សែលកាត និង ក្រុមហ៊ុនទូរស័ព្ទ Polaris រួមគ្នានាំយកវត្តមាន itel ទូរស័ព្ទទំនើបតម្លៃសមរម្យដំបូងគេ មិនធ្លាប់មាននៅកម្ពុជា

ថ្ងៃចេញផ្សាយ: មករា, ថ្ងៃ​ច័ន្ទ 22, 2018

នៅថ្ងៃនេះក្រុមហ៊ុនសែលកាត រួមគ្នាជាមួយក្រុមហ៊ុនចែកចាយទូរស័ព្ទចល័ត Polaris បានប្រកាសអំពីការមកដល់ថ្មីនៃទូរស័ព្ទ itel ដែលជាទូរស័ព្ទដែលមានតម្លៃសមរម្យបំផុតនៅក្នុងប្រទេសកម្ពុជា។ ទូរស័ព្ទ itel ម៉ូដែល P11 នេះ មានតម្លៃត្រឹមតែ 66 ដុល្លារប៉ុណ្ណោះដែលផ្តល់នូវកាមេរ៉ាគុណភាពច្បាស់ត្រជាក់ភ្នែក និងទំហំផ្ទុកទិន្នន័យកាន់តែប្រសើរ លើសពីនេះ អតិថិជននឹងទទួលបានការផ្ដល់ជូនទិន្នន័យអ៊ីនធើណិតឥតគិតថ្លៃរយៈពេល 6 ខែ (រហូតដល់ 8GB) ពីក្រុមហ៊ុនសែលកាត។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន Itel ក៏បានផ្ដល់នូវម៉ូដែល A43 ដែលមានប្រព័ន្ធ4G និង​ស្កេនម្រៀមដៃ កាន់តែប្រសើរជាងមុន ក្នុងតម្លៃត្រឹមតែ 73 ដុល្លារ។ ទូរស័ព្ទម៉ូដែលទាំងពីរនេះ មានតំលៃសមរម្យ សក្ដិសមបំផុតសម្រាប់អតិថិជនគ្រប់ស្រទាប់។ ចំពោះលោកអ្នកដែលចូលចិត្តប្រើប្រាស់ទូរស័ព្ទធម្មតា លោកអ្នកក៏អាចស្វែងរកម៉ូដែល it5613, it2150, it5603 ដែលមានតម្លៃចាប់ផ្តើមពីត្រឹមតែ 13 ដុល្លារប៉ុណ្ណោះ ដែលទូរស័ព្ទទាំងនេះមានសមត្ថភាពដំណើរការ MP3, កម្មវិធីចាក់វីដេអូ និងវិទ្យុ។

គួរបញ្ជាក់ផងដែរថា ការដាក់សម្ភោធទូរស័ព្ទ itel នៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុនសែលកាត នាព្រឹកថ្ងៃច័ន្ទទី 22 ខែមករានេះ នឹងបន្តដាក់លក់រហូតដល់ថ្ងៃព្រហស្បតិ៍ទី 25 ខែមករា។ អ្វីដែលពិសេសនោះ ក្រុមហ៊ុនសែលកាត និង Polaris នឹងផ្តល់ជូននូវរង្វាន់ដ៏អស្ចារ្យជាច្រើនដូចជា គ្រឿងបម្លាស់និងលម្អទូរស័ព្ទជាច្រើន ទិន្នន័យអ៊ិនធើណិតឥតគិតថ្លៃ លេខទូរស័ព្ទពិសេសៗ និងរង្វាន់ផ្សេងៗជាច្រើនទៀត។

លោកអៀន វ៉ាតសុន នាយកប្រតិបត្តិ ក្រុមហ៊ុនសែលកាតថ្លែងថា ការដាក់សម្ភោធទូរស័ព្ទទំនើប itel នេះ នឹងជួយជំរុញគោលដៅរបស់ក្រុមហ៊ុនក្នុងការផ្តល់ជូននូវបទពិសោធន៏អ៊ីនធើណិតដ៏ល្អបំផុតជាមួយនឹងការផ្ដល់ជូនស្មាតហ្វូនតម្លៃសមរម្យដំបូងគេបង្អស់ដល់ប្រជាជនកម្ពុជាទាំងមូល។
« នៅទីនេះយើងផ្ដល់ជូនទូរស័ព្ទទំនើបក្នុងតម្លៃសមរម្យបំផុតមិនធ្លាប់មាន សង្ឃឹមថានឹងអាចផ្ដល់ជូនអតិថិជនរបស់យើងនូវបទពិសោធន៍ប្រើប្រាស់ទូរស័ព្ទទំនើបដ៏ល្អ ជាមួយនឹងល្បឿនអ៊ីនធើណិតលឿនបំផុតពីសែលកាតនៅទូទាំងប្រទេស »។

អំពីItel:
Itel បានបង្កើតឡើងក្នុងឆ្នាំ 2007 ក្នុងគោលបំណងជួយភ្ជាប់ទំនាក់ទនង។ ចាប់ពីឆ្នាំ 2007 ដល់ឆ្នាំ 2016 អតិថិជនItel បានកើនឡើងនៅទូទាំងពិភពលោកជាមួយនឹងការិយាល័យដែលគ្របដណ្តប់ជាង 45 ប្រទេស។ នៅឆ្នាំ 2016 ក្រុមហ៊ុន Itel បានផ្តល់ជូននូវ 50+ លានទូរស័ព្ទចល័តដល់អតិថិជនទូទាំងពិភពលោក ក្នុងគោលបំណងពង្រីកវិសាលភាពទំនាក់ទំនងរបស់មនុស្ស។
ព័ត៌មានបន្ថែម: http://www.itel-mobile.com/

អំពីក្រុមហ៊ុនPolaris Mobile International
ក្រុមហ៊ុន Polaris Mobile International Co. , Ltd. គឺជាអ្នកចែកចាយទូរស័ព្ទនៅក្នុងប្រទេសកម្ពុជាលើម៉ូដែល Oukitel, Infocus, Philips។ តាមរយៈកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Oukitel និងក្រុមហ៊ុន Polaris វាផ្តល់ឱ្យយើងនូវទំនុកចិត្តលើការផ្តល់ជូននូវគុណភាពល្អ និងតម្លៃសមរម្យនៃទូរស័ព្ទទំនើបដល់ប្រជាជនកម្ពុជា។

ការិយាល័យលក់ និងសេវាកម្ម Polaris: # 461 ព្រះមុន្នីវង្ស, សង្កាត់បឹងព្រលិត, ខណ្ឌ 7 មករា, រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា។
ទូរស័ព្ទលេខ 023 217 668/078 266 168

គេហទំព័រ: www.polariscambodia.com
អ៊ីមែល: info@polariscambodia.com

អ្នកក៏អាចអានផងដែរ

កញ្ញា, ថ្ងៃ​ព្រហស្បតិ៍ 20, 2018

នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត លោក អៀន វ៉ាត់សុន (Ian Watson) បានទទួលរង្វាន់ប្រ...

កញ្ញា, ថ្ងៃ​ព្រហស្បតិ៍ 13, 2018

ការធ្វើបទបង្ហាញរបស់ក្រុមហ៊ុនសែលកាតកាលពីម្សិលមិញ លើចក្ខុវិស័យនៃបណ្ដាញសេវា 5G ន...

កញ្ញា, ថ្ងៃ​ពុធ 12, 2018

នៅថ្ងៃនេះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន សែលកាត លោក អៀន វ៉ាត់សុន ត្រូវបានសម្ភាស...

កញ្ញា, ថ្ងៃ​សុក្រ 07, 2018

នៅថ្ងៃនេះ ក្រុមហ៊ុនសែលកាតបានរៀបចំកម្មវិធីធំៗផ្ទួនគ្នាដល់ទៅពីរនៅផ្សារហេងលី ជាម...