Impact Hub Cambodia and Cellcard | សែលកាត

Impact Hub Cambodia and Cellcard

ថ្ងៃចេញផ្សាយ: ឧសភា, ថ្ងៃ​ច័ន្ទ 02, 2016

ភ្នំពេញ ថ្ងៃទី12 ធ្នូ៖ សិក្ខាសាលាស្ដីពី “ដំណោះស្រាយសម្រាប់ការផ្លាស់ប្ដូរជាវិជ្ជមាន” ដែល រៀបចំដោយ Impact Hub Cambodia និងឧបត្ថម្ភដោយក្រុមហ៊ុន សែលកាត បានទាក់ទាញ ក្រុមបុគ្គលជាច្រើនរូបដែលមានបំណងស្វែងយល់បង្កើនចំណេះដឹង និងរបៀបអនុវត្តផ្សេងៗ ពីសហគ្រិនសង្គមលើកទីពីរ។

សិក្ខាសាលាដ៏ផុសផុសរយៈពេលពីរថ្ងៃនេះបានប្រព្រឹត្តទៅកាលពីថ្ងៃ ទី 12-13 ធ្នូ មានបំណង បំផុសស្មារតីយុវជនកម្ពុជា ឲ្យក្លាយជាសហគ្រិនសង្គមតាមរយៈការយល់ដឹងស៊ីជម្រៅអំពី   ស្ថានការណ៍សង្គម និងឧទាហរណ៍បង្ហាញពីគំរូជោគជ័យដែលបានបង្កើតការផ្លាស់ប្ដូរមួយ។

សិក្ខាសាលានេះបានរួមបញ្ចូលក្រុមប្រតិបត្តិបទបង្ហាញ និងឧបករណ៍ជាមធ្យោបាយវិភាគ វាយតម្លៃបញ្ហាការបង្កើតដំណោះស្រាយ និង បទពិសោធជាមួយគំនិតយោបល់ផ្សេងៗ ជាច្រើន។ ក្នុងចំណោមវាគ្មិនក្នុងព្រឹត្តការណ៍នេះរួមមានសហគ្រិនមកពី My Dream Home និង The New Citizen។

សូមបញ្ជាក់ផងដែរថាក្នុងព្រឹត្តិការណ៍ នេះបានឲ្យក្រុមសិក្ខាកាមចូលរួមរៀបចំបង្កើត បញ្ជីបញ្ហាសង្គមផ្សេងៗ ដែលនាំឲ្យប៉ះពាល់ដល់សង្គមជាតិ ហើយបន្ទាប់មកធ្វើការឈាន ទៅរកដំណោះស្រាយប្រកបដោយចិរភាពដើម្បីដោះស្រាយបញ្ហាទាំងនោះ។ ក្នុងចំណោមបញ្ហាដែលបានលើកយកមកពិភាក្សាទាំងនោះរួមមាន បញ្ហាការកស្ទះចរាចរណ៍ កង្វះបណ្ណាល័យនៅតាមតំបន់ជនបទ បញ្ហាទំនាក់ទំនងចំពោះអ្នកត្រូវការជំនួយសុខាភិបាល និងធ្វើការលើកទឹកចិត្តដល់មនុស្សជាច្រើនដែលចេះច្នៃរបស់ប្រើប្រាស់ ដែលអាចប្រើឡើងវិញ  និងកាត់បន្ថយការប្រើប្រាស់ផលិតផលជ័រប្លាស្ទិក។

“សិក្ខាសាលានេះល្អបំផុត មិនគ្រាន់តែសម្រាប់អ្នកដែលចង់បង្កើត សហគ្រាសផ្ទាល់របស់ ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយនាំឲ្យសម្រេចគោលដៅ នេះផងដែរតាមរយៈ ដំណោះស្រាយ ការងារសហគ្រិន ដែលអាចដោះស្រាយរាល់បញ្ហាបរិស្ថាន និងសង្គម ប្រកបដោយចិរភាព។”

នេះជាមតិលើកឡើងរបស់លោក នីក វ៉ានវីន នាយកផ្នែកទីផ្សារក្រុមហ៊ុន សែលកាត។ លោកបានបន្ថែមទៀតថា “យើងគាំទ្រគំនិតផ្ដួចផ្ដើមនេះទាំងស្រុងព្រោះវាងាយស្រួលឲ្យអ្នក ចាប់ផ្ដើមអ្វីៗដោយខ្លួនឯងផ្ទាល់ ហើយវាកាន់តែរឹងមាំពេលណាវាជះឥទ្ធិពលវិជ្ជមានដល់ សហគមន៍ ឬសង្គមជាតិរបស់អ្នកហើយនោះ គឺជាអ្វីដែលយើងចង់ឃើញសហគ្រិន ជោគជ័យ របស់យើងប្រាថ្នាចង់បាន។”

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ phnompenh.impacthub.net/

cc-prese-0151221

 

អ្នកក៏អាចអានផងដែរ

វិច្ឆិកា, ថ្ងៃ​សុក្រ 24, 2023

ភ្នំពេញ ប្រទេសកម្ពុជា – ថ្ងៃទី24 ខែវិច្ឆិកា ឆ្នាំ2023 – ក្រុមហ៊ុន ខេម ជ្ជីអេ...

វិច្ឆិកា, ថ្ងៃ​ពុធ 15, 2023

ក្រុមហ៊ុនខេម ជ្ជីអេសអេម ម.ក ដែលជាក្រុមហ៊ុនទូរស័ព្ទចល័តឈានមុខនៅកម្ពុជាបានចេញផ...

តុលា, ថ្ងៃ​សុក្រ 20, 2023

ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា – នៅរសៀលថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២៣ ក្រុមហ៊ុន ...

តុលា, ថ្ងៃ​សុក្រ 06, 2023

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ទទួលបានការឯកភាព ជាគោលការណ៍ពីផ្សារមូលបត្រកម្ពុជា ...

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!