សែលកាត បង្ហាញពីរបៀបដែលនវានុវត្តន៍របៀបរស់នៅបែបឌីជីថលរបស់ខ្លួនអនុញ្ញាត និងបណ្ដុះគំនិតដល់អ្នកប្រើប្រាស់ដែលមានទំនាក់ទំនងជំនាន់ថ្មីក្នុង ព្រឹត្តិការណ៍នវានុវត្តន៍ ២០២៣ រៀបចំដោយ បណ្ឌិត្យសភាបច្ចេកវិទ្យាជីឌីថលកម្ពុជា | សែលកាត

សែលកាត បង្ហាញពីរបៀបដែលនវានុវត្តន៍របៀបរស់នៅបែបឌីជីថលរបស់ខ្លួនអនុញ្ញាត និងបណ្ដុះគំនិតដល់អ្នកប្រើប្រាស់ដែលមានទំនាក់ទំនងជំនាន់ថ្មីក្នុង ព្រឹត្តិការណ៍នវានុវត្តន៍ ២០២៣ រៀបចំដោយ បណ្ឌិត្យសភាបច្ចេកវិទ្យាជីឌីថលកម្ពុជា

ថ្ងៃចេញផ្សាយ: មិថុនា, ថ្ងៃ​ព្រហស្បតិ៍ 01, 2023

ព្រឹត្តិការណ៍នវានុវត្តន៍ គឺជាព្រឹត្តិការប្រចាំឆ្នាំដែលប្រារព្ធឡើងនូវភាពជឿនលឿន​នៃបច្ចេកវិទ្យាថ្មីៗ និងប្រមូលផ្ដុំក្រុមអ្នកដឹកនាំក្នុងឧស្សាហកម្ម​ ក្រុមអ្នកមានជំនាញវិជ្ជាជីវៈនានា អ្នកជំនាញខាងបច្ចេកវិទ្យា និងសិស្សានុសិស្ស។

កម្មវិធីដែលមានរយៈពេលពេញមួយថ្ងៃនេះនឹងផ្ដល់​នូវ​វេទិការសម្រាប់​ចែករំលែកចំណេះដឹងសម្រាប់​​ម៉ាក​យីហោ​នវានុវត្តន៍នានាដើម្បី​បង្ហាញពីរបកគំហើញ​ ការយល់ដឹង និង​ករណី​ប្រើប្រាស់​តាម​រយៈ​សិក្ខាសាលាជាបន្តបន្ទាប់​ និង​វេទិការបើកសេរី​ដែល​ជម្រុញការផ្ទេរចំណេះដឹង និង​ការសហការ។

ព្រឹត្តិការណ៍នវានុវត្តន៍ឆ្នាំនេះផ្ដោតលើ​ប្រធានបទ​មួយចំនួនដូចជា នវានុវត្តន៍ R&D រហូតដល់ វឌ្ឍនភាព​នៃ​បច្ចេកវិទ្យា AI ។

ភាពលេចធ្លោមួយក្នុងចំណោចភាពលេចធ្លោរទាំងឡាយក្នុងព្រឹត្តិការណ៍នេះគឺបទបង្ហាញ និងការ​​បង្ហាញផលិតផលពីអ្នកឧបត្ថម្ភរធំបស់ព្រឹត្តិការណ៍នេះ​គឺ ក្រុមហ៊ុន សែលកាត ដែល​ផ្ដល់ជូន​​កម្មវិធី​ទិន្នន័យ​​ជាក់​ស្ដែង​ក្នុងការអភិវឌ្ឍ​នវានុវត្តន៍ប្រកបដោយ​ភាពស៊ីជម្រៅ​    ដែល​អនុញ្ញាត​និងជម្រុញ​​បទ​ពិសោធន៍រស់​នៅ​បែប​ឌីជីថល​​របស់​អតិថិជន។

លោក ផុន​ ណាវុឌ្ឍ នាយក ការិយាល័យ​ផលិតផល​ និងទីផ្សារ របស់​ សែលកាត បាន​បង្ហាញចំណាប់​អារម្មណ៍បើកព្រឹត្តិការណ៍ ក៏ដូចជា​បានធ្វើបទបង្ហាញរយៈពេល​១ម៉ោង​    ស្ដីពី​តួនាទី​នៃទិន្នន័យ​ជា​​កត្តា​​ដឹកនាំ​សម្រាប់​នវានុវត្តន៍។

លោក ផុន​ ណាវុឌ្ឍ មានប្រសាសន៍ថា៖ «នវានុវត្តន៍ដែលជោគជ័យគឺជានវានុវត្តន៍ដែលផ្ដល់​អត្ថ​ប្រយោជន៍សំខាន់​ក្នុងជីវិត​​រស់នៅរបស់​អតិថិជន។ សេវាកម្មដែលអាចចាត់​ទុកជា​​នវានុវត្តន៍គឺត្រូវស្ថិតក្នុង​ករណីដែលវាអាច​ជួយ​ឱ្យអតិថិជន​អាច​សម្រេចការងារ​បាន​ដោយ​រហ័ស ងាយ​ស្រួល ឬផ្ដល់​នូវ​អត្ថប្រយោជន៍​ថ្មី​ទាំងព្រមរួមគ្នា។ ហេតុដូចនេះហើយ​ទើប​យើងជជែកអំពី​នវានុវត្តន៍ យើងក៏អាចជជែកពី​ទិន្នន័យ​ ពីព្រោះ​​កត្តាដឹកនាំនៃនវានុវត្តន៍​គឺចំណេះដឹងពី​តម្រូវការនិងចំណុចខ្វះខាតនៅពេលបច្ចុប្បន្ន។ វាក៏គ្មាន​​​នវានុវត្តន៍ពិតប្រាកដដែរប្រសិនបើគ្មាន​ទិន្នន័យ។»

Big Data ដែលត្រូវបានក្លាយជាប្រធានបទយ៉ាងក្ដៅគគុកក្នុងឧស្សាហកម្មចាប់តាំងពី​ដើមសតវត្សន៍​នេះ​ ក៏ត្រូវបាន​លើកយកមកពិភាក្សាផងដែរ​។ ស្ថិត​ក្នុង​បទបង្ហាញដែលមានរយៈពេល១ម៉ោង ធ្វើឡើង​ដោយ​ លោក ម៉ិច សំអូន ដែលជាប្រធានផ្នែក​ អឹមអាយអេស និង​ឌីអេសអេស   លោកបានលើកយក​ប្រធានបទស្ដីពី សារប្រយោជន៍នៃ Big Data ក្នុង​ការសម្រេចបាននូវ ឧស្សាហកម្ម ៤.០ និងទទួលបាន​ការ​យល់ដឹងពីអតិថិជន​ ៣៦០ ដឺក្រេ ព្រមទាំងតម្រូវការផ្លាស់ប្ដូរ​ជានិច្ចកាលរបស់អតិថិជន​ ខណៈពេល​ដែល​​យើង​ខិតជិតដល់សេដ្ឋកិច្ចឌីជីថល​កាន់​តែ​កៀកឡើងៗ។

លោក​ ម៉ិច សំអូន​ ក៏បានបញ្ចេញមតិលើកឡើងថា៖ «Big Data គឺជាការបង្រួបបង្រួមគ្នានូវ​ទិន្នន័យ  ​ទាំងអស់​អំពី​អតិថិជនរបស់​យើង​។ នេះជាការចាំបាច់ក្នុងការអភិវឌ្ឍន៍ផលិតផល        ក៏ដូចជានៅក្នុងដំណើរការទីផ្សារ និងទំនាក់ទំនង។ ប្រសិនបើគ្មានចំណេះដឹង​ពេញលេញអំពីដំណើរ​ ចំណុច​ពិបាក​ និង​តម្រូវការ​ របស់​អតិថិជន​របស់​យើង យើងក៏មិនអាចសម្រេចបាន​នូវ​នវានុវត្តន៍ផងដែរ។ ដូច្នេះហើយក្នុង​បរិបទនៃ​​ការ​ប្រមូល​ផ្ដុំទិន្នន័យ ក៏មានការអភិវឌ្ឍន៍យ៉ាងសំខាន់ផងដែរ       ដើម្បីកែលម្អវិធីដែលយើងប្រមូល ចាត់ថ្នាក់ វិភាគ និងបញ្ជូនទិន្នន័យ ដើម្បីបំពេញតម្រូវការទិន្នន័យទាំងអស់នៃអង្គភាពអាជីវកម្មជាច្រើន និងផ្សេងៗ។ ទិន្នន័យគឺ​ជាថាមពល​នៃការសម្រេចចិត្ត និង​ប្រតិបត្តិការ​ របស់​ សែលកាត​។»

រួមជាមួយនឹងសិក្ខាសាលាទាំងនេះ ការបង្ហាញអំពី សែលកាត ក៏ត្រូវបាន ធ្វើឡើងផងដែរ ដោយផ្តល់ឱ្យអ្នកចូលរួមនូវឱកាសដើម្បីស្វែងយល់បន្ថែម យកគំរូ និងលេងផលិតផលឌីជីថលចុងក្រោយបំផុត  និងផលិតផល​ឌីជីថល​ដែល​បានឈ្នះពានរង្វាន់មួយចំនួន។   ទាំងនេះរួមបញ្ចូលវេទិកាហ្គេមដែលឈ្នះពានរង្វាន់របស់សែលកាតគឺ Playgame Unlimited ដែលជាផលិតផលហ្គេមចុងក្រោយបំផុត Gaming Aarena វេទិកាសំណួរអប់រំ iKnow iKnow និង Video-On-Demand, Sastra Film ។

ព្រឹត្តិការណ៍នេះ​​ត្រូវបានធ្វើឡើងនៅថ្ងៃទី៣១ ខែឧសភា នៅ​មជ្ឍមណ្ឌល​​នវានុវត្តន៍     នៃបណ្ឌិតសភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា (CADT) ដែល​ត្រូវបាន​គាំទ្រ​ដោយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដោយមានការចូលរួម និងការចូលរួមពី UDAYA, ONLINE, Sombok IT, Proseth Institute RUPP, ITC, NIA, AUPP និង PARAGON។

សែលកាត ត្រូវបានផ្ដល់​រង្វាន់ជា «Cambodia’s Best Digital Lifestyle Provider 2023» ដោយ    ​ទស្សនាវដ្តី International Business Magazine និង «Cambodia’s Best Digital Services Innovator 2023» ដោយទស្សនាវដ្តី Global Brands Magazine ។ សែលកាត ក៏ជាម្ចាស់​ពាន​រង្វាន់​ «Operator of the Year 2023» ត្រូវបានប្រគល់ជូនដោយ  Asia Telecoms Award ព្រមទាំងទទួលបាន​ពានរង្វាន់​ «Cambodia’s Fastest Mobile Network» ពី​ Ookla Speed Test និង Opensignal ផងដែរ។

សម្រាប់ព័ត៌មានបន្ថែមអំពី សែលកាត សូមចូលទៅកាន់គេហទំព័រ www.cellcard.com.kh

អ្នកក៏អាចអានផងដែរ

កញ្ញា, ថ្ងៃ​សុក្រ 27, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា [ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤]- ក្រុមហ៊ុន...

កញ្ញា, ថ្ងៃ​សុក្រ 13, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា (ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤)– នាយ...

សីហា, ថ្ងៃ​ពុធ 28, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា​ [ថ្ងៃទី​២៨ ខែសីហា ឆ្នាំ២០២៤] – ក...

សីហា, ថ្ងៃ​ច័ន្ទ 26, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ក្រុមហ៊ុន សែល...

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!