សែលកាតបង្ហាញពីបណ្តាញសេវាឈានមុខគេរបស់ខ្លួនក្នុងសន្និសីទ 5G ទៅកាន់ប្រទេសក្នុងទី្វបអាស៊ី | សែលកាត

សែលកាតបង្ហាញពីបណ្តាញសេវាឈានមុខគេរបស់ខ្លួនក្នុងសន្និសីទ 5G ទៅកាន់ប្រទេសក្នុងទី្វបអាស៊ី

ថ្ងៃចេញផ្សាយ: តុលា, ថ្ងៃ​ច័ន្ទ 02, 2017

សែលកាតដែលជាក្រុមហ៊ុនទូរស័ព្ទចល័ត ឈ្នះពានរង្វាន់ផ្ទួនៗគ្នាជាច្រើន ផ្នែកអ៊ីនធើណិតល្បឿនលឿន​ជាងគេ​​​ កំពុងតែទាក់ទាញចំណាប់អារម្មណ៍ អ្នកចូលរួមដែលមកពីក្រុមហ៊ុន ទូរគមនាគមន៍ឈានមុខជាច្រើនក្នុងតំបន់អាស៊ី ក្នុងសន្និសីទ​ 5G Asia 2017​ ពីការពង្រីកបញ្តាញសេវារបស់ខ្លួន។

សន្និសីទនេះធ្វើឡើងនៅ ប្រទេសសិង្ហបុរីនៅ ចាប់ពីថ្ងៃ 2 ដល់ 4 តុលា​​​ ​ដែលមានក្រុមហ៊ុនទូរគមនាគមន៍ឈានមុខជាង 500 ក្រុមហ៊ុនចូលរួម ចែករំលែក និងពិភាក្សាអំពីការបង្កើតថ្មីនៃបច្ចេកវិទ្យាចុងក្រោយបំផុត 5G។

នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត លោក អៀន​ វ៉ាតសុន នឹងធ្វើសុន្ទរកថាអំពី បទពិសោធន៍និងកិច្ចខិតខំប្រឹងប្រែង ក្នុងការកសាងបណ្តាញសេវា 4G  នៅកម្ពុជា និងការរៀបចំតំឡើងសេវា 5G​​ របស់ សែលកាត។

លោកបានបន្តទៀតថា នេះជាដំណើរការដ៏លឿនបំផុត ក្នុងការតំឡើង​ 4G​​​ ឲ្យគ្រប់ទីកន្លែងនៅទ្វីបអាស៊ី​។

“ប្រទេសក្នុងតំបន់របស់យើងគឺចាប់អារម្មណ៍លើល្បឿននិងគុណភាពបណ្តាញសេវាដែលយើងធ្វើការលើការតំឡើង 4G ហើយពួកគេចង់ស្តាប់ពីបទពិសោធន៍របស់យើង។​”

“យុទ្ធសាស្រ្តបណ្តាញសេវារបស់សែលកាតគឺការពង្រីកបណ្តាញសេវាឲ្យកាន់តែគ្រប់

ដណ្តប់គ្រប់ទីកន្លែង​ ដើម្បីឲ្យប្រជាជនរបស់យើងទទួលបានបទពិសោធន៏ផ្នែកឌីជីថល​ដោយសារបំលាស់ប្តូរទាំងអស់នេះ។​”

“ ប្រទេសកម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចយ៉ាងខ្លាំង​នៅទី្វបអាស៊ីហើយការប្រើប្រាស់ទន្និន័យអ៊ីនធើណិតតាមទូរស័ព្ទដើរតួនាទីយ៉ាងសំខាន់ក្នុងការជុំរុញកំណើននេះហើយអាចធានានូវស្ថេរភាពផងដែរ”

“ លើសពីនេះទៅទៀត ចំនួនប្រជាជនកម្ពុជាជាង 50% គឺស្ថិតក្រោមអាយុ 30 ឆ្នាំ​ហេតុដូចច្នេះហើយ​ទើបយើងចង់តំឡើងបណ្តាញសេវា 5G ​​ ឲ្យកាន់តែឆាប់តាមតែអាចធ្វើបាន​ពីព្រោះយុវជនកំពុងតែមានតំរូវការលើការប្រើប្រាស់ទិន្នន័យអ៊ីនធើណិតតាមទូរស័ព្ទ។”

យើងមិនចង់ឲ្យប្រជាជនកម្ពុជាយើងដើរក្រោយប្រទេសជិតខាងរបស់យើងនោះទេ ពេលដែលប្រជាជននៅប្រទេសដទៃ រីករាយជាមួយការប្រើប្រាស់អ៊ីនធើណិតបានយ៉ាងស្រួល ជាមួយ​ Virtual Reality ការលេងហ្គេមអនឡាញលក្ខណះ HD​ សេវាកម្ម OTT  Autonomous Vehicles Connected Home  Robotics និងបច្ចេកវិទ្យាដទៃៗទៀត។​

លោកវ៉ាតសុនបានលើកឡើងថា ​តំរូវការនៃការប្រើប្រាស់ទន្និន័យអ៊ីនធើណិតតាមទូរស័ព្ទលើបណ្តាញសេវារបស់យើង​ មានការកើនឡើងរហូតដល់​ជាង 400% ក្នុង​ 12 ខែចុងក្រោយនេះ។

នេះគ្រាន់តែជាកំណើនមួយដែលយើងបានរំពឹងទុក​ ពេលដែលយើងបានពង្រីកបណ្តាញសេវា 4G របស់យើង និងការបង្កើនសេវារហូតដល់ 5G ដើម្បីបន្តផ្តល់ជូនទនិ្នន័យអ៊ីនធើណិតក្នុងតម្លៃថោកបំផុតនៅក្នុងប្រទេសរបស់យើង​ និងជុំរុញការវិវឌ្ឍន៍ទូរស័ព្ទ​ធម្មតា​ទៅជាទូរស័ព្ទ

ទំនើប។

ការបង្ហាញនេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនសែលកាតបានឈ្នះពានបណ្តាញសេវាអ៊ីនធើណិត

  • បណ្តាញសេវាជាទីទុកចិត្តបំផុតនៅប្រទេសកម្ពុជា​– IDG ASEAN
  • បណ្តាញសេវាអ៊ីនធើណិតលឿនជាងគេបំផុតនៅប្រទេសកម្ពុជា- Ookla
  • អ៊ីនធើណិត 4G លឿនជាងគេបំផុតនិងបណ្តាញសេវាលឿនជាងគេ- Open Signal

សុន្ទរកថានាយកប្រតិបត្តិរបស់យើងនឹងអាចទំនាក់ទំនងបានបន្ទាប់ពីម៉ោង 1PM ថ្ងៃ 3  តុលា  2017

អ្នកក៏អាចអានផងដែរ

វិច្ឆិកា, ថ្ងៃ​សុក្រ 29, 2024

អតិថិជនជាទីគោរព សូមជម្រាបជូនថា ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភំ្នពេញ នឹ...

វិច្ឆិកា, ថ្ងៃ​ពុធ 20, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៤] – ក្រុ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 18, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៨ ខែ វិច្ឆិកា​ ឆ្នាំ ២០២៤] – ក្រ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 11, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ១១​ ខែ​ វិច្ឆិកា ឆ្នាំ ២០២៤] &#...

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!