សែលកាត Rewards បញ្ចុះតម្លៃ | សែលកាត

ប្រសិនបើលោកអ្នកជាអតិថិជនសែលកាត នោះលោកអ្នកមានសិទ្ធិចូលរួម និង រីករាយទទួលបានអត្ថប្រយោជន៍ពីកម្មវិធី Cellcard Rewards។ ឥតគិតថ្លៃ! មិនចាំបាច់ភ្ជាប់សេវា ពុំចាំបាច់ចុះឈ្មោះ។ ទទួលបានការបញ្ចុះតម្លៃរហូតដល់50% នៅតាមបណ្ដាដៃគូរាប់ពាន់ហាងទូទាំងប្រទេស!

ប្រសិនបើលោកអ្នកជាអតិថិជនសែលកាត នោះលោកអ្នកមានសិទ្ធិចូលរួម និង រីករាយទទួលបានអត្ថប្រយោជន៍ពីកម្មវិធី Cellcard Rewards។ ឥតគិតថ្លៃ! មិនចាំបាច់ភ្ជាប់សេវា ពុំចាំបាច់ចុះឈ្មោះ។ រីករាយទទួលបានភាពងាយស្រួល និងការបញ្ចុះតម្លៃរាល់ពេលលោកអ្នកទូទាត់ដោយប្រើកាត Cellcard Rewards!

ប្រសិនបើលោកអ្នកជាអតិថិជនសែលកាត នោះលោកអ្នកមានសិទ្ធិចូលរួម និង រីករាយទទួលបានអត្ថប្រយោជន៍ពីកម្មវិធី Cellcard Rewards។ ឥតគិតថ្លៃ! មិនចាំបាច់ភ្ជាប់សេវា ពុំចាំបាច់ចុះឈ្មោះ។ រីករាយទទួលបានការផ្ដល់ជូនដ៏អស្ចារ្យបំផុតពីកម្មវិធីពិសេសរបស់ Cellcard Rewards។ គ្រាន់តែតាមដានកម្មវិធីរបស់យើងខ្ញុំដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើន។ កម្មវិធីពិសេសរបស់ Cellcard Rewards នឹងមកដល់ក្នុងពេលឆាប់ៗនេះ!

ជំហាន​ទី ១

ហៅទូរស័ព្ទទៅលេខ 1212 ឬចុច #1212# ដើម្បីមើលថាអ្នកអាចទទួលបានកាត Cellcard Rewards Payments ហើយឬនៅ

ជំហាន​ទី ២

ទៅកាន់ការិយាល័យសែលកាតណាមួយដើម្បី ទទួលយកកាត Cellcard Rewards Payments របស់អ្នក

ជំហាន​ទី ៣

ទិញទំនិញពីហាងជាដៃគូជាច្រើន

ជំហាន​ទី ៤

ទទួលបានការបញ្ចុះតម្លៃនៅពេលដែលអ្នកបង្ហាញកាតរបស់អ្នក នៅហាងជាដៃគូរបស់យើង។  ទទួលបានការបញ្ចុះតម្លៃកាន់តែច្រើន នៅពេលដែលអ្នកប្រើកាត Cellcard Rewards Payments របស់អ្នកដើម្បីបង់ប្រាក់។

សែ្វងរកពាណិជ្ជករនៅជិតអ្នក

រកមើលបន្ថែម

សែលកាតឈ្នះពានរង្វាន់បណ្ដាញសេវាអ៊ីនធើណិតលឿនជាងគេបំផុតនៅកម្ពុជា !

តើកម្មវិធី Cellcard Rewards ជាអ្វី?

កម្មវិធី Cellcard Rewards ជាកម្មវិធីពិសេសដែលផ្ដល់នូវអត្ថប្រយោជន៍3រួមបញ្ចូលតែ1 ដល់អតិថិជនសែលកាត៖ ការបញ្ចុះតម្លៃ សន្សំពិន្ទុ និងការទូទាត់។

តើខ្ញុំអាចទទួលបានកាត Cellcard Rewards ដោយរបៀបណា?

អ្នកចាំបាច់ត្រូវប្រើលេខសែលកាត យ៉ាងតិច3 ខែ និងប្រើប្រាស់ជាមធ្យម $2 ក្នុងមួយខែ ដើម្បីមានសិទ្ធិចូលរួមកម្មវិធី Cellcard Rewards។ ចុច#1212# ដើម្បីពិនិត្យមើលសិទ្ធិចូលរួមរបស់លោកអ្នក។ អញ្ជើញទៅកាន់ការិយាល័យសែលកាតដើម្បីស្នើសុំកាត Cellcard Rewards​ របស់អ្នក ដោយឥតគិតថ្លៃ។

តើខ្ញុំអាចទទួលបានការបញ្ចុះតម្លៃដោយរបៀបណា?

ងាយៗគ្រាន់តែបង្ហាញកាត Cellcard Rewards អ្នកទៅកាន់ហាងដែលជាដៃគូកម្មវិធី Cellcard Rewards ណាមួយដែលមានស្លាកសម្គាល់កម្មវិធី Cellcard Rewards នៅលើទ្វារ ឬតុគិតលុយ។ ចង់ស្វែងរកហាងដៃគូទាំងនោះ​ ចុចចូលទៅតាមរយៈ http://www.cellcard.com.kh/en/rewards-discounts/

តើធ្វើដូចម្ដេចទើបខ្ញុំអាចធ្វើការទូទាត់តាមរយៈកាត Cellcard rewards បាន?

ជំហានទី1៖ ដំណើរការកាត Cellcard rewards អ្នកជាមួយគណនីវីងនៅតាមការិយាល័យសែលកាតនានា។

ជំហានទី2៖ ដាក់ប្រាក់ក្នុងគណនីវីងរបស់អ្នក។

ជំហានទី3៖ ទិញឥវ៉ាន់នៅតាមហាងដៃគូទូទាត់ Cellcard rewards ណាមួយ

តើធ្វើដូចម្ដេចទើបខ្ញុំទទួលបានពិន្ទុ?

រាល់ការចំណាយយ៉ាងតិច $1​ពីសមតុល្យគណនីគោលរបស់អ្នកក្នុងប្រព័ន្ធ(ទូរស័ព្ទ ផ្ញើសារជាអក្សរ និងអ៊ីនធើណិត) អ្នកទទួលបាន1ពិន្ទុ និងការចំណាយ $1 ក្រៅប្រព័ន្ធអ្នកទទួលបាន 0,5ពិន្ទុ ។ ដើម្បីពិនិត្យចំនួនពិន្ទុសន្សំ ចុច#1212#1#

សម្គាល់៖ ពិន្ទុមានសុពលភាព 24ខែ ហើយនឹងត្រូវកាត់ជាបន្តបន្ទាប់។

តើខ្ញុំប្រើប្រាស់ពិន្ទុខ្ញុំបានដូចម្ដេច?

ប្ដូរពិន្ទុរបស់អ្នកជាមួយរង្វាន់ Cellcard Rewards នានា។ ដើម្បីពិនិត្យមើលពិន្ទុ​ ចុច#1212#1#