ក្រុមហ៊ុន Cellcard ឈ្នះពានរង្វាន់ជាអ្នកផ្តល់ប្រព័ន្ធទូរស័ព្ទដ៏ល្អបំផុតក្នុងប្រទេសកម្ពុជា | សែលកាត

ក្រុមហ៊ុន Cellcard ឈ្នះពានរង្វាន់ជាអ្នកផ្តល់ប្រព័ន្ធទូរស័ព្ទដ៏ល្អបំផុតក្នុងប្រទេសកម្ពុជា

ថ្ងៃចេញផ្សាយ: ឧសភា, ថ្ងៃ​សុក្រ 31, 2019

ក្រុម​ហ៊ុន​Cellcardឈ្នះពាន​​រង្វាន់​ជា​​អ្នក​ផ្តល់​ប្រព័ន្ធទូរស័ព្ទដ៏ល្អបំផុត​ក្នុង​ប្រទេស​កម្ពុជា​

ក្រុម​ហ៊ុនCellcardមាន​មោទភាព​​​ក្នុង​ការប្រកាសពី​ការទទួល​បាន​ពាន​រង្វាន់​ជាអ្នក​ផ្តល់​ប្រព័ន្ធទូរស័ព្ទ​​ដ៏ល្អ​បំផុត​​ពី​​ទស្សនាវដ្តី​​International Finance​។​​​

នេះ​ជា​រង្វាន់លើក​ទី​២​ហើយ​ដែលក្រុម​ហ៊ុន​Cellcard​បាន​ទទួល​នៅ​ក្នុង​ខែ​ឧសភា​នេះ ហើយ​វា​បាន​បង្កើន​ចំនួន​ពាន​រង្វាន់​ឱ្យ​ក្រុម​ហ៊ុនCellcard ​​រហូត​ដល់​14រង្វាន់ចាប់​តាំង​ពី​ថ្ងៃ​ដាក់ដំណើរការបច្ចេក​វិទ្យា4G​​ឲ្យ​ប្រើប្រាស់​​កាលពី​ខែ​មករា​ ឆ្នាំ2017​កន្លងមក។​

​នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​Cellcardលោក​ អៀន វ៉ាត់សុន (Ian Watson)បាន​មាន​ប្រសាសន៍​ថា​​ ពាន​រង្វាន់​​នេះ​​នឹង​​​​ជួយ​ឲ្យ​ក្រុម​ហ៊ុនCellcard ​​​រក្សា​តំណែង​របស់​ខ្លួន​​​ជាអ្នក​ផ្តល់​​ប្រព័ន្ធទូរស័ព្ទ​​ឈាន​មុខគេ​ និង​ល្អបំផុត​​នៅ​អាស៊ីអាគ្នេយ៍​។​ 

​យើង​ផ្តោតសំខាន់លើ​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ផ្តល់​ជូន​គុណភាពដល់​អតិថិជន​របស់យើងជាមួយ​សេវា​ដែល​មាន ​ល្បឿន​លឿន​បំផុត​ សេវាគ្រប​ដណ្តប់​ធំបំផុត​ និង​​គម្រោង​​ទិន្នន័យទូរស័ព្ទ​ដែល​មាន​តម្លៃ​សមរម្យ។​​

លោកបន្តថា៖<<សេវាដែលបានទទួល​ស្គាល់​ពី​​អង្គការ​ពិភព​លោក​នេះ​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​​យុទ្ធសាស្ត្រ​របស់​ពួក​យើង​ពិត​ជា​មាន​ប្រសិទ្ធិភាព​និង​​ទទួល​បាន​ផ្លែផ្កា>>។​

​«ពួក​យើង​ នឹង​បន្ត​​ផ្តល់​ជូន​អតិថិជន​​នូវ​បច្ចេកវិទ្យា​4Gដ៏​ល្អ​បំផុត​ និង​ជា​មួយ​គ្នា​នោះ​ដែរ​ យើង​ក៏​នឹង​បង្កើត​​ហេដ្ឋារចនាសម្ព័ន្ធ​ និង​យុទ្ធសាស្ត្រ​សម្រាប់​បច្ចេកវិទ្យាជំនាន់​ក្រោយ​ ​​5G»​។​

លោក​Watsonបាន​ថ្លែង​អំណរគុណ​ដល់​​ទស្សនាវដ្តីInternational Finance ​សម្រាប់​ការ​ទទួល​ស្គាល់​​នេះ​ ព្រម​ទាំង​បញ្ជាក់​លើ​​លក្ខខណ្ឌ​​ដាក់​ពិន្ទុ​នោះយ៉ាងច្បាស់​លាស់ ​​​និង​យុត្តិធម៌។​​​​

​លោក​​បន្តថា៖ «ក្រុម​ការងារCellcard​​ទាំង​អស់​​ពិត​ជា​មាន​មោទនភាព​​ក្នុង​ការ​ទទួល​បាន​ពាន​រង្វាន់​នេះ​ ហើយ​​នឹង​បន្ត​ធ្វើ​ឲ្យ​​​ព្រះរាជាណាចក្រ​កម្ពុជា​កាន់​តែ​រីក​ចម្រើន​​នៅ​ក្នុង​តំបន់​»​។​

កម្មវិធី​ប្រគល់ពាន​រង្វាន់នេះ​​ នឹង​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ក្នុង​ទីក្រុង​បាងកកនៅថ្ងៃទី​31ខែ​មករា​ ឆ្នាំ​2020។​

International Finance គឺជា​ទស្សនាវដ្តីផ្នែក​ជំនួញដ៏​ល្បី​មួយ​ ដែល​​ផ្តោត​លើ​​ការ​រីក​លូត​លាស់​នៃ​ធនាគារ         ហិរញ្ញវត្ថុ​​ និង​ឧស្សាកម្ម​​​ព័ត៌មាន ​និង​​ការ​វិភាគ​​នានា​ ពី​ទូទាំង​​មជ្ឈិម​បូព៌ា អាស៊ី និង​អ៊ឺរ៉ុប​៕

អ្នកក៏អាចអានផងដែរ

កញ្ញា, ថ្ងៃ​ពុធ 11, 2019

ក្រុមហ៊ុន​ សែលកាត​ (Cellcard) រៀបចំកម្មវិធីផ្តល់រង្វាន់ដល់អតិថិជនរបស់ខ្លួនដែល...

សីហា, ថ្ងៃ​ព្រហស្បតិ៍ 29, 2019

នេះជាការប្រកួតក្នុងដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍ស៊ីហ្គេមលើកដំបូងបំផុត បន្ទាប់...

សីហា, ថ្ងៃ​សុក្រ 16, 2019

នៅថ្ងៃ​នេះ​ ក្រុម​ហ៊ុន Cellcard ​​មាន​មោទនភាព​ក្នុងការ​ប្រកាស​ពី​ការ​ឈ្នះ​ពាន...

សីហា, ថ្ងៃ​សៅរ៍ 10, 2019

ដើម្បីឆ្លើយតបទៅនឹងស្ថានភាពគ្រោះធម្មជាតិទឹកជំនន់ នៅក្នុងខេត្តព្រះសីហនុ  ​ក្រុម...

សែលកាតឈ្នះពានរង្វាន់បណ្ដាញសេវាអ៊ីនធើណិតលឿនជាងគេបំផុតនៅកម្ពុជា !