the Bands Cambodia 2019 ទាំង 4 ក្រុម
ក្រុម Hashtag ជ័យលាភីលេខ 1
ក្រុម BatBangers ជ័យលាភីលេខ 2
ក្រុម Sweet Band ជ័យលាភីលេខ 3
និងក្រុម De’First ជ័យលាភីលេខ 4

សម្រាប់គ្រប់សកម្មភាពទាំងអស់ អ្នកអាចតាមដាននៅលើ Facebook របស់ Cellcard ក៏ដូចជា Battle of the Bands បាន៕

 

 

 

អ្នកក៏អាចអានផងដែរ

កញ្ញា, ថ្ងៃ​ពុធ 11, 2019

ក្រុមហ៊ុន​ សែលកាត​ (Cellcard) រៀបចំកម្មវិធីផ្តល់រង្វាន់ដល់អតិថិជនរបស់ខ្លួនដែល...

សីហា, ថ្ងៃ​ព្រហស្បតិ៍ 29, 2019

នេះជាការប្រកួតក្នុងដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍ស៊ីហ្គេមលើកដំបូងបំផុត បន្ទាប់...

សីហា, ថ្ងៃ​សុក្រ 16, 2019

នៅថ្ងៃ​នេះ​ ក្រុម​ហ៊ុន Cellcard ​​មាន​មោទនភាព​ក្នុងការ​ប្រកាស​ពី​ការ​ឈ្នះ​ពាន...

សីហា, ថ្ងៃ​សៅរ៍ 10, 2019

ដើម្បីឆ្លើយតបទៅនឹងស្ថានភាពគ្រោះធម្មជាតិទឹកជំនន់ នៅក្នុងខេត្តព្រះសីហនុ  ​ក្រុម...

សែលកាតឈ្នះពានរង្វាន់បណ្ដាញសេវាអ៊ីនធើណិតលឿនជាងគេបំផុតនៅកម្ពុជា !