សែលកាតផ្តោតសំខាន់កាន់តែខ្លាំងលើយុវជន | សែលកាត

សែលកាតផ្តោតសំខាន់កាន់តែខ្លាំងលើយុវជន

ថ្ងៃចេញផ្សាយ: មិនា, ថ្ងៃ​ព្រហស្បតិ៍ 30, 2017

ថ្ងៃនេះសែលកាត​បានសម្ពោធគំនិតផ្ដួចផ្ដើមថ្មីរបស់ខ្លួនជាមួយព្រឹត្តិការណ៍ដ៏អស្ចារ្យមួយដែលផ្តោតសំខាន់លើយុវជន។

ព្រឹត្តិការណ៍នេះរួមមាន៖

  • ការបង្ហាញខ្លួននិងណែនាំយុវទូតរបស់សែលកាត
  • ការប្រកាសពីកម្មវិធីប្រកួត Cellcard Super Data Race
  • ការបង្ហាញជាលើកដំបូងនូវកម្មវិធី Cellcard Youth Pledge និងការប្រគំតន្ត្រី

គំនិតផ្ដួចផ្ដើមទាំងបីនេះ ត្រូវបានបង្កើតឡើងដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាមួយយុវជន ដើម្បីបង្ហាញថាសែលកាតយកចិត្តទុកដាក់ខ្លាំងបំផុតចំពោះការអភិវឌ្ឍចំណេះដឹង និងការស្វែងយល់ឲ្យកាន់តែច្បាស់ពីតម្រូវការរបស់យុវជនខ្មែរ។

នាយកផ្នែកផ្សព្វផ្សាយ​និងទំនាក់ទំនងរបស់ក្រុមហ៊ុនសែលកាត អ្នកស្រី Cheryl Gray បានមានប្រសាសន៍ថា​យុវជនជាសសរទ្រូងនិងអនាគតរបស់ប្រទេសជាតិ ហើយពួកគេសក្ដិសមនឹងទទួលបាននូវបទពិសោធន៏កាន់តែប្រសើរ និងការយល់កាន់តែច្បាស់ពីក្រុមហ៊ុនប្រតិបត្តិករសេវាទូរស័ព្ទ។

អ្នកស្រីបានបន្តទៀតថា “យើងកំពុងរៀបចំទិសដៅថ្មីមួយដើម្បីឲ្យយុវជនជាអ្នកតំណាងប្រែន(​ម៉ាក)របស់យើង”

អ្នកស្រីបានបន្ថែមទៀតថា “យុវទូតរបស់យើងនឹងអាចជួយឲ្យយើងផ្សារភ្ជាប់ទំនាក់ទំនង និងសកម្មភាពនានារបស់យើងទៅនិងយុវជនកាន់តែខ្លាំង​ ព្រមទាំងយល់ពីពួកគេកាន់តែច្បាស់​។ មិនតែប៉ុណ្ណោះសេវាអ៊ីនធើណិតរបស់យើងក៏នឹងជួយឲ្យពួកគេរីករាយប្រើប្រាស់អ៊ីនធើណិតល្បឿនលឿនបំផុតក្នុងតម្លៃសមរម្យក្នុងពិភពអនឡាញផងដែរ។ ”

“យើងចង់ឲ្យទំនាក់ទំនងរបស់យើងនិងពួកគេកាន់តែជិតស្និទ្ធ និងធានាបានថាយើងផ្ដល់នូវអត្ថប្រយោជន៍កាន់តែប្រសើរដល់យុវជន និងផ្ដល់ជាឱកាសសម្រាប់ពួកគេរក្សាទំនាក់ទំនង​ ដើម្បីបង្កើតមិត្តភាព ស្វែងយល់ពីអ្វីៗថ្មីៗ​ និងអភិវឌ្ឍខ្លួន ដូចយុវជនបណ្ដាប្រទេសនានាក្នុងតំបន់ដែរ។”

“កម្ពុជាជាប្រទេសមួយដែលមានកំណើនសេដ្ឋកិច្ចលូតលាស់ឆាប់រហ័សនៅអាស៊ី។ យើងមិនគួរមើលរំលងវិស័យបច្ចេកវិទ្យាទាំងក្នុងសេដ្ឋកិច្ច និងសហគមន៍នោះទេ។”

ក្នុងនាមជាក្រុមហ៊ុនប្រតិបត្តិករសេវាទូរស័ព្ទខ្មែរតែមួយគត់ សែលកាត យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអនាគតប្រទេសជាតិ និងមានទស្សនវិស័យវែងឆ្ងាយក្នុងការជំរុញអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិឲ្យកាន់តែរីកចំរើន។

សេវាអ៊ីនធើណិតតាមទូរស័ព្ទជាផ្នែកមួយដ៏សំខាន់នៃកត្តាជុំរុញការអភិវឌ្ឍន៏ ប៉ុន្តែវាសម្រេចទៅបានអាស្រ័យដោយការផ្សារភ្ជាប់ទំនាក់ទំនងមនុស្សគ្រប់គ្នា តាមរយ: អ៊ីនធើណិតក្នុងតម្លៃសមរម្យបំផុត។

អ្នកក៏អាចអានផងដែរ

កញ្ញា, ថ្ងៃ​សុក្រ 27, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា [ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤]- ក្រុមហ៊ុន...

កញ្ញា, ថ្ងៃ​សុក្រ 13, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា (ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤)– នាយ...

សីហា, ថ្ងៃ​ពុធ 28, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា​ [ថ្ងៃទី​២៨ ខែសីហា ឆ្នាំ២០២៤] – ក...

សីហា, ថ្ងៃ​ច័ន្ទ 26, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ក្រុមហ៊ុន សែល...

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!