សម្រាប់អ្នកដែលគាំទ្រហ្គេម Rules of Survival នឹងទទួលបានជាពិសេសពី Cellcard នៅចុងសប្តាហ៍នេះ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅកម្មវិធី Digital Cambodia នៅឯសាលពិព័រណ៍ KohPich។ (ថ្ងៃសៅរ៍ ថ្ងៃ16 ខែមីនា)
Cellcard គឺជាដៃគូផ្លូវការក្នុងការប្រកួតហ្គេម Rules of Survival ដែលការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅផ្សារ Aeon Mall 2 ថ្ងៃទី6 ខែមេសា។
អ្នកលេងហ្គេម ដែលមានស៊ីម Cellcard អាចបង្កើនបទពិសោធន៍លេងហ្គេមជាមួយការទទួលបាន Star Diamonds។ ហើយវាត្រូវបានប្រើប្រាស់ដើម្បីទិញអាវុធ អាវ និង យានយន្ត ដែលអាចជួយអ្នកលេងឱ្យឈ្នះ!
Cellcard កំពុងផ្តល់រហូតដល់ទៅ 1000 Star Diamonds ដោយឥតគិតថ្លៃរយៈពេល5ថ្ងៃ ដោយប្រើប្រាស់លេខកូដពិសេស នៅពេលដែលពួកគេតេទៅ *8182#។
(អតិថិជន អាចប្រើលេខកូដមួយក្នុងមួយថ្ងៃដើម្បីទទួលបាន Star Diamonds ចំនួន 200 ដោយឥតគិតថ្លៃ ហើយនៅលេខកូដទី២នៅថ្ងៃបន្ទាប់ដើម្បីទទួលបាន Star Diamonds ចំនួន២០០បន្ថែមទៀត ក្នុងតម្លៃត្រឹមតែ $0.50 ប៉ុណ្ណោះ។ ការផ្តល់ជូនពិសេសមានពីថ្ងៃទី15 ខែមីនា រហូតដល់ថ្ងៃទី06 ខែមេសា។
Rules of Survival គឺជាហ្គេមកំពូលមួយក្នុងចំណោមហ្គេមល្បីៗទៀតរបស់ Neteaseដែលហ្គេមទាំងនេះត្រូវបានលេងនៅជាង 60ប្រទេស ហើយមានការទាញយកជាង២០០លានដង។
ដោយបានសម្ពោធកាលពី ខែវិច្ឆិកា ឆ្នាំ2017 ហ្គេម Rules of Survivalគឺជាហ្គេមលើទូរស័ព្ទបែប Battle Royale ដែលអនុញ្ញាតឱ្យអ្នកលេងដល់ទៅ 300អ្នក ចូលរួមប្រកួតម្តងៗ។
នាយកប្រតិបត្តិ ក្រុមហ៊ុន Cellcard លោក Ian Watson បាននិយថា អ្នកលេងនៅកម្ពុជាជាងរាប់ពាន់ ត្រូវបានរំពឹងថានឹងចូលរួមប្រកួតនេះ ការប្រកួតលើកទីមួយរបស់ហ្គេមរបស់Netease នៅក្នុងប្រទេស។
លោក Watson បាននិយាយថា៖ «កម្មវិធី Digital Cambodia គឺជាវេទិកាដ៏ល្អសម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ហ្គេម Rules of Survival ដើម្បីផ្តល់ជូនយុវជននៅក្នុងសហគមន៍ហ្គេមកម្ពុជា»។
«តាមរយៈការចាប់គូដៃគូសហការនេះ ក្រុមហ៊ុន Cellcard កំពុងចាប់យកការពង្រឹងឈ្មោះប្រទេសកម្ពុជាលើការលេងហ្គេមទៅឆាកអន្តរជាតិ ដូច្នេះនឹងមានដៃគូលេងហ្គេមកាន់តែច្រើនជាងមុនរីករាយនឹងមកទីនេះ។
«ស្តង់របស់យើង នៅឯកម្មវិធី Digital Cambodia គឺត្រូវបានរៀបចំជាមួយហ្គេមនិងផ្តល់ជូនបទពិសោធន៍បច្ចេកវិទ្យា VRនិង AR សម្រាប់អ្នកទាំងអស់គ្នាដែលចង់សាកល្បង»។
លោក Watson បាននិយាយថា បច្ចេកវិទ្យា VRនិង AR គឺជាអនាគតនៃហ្គេម ហើយ បច្ចុប្បន្នមានឱកាសសម្រាប់ការទំនាក់ទំនងនៅក្នុងវិស័យ ផលិតគ្រឿងយន្ត រចនា អប់រំ និង ការបណ្តុះបណ្តាល។
«បច្ចេកវិទ្យា VR និង AR គឺជាគម្រោងរបស់យើងសម្រាប់បច្ចេកវិទ្យា 5G ហើយពួកយើងចង់ឱ្យអតិថិជនកាន់ច្រើនបានទទួលយកបទពិសោធន៍បច្ចេកវិទ្យាបច្ចុប្បន្នដែលពួកយើងកំពុងសម្លឹងមើលទៅអនាគត»។
អ្នកលេងអាចមើលការផ្សាយផ្ទាល់ការប្រកួតលើ Facebook និង YouTube តាមរយៈ Rules of Survival
សម្រាប់ព័ត៌មានបន្ថែមអំពីការប្រកួត ចូលទៅកាន់គេហ័រទំព័រ
https://www.facebook.com/CellcardFanPage
ដើម្បីទទួលបានសកម្មភាពសប្បាយថ្មីៗពី Cellcard សូម follow ពួកយើងលើ Facebook