ក្រុមហ៊ុនCellcardឈ្នះពានរង្វាន់ជាអ្នកផ្តល់ប្រព័ន្ធទូរស័ព្ទដ៏ល្អបំផុតក្នុងប្រទេសកម្ពុជា
ក្រុមហ៊ុនCellcardមានមោទភាពក្នុងការប្រកាសពីការទទួលបានពានរង្វាន់ជាអ្នកផ្តល់ប្រព័ន្ធទូរស័ព្ទដ៏ល្អបំផុតពីទស្សនាវដ្តីInternational Finance។
នេះជារង្វាន់លើកទី២ហើយដែលក្រុមហ៊ុនCellcardបានទទួលនៅក្នុងខែឧសភានេះ ហើយវាបានបង្កើនចំនួនពានរង្វាន់ឱ្យក្រុមហ៊ុនCellcard រហូតដល់14រង្វាន់ចាប់តាំងពីថ្ងៃដាក់ដំណើរការបច្ចេកវិទ្យា4Gឲ្យប្រើប្រាស់កាលពីខែមករា ឆ្នាំ2017កន្លងមក។
នាយកប្រតិបត្តិក្រុមហ៊ុនCellcardលោក អៀន វ៉ាត់សុន (Ian Watson)បានមានប្រសាសន៍ថា ពានរង្វាន់នេះនឹងជួយឲ្យក្រុមហ៊ុនCellcard រក្សាតំណែងរបស់ខ្លួនជាអ្នកផ្តល់ប្រព័ន្ធទូរស័ព្ទឈានមុខគេ និងល្អបំផុតនៅអាស៊ីអាគ្នេយ៍។
យើងផ្តោតសំខាន់លើការយកចិត្តទុកដាក់ក្នុងការផ្តល់ជូនគុណភាពដល់អតិថិជនរបស់យើងជាមួយសេវាដែលមាន ល្បឿនលឿនបំផុត សេវាគ្របដណ្តប់ធំបំផុត និងគម្រោងទិន្នន័យទូរស័ព្ទដែលមានតម្លៃសមរម្យ។
លោកបន្តថា៖<<សេវាដែលបានទទួលស្គាល់ពីអង្គការពិភពលោកនេះ បានបង្ហាញឲ្យឃើញថាយុទ្ធសាស្ត្ររបស់ពួកយើងពិតជាមានប្រសិទ្ធិភាពនិងទទួលបានផ្លែផ្កា>>។
«ពួកយើង នឹងបន្តផ្តល់ជូនអតិថិជននូវបច្ចេកវិទ្យា4Gដ៏ល្អបំផុត និងជាមួយគ្នានោះដែរ យើងក៏នឹងបង្កើតហេដ្ឋារចនាសម្ព័ន្ធ និងយុទ្ធសាស្ត្រសម្រាប់បច្ចេកវិទ្យាជំនាន់ក្រោយ 5G»។
លោកWatsonបានថ្លែងអំណរគុណដល់ទស្សនាវដ្តីInternational Finance សម្រាប់ការទទួលស្គាល់នេះ ព្រមទាំងបញ្ជាក់លើលក្ខខណ្ឌដាក់ពិន្ទុនោះយ៉ាងច្បាស់លាស់ និងយុត្តិធម៌។
លោកបន្តថា៖ «ក្រុមការងារCellcardទាំងអស់ពិតជាមានមោទនភាពក្នុងការទទួលបានពានរង្វាន់នេះ ហើយនឹងបន្តធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាកាន់តែរីកចម្រើននៅក្នុងតំបន់»។
កម្មវិធីប្រគល់ពានរង្វាន់នេះ នឹងត្រូវបានប្រារព្ធធ្វើឡើងក្នុងទីក្រុងបាងកកនៅថ្ងៃទី31ខែមករា ឆ្នាំ2020។
International Finance គឺជាទស្សនាវដ្តីផ្នែកជំនួញដ៏ល្បីមួយ ដែលផ្តោតលើការរីកលូតលាស់នៃធនាគារ ហិរញ្ញវត្ថុ និងឧស្សាកម្មព័ត៌មាន និងការវិភាគនានា ពីទូទាំងមជ្ឈិមបូព៌ា អាស៊ី និងអ៊ឺរ៉ុប៕